A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 25 August 2013

Sam Rainsy and Kem Sokha promised Siem Reap people that they will protect their election victory! ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ សន្យា​ចំពោះ​ពលរដ្ឋ​នៅ​ខេត្តសៀម​រាម ការពារ​ជ័យជម្នះ​របស់​ខ្លួន​​

ដោយ៖​ បូ សាវី​ | ថ្ងៃអាទិត្យ ទី25 ខែសីហា ឆ្នាំ2013 | VoD

លោក សម រង្ស៊ី ជួបប្រជាពលរដ្ឋនៅម្តុំផ្សារ ខេត្តសៀមរាប (រូបថត បូ សាវី)
​ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ថ្លែង​ប្រាប់​ប្រជាពលរដ្ឋ​នៅ​ខេត្តសៀមរាប​ ថា គណបក្ស​ខ្លួន​ឈ្នះឆ្នោត ហើយ​ប្តេជ្ញា​ថា នឹង​រក​មធ្យោបាយ​ការពារ​ជ័យជម្នះ​ ដែល​ប្រជាពលរដ្ឋ​គាំទ្រ​។
ការ​ថ្លែង​បែប​នេះ ធ្វើឡើងនៅក្នុង​ពិធី​បួងសួង នៅខាងមុខ​ប្រាសាទ​អង្គរវត្ដ និង​នៅ​ប្រាសាទ​អង្គរធំ ដោយសូមឲ្យ​បារមី​ស័ក្ដិសិទ្ធិ នៃ​អតីត​ព្រះ​មហា​ក្សត្រ​​ខ្មែរ​សម័យអង្គរ ឲ្យជួយ​រក​ភាពយុត្ដិធម៌​ដល់​ម្ចាស់​ឆ្នោត  ដោយចោទថា សំឡេង​ឆ្នោត​ដែល​ប្រជាពលរដ្ឋ​បោះឆ្នោត ឲ្យ​គណបក្សប្រឆាំង​ កាលពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ​មាន​ការលួច​បន្លំ​។​
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី  មាន​ប្រសា​ស​ន៏​ថា លទ្ធផល​បោះឆ្នោតគណបក្ស​នេះ កំពុង​ទទួលបាន​៩០%​ហើយ​។ លោកបូ​ង​សួង ឲ្យ​បារមី​ព្រះមហាក្សត្រ​ សម័យ​មុន​ ជួយរក​សំឡេងឆ្នោត​របស់​ប្រជាពលរដ្ឋ​គាំទ្រ​គណបក្សប្រឆាំង​១០%​ទៀត ដែល​បាត់បង់ ​ដោយសារ​ការលួ​ច​បន្លំ ដោយ​​គណបក្ស​ប្រជាជន​កម្ពុជា​។
កន្លងមក គណបក្សសង្គ្រោះជាតិ អះអាងថា ខ្លួនទទួលបានសំឡេងគាំទ្រ ៦៣អាសនៈ គណបក្សប្រជាជន ទទួលបាន ៦០អាសនៈ។ ចំណែកឯ គណបក្សប្រជាជនកម្ពុជាវិញ ក៏បានអះអាងថា ខ្លួនទទួលបានសំឡេងគាំទ្រ ៦៨អាសនៈ ហើយគណបក្សសង្គ្រោះជាតិ ទទួលបាន៥៥អាសនៈ។
លោក កឹម សុខា ជួបប្រជាពលរដ្ឋនៅខាងមុខប្រាសាទអង្គរ
ថ្មីៗ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​ ក៏​ធ្លាប់​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ​ច្រានចោលរាល់​ការ​ចោទប្រកាន់​ថា គណបក្ស​ខ្លួន​ប្រើប្រាស់​ គ.ជ.ប ដើម្បី​លួច​សន្លឹកឆ្នោត​។  គណបក្ស​ប្រជាជន​កម្ពុជា ក៏​បង្ហាញ​ជំហរ ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ដោះស្រាយ​ភាពមិនប្រក្រតី​នានា​ក្នុង ពេល​បោះ​ឆ្នោត​​ដោយ​សន្តិវិធី​ដែរ​។ ​តែ​រហូត​ដល់​ ថ្ងៃ​ទី​២៥​ ខែ​សីហា​នេះ គណបក្ស​ទាំង​ពីរ​មិនទាន់ ឯកភាពគ្នា ក្នុងការ​បង្កើត​គណៈកម្មការ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​​នៅ​ឡើយ​ទេ​។​

​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ យល់ឃើញថា ដើម្បីទម្លាយភាពទា​ល់ច្រក​ផ្នែក​នយោបាយ​នេះ គឺ​ លោក សម រង្ស៊ី​ ប្រធាន​គណ​បក្សសង្គ្រោះជាតិ ជា​បេក្ខភាព នាយករដ្ឋមន្ត្រី និង​លោក ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជា​បេក្ខភាពនាយក​រដ្ឋមន្ត្រី​ដែរនោះ ត្រូវ​ជួប​គ្នា​ចរចា ដើម្បី​រក​ដំណោះស្រាយ​។​
​មាត្រា​៨២​ថ្មី​នៃ​រដ្ឋធម្មនុញ បានចែងថា រដ្ឋសភា​បើក​សម័យប្រជុំ​ដំបូង ហុកសិប​ថ្ងៃ​យ៉ាងយូរ ក្រោយពេល​បោះឆ្នោត តាម​ការកោះប្រជុំ​របស់​ព្រះ​មហា​ក្សត្រ​។  បើ​គិត​រយៈពេល​៦០​ថ្ងៃ សម័យប្រជុំ​សភា​ដំបូង​ អាច​នឹង​ចាប់ផ្តើម​នៅ ចុង​ខែ​កញ្ញា  តែ​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​បង្ហាញ​ជំហ​រថា នឹង​មិន​ចូល​រួម​​ប្រជុំនោះ​ទេ ប្រសិនបើ​មិនមាន​ដោះស្រាយ​ភាពមិនប្រក្រតី អំឡុង​ពេល​បោះឆ្នោត ដើម្បី​រក​យុត្តិ​ជូន​ប្រជាពលរដ្ឋ​នោះ​៕
សូមសរសេរមកកាន់ លោក បូ សាវី តាមរយៈ savy@vodhotnews.com​

No comments: