A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 11 August 2013

Deputy PM Yim Chhayly, who is the in-law of PM Hun Sen, grabbed people's land and hired thugs to make death threats to Boeung Kak Lake residents [This is the worst case of abuse of power by the highest government officials] អ្នកភូមិ​បឹងកក់១​ប្រកាស​ជា​ថ្មី​ពី​ការ​តាម​គំរាម​សម្លាប់

1. Please listen to report about this issue by Khmer Post Radio. And select "KPR News August 10, 2013" and drag the "play bar" to around 6:30. 
2. Please listen to Khmer Post Radio interview with the victim at Khmer Post and select KPR News August 7, 2013 at 27:00.
 
ដោយ វណ្ណ វិចារ RFA
2013-08-10
ប្រជាពលរដ្ឋ​រស់​នៅ​សង្កាត់​បឹងកក់១ ប្រកាស​ជា​ថ្មី​ថា គ្រួសារ​គាត់​អាច​នឹង​ត្រូវ​ឃាតក​សម្លាប់​នៅ​ថ្ងៃ​ណា​មួយ ដោយសារ​តែ​ការពារ​ផ្ទះសំបែង​ដែល​ធ្លាប់​រស់​នៅ​តាំង​ពី​ឆ្នាំ​១៩៨០។ ពលរដ្ឋ​ឲ្យ​ដឹង​ថា ពួកគាត់​ត្រូវ​រង​ទុក្ខបុកម្នេញ​ស្ទើរ​រាល់​ថ្ងៃ​ពី​សំណាក់​ក្រុម​សន្តិសុខ​ ការពារ​ដី​ដែល​ក្រុមហ៊ុន​ឯកជន ឈ្មោះ ឃុន សៀ បាន​ទិញ​ពី​អាជ្ញាធរ​សង្កាត់​បឹងកក់១។
គ្រួសារ​ពលរដ្ឋ​រស់​នៅ​បរិវេណ​អតីត​សង្កាត់​បឹងកក់១ ខណ្ឌ​ទួលគោក ទល់​មុខ​ឆៀងខាងជើង​សណ្ឋាគារ​ឡុងប៊ិច ផ្លាហ្សា ដែល​មាន​សមាជិក​គ្រួសារ ៤​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​សីហា បាន​ប្រកូកប្រកាស​ប្រាប់​អ្នក​ដំណើរ​តាម​ផ្លូវ​ឲ្យ​ជួយ​ដឹង​ឮ​បញ្ហា​ដែល​ អ្នក​មាន​លុយ​មាន​អំណាច​រំលោភ​បំពាន​សិទ្ធិ​លំនៅឋាន​ពួក​គាត់។ ពលរដ្ឋ​ទាំង​នោះ​ប្រាប់​មហាជន​ថា គឺ​ក្រុម​គ្រួសារ​លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ជា​ដន្លង​នឹង​លោក ហ៊ុន សែន និង​ជា​ដន្លង​របស់​លោក ជា សុផារ៉ា ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​បំណង​ដែល​ចង់​បណ្ដេញ​ពួកគាត់​ចេញ​ពីលំ​នៅឋាន។
អតីត​ជំនាញការ​វៀតណាម នៅ​ទសវត្ស​៨០ និង​ជា​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី លោក លី ស្រ៊ាខេង មាន​ប្រសាសន៍​ថា គ្រួសារ​របស់​លោក​បាន​រស់​នៅ​ដី​បរិវេណ​សង្កាត់​បឹងកក់១ តាំង​ពី​ឆ្នាំ​១៩៨០ ដែល​កាល​នោះ​លោក​កាន់​ការ​ជា​ជំនាញ​ការ​ប្រចាំ​ខណ្ឌ​ទួលគោក ហើយ​សង្កាត់​បឹងកក់១ នោះ គឺ​កើត​ឡើង​នៅ​ឆ្នាំ​១៩៨៥ ប៉ុណ្ណោះ។

លោក​បន្ត​ថា លោក​មាន​ឯកសារ​កាន់កាប់​ដីធ្លី​គ្រប់គ្រាន់​តាំង​ពី​ពេល​ស្នាក់​នៅ​ដំបូង ប៉ុន្តែ​អាជ្ញាធរ​សង្កាត់ និង​ខណ្ឌ​ទួលគោក បែរ​ជា​នាំ​គ្នា​លក់​ដី​សង្កាត់ រួម​និង​ដី​ផ្ទះ​របស់​គាត់​ឲ្យ​ទៅ​ឈ្មួញ​ឯកជន​ទៅ​វិញ។ លោក​បញ្ជាក់​ថា ដោយសារ​តែ​គ្រួសារ​លោក​មិន​ព្រម​ទទួល​យក​ប្រាក់​សំណង​ចំនួន ១.៥​ម៉ឺន​ដុល្លារ ដើម្បី​ចាក​ចេញ​ពី​ផ្ទះសំបែង ទើប​ក្រុមហ៊ុន​ឯកជន​ដែល​មាន​អំណាច​នោះ​ប្រើ​គ្រប់​វិធី​ធ្វើ​បាប​ពួក​គាត់​ តែម្ដង​ទៅ។
ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​កង​អង្គរក្ស​ប្រធាន​ព្រឹទ្ធ​សភា ជា ស៊ីម និង​ជា​កូន​ប្រុស​លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី គឺ​លោក​ឧត្ដមសេនីយ៍​ផ្កាយបី យឹម លាង មាន​ប្រសាសន៍​ថា គ្រួសារ​លោក​មិន​បាន​ធ្វើ​ដូច​ការ​ចោទ​ប្រកាន់​ទេ ហើយ​លោក​ក៏​បង្វែរ​សំណួរ​ទៅ​កាន់​តំណាង​ក្រុមហ៊ុន ឃុន សៀ ដែល​ទទួល​ទិញ​ដី​សង្កាត់​នោះ​ឲ្យ​បំភ្លឺ​ជំនួស​វិញ។
ចំណែក​ឯ​តំណាង​ក្រុមហ៊ុន ឃុនសៀ លោក នួន សុខាន់ណារ៉ា មាន​ប្រសាសន៍​ថា ក្រុម​សន្តិសុខ​ការពារ​ដី​ក្រុមហ៊ុន មិន​ដែល​បាន​ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ​ដូច​ការ​ចោទ​ប្រកាន់​ទេ។ លោក​បន្ត​ថា គ្រួសារ​ពលរដ្ឋ​ទាំង​បី​គ្រួសារ​ដែល​មិន​ទាន់​យល់​ព្រម​ចាកចេញ​ពី​បរិវេណ​ សង្កាត់​នោះ គឺ​គ្រាន់​តែ​ជា​អ្នក​ជួល​ដី​សង្កាត់​រស់​នៅ​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា ក្រុមហ៊ុន​មាន​ឯកសារ​គ្រប់គ្រាន់​ដើម្បី​បក​ស្រាយ ហើយ​ក្រុមហ៊ុន​ក៏​នឹង​បន្ត​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ដោយ​សន្តិវិធី​ដែរ។
ទោះ​ជា​យ៉ាង​ណា​ក្តី តំណាង​អ្នក​បឹងកក់ អ្នកស្រី ទេព វន្នី ដែល​ធ្លាប់​ជួយ​អន្តរាគមន៍​ពលរដ្ឋ​ទាំង​បី​គ្រួសារ ពេល​ដែល​មាន​ជន​មិន​ស្គាល់​មុខ​អុកឡុក​ទាំង​កណ្ដាល​យប់​នោះ​មាន​ប្រសាសន៍​ថា អាជ្ញាធរ​មិន​ត្រូវ​មើល​រំលង​បញ្ហា​នេះ​ទេ ព្រោះ​ថា ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​អាច​ប្រឈម​មុខ​ធ្ងន់ធ្ងរ​រហូត​ដល់​បាត់​បង់​អាយុ​ ជីវិត បើ​សិន​ជា​មិន​មាន​ដំណោះស្រាយ។
លោក លី ស្រ៊ាខេង និង​កូន​ប្រុស​ម្នាក់ ធ្លាប់​ត្រូវ​បាន​នគរបាល​ក្រសួង​មហាផ្ទៃ ចាប់​ដាក់​ខ្នោះ​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ម្ដង​ហើយ កាល​ពី​ខែ​មិថុនា ហើយ​គ្រួសារ​គាត់​ក៏​ធ្លាប់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​តាម​កាប់ បំពុល​ឆ្កែ​ឲ្យ​ងាប់ ជះ​ទឹក​លាមក​ដាក់​ផ្ទះ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

They should kill these stupid's greedy pigs thugs of Cpp clans.Wrong to robbed the people property using the party-line and connection,kill the evil doer all of Cpp pigs.