A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 8 August 2013

Homes of opposition activists in Kampong Cham and Kampot burned down by arsonists ផ្ទះ​សកម្មជន​បក្ស​ប្រឆាំង​នៅ​កំពង់ចាម​និង​កំពត​ត្រូវ​គេ​លួច​ដុត

រៀង​រាល់​ពេល​នៃ​ការ​បោះ​ឆ្នោត ប្រជាពលរដ្ឋ​ប្រកាន់​គណបក្ស​នយោបាយ​ក្រៅ​ពី​គណបក្ស​កាន់​អំណាច ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​ក្នុង​តំបន់​រស់​នៅ​ជាមួយ​ព្យាបាទ។ កាល​ពី​បោះ​ឆ្នោត​មុនៗ សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​បក្ស សម រង្ស៊ី ដែល​ជា​គូ​ប្រកួត​ដ៏​ខ្លាំងក្លា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​គេ​លួច​ធ្វើ​ឃាត ឬ​ចោទ​បាន​ប្រព្រឹត្ត​បទ​ល្មើស​ផ្សេងៗ ហើយ​ចាប់​ដាក់​គុក​ជាដើម។
ដោយ អ៊ុក សាវបូរី RFA
2013-08-08
ប៉ុន្តែ សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ នេះ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកួត​ដណ្ដើម​សន្លឹក​ឆ្នោត​ជាមួយ​គណបក្ស​កាន់​អំណាច​នៅ​ខេត្ត​កំពង់ចាម និង​ខេត្ត​កំពត បាន​រង​នូវ​ការ​គំរាម​ដុត​ផ្ទះ។
សមត្ថកិច្ច​ប៉ូលិស​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ពុធ ទី៧ ខែ​សីហា ឆ្នាំ​២០១៣ បាន​ស៊ើប​អង្កេត​ករណី​ភ្លើង​ឆេះ​ផ្ទះ​ស្លឹក​មួយ​ក្នុង​ភូមិ​កំពង់រលីង។
នាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម លោក សឹង្ហ ចាន់អូន ថ្លែង​ថា ករណី​ភ្លើង​ឆេះ​ផ្ទះ​ក្នុង​ភូមិ​កំពង់រលីង សមត្ថកិច្ច​សន្និដ្ឋាន​ដំបូង​ជា​ការ​លួច​ដុត៖ «ការ​ចុះ​ទៅ​ត្រួត​ពិនិត្យ​ឃើញ​ថា មាន​គេ​ដុត​មែន ប៉ុន្តែ​យើង​កំពុង​តែ​ធ្វើ​ការ​ស្រាវជ្រាវ​រក​នៅ​ឡើយ»
ម្ចាស់​ផ្ទះ​ឆេះ លោក លួន ហុន អាយុ ៤៣​ឆ្នាំ ថ្លែង​ថា ក្រោយ​ពី​គាត់​បាន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​បាន​ចេញ​មុខ​ហែ​ក្បួន និង​ចូល​រួម​ឃោសនា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ មក ក្រុម​គ្រួសារ​គាត់​ក៏​រង​នូវ​ការ​គំរាម​កំហែង។ ស្រាប់​តែ​នៅ​ថ្ងៃ​ទី៧ ខែ​សីហា ម៉ោង​ជាង ៧​ព្រឹក ពេល​ក្រុម​គ្រួសារ​គាត់​ចេញ​ទៅ​ស៊ី​ឈ្នួល​ដក​ស្ទូង​នៅ​ឆ្ងាយ​ពី​ភូមិ ស្រាប់​តែ​ផ្ទះ​គាត់​ត្រូវ​ភ្លើង​ឆេះ។ លោក​ថា ភ្លើង​បាន​ឆេះ​ពី​កន្លែង​លាង​ចាន​ឆ្នាំង មិន​បាន​ឆេះ​ពី​កន្លែង​ចង្ក្រាន​បាយ​ដែល​នៅ​ទិស​ខុស​គ្នា​ទេ។ ប៉ុន្តែ ការ​ឆេះ​នោះ​មិន​ទាន់​ឆេះ​ទាំង​ស្រុង​ទេ ដោយសារ​អ្នក​ភូមិ និង​កូន​ប្រុស​គាត់​រត់​មក​ពន្លត់​ទាន់។
លោក លួន ហុន បន្ត​ថា ផ្ទះ​គាត់​ក្រីក្រ​មិន​មាន​ឥវ៉ាន់​ធំ​ដុំ​ទេ។ តែ​កង់​បាន​ឆេះ និង​ឆេះ​ដំបូល​ផ្ទះ ហើយ​ឥវ៉ាន់​តិចតួច​បាន​ឆេះ​ដែរ។ លោក​សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​រក​មុខ​ជន​ដៃ​ដល់៖ «២​ខែ ៣​ខែ​មុន គេ​គំរាម​ដែរ ប៉ុន្តែ​គំរាម​ហ្នឹង គឺ​អត់​ទាន់​ចំ​មុខ។ វា​គ្រាន់​តែ​គំរាម​តាម​រយៈ​កូន​ខ្ញុំ និង​ប្រពន្ធ​ខ្ញុំ​មក​និយាយ​ប្រាប់»

លោក ហុន ហុង អាយុ ២២​ឆ្នាំ ជា​កូន លោក លួន ហុន ថ្លែង​ថា គាត់​កំពុង​ជួយ​ដក​សំណាប​ចម្ងាយ​ជាង ១០០​ម៉ែត្រ ពី​ខាង​ក្រោយ​ផ្ទះ​ឪពុក។ នៅ​ម៉ោង​ជាង ៧​ព្រឹក អ្នក​ភ្ជួរ​ស្រែ​ស្រែក​ថា មាន​ផ្សែង​ហុយ​នៅ​ម្តុំ​ផ្ទះ​ឪពុក​គាត់។ គាត់​រត់​ឡើង​មក ក៏​ឃើញ​ភ្លើង​ឆេះ​ពី​ខាង​កើត​ផ្ទះ​ផ្នែក​ខាង​ក្រោយ​ចម្ងាយ​ជាង ៤​ម៉ែត្រ ពី​ចង្ក្រាន​បាយ​ដែល​នៅ​ពី​ទិស​ខាង​លិច។ លោក​ថា នៅ​ពេល​គាត់​ពន្លត់ លោក​ធុំ​ក្លិន​ប្រេង​ជះ​មក​លើ​ផ្ទះ​ស្លឹក​នោះ៖ «ពេល​ឆេះ​ហ្នឹង ខ្ញុំ​ទៅ​ពន្លត់​អត់​មាន​ឃើញ​មនុស្ស​អី​ទេ ឃើញ​តែ​ភ្លើង​ឆេះ​ហ្មង ពេល​ពន្លត់​ហ្នឹង​មាន​ធុំ​ប្រេង​ធុំ​អី​ទៀត»
អ្នក​នៅ​ជិត​ផ្ទះ លោក លួន ហុន ឈ្មោះ ខាត់ អឿន ថ្លែង​ថា ផ្ទះ លោក លួន ហុន មាន​អ្នក​លួច​ដុត ព្រោះ លោក លួន ហុន ត្រូវ​គេ​គំរាម​ភរិយា​គាត់​កុំ​ឲ្យ​ចូល​រួម​ចលនា​ជាមួយ​គណបក្ស​សង្គ្រោះ​ ជាតិ កន្លង​មក។
ចៅ​សង្កាត់​រង​សង្កាត់​សំបួរមាស លោក សៀរ សេងសុខុន ថ្លែង​ថា លោក លួន ហុន ជា​គ្រួសារ​ក្រីក្រ​មិន​ដែល​បង្ក​ជម្លោះ​ជាមួយ​អ្នក​រស់​នៅ​ក្បែរ​ទេ។ លោក​មិន​ទាន់​សន្និដ្ឋាន​ថា ផ្ទះ លោក លួន ហុន ឆេះ​នេះ​បណ្ដាល​មក​ពី​ការ​លួច​ដុត​ដោយ​ប្រកាន់​និន្នាការ​នយោបាយ ឬ​យ៉ាង​ណា​ទេ។ លោក​ថា ប៉ូលិស​កំពុង​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​បញ្ហា​ឆេះ​ផ្ទះ​សកម្មជន​គណបក្ស​ សង្គ្រោះ​ជាតិ នោះ​ហើយ៖ «ក្នុង​រឿង​ឆេះ​ផ្ទះ​ហ្នឹង​គួប​ផ្សំ​រឿង​សម្ពាធ​ នយោបាយ​កន្លង​មក​នោះ​មាន​គេ​ទៅ​ព្រមាន គាត់​ថា​គាត់​ក្រ​រហេមរហាម​ម៉េច​ក៏​ចាំ​បាច់​ទៅ​ចូល​អី​គណបក្ស​ហ្នឹង តាំង​ចិត្ត​យក​អី​ទៀត បាន​ប៉ុណ្ណឹង​ហើយ​ចង់​បាន​ប៉ុណ្ណា​ទៀត»
ដូច​គ្នា​ដែរ ផ្ទះ លោក ជិន អឿន ជា​អតីត​អធិការ​ស្រុក​ជុំគីរី ខេត្ត​កំពត បច្ចុប្បន្ន​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត ត្រូវ​បាន​គេ​លួច​ដុត​ដូច​គ្នា កាល​ពី​យប់​ថ្ងៃ​ទី៣១ ខែ​កក្កដា ម៉ោង​ជាង ១០​យប់។ ភ្លើង​ឆេះ​អស់​រោង​ផ្ទុក​ចំបើង​ចម្ងាយ ៥​ម៉ែត្រ​ពី​ផ្ទះ មិន​ទាន់​រាល​ដាល​ដល់​ផ្ទះ​ឈើ​ធំ​ទេ។ លោក ជិន អឿន អះអាង​ថា ក្នុង ៧​ឃុំ​នៃ​ស្រុក​ជុំគីរី គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ ៦​ឃុំ ស្រាប់​តែ​យប់​ថ្ងៃ​៣១ ខែ​កក្កដា រោង​ចំបើង​គាត់​ឆេះ​អស់​ទាំង​ស្រុង ព្រោះ​តែ​គាត់​មិន​ព្រម​ប្ដូរ​គណបក្ស​តាម​ការ​អូស​ទាញ​របស់​មន្ត្រី​គណបក្ស​ កាន់​អំណាច​ដែល​ព្យាយាម​ពន្យល់​គាត់ និង​សន្យា​ផ្តល់​តំណែង​ឲ្យ​គាត់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

House can be rebuild. So where is the donation link to rebuild these houses? Or we like to see Mr. KS and SR personally hands them the money?

Khmer Inquirer.

Anonymous said...

BUILT THEM A NEW HOME. WE HAVE TO SUPPORT THEM. THE MORE WE BURNT THE MORE WE BUILT.