A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 3 August 2013

Hun Sen: The CPP and the CNRP extend a welcoming hand សម្តេចហ៊ុនសែន៖ គណបក្សប្រជាជនកម្ពុជា និងសង្គ្រោះជាតិ ផ្តើមបោះដៃរកគ្នាហើយ

(ថ្ងៃទី 2 សីហា 2013,) | ដោយ: រិទ្ធី CEN

ខេត្តកណ្តាល: សម្តេច ហ៊ុន សែន ប្រកាសថា កាលពី​ល្ងាចថ្ងៃ​១ ខែ​សីហា ឆ្នាំ២០១៣ លោក សមរង្ស៊ី បាន​ទូរស័ព្ទ ទៅ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ដើម្បីនិយាយ​ពី​ការបង្កើត​គណៈកម្មការ​​ឯករាជ្យ​ ស្រាវជ្រាវករណីបោះឆ្នោត។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានព្រមព្រៀងគ្នាថា នឹងបញ្ជូនតំណាងឲ្យទៅជួបគជប ដើម្បីពិនិត្យលទ្ធភាពនៃការបង្កើតគណៈកម្មការនោះ ឬក៏ត្រូវដោះស្រាយបញ្ហាបោះឆ្នោត ដោយវិធីណា។

ក្នុងពេលចុះទៅជួយដកស្ទូង និងពិនិត្យការដ្ឋានប្រឡាយទឹក នៅឃុំអន្លូង ស្រុកខ្សាច់​កណ្តាល ខេត្តកណ្តាល នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៣ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា ​លោក ស ខេង បានបញ្ជាក់ទៅកាន់លោកសមរង្ស៊ី ថា ​មិន​អាច​ធ្វើបាន​ទេ ក្នុងការបង្កើតគណៈកម្មការរវាងគណបក្សប្រជាជនកម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​ការខុសច្បាប់ ហើយ​បន្ទាប់មក​ ក៏មាន​ការឯកភាព​គ្នា​ថា នឹងមាន​តំណាង​​របស់​គណបក្ស​និមួយៗ ទៅ​ចូលរួម​ជាមួយ​នឹង​គជ​ប ដើម្បី​ពិភាក្សា ថា​តើ​ដំណោះ​ស្រាយ​​បោះ​ឆ្នោត​​នោះ ត្រូវ​ធ្វើឡើង​​ដោយ​​របៀប​ណា​?​។ គណបក្ស​ប្រជាជន​កម្ពុជា បាន​រៀប​ចំ​មនុស្ស ដើម្បី​ទៅ​ប្រជុំ​ក្នុង​គណៈកម្មការ​នោះ​រួច​ហើយ​។ 



​សម្តេចនាយក​ រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ជាថ្មី អំពី​លទ្ធភាព​នៃ​ការ​បង្កើត​​គណៈកម្មការ​ចម្រុះ ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើង​អំពី​ភាពមិនប្រក្រតី​នានា​។​

​ សម្តេច ហ៊ុន សែន បានបញ្ជាក់​ថា សម្តេច​មិន​បាន​ស្នើ​ឲ្យមាន​ការបង្កើត​គណៈកម្មកា​រ​ចម្រុះ​ទេ​។ តែ​សម្តេច​បាន​ទទួល​ព័ត៌មាន​មក​ថា គជប ចង់​ធ្វើ​ការស៊ើបអង្កេត​មួយ ដែល​បើក​ទូលាយ​ឲ្យមាន​គណបក្សនយោបាយ និង​សង្គម​ស៊ីវិល​ចូលរួម​ពិនិត្យមើល​។ ដូច្នេះ​សម្តេច​មិន​បាន​និយាយថា ឲ្យ​បង្កើត​ទេ​។ តែ​អ្វីៗ ត្រូវ​ស្ថិត​នៅក្រោម​ទិដ្ឋភាព​ផ្លូវ​ច្បាប់ ហើយ​ស្ថិត​នៅក្រោម​ឆ័ត្រ​របស់​គជប​។​

​សម្តេច ហ៊ុន សែន បាន​បន្តថា គជប ជា​អ្នកបើក​ការស៊ើបអង្កេត ហើយ​គណបក្ស​នយោបាយ និង​សង្គម​ស៊ី​វល​ចូលរួម ហើយ​បើ​មាន​ការចូលរួម​ពី​គណបក្ស​នានា និង​សង្គម​ស៊ីវិល ហើយ​បើ​មាន​ការចូលរួម​ពី​អង្គការសហប្រជាជាតិ ពិតជា​ល្អ​ហើយ​។ សម្តេច​ក៏​បាន​ប្រកាស​ស្វាគមន៍​ផងដែរ​។​

​សម្តេច ហ៊ុន សែន បាន​បដិសេធថា សម្តេច​មិន​មែន​ជា​អ្នក​ស្នើ​ឲ្យមាន​ការបង្កើ​ត​គណៈកម្មកា​រ​ចម្រុះ ដើម្បី​ស្រាវជ្រាវ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ដូច​ការចុះផ្សាយ​តាម​កាសែត​មួយចំនួន​នោះទេ​។​

​សម្តេច ហ៊ុន សែន បាន​បន្តថា គជប កាលពី​ថ្ងៃ​ម្សិលមិញ បាន​បញ្ជាក់​ហើយ ដោយ​ស្នើឲ្យ​គណបក្សនយោបាយ​មួយចំនួន ឲ្យ​បញ្ជូន​ឈ្មោះ​អ្នក​ដែល​ចង់​ចូលរួម​ក្នុង​គណៈកម្មការ​ស៊ើបអង្កេត​នោះ មកកាន់​គជប​។​

​សម្តេច ហ៊ុន សែន បានបញ្ជាក់​ថា យើង​មិន​អាច​ធ្វើឲ្យ​ខុស​ពី​ច្បាប់​បាន​ទេ​។ តែ​ពេល​នេះ គជប បាន​បើក​ទូលាយ​ហើយ​៕​
- See more at: http://www.cen.com.kh/localnews/show_detail/19?token=OGQ5NDI4ND#sthash.tKdT1ldT.dpuf

3 comments:

Anonymous said...

hun sen is enjoying the fact that cnrp is forming an investigation committee with cpp and nec when all the irregularities were intend to deliberately steal the elections from the people to give the cpp a victory.

Bring in the UN and correct the election irregularities and throw out hun sen, cpp, and nec once for all.







Anonymous said...

រកសេចក្តីការពឺតគឺ ខុសច្បាប់ តែកែលទ្ធផលឆ្នោះ លប់ឈ្មោះប្រជាពលរដ្ធដែលនិងទៅបោះឆ្នោតគឺ ហើយនិងទង្វើអយុត្តិធម៌ជាច្រើនទៀតគឺ ស្របច្បាប់៕

Anonymous said...

រកសេចក្តីការពឺតគឺ ខុសច្បាប់ តែបើកែលទ្ធផលឆ្នោះ ហើយលប់ឈ្មោះប្រជាពលរដ្ធដែលនិងទៅបោះឆ្នោត ហើយនិងទង្វើអយុត្តិធម៌ជាច្រើនទៀតគឺ ស្របច្បាប់៕