A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 20 August 2013

10 NGOs denounced the acts of forcing the people to recognise the election results អង្គការ​ជាង​១០ ថ្កោលទោស​ការបង្ខំ​ឲ្យ​ផ្តិតមេដៃ​គាំទ្រ​ការបោះឆ្នោត​​

ដោយ៖​ លោក ស៊ុន ណារិន​​ | ថ្ងៃអង្គារ៍ ទី20 ខែសីហា ឆ្នាំ2013 | VOD

​អង្គការ​សមាគម​មិនមែន​រដ្ឋាភិបាល​ជាង​ ១០ សម្តែង​ការ​ខក ចិត្ត​ជា​ខ្លាំង និង​សូម​ថ្កោលទោស​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​ដែន​ដី​នៅក្នុង​រាជធានី​ ភ្នំពេញ និង នៅតាម​បណ្តា​ខេត្ត មួយចំនួន ដែល​បង្ខំ​ម្ចាស់ឆ្នោត​អោយ​ផ្តិតមេដៃ​លើ​ញត្តិ​គាំទ្រ​លទ្ធផល​បោះឆ្នោត​ បណ្តោះអាសន្ន ដែល​នៅ​មាន​វិវាទ​នៅឡើយ​។
​អង្គការ​ទាំងនោះ មាន​ដូចជា​គណៈកម្មាធិកា​រនា​យក​ខុមហ្វ្រែល អង្គការ​ខុមហ្វ្រែល អង្គការ​និកហ្វិក អង្គការ​តម្លាភាព​កម្ពុ​ជា វេទិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល អង្គការ​លីកាដូ និង​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​។​
​សេចក្តីថ្លែងការណ៍​រួម​របស់​អង្គការ ចេញផ្សាយ​នៅ​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០១៣​ឲ្យដឹងថា​មានកា​ររាយការណ៍​ពី​សំណាក់​ម្ចាស់ឆ្នោត​ថា បច្ចុប្បន្ន​មាន​ការគំរាមកំហែង នៅក្នុង​តំបន់​មួយចំនួន​ដូចជា សង្កាត់​អូរ​ឬ​ស្សី សង្កាត់​ស្រះចក សង្កាត់​ពងទឹក សង្កាត់​បឹង​ប៉ា​យ៉ាប សង្កាត់​ទួល​ស្វាយព្រៃ​១ សង្កាត់​បឹង​កេង កង​២ និង​សង្កាត់​ចាក់អង្រែលើ និង​នៅតាម​ខេត្ត​មួយចំនួន​។
​អង្គការ​ទាំងនោះ ចាត់ទុក​ទង្វើ​នេះ គឺជា​ការបំភិតបំភ័យ​ធ្ងន់ធ្ងរ​ថ្មី​មួយទៀត ក្រោយ​ថ្ងៃ​បោះឆ្នោត​ជា​ការរំលោភច្បាប់ និង​ជា​ការរំលោភ យ៉ាងធ្ងន់ធ្ងរ ទៅលើ​សេរីភាព​បញ្ចេញមតិ​របស់​ម្ចាស់​ឆ្នោត​នៅ​កម្ពុជា​។ សេចក្តីថ្លែងការណ៍​បន្ត​ថា ទង្វើ​នេះ​បាន​គំរាម កំហែង​ដល់​សិទ្ធិ​រក្សា​ការសម្ងាត់​របស់​ម្ចាស់​ឆ្នោត និង​បង្កើន​នូវ​ភាព​តានតឹង និង​ការភ័យខ្លាច​ដែល​កំពុង​កើតមាន និង​វា​កាន់តែ​ធ្វើអោយ​ខូច​ដល់​សុច្ចរិត​ភាព នៃ​កិច្ចដំណើរការ​បោះឆ្នោត​។

​បន្ទប់​ស្ថានការណ៍​នៃ​អង្គការ​សមាគម​ មិនមែន​រដ្ឋាភិបាល សូម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បច្ចុប្បន្ន ចាត់​វិធាន ការណ៍ ដើម្បី​បញ្ឈប់​ទង្វើ​ទាំងអស់​នេះ​និង​ភាពមិនប្រក្រតី​ផ្សេងទៀត​ដែល​ ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​មូលដ្ឋាន​។
​កាលពី​ថ្ងៃ​សុក្រ សប្តាហ៍​មុន ពលរដ្ឋ​នៅ​សង្កាត់​ស្នោរ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ប្រាប់​VOD​ថា មេ​ភូមិ​របស់​ខ្លួន ដែល​ដើរ​បង្ខំ​ឲ្យ​ផ្តិតមេដៃ​ទាំងយប់ ហាម​ចូលរួម​បាតុកម្ម ហើយ​ត្រូវ​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ថា​ត្រឹមត្រូវ និង​យុត្តិធម៌​។​
​មិនទាន់​​មាន​ការ​ឆ្លើយ​​តប​ជា​ផ្លូវការ​ យ៉ាងណា ពី​រដ្ឋាភិបាល​ទេ តែ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប ប្រាប់សារ​ព័ត៌​មាន​ក្នុ​ងស្រុកថា បញ្ហា​នេះ មិន​ពាក់ព័ន្ធ​នឹង​ថ្នាក់លើ​ទេ​៕
​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

1 comment:

Anonymous said...

ក្រែងមានការបោះឆ្នោតហើយឬ ? ម៉េចចាំបាច់
មានធ្វើការផ្ដិតមេដៃស្អីទៀត? ចំជាមហាថោកទាប
របស់ពួកកុម្មុយនិស្ត ឯណាសេរីភាពរបស់ប្រជាពល
រដ្ឋខ្មែរ?