A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 20 August 2013

Four accused of criminal incitement out on bail យុវជន​៤​នាក់ រង​ចោទ​ពី​បទ​ញុះញង់​ផ្តួលរំលំ​រដ្ឋាភិបាល ត្រូវបាន​ដោះលែង​​


ទត់ ចាន់បញ្ញា សុខ ដាលីស ៦១០
២០-សីហា-២០១៣៖ លោក ទត់ ចាន់បញ្ញា (ស្ដាំ) និង​កញ្ញា សុខ ដាលីស (ឆ្វេង) យុវជន ២​នាក់​ក្នុង​ចំណោម​យុវជន ៤​នាក់ ដែល​ត្រូវ​ដោះ​លែង បន្ទាប់​ពី​ចាប់​ខ្លួន​ពី​បទ​ញុះញង់​ឲ្យ​មាន​ហិង្សា​ប្រដាប់​អាវុធ​ផ្ដួល​ រំលំ​រដ្ឋាភិបាល។
RFA/Uon Chhin
We never be afraid ... We did nothing wrong ..........
"We will never be afraid ... We did nothing wrong" ..........Two of the accused (with flowers) after their release on bail.

PHNOM PENH, 20th August 2013 (The Cambodia Herald) -- Phnom Penh Municipal Court on Tuesday granted the release four young people arrested on the charge of inciting Cambodia's armed forces to topple the government.

The court decided to release them on bail because the suspects have promised not to commit any future offenses, according to deputy prosecutor, Meas Chanpisith, after Judge, Seng Neang announced his decision.

Am Sam Ath, senior official for the human rights group LICADHO, which provided lawyers to the four suspects, welcomed their release and urged the court to drop the charge against them

The release-on-bail came after the families of the accused and their lawyers requested to the court on Monday, he added.

Thot Chanpanha and Sok Dalis were arrested on Thursday of last week while they were on their way to handout roses and incitement leaflets near Phsar Thmey, to military forces deployed in the area.

The other two suspects, Lim Lypheng and Hiv Borin, Atomic Company staff members, were arrested that same day while they were in the process of ordering leaflets and buying 1,000 flowers.

Kirt Chantharith, spokesman for General Commissariat of National Police, said that the leaflets contained statements made by Soun Sereyratha, president of Khmer People's Power Movement, urging the country's armed forces to overthrow the government.


Soldiers and policemen have been deployed all around the capital city after Sam Rainsy, Leader of the opposition Cambodian National Rescue Party, repeatedly called for a nationwide protest against the results of the election. - See more at: http://www.thecambodiaherald.com/cambodia/detail/1?page=15&token=ZmU2NTQ2YzE0M2E#sthash.SwA3nEst.dpuf

ដោយ៖​ តាំង វី​ដា និង​ស៊ុន ណារិន​ | ថ្ងៃអង្គារ៍ ទី20 ខែសីហា ឆ្នាំ2013 | VOD

ស្តាប់សំឡេង៖​

ចម្លងទុក

លោក ទ​ត់ ចាន់​បញ្ញា បន្ទាប់ពីត្រូវបានដោះលែង​ឲ្យ​នៅក្រៅ​ឃុំបណ្តោះអាសន្ន
​ យុវជន​៤​នាក់ ដែល​រង​ការចោទប្រកាន់​ពី​បទ​ញុះញង់ ឲ្យ​ផ្តួលរំលំ​រដ្ឋាភិបាល ត្រូវបាន​ដោះលែង ពី​ពន្ធ​ធនាគារ​ព្រៃ​ស នៅ​ម៉ោង​ជាង​២​រសៀល​នេះ តាមដីកានៅ​ក្រៅ​ឃុំ​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​
​កាលពី​ថ្ងៃ​ទី​១៥  ខែ​សីហា សមត្ថកិច្ច​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​យុវជន​៤​នាក់ មានឈ្មោះ​ ទ​ត់ ចាន់​បញ្ញា ហ៊ើ​ញ បូរិន កញ្ញា ឡុង លី​ឆេង និង​កញ្ញា សុខ ដាលីន ដោយ​ចោទ​ពី​បទ​ញុះញង់​ឲ្យមាន​អំពើ​ហិង្សា​ប្រដាប់អាវុធ​ផ្តួលរំលំ​ រាជរដ្ឋាភិបាល ក្រោយមក​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំ​ពេញ បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស​។​
​ការសម្រេច​ដោះលែង​នេះ ធ្វើឡើង​បន្ទាប់​ពី​ចៅក្រម​សាលាដំបូង ទទួល​ពាក្យបណ្តឹង និង​ពិនិត្យ​អង្គ​ហេតុ​នៃ​ការសុំ​នៅក្រៅ​ឃុំ​របស់​មេធាវី និង​ក្រុម​គ្រួសារ​​ជនជាប់ចោទ​ទាំង​៤​រូបនោះ ដែល​បាន​ស្នើសុំ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​។ យ៉ាងនេះក្តី យុវជន​ទាំង ៤​នាក់​នោះ ត្រូវ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ ដោយ​តុលាការ រក្សា​បទ​ចោទ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​។​
​មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៅ​អង្គការ លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា សង្គម​ស៊ីវិល​សាទរ​ចំពោះ​ការសម្រេច​ដោះលែង​នេះ និង​ជំរុញ​ឲ្យមាន​តុលាការ ពិចារណា​ទម្លាក់​ចោលកា​រ​ចោទប្រកាន់​ទៅលើ​យុវជន​ទាំង​នោះ ដោយហេតុ​ថា យុវជន​ទាំង​៤​នាក់​នោះ មិន​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ លោក សួន សេរី​រដ្ឋា​ ទេ​ ​៖ យើង​ជា​សង្គម​ស៊ីវិល យើង​ទទូច​សុំ​ឲ្យ​តុលាការ​ពិចារណា ក្នុង​ការ​លើក​លែង​ការ​ចោទ​ប្រកាន់ ទៅ​ដល់​អ្នក​ទាំង​បួន យើង​ពិនិត្យ​មើល​ទៅ ហាក់​បី​ដូច​ជា អ្នក​ទាំង​អស់​ហ្នឹង​មិន​មាន​ចេតនា ឬ​មិនមាន យើង​និយាយ​ទៅ​ថា ដូច​ជា​អត់​មាន​ទង្វើ​ណា​មួយ ដែល​អាច​ចោទ​ប្រកាន់​ពី​បទ ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​នោះ​ទេ"។
​អ្នកស្រី ថាច់ ចាន់​សេដ្ឋា ម្តាយ​យុវជន​ម្នាក់ ឈ្មោះ ទ​ត់ ចាន់​បញ្ញា ប្រាប់​VOD ឲ្យដឹង​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា កូនប្រុស​របស់​អ្នកស្រី ពិតជា​ត្រូវ​បាន​​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​វិញ និង​ជំរុញ​ឲ្យ​កែប្រែកូន ជៀសវាង​ការប្រព្រឹត្ត​ខុសឆ្គង​ ៖ "គ្រាន់​តែគេ​ឲ្យ​យើង​កែ​ប្រែ កុំ​ឲ្យ​ធ្វើ​ខុស​ឆ្គង​ទៀត តែ​ប៉ុណ្ណឹង"។
​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ ភ្នំពេញ លោក មាស ចាន់​ពិសិដ្ឋ បាន​ប្រាប់​អ្នក​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា តាម​ពាក្យសុំ​ធានា​នៅ​​ក្រៅ​ឃុំ ដោយ​ក្រុមគ្រួសារ​របស់​ជនជាប់ចោទ អះអាងថា យុវជន​ទាំង​នោះ ចាញ់បោក​គេ​ ​៖ "គឺ​មាន​តែ​ពាក្យ​សុំ​ធានា​យក​កូន​ទៅ​វិញ​ទេ ធានា​យក​កូន និង​យក​ប្អូន​ទៅ​វិញ ដោយ​គាត់​សន្យា​ថា គាត់​នឹង​អប់រំ គាត់​មិន​ឲ្យ​ធ្វើ​សកម្ម​ភាព​ចែក​ចាយ​ខិត​ប័ណ្ណ​អីហ្នឹង​បន្ត​ទៀត ហើយ​ដោយ​សំអាង​ហេតុ​ថា ប្អូនៗ​ហ្នឹង​ជា​មនុស្ស​ដែល​ចាញ់​បោក​គេ ហើយ​ជា​និស្សិត​ដែល​កំពុង​តែ​សិក្សា"។
​បន្ទាប់​ពី​ការចាប់ខ្លួន​យុវជន​ទាំង​៤​ នាក់​នោះ អង្គការ​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​ក្នុងស្រុក​មួយ​ចំនួន បាន​ស្នើ​ឲ្យ​តុលាការ​ដោះលែង​ជនសង្ស័យ​ទាំងនោះ ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ដោយ​អះអាង​ថា​ យុវជន ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នោះ មិនបាន​ធ្វើ​ខុស​ដូច​បទចោទប្រកាន់​ទេ​៕
សូមសរសេរមកកាន់ លោក តាំង វី​ដា តាមរយៈ vida@vodhotnews.com

No comments: