A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 25 August 2013

A man in Kampot accused Vietnamese fishermen of attempting to murder him ពលរដ្ឋ​នៅ​កំពត​ចោទ​អ្នក​នេសាទ​វៀតណាម​ថា​​ប៉ុនប៉ង​​ធ្វើ​ឃាត

ការ​បន្ត​ហូរ​ចូល​ជន​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់​នៅ​កម្ពុជា បាន​ក្លាយ​ជា​បន្ទុក​បន្ត​ចាក់ស្រេះ និង​ជា​ប្រធានបទ​ដ៏​ក្ដៅ​គគុក​សម្រាប់​គណបក្ស​នយោបាយ​យក​ទៅ​ប្រើប្រាស់​ ដើម្បី​ទាញ​ការ​គាំទ្រ។
ដោយ ម៉ម មុនីរតន៍ RFA
2013-08-25
អ្នក​នេសាទ កំពត ៦១០
ពលរដ្ឋ​អ្នក​នេសាទ​នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត លោក ម៉េង កន ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២០ សីហា ឆ្នាំ​២០១៣។ លោក​អះអាង​ថា ទូក​នេសាទ​របស់​វៀតណាម ចូល​នេសាទ​រំលោភ​ដែន​សមុទ្រ​របស់​កម្ពុជា ហើយ​ព្យាយាម​ពន្លិច​ទូក​របស់​លោក​ក្នុង​បំណង​សម្លាប់។
RFA/Morm Moniroth
យ៉ាង​ណា​ក៏ដោយ និន្នាការ​នេះ​ត្រូវ​រង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ខ្លះ​ថា ប្រទេស​កម្ពុជា ហាក់​មាន​ការ​រើសអើង​ជាតិ​សាសន៍​ជាមួយ​ពលរដ្ឋ​វៀតណាម។ ប៉ុន្តែ​ផ្អែក​តាម​ប្រវត្តិសាស្ត្រ និង​ទិដ្ឋភាព​នយោបាយ​បច្ចុប្បន្ន​វិញ ហាក់​ផ្ទុយ​ពី​នេះ ដោយ​ហេតុ​ថា ការ​តាំង​ទីលំនៅ​របស់​ជនអន្តោប្រវេសន៍​វៀតណាម ត្រូវ​គេ​មើល​ឃើញ​ថា ហាក់​កំពុង​ដណ្ដើម​ទីផ្សារ​ការងារ រួម​ទាំង​ការងារ​នៅ​លើ​គោក និង​នៅ​ក្នុង​ការ​នេសាទ​នៅ​ក្នុង​សមុទ្រ​របស់​ពលរដ្ឋ​កម្ពុជា។
ពលរដ្ឋ៖ «ឥត​មាន​សិទ្ធិ​​អ្វី​រលីង​ខ្មែរ​យើង​រាល់​ថ្ងៃ​ហ្នឹង។ អ៊ីចឹង​បាន​ថា ខ្ញុំ​ឥតមាន​ស្រែ​មាន​ភ្លឺ​ទេ មាន​តែ​សមុទ្រ​ហ្នឹង​ហើយ​រក​ស៊ី។ ៣០​ឆ្នាំ​ជាង​ហើយ តាំង​ពី ១៩៧៩​មក​ជាង​ឆ្នាំ​ហើយ ខ្ញុំ​ឥត​មាន​ស្រែ​មាន​ភ្លឺ​ទេ មាន​តែ​សមុទ្រ ហើយ​ដល់​សមុទ្រ​អស់​លោក​អ្នក​ធំៗ​មិន​ជួយ​ការពារ...»
នេះ​ជា​ការ​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​របស់​ពលរដ្ឋ​កម្ពុជា ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​ដោះស្រាយ​បញ្ហា​ដែល​បាន ​កើត​ឡើង​ប្រឆាំង​នឹង​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​មិន​បាន​សម្រេច​របស់​ជនជាតិ​ វៀតណាម ចំពោះ​អ្វី​ដែល​អ្នក​នេសាទ​ខ្មែរ​ចាត់​ទុក​ថា វៀតណាម​បាន​រំលោភ​ចូល​ដែន​សមុទ្រ​របស់​កម្ពុជា ហើយ​ព្យាយាម​សម្លាប់​ពលរដ្ឋ​ខ្មែរ​ថែម​ទៀត​នោះ។
ពលរដ្ឋ​នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត លោក ម៉េង កន ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា ថា វៀតណាម​បាន​ចូល​នេសាទ​ក្នុង​អធិបតេយ្យ​នៃ​ដែន​សមុទ្រ​របស់​កម្ពុជា ហើយ​ថែម​ទាំង​ប៉ុនប៉ង​ធ្វើ​ឃាត​​លោក​​ថែម​ទៀត។ លោក​បន្ត​ថា កាល​ពី​ថ្ងៃ​ទី​១៦ សីហា កន្លង​ទៅ ខណៈ​លោក​កំពុង​នេសាទ​ពេល​យប់ ភ្លាម​នោះ​ទូក​នេសាទ​របស់​វៀតណាម បាន​ចូល​នេសាទ​រំលោភ​ដែន​សមុទ្រ​មក​ក្នុង​ទឹកដី​របស់​កម្ពុជា។
លោក កន ដែល​មាន​មុខ​របរ​ជា​អ្នក​នេសាទ​នោះ និយាយ​ថា ក្រោយ​ពី​ចូល​នេសាទ​ក្នុង​សមុទ្រ​របស់​កម្ពុជា ដោយ​ពុំ​មាន​ការ​អនុញ្ញាត​ហើយ​នោះ ជនជាតិ​វៀតណាម បាន​ព្យាយាម​ពន្លិច​ទូក​របស់​លោក និង​ព្យាយាម​សម្លាប់​រូប​លោក ប៉ុន្តែ​មិន​បាន​សម្រេច​ម្ដង​ជា​ពីរ​ដង៖ «ខ្ញុំ​ឥត​មាន​រឿង​អី​ផង ខ្ញុំ​កំពុង​តែ​អូសៗ​អ៊ីចឹង វា​មក​បុក​តែម្ដង។ វា​មក​បុក ខ្ញុំ​ក៏​ឃើញ​ផ្សែង​ខ្មៅ​មក​ពី​មុខ​មក ក៏​ខ្ញុំ​អត់​ដឹង​ថា វា​ចំ​ត្រង់​ណា​ដែរ ខ្ញុំ​កាត់​ខ្សែ​ឥត​ទាន់។ កាត់​ខ្សែ​រត់​ដែរ តែ​រត់​អត់​ទាន់ វា​បុក​យក បុក​ហើយ​រុញ​ពន្លិច​តែម្ដង។ ...ដល់​អ៊ីចឹង​វា​ហ្វា​ភ្លើង​មើល​ខ្ញុំ។ ហ្វា​ភ្លើង​មើល​ខ្ញុំ​រក​ឃើញ ខ្ញុំ​កំពុង​កាន់​ប៊ិន​មួយ ២​នាក់ ដល់​វា​ឃើញ ដល់​អ៊ីចឹង​វា​រត់​មក​សំពង​ខ្ញុំ​ពី​លើ។ ដល់​ខ្ញុំ​រុញ​ប៊ិន​ចេញ​ទៅ ដល់​ខ្ញុំ​ជ្រមុជ​ទឹក​បាត់​ទៅ ដល់​ពេល​អ៊ីចឹង​វា​មើល​ទៀត។ វា​ហ្វា​ភ្លើង​ឃើញ​ទៀត ដល់​ឃើញ​វា​រត់​ទូក​ទៅ​ទៀត»

ដូច​គ្នា​នេះ លោក អ៊ុង ម៉េង ឲ្យ​ដឹង​ថា លោក​ក៏​ធ្លាប់​មាន​ប្រវត្តិ​ត្រូវ​ជនជាតិ​វៀតណាម ដែល​នេសាទ​ឆ្លង​ចូល​ដែន​សមុទ្រ​របស់​កម្ពុជា ធ្វើ​ឃាត​ដែរ។ ស្ថិត​ក្នុង​វ័យ ៥០​ឆ្នាំ លោក ម៉េង បន្ត​ថា អ្វី​ដែល​ជា​សោកស្ដាយ គឺ​នៅ​ពេល​លោក​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​សកម្មភាព​របស់​អ្នក​នេសាទ​វៀតណាម ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​របស់​កម្ពុជា ច្រានចោល និង​ជំរុញ​ឲ្យ​ប្រគល់​សម្ភារៈ​នេសាទ​ដែល​ចាប់​បាន​ឲ្យ​ទៅ​ជនជាតិ​វៀតណាម​ វិញ។
លោក​បន្ត​ថា៖ «អ្នក​ធំៗ អ្នក​ខ្មែរ​ហ្នឹង​ធានាៗ គឺ​យក​ទៅ​វិញ​ហើយ ឥត​ឲ្យ​ប៉ះពាល់​ប្រជាជន​គេ​ទេ។របស់​របរ​របស់​គេ​ឲ្យ​យក​ទៅ​វិញ​ទាំង​អស់ ខ្មែរ​យើង​ជា​អ្នក​ដោះស្រាយ​ឲ្យ។ ប៉ូលិស​ជើង​ទឹក​តែម្ដង មេ​ប៉ូលិស​ជើង​ទឹក​ហ្នឹង​ជា​អ្នក​ដោះស្រាយ​ឲ្យ ជលផល មេ​ប៉ូលិស​ជើង​ទឹក​ហ្នឹង អ្នក​ដោះស្រាយ​យក​ឥវ៉ាន់​គេ​ទៅ​វិញ​អស់ ហើយ​ដល់​ខ្មែរ​យើង​រងគ្រោះ អា​នេះ​បាន​ថា កន្លែង​ប៉ុស្តិ៍​វិទ្យុ​កំពត​នេះ គេ​វ៉ៃ​ខ្ញុំ​អ៊ីចឹង​ហើយ មាន​របួស យក​ស្លាកស្នាម ម្រាម​ដៃ​ខ្ញុំ​ទៅ​ហើយ ស្អែក​ឡើង​ចាក់​ផ្សាយ​ថា ខ្មែរ​យើង​ទៅ​ប្លន់​គេ​បាន​ជា​គេ​វ៉ៃ។ អ៊ីចឹង​បាន​ថា ខ្ញុំ​ចង់​ខ្លាច​តែម្ដង អ្នក​យក​ព័ត៌មាន​ហ្នឹង ចង់​ខ្លាច​ខ្មែរ។ ឥត​មាន​ជួយ​ប្រជាជន​ខ្មែរ គិត​ជួយ​ពី​ខាង​គេ​ទាំង​អស់»
ពលរដ្ឋ​កម្ពុជា ដែល​មាន​របរ​នេសាទ​ក្នុង​ខេត្ត​កំពត នៅ​តាម​សមុទ្រ​ចាត់​ទុក​ថា អ្នក​នេសាទ​ជន​ជាតិ​វៀតណាម បាន​បន្ត​កើន​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ចូល​មក​ក្នុង​ដែន​សមុទ្រ​របស់​កម្ពុជា ហើយ​អ្វី​ដែល​ជា​ការ​កត់សំគាល់ ពលរដ្ឋ​គិត​ថា នោះ​ព្រោះ​តែ​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​ជំនាញ ជា​ពិសេស​រដ្ឋបាល​ជលផល​ខេត្ត​កំពត ហាក់​មាន​ភាព​ធូររលុង​សម្រាប់​អ្នក​នេសាទ​វៀតណាម ប៉ុន្តែ​បាន​រឹត​បន្តឹង​សម្រាប់​ពលរដ្ឋ​កម្ពុជា។
ពលរដ្ឋ​បន្ត​ថា៖ «បើ​យួន​ចូល​មក អូស​ទៅ​ដល់​បង្គោល​សារាយ បង្គោល​ផ្ទះ ដែល​ប៉ូលិស​ហ្នឹង ក៏​ប៉ូលិស​ឥត​មាន​ធ្វើ​ដឹង​ធ្វើ​ឮ​ដែរ។ ឥត​មាន​មុខ​របរ​អី​រក​ស៊ី មាន​តែ​សមុទ្រ​ហ្នឹង​មួយ​ទេ ហើយ​ដល់​ពេល​សមុទ្រ​រក​ស៊ី​ឥត​បាន​ទេ គឺ​ចប់​ហើយ។ វា​ដុនដាប​ខ្លាំង​ពេក ឥឡូវ​ប្រជាជន​វា​យ៉ាប់ ៥-៦ ឆ្នាំ​ហ្នឹង​គឺ​ដុនដាប​ខ្លាំង​មែន​ទែន ហើយ​បើ​សមត្ថកិច្ច​ខាង​ណា​មក​ក៏​គេ​ថា គេ​ខ្លាំង​ដែរ ចុង​បញ្ចប់​គ្មាន​បាន​កំណើត​អី​មួយ​ទេ...»
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ប្រចាំ​​តំបន់​មក​ពី​អង្គការ​លីកាដូ (Licadho) ហៅ​ភាព​អសកម្ម​ក្នុង​ការ​អនុវត្ត​ច្បាប់​នេះ​ថា ទំនង​ជា​មាន​អំពើ​ពុក​រលួយ។
លោក យន់ ផល្លី អ្នក​ស្រាវជ្រាវ​របស់​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​កំពត ឲ្យ​ដឹង​ថា មន្ត្រី​ជំនាញ​គួរ​ពង្រឹង​ច្បាប់​ឲ្យ​បាន​ប្រសើរ​ជាង​នេះ ដើម្បី​ប្រាកដ​ថា អំពើ​ពុករលួយ​ត្រូវ​កាត់​បន្ថយ។ លោក​គិត​ថា វា​ជា​មធ្យោបាយ​ងាយ​ស្រួល​ក្នុង​ការ​កាត់បន្ថយ​លើ​ផ្នែក​នេះ នោះ​គ្រាន់​តែ​ពង្រឹង​ការ​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​កម្ពុជា និង​វៀតណាម។
លោក​បន្ត​ថា៖ «ទាក់ទិន​ក្នុង​ករណី​នេះ ខាង​អាជ្ញាធរ​គួរ​តែ​ពង្រឹង និង​មាន​វិធានការ​ចំពោះ​ជនជាតិ​វៀតណាម​ហ្នឹង ដែល​បាន​នេសាទ​ខុស​ច្បាប់។ អ៊ីចឹង​យើង​ត្រូវ​មាន​ការ​ទប់ស្កាត់ ឬ​ក៏​បង្ក្រាប ឬក៏​ធ្វើ​ការ​ទាក់ទង​ប្រទេស​ក្នុង​នាម​ជា​អ្នក​ជិត​ខាង ដើម្បី​កុំ​ឲ្យ​មាន​ការ​ឆ្លង​នេសាទ​ខុស​ច្បាប់ ដែន​សមុទ្រ​ខុស​ច្បាប់»
ចំណែក​មន្ត្រី​របស់​រដ្ឋាភិបាល​សំខាន់ៗ ទទួល​បន្ទុក​រដ្ឋបាល​ជលផល មិន​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ទេ ដោយ​ទូរស័ព្ទ​ចូល រួច​ព្យាយាម​កាត់​​ផ្ដាច់​ទៅ​វិញ នៅ​ពេល​លើក​សំណួរ​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​នេសាទ​នេះ។
ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ កាល​ពី​ឆ្នាំ​២០១២ កន្លង​ទៅ​នេះ មន្ត្រី​រដ្ឋបាល​ជលផល​របស់​កម្ពុជា ត្រូវ​បាន​ជនជាតិ​វៀតណាម បាញ់​សម្លាប់ ខណៈ​កំពុង​ល្បាត​នៅ​តាម​ដែន​សមុទ្រ​ក្នុង​អធិបតេយ្យ​របស់​កម្ពុជា។ លើស​ពី​នេះ​ទៀត ទូក​នេសាទ​របស់​ពលរដ្ឋ​ខ្មែរ​ត្រូវ​ជន​ជាតិ​វៀតណាម ពន្លិច និង​គំរាម​សម្លាប់​ជា​បន្តបន្ទាប់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។
បើ​ទោះ​ជា​បែប​ណា ពលរដ្ឋ​ដែល​មាន​របរ​ជា​អ្នក​នេសាទ​នៅ​ក្នុង​សមុទ្រ​អះអាង​ថា នេះ​ពុំ​មែន​ទើប​តែ​លើក​​ទី​មួយ​ឡើយ​ដែល​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​តែង​ ច្រាន​ចោល​សំណើ​សុំ​កិច្ច​អន្តរាគមន៍​របស់​ពួក​គេ។ ក្នុង​ន័យ​នេះ ប្រជាពលរដ្ឋ​ថ្លែង​ថា អ្វី​ដែល​ស្នើ​ឡើង​ដើម្បី​ឲ្យ​ជួយ​រក​ដំណោះស្រាយ​នោះ តែង​ត្រូវ​បាន​បដិសេធ​ជា​ដរាប៖ «មិន​មែន​កាន់​ជើង​ទេ ខ្លាច​មិន​ហ៊ាន​ធ្វើ​អី​គេ។ មិន​ខ្លាច​ទេ ដក​មេ​ចេញ ...ដក​ចេញ​រឹត​តែ​ខ្លាំង​ទៀត ដល់​ឡើង​តំណែង​ឡើង​រឹត​តែ​ខ្ពស់​ទៀត។ អ្នក​ទូក​នេសាទ​នាំគ្នា​ចាប់​​អា ៣០ ហើយ​អា ៤០ ហ្នឹង...»
យ៉ាង​ណា​ក៏ដោយ ពលរដ្ឋ​ខ្មែរ​ដែល​ប្រកប​របប​នេសាទ​នៅ​តាម​សមុទ្រ ចង់​ឃើញ​​ការ​អនុវត្ត​ច្បាប់​មាន​ប្រសិទ្ធភាព​ជាង​អ្វី​ដែល​ត្រូវ​គេ​រក​ឃើញ ​ថា មន្ត្រី​ជំនាញ​ហាក់​មាន​ភាព​ធូររលុង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

Hanoi's dirty plans want to eliminate all Khmer!

Anonymous said...

KHMER, WE WILL HAVE OUR TURN TO CHASE THESE RATS VIETCONG FROM OUR COUNTRY AND KOS TRAL. IF THEY REFUSED, WE WILL KILL THEM. IT IS ALRIGHT TO KILL AN INTRUDERS THAT ARE IN OUR HOME.

SO, WE WILL HAVE OUR CHANCE, BUT WE MUST UNITE AS ONE KHMER.