A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 6 July 2013

Some people in Kampong Cham were tricked into wearing the T-shirts of the CNRP, but march and parade with the CCP election campaign ពលរដ្ឋ​មួយ​ក្រុម​ពាក់​អាវ​បក្ស​សង្គ្រោះ​ជាតិ​តែ​ហែ​ក្បួន​បក្ស​ប្រជាជន​នៅ​កំពង់ចាម

ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម មួយ​ក្រុម​ពាក់​អាវ​គណបក្ស​សង្គ្រោះ​ជាតិ តែ​ទៅ​ចូលរួម​ហែ​ក្បួន​ឃោសនា​បោះឆ្នោត​អោយ​គណបក្ស​ប្រជាជន​កម្ពុជា។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​កំពង់ចាម ថា​នេះ​ជា​ល្បិច​របស់​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ឡើង​ដើម្បី​បន្សាប​ប្រជាប្រិយភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ដើម្បី​បង្វែរ​ស្ថានការណ៍​ពិត​ជាក់ស្តែង។
ដោយ យាង សុជាមេត្តា RFA
2013-07-06
ពលរដ្ឋ​មួយ​រូប​ឈ្មោះ ខេមរា នៅ​ភូមិ​ស្វាយតាអែន ឃុំ​រកាគយ ស្រុក​កងមាស ខេត្ត​កំពង់ចាម បាន​ប្រាប់​អោយ​ដឹង​នៅ​ថ្ងៃ​ទី៥ ខែ​កក្កដា ថា មាន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​លោក​ប្រមាណ​ពី ៤០ ទៅ ៥០​នាក់ បាន​ពាក់​អាវ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ចូលរួម​ហែ​ក្បួន​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា។
លោក ខេមរា និយាយ​ថា អ្នក​ពាក់​អាវ​គណបក្ស​សង្គ្រោះ​ជាតិ ទាំងអស់​នោះ មិន​មែន​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ទេ តែ​ពួក​គេ​ត្រូវ​បាន​អតីត​សកម្មជន​គណបក្ស សម រង្ស៊ី ម្នាក់ ឈ្មោះ ហ៊ីង ម៉ាប់ ដែល​ទើប​បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នា​ពេល​ថ្មីៗ​នោះ ប្រើ​ល្បិច​ឆបោក​ប្រជាពលរដ្ឋ​ទាំង​នោះ​អោយ​ចូលរួម​ក្នុង​ការ​ឃោសនា​បោះឆ្នោត ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​មិន​ដឹង​ខ្លួន។
លោក ខេមរា បាន​និយាយ​បន្ត​ថា មួយ ឬ​ពីរ​ថ្ងៃ​មុន​ការ​ហែ​ក្បួន​ឃោសនា ប្រពន្ធ​របស់​លោក ហ៊ីង ម៉ាប់ បាន​មក​មូលដ្ឋាន​របស់​លោក ហើយ​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ផ្ដិត​មេដៃ​ដើម្បី​ចូលរួម​ការ​ប្រជុំ​មួយ​ របស់​គណបក្ស​សង្គ្រោះ​ជាតិ តែ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី៥ នេះ ក៏​ស្រាប់​តែ​ឃើញ​ពលរដ្ឋ​ទាំង​នោះ​ពាក់​អាវ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​វិញ៖ «គាត់​ប្រើ​ ខោអាវ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​គាត់​បាន​មក​ពី​ណា​មក រួច​គាត់​ប្រើ​ខោអាវ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ខ្ញុំ​ឃើញ​ព្រឹក​មិញ ស្រែក​នៅ​មុខ​ផ្ទះ​ខ្ញុំ​ហ្នឹង គាត់​ស្រែក​ថា ប្រជាពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហ្នឹង គឺ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​ហើយ គាត់​ស្រែក​តាម ស្រែក​តាម​កោកៗ ស្រែក​តាម​ហ្នឹង គេ​បង្ខំ​អោយ​ស្រែក ស្រែក​តាម ស្រែក​តាម ស្រែក​តាម កាត់​មុខ​ផ្ទះ​ខ្ញុំ​ហ្នឹង»

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​រកាគយ លោក ហ៊ាន យូហុង បាន​មាន​ប្រសាសន៍​ថា លោក​ក៏​បាន​ឃើញ​ព្រឹត្តិការណ៍​ដង្ហែ​ក្បួន​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ នេះ​ដែរ តែ​លោក​ថា លោក​មិន​អាច​ចាត់​វិធាន​ការ​អ្វី​ទេ ព្រោះ​លោក​គិត​ថា នេះ​គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ។ តែ​លោក​ថា ព្រឹត្តិការណ៍​នេះ​ក៏​ធ្វើ​អោយ​លោក​មាន​អារម្មណ៍​ថា​ចម្លែក​បន្តិច​ដែរ។ យ៉ាង​ណា​ក៏ដោយ លោក​ថា​អ្វីៗ គឺ​វា​ស្ថិត​នៅ​លើ​ទឹក​ចិត្ត​របស់​ពលរដ្ឋ​ម្នាក់ៗ​នោះ​ទេ៖ «គេ​គ្រាន់​តែ ​ឆ្ងល់​សួរ​ត្រង់​ថា ពាក់​អាវ​សង្គ្រោះ​ជាតិ គ្រវី​ទង់​បក្ស​របស់​ប្រជាជន។ គេ​សួរ​ខ្ញុំ​អីចឹង​ហ្នា ខ្ញុំ​នឹក​ឃើញ​ថា នេះ​ជា​សិទ្ធិ​របស់​គេ ត្រង់​គេ​ធ្វើ​យ៉ាង​ម៉េច យើង​អត់​ដឹង​បេះដូង ក្រអៅ​បេះដូង​គេ​ទេ​ណា ក្មួយ​ណា»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ហ៊ីង ម៉ាប់ ដើម្បី​ធ្វើ​ការ​បកស្រាយ​ពី​ការ​ចោទ​ប្រកាន់​ខាង​លើ​នោះ​ទេ ដោយ​ប្អូន​ប្រុស​របស់​លោក​ជា​អ្នក​លើក​ទូរស័ព្ទ​ជំនួស​លោក។
លោក គួយ ប៊ុនរឿន អនុប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​កំពង់ចាម បាន​មាន​ប្រសាសន៍​ថា រូបភាព​ដែល​បាន​បង្ហាញ​ក្នុង​ការ​ដង្ហែ​ក្បួន​កាល​ពី​ព្រឹក​មិញ​នេះ គឺ​ជា​កលល្បិច​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ធ្វើ​អោយ​សាប​រលាប​ប្រជាប្រិយភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ដើម្បី​បង្វែរ​ស្ថានការណ៍​ពិត​ជាក់ស្តែង​ដែល​កំពុង​កើត​មាន​ឡើង​ក្នុង​ ពេល​បោះឆ្នោត៖ «អ្នក​នៅ​កំពង់ចាម គេ​បាន​ដឹង​ច្បាស់​ហើយ នេះ​ជា​យុទ្ធសាស្ត្រ​ដដែល​ដែល​ធ្លាប់​កើត​មាន​ឡើង ដែល​គណបក្ស​កាន់​អំណាច​ហ្នឹង​ធ្លាប់​បាន​រៀបចំ​ឡើង ហើយ​ក្នុង​នោះ​គេ​បាន​សង្កេត​ឃើញ​ក្រុម​ដែល​អតីត​ពី​មុន​មក​នៅ​ក្នុង​គណបក្ស សម រង្ស៊ី ដែល​ចូល​គណបក្ស​ប្រជាជន តាំង​រាប់​ឆ្នាំ​មុន​មក ជា​អ្នក​ផ្ដួចផ្ដើម​ធ្វើ​គំនិត​ទាំងអស់​ហ្នឹង»
លោក ហង្ស ពុទ្ធា នាយក​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត និចហ្វិក (Nicfec) មាន​ប្រសាសន៍​ថា ការ​ដែល​អ្នក​ឃោសនា​បោះឆ្នោត​ពាក់​អាវ​របស់​គណបក្ស​មួយ ហើយ​ទៅ​ហែ​ក្បួន​របស់​គណបក្ស​មួយ​ផ្សេង​ទៀត​នោះ គឺ​ជា​សិទ្ធិ​របស់​អ្នក​ឃោសនា។ លោក​ថា អ្វីៗ​គឺ​វា​ស្ថិត​នៅ​លើ​បេះដូង​របស់​ពលរដ្ឋ មិន​មែន​ស្ថិត​លើ​សញ្ញា​ខាង​ក្រៅ​នោះ​ទេ៖ «ខ្ញុំ​គិត​ថា នេះ​គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ គាត់​អាច​នឹង​សម្រេច​ចិត្ត​គ្រប់​វិនាទី​ក្នុង​ការ​ចាក​ចេញ ឬ​ក៏​ចុះ​ចូល​ទៅ​ក្នុង​គណបក្ស​ណា​មួយ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​កត់​សម្គាល់​មួយ​ទៀត ជួន​កាល​វា​ជា​ផល​នៃ​ល្បែង​នយោបាយ»
ទោះ​បី​ប្រជាពលរដ្ឋ​ពាក់​អាវ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ដង្ហែ​អោយ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​បំណង​ប្ដឹង​ពី​ករណី​នេះ​ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

4 comments:

Anonymous said...

there were no tricked, on this
khmer islam has been swifing party
from NRP to CPP,,

clearly #4 will win rhe election,

Anonymous said...

7 July 2013 2:17 am,

Because you have a Vietnamese/Yuon dog eater's brain. If you think properly and show your support to Democracy of Cambodia and don't show your Yuon/Vietnamese's mindset just like CPP members have done and show no game or your flip-flopped thinking like Yuon/Vietnamese dog eater who has Yuon/Vietnamese brain or mindset coming from evil Communist Vietnam Hanoi. If you don't like the way Cambodia and Cambodian people marching to real Democracy and freedoms, then you need to move to live with your Communist Vietnam where you want to enjoy your life. That is all we can say for now. No further comment!!!

Khmer Yeurng

Anonymous said...

Correction for 7 July 2013 5:51 am

7 July 2013 2:17 am,

Because you have a Vietnamese/Yuon dog eater's brain. If you think properly and show your support to Democracy of Cambodia and don't show your Yuon/Vietnamese's mindset just like CPP members have done, then you are NOT regarded at Yuon/Vietnamese dog eater. You should show NO GAME/Trick and your flip-flopped thinking like Yuon/Vietnamese dog eater who has Yuon/Vietnamese brain or mindset coming from evil Communist Vietnam Hanoi.

If you don't like the way Cambodia and Cambodian people marching to real Democracy and freedoms, then you need to move to live with your Communist Vietnam where you want to enjoy your life.

That is all we can say for now. No further comment!!!

Khmer Yeurng

Anonymous said...

Only stupid people got tricked. More stupid is you can't accept that people march and vote for CPP.