A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 15 August 2013

Comfrel: There were 10,827 cases of irregularities before and after the election ខុម​ហ្វ្រែល​ ៖ ​ភាពមិនប្រក្រតី​នៅមុន និង​ក្រោយ​ថ្ងៃ​បោះឆ្នោត​មាន​ចំនួន​ ១០៨២៧​ករណី​​

ដោយ៖​ សេង ម៉ូ​លី​នី​​ | ថ្ងៃព្រហស្បតិ៍ ទី15 ខែសីហា ឆ្នាំ2013, VoD
​ គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​(​ខុម​ហ្វ្រែល​) នៅ​ថ្ងៃនេះ​ បានបង្ហាញ​របាយការណ៍​ថ្មី ស្តី​ពី​ភាពមិនប្រក្រតី​នៅ​ថ្ងៃ​ស ថ្ងៃ​​បោះឆ្នោត និង​ថ្ងៃ​រាប់​សន្លឹកឆ្នោត ដែលបានរកឃើញកើតមាន​១០៨២៧​ករណី​។​
ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ខុម​ហ្វ្រែល​ ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ឲ្យដឹងថា ភាពមិនប្រក្រតី​ដែល​អង្គ​ការ​​នេះ រកឃើញ​នៅ​មុន និង​ក្រោយ​​ថ្ងៃ​​បោះឆ្នោត កើតមាន​១០៨២៧​​ករណី កើតមាន​នៅ​ការិយាល័យ​​២០៥៩​។ ភាព​មិនប្រក្រតី​ទាំងនោះ ភាគច្រើន​បាត់ឈ្មោះ​បោះឆ្នោត និង​ឈ្មោះ​​បោះ​ឆ្នោត​​ជាន់​​គ្នា​​ជាដើម​។​
ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការបោះឆ្នោត​នេះ គ.ជ.ប បាន​ទទួលស្គាល់ថា ពិតជាកើតឡើង​មែន ហើយ​បាន​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត ​និង​រាប់​សន្លឹក​ឆ្នោត ក្នុង​កម្រិត​មួយ​ តែមិន​​ប៉ះ​ពាល់​​ដល់​លទ្ធផល​នៃ​ការបោះឆ្នោត​ទេ​។ តែ​សម្រាប់​ក​គណបក្សសង្គ្រោះ​ជាតិ អះអាងថា ភាពមិនប្រក្រតី​កើត​ឡើង​​ច្រើន ហើយគ.ជ.ប មិន​ដោះស្រាយ​ឲ្យមាន​តម្លាភាព ទើប​​គណបក្ស​ប្រឆាំង​​នេះ ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​៕
សូមសរសេរមកកាន់កញ្ញា សេង ម៉ូលីនី តាមរយៈ sengmoliny@gmail.com
- See more at: http://vodhotnews.com/15371#sthash.MM7ZIWQp.dpuf

No comments: