A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 8 August 2013

Chea Sim's advisor released [It's all Hun Sen's political theatre from the beginning. Now, Hun Sen is in trouble over the election results so he has to do everything to appease the Chea Sim-Sar Kheng faction] អតីត​ពិធីការ​ផ្ទាល់​របស់​លោក ជា ស៊ីម ត្រូវ​បាន​ដោះ​លែង

លោក​មេធាវី មួង សុគន្ធ ជា​អ្នក​ការពារ​ក្តី​ឲ្យ លោកស្រី ផេង គន្ធាបូរី មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៧ សីហា ថា លោកស្រី ផេង គន្ធាបូរី បាន​រួច​ខ្លួន​ចេញ​ពី​ការ​ឃុំឃាំង​ហើយ ដោយសារ​ព្រះមហាក្សត្រ ព្រះ​ប្រទាន​ការ​លើក​លែង​ទោស។ លោកស្រី ផេង គន្ធាបូរី ជា​អតីត​ប្រធាន​ពិធីការ​ផ្ទាល់​របស់ លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។ដោយ កែវ និមល 2013-08-07
គន្ធនាបូរី ៣០៥
លោកស្រី ផេង គន្ធាបូរី ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ខាង​ក្រៅ​តុលាការ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១១។ Mr. Pheng Kunthea Borey speaks to the media on 27 December 2011. She was arrested and jailed for alleged corruption.
RFA/Sok Serey
លោក​មេធាវី មួង សុគន្ធ៖ «ដោយសារ​ព្រះរាជក្រឹត្យ​លើក​លែង​ទោស​របស់​ ព្រះមហាក្សត្រ ។ ការ​លើក​លែង​ទោស​របស់​គាត់​នេះ ខ្ញុំ​មិន​បាន​ទទួល​ដំណឹង​ផ្ទាល់​ទេ ខ្ញុំ​បាន​ទទួល​ដំណឹង​ដោយ​ប្រយោល​ដែរ​ទេ។ ខ្ញុំ​បាន​ទទួល​ដំណឹង​ចុង​ក្រោយ​ថា គាត់​បាន​ចេញ​ផុត​ពី​ពន្ធនាគារ​ហើយ»
ដំណឹង​ទាក់ទង លោកស្រី ផេង គន្ធាបូរី បាន​រួច​ផុត​ពី​ពន្ធនាគារ​នេះ បាន​ផ្សាយ​មុន​គេ​ដោយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ជា​ភាសា​អង់គ្លេស នៅ​ទំព័រ​មុខ​របស់​ខ្លួន។
ចៅក្រម​តុលាការ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១១ បាន​កាត់​ទោស លោកស្រី ផេង គន្ធាបូរី ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៤​ឆ្នាំ ពី​បទ​ឆបោក។ លោកស្រី​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី២៨ ខែ​កញ្ញា ឆ្នាំ​២០១១ នៅ​ច្រក​ចាំយាម ខេត្ត​កោះកុង។ លោកស្រី ផេង គន្ធាបូរី និង​បក្ខពួក​ចំនួន ៣​នាក់​ផ្សេង​ទៀត ត្រូវ លោក ជា ស៊ីម ប្តឹង​ឲ្យ​ចាប់​ខ្លួន គឺ​ក្រោយ​អាជ្ញាធរ​បាន​រក​ឃើញ​ថា អ្នក​ទាំង ៤​នាក់​នោះ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​ក្លែង​បន្លំ​ចំនួន ៥​គម្រោង ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ចំនួន​ជិត ៦០០​លាន​ដុល្លារ​អាមេរិក ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ទុន​ពី​ប្រទេស​ចិន និង​ប្រទេស​ម៉ាឡេស៊ី ដើម្បី​សាងសង់​សាលា​រៀន មន្ទីរពេទ្យ ផ្លូវ​លំ និង​រោងចក្រ​ផលិត​គ្រឿង​យន្ត តាម​រយៈ​អង្គការ​មូលនិធិ​ខ្មែរ​អភិវឌ្ឍន៍​របស់ លោកស្រី ផេង គន្ធាបូរី និង​ក្រុមហ៊ុន​សាងសង់​របស់ លោក ចាន់ កុសល្យ។

គម្រោង​អភិវឌ្ឍន៍​មួយ​ដែល​បាន​បែក​ធ្លាយ​រឿង​អាស្រូវ​នោះ គឺ​គម្រោង​អភិវឌ្ឍន៍​រោងចក្រ​ផលិត​គ្រឿង​យន្ត​តម្លៃ ១២០​លាន​ដុល្លារ​អាមេរិក ដែល​ជន​ជាប់​ចោទ​បាន​កុហក លោក ជា ស៊ីម ថា ជា​គម្រោង​ជំនួយ​ពី​អ្នក​វិនិយោគ​ទុន​នៅ​ប្រទេស​ម៉ាឡេស៊ី ឈ្មោះ ឌីណូ ឈ្មោះ ម៉ី និង​ឈ្មោះ សែម៉ា។ លោក ជា ស៊ីម បាន​ចុះ​ហត្ថលេខា​លើ​គម្រោង​នោះ។ ប៉ុន្តែ​ក្រោយ​មក បាន​ដឹង​ថា គម្រោង​នោះ​ជា​ការ​កុហក។
ប្រធាន​មជ្ឈមណ្ឌល​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បាន​ហៅ​ការ​ដោះ​លែង​នោះ​ថា ជា​រឿង​មិន​ត្រឹមត្រូវ ហើយ​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​របស់​កម្ពុជា ដោយសារ​មនុស្ស​មាន​ទោស​បាន​រួច​ខ្លួន ហើយ​មនុស្ស​គ្មាន​ទោស​បែរ​ជា​ជាប់​ទោស​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

wishes her for all the best of luck
healthy life,

Anonymous said...

Now it your time to pay back lady! Come and join the CNRP.