A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 24 August 2013

Analysis: Failures to reform the NEC will lead to political stalemate in subsequent mandates វិភាគ៖ ការ​មិន​ធ្វើ​កំណែទម្រង់ គ​.​ជ​.​ប នឹង​នាំឲ្យ​មាន​ភាពជាប់គាំង​នយោបាយ ក្រោយ​ការបោះឆ្នោត អាណត្តិ​ក្រោយៗ​ទៀត​​

ដោយ៖​ ដួង សុខា​ | ថ្ងៃសុក្រ ទី23 ខែសីហា ឆ្នាំ2013, VoD

(រូបថត ញឹម សុខន)
​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់ គ​.​ជ​.​ប ត្រូវបាន​បង្កើត​ទ្បើង​ដោយ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ តំណាងរាស្ត្រ ដែល​ត្រូវ​បាន​​អនុម័ត​ក្នុង​ឆ្នាំ​១៩៩៧​។ គ​.​ជ​.​ប មាន​សមត្ថកិច្ច​រៀបចំ និង​គ្រប់គ្រង​ការ​បោះ​ឆ្នោត​​ជ្រើស​តាំង​​សមាជិក​​ព្រឹទ្ធសភា ការបោះឆ្នោត​ជ្រើសតាំង​តំ​ណាង ​​រាស្ត្រ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ និង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ​។ គ​.​ជ​.​ប ជា​អង្គការ​ឯករាជ្យ និង​អព្យាក្រឹត ក្នុង​ការអនុវត្ត​សមត្ថកិច្ច​របស់​ខ្លួន​។ បាវចនា​របស់ គ​.​ជ​.​ប គឺ​ឯករាជ្យ អព្យាក្រឹត សច្ចៈ យុត្តិធម៌ និង​តម្លាភាព​។​
​ប៉ុន្តែ ថ្នាក់ដឹកនាំ​ស្ថាប័ន​នេះ​ត្រូវបាន​គណបក្ស​ប្រឆាំង និង​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ក្នុង​ស្រុក មើលឃើញថា មិនទាន់​ឯករាជ្យ និង​លម្អៀង​ទៅ​រក​​គណបក្សកាន់អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា​។ ដំណោះស្រាយ​ភាពមិន​ក្រ​ក្រតី​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំ​ណាង​រាស្ត្រ នីតិកាល​ទី​៥ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ដោយ គ​.​ជ​.​ប មិន​ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​យក ដែល​ជា​ហេតុ​ធ្វើឲ្យ​មាន​ភាពជាប់គាំង​នយោបាយ​។

​អ្នកវិភាគ និង​អ្នកឃ្លាំមើល​ការបោះឆ្នោត យល់ថា កំណែទម្រង់ គ​.​ជ​.​ប គឺជា​រឿង​ចាំ​បាច់​​បំផុត ដែល​គណបក្ស​ជាប់​ឆ្នោត ត្រូវ​រួមគ្នា​ធ្វើ ចាប់​ពី​ពេល​នេះ ដើម្បី​​​បញ្ចៀស​ភាពជាប់គាំង​ផ្នែក​នយោបាយ ក្រោយ​ការបោះឆ្នោត​អាណត្តិ​ក្រោយៗ​ទៀត​។​
​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់ និ​កហ្វិច (Nicfec) លោក ហង្ស ពុទ្ធា ថ្លែងថា កំណែទម្រង់ គ​.​ជ​.​ប គឺ​ត្រូវ​ពិនិត្យ​ទ្បើង​វិញ​នូវ​សមាស​ភាព​​ស្ថាប័ន​​នេះ និង​បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត​ ៖
​លោក ហង្ស ពុទ្ធា ជំរុញ​ឲ្យមាន​ការសើរើ​ទ្បើង​វិញ​នូវ សមាសភាព គ​.​ជ​.​ប ពីព្រោះ សមាជិក​ស្ថាប័ន​នេះ មិនទាន់​បំពេញ​អព្យាក្រឹតភាព​របស់​ខ្លួន​ឲ្យ​បាន​​​ពេញ​លេញ​​ទេ ដោយ​ហាក់​ទទួល​សម្ពាធ​ពី​អ្នកនយោបាយ​ក្នុងការ​ធ្វើ​សម្រេចចិត្ត និង​ពេលខ្លះ មាន​ភាពលម្អៀង​ចេញពី​ចិត្ត​ខ្លួនឯង​។
​គួររំលឹកថា កាលពី​ខែ​តុលា ឆ្នាំ​២០១២ រដ្ឋសភា​បាន​អនុម័ត ដោយ​គ្មាន​សំ​ទ្បេង​គណបក្សប្រឆាំង នូវ​សមាសភាព គ​.​ជ​.​ប ចំនួន ៩ រូប ដែល​មាន​អាណត្តិ ៥​ឆ្នាំ​។ សមាជិក​ពីរ​រូប​ប៉ុណ្ណោះ​ដែល​ត្រូវ​ផ្លាស់ ចំណែក​បេក្ខភាព​ប្រធាន នៅតែ​ជា លោក អ៊ឹម សួស្តី និង​អនុប្រធាន គឺ​លោកស្រី ស៊ីន ជុំ​បូ ដូច​អាណត្តិ​​កន្លងមក​។ សមាសភាព គ​.​ជ​.​ប​. ទាំង ៩​រូបនោះ ត្រូវបាន​គេ​ដឹងថា មកពី​គណបក្ស​ប្រជាជន​កម្ពុជា ៥​រូប គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ២​រូប និង​គណបក្ស​​សម​រង្ស៊ី ២​រូប​។ ប៉ុន្តែ ថ្នាក់ដឹកនាំ​គណបក្ស​សម​រង្ស៊ី គិតថា សមាជិក គ​.​ជ​.​ប​. ២​រូប ទៅ​ពី​គណបក្ស​ខ្លួន គឺ​លោក សោម ច័ន្ទឌីណា និង​លោក ម៉ៅ សុភា​រិទ្ធ មិន​អាច​ធ្វើឲ្យមាន​ឯករាជ្យ ឬ​ក៏​ធ្វើ​សេចក្តីសម្រេច​អ្វី​បាន​នៅក្នុង គ​.​ជ​.​ប ឡើយ​។​
​អ្នកវិភាគ​នយោបាយ លោក សុខ ទូច ក៏​វិភាគ​ឃើញ​ដូច​លោក ហង្ស ពុទ្ធា ដែរ​ថា ការផ្លាស់ប្តូរ​សមាសភាព គ​.​ជ​.​ប គឺជា​រឿង​ចាំបាច់ ដែល​គណបក្ស​ជាប់​​ឆ្នោត គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​គិតគូរ ចាប់ពី​ពេលនេះ​ទៅ​ ៖
​លោក ពន្យល់ថា ប្រសិនបើ​គណបក្ស​មួយ ក្នុងចំណោម​គណបក្ស​ទាំងពីរ គ្មាន​ឆន្ទៈ​នយោបាយ​ក្នុងការ​កំណែទម្រង់ គ​.​ជ​.​ប ទេ នោះ​កិច្ចការ​នេះ​មិន​អាច​ធ្វើបាន​ទេ ព្រោះ​វា​ទាមទារ​ឲ្យមាន​ការធ្វើ​វិសោធនកម្មរ​ដ្ឋ​ធម្មនុញ្ញ ដែល​ត្រូវការ​សំ​ទ្បេង​២​ភាគ​៣​នៅ​រដ្ឋសភា​។​
​ចំណែក ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ខុម​ហ្វ្រែល លោក ធន់ សា​រ៉ា​យ រំលឹកថា សង្គម​ស៊ីវិល​ធ្លាប់​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ និង​គណបក្ស​នយោបាយ បង្កើត​គណៈកម្មកា​រឯក​រាជ្យ​មួយ ដែល​មាន​ការចូលរួម​ពី​គណបក្សនយោបាយ និង​សង្គម​ស៊ីវិល ដើម្បី​ជ្រើស​រើស និង​វិនិច្ឆ័យ​ទៅលើ​គុណសម្បត្តិ​របស់​បេក្ខជន​។ ប៉ុន្តែ​សំណើ​នេះ​ត្រូវបាន​អ្នកនយោបាយ​ច្រានចោល​ ៖
​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​ កម្ពុជា លោក សុរិយា ស៊ូ​ប៊ែ​ឌី (Surya P. Subedi) ក៏បាន​ផ្តល់​អនុសាសន៍​ឲ្យ ថ្នាក់​ដឹកនាំ គ​.​ជ​.​ប ធ្វើកំណែទម្រង់​ដែរ ប៉ុន្តែ​ស្ថាប័ន​នេះ​មិន​បាន​យក​អនុសាសន៍​នេះ​មក​ពិចារណា​ទេ​។ មន្ត្រីជាន់ខ្ពស់ គ​.​ជ​.​ប បាន​អះអាង​ថា កំ​ណែ​ទម្រង់ គ​.​ជ​.​ប និង​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា ដែល​ស្នើ​ដោយ​មន្ត្រី​អង្គការសហប្រជាជាតិ និង​គណបក្ស​ប្រឆាំង មិនមែន​ជា​សមត្ថកិច្ច​របស់ គ​.​ជ​.​ប ទេ​៕
សូមសរសេរមកកាន់ លោក ដួង សុខា តាមរយៈ duong.sokha@vodhotnews.com

1 comment:

Karl [Kalonh] Chuck said...

Yup, Yup, Hun Sen and his pigs lost the election!!!

Khmer people have spoken!!!

People around the world have spoken!!!

Hun Sen and his pigs must go!!!

HUN SEN Vietminh/Vietcong, GO GOME!!!