A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 16 July 2013

Sam Rainsy's return will test his supports ការ​វិល​ត្រឡប់​​​លោក សម រង្ស៊ី នឹង​ជា​តេស្ត​លើ​ការ​គាំទ្រ​រូប​លោក

Tuesday, 16 July 2013 
Phnom Penh Post 
By Shane Worrell-ជាង សុខា  

ភ្នំពេញៈ ក្នុង​ដំណើរ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី មក​កាន់​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​នេះ និង​បន្ទាប់​ពី​ការ​សាទរ​សុន្ទរកថា​របស់​លោក​ចំពោះ​ក្រុម​អ្នក​គាំទ្រ​ការ​ ផ្តោត​បន្ទាប់​របស់​លោក សម រង្ស៊ី គឺ​ការ​ចុះ​ទៅ​តាម​បណ្តា​ខេត្ត​នានា។
ការ​ដែល លោក សម រង្ស៊ី នឹង​ចេញ​ដំណើរ​នៅ​ព្រឹក​បន្ទាប់​ក្នុង​រយៈ​ពេល​១​សប្តាហ៍​ទៅ​ខេត្ត​ចំនួន​១៥ ​នោះ​គឺថា លោក​ចង់​ធ្វើ​តេស្ត​តើ​ប្រជាជន​នៅ​តាម​ខេត្ត​ឆ្ងាយៗ ស្រឡាញ់​ចូល​ចិត្ត​លោក​កម្រិត​ណា​និង​តើ​ទំហំ​ដែល​ទាញ​បាន​សំឡេង​គាំទ្រ​ ប៉ុន​ណា?
ក្រុម​អ្នក​គាំទ្រ​ដ៏​មាន​ចំនួន​ច្រើន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តាម ​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​នៅ​យប់​ថ្ងៃ​អាទិត្យ​ដែល​អបអរ​ការ​វិល​ ត្រឡប់​របស់​លោក សម រង្ស៊ី ដែល​ខិត​ជិត​មក​ដល់​និង​បង្ហាញ​អំពី​ថា​តើ​ទំហំ​នៃ​ការ​គាំទ្រ​លោក សម រង្ស៊ី មាន​កម្រិត​ណា​នៅ​ភ្នំពេញ​ចុះ​នៅ​តាម​ខេត្ត​វិញ?
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​កាល​ពី​ម្សិល​ថា៖ «លោក សម រង្ស៊ី មាន​ប្រជាប្រិយ​គ្រប់​ទី​កន្លែង​»។ លោក​បន្ត​ថា លោក​ប្រធាន​មិន​មាន​បញ្ហា​ទេ​ចំពោះ​ការ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​អ្នក​ បោះឆ្នោត​នៅ​តាម​បណ្តា​ខេត្ត។ លោក​នឹង​អញ្ជើញ​ប្រជាជន​ពី​សហគមន៍​នានា​មក​ពី​ខេត្ត​ហើយ​ពួក​គេ​នឹង​ផ្សព្វ​ ផ្សាយ​ព័ត៌មាន​ទាំង​នោះ​ពេល​ត្រឡប់​ទៅ​វិញ។
ទោះ​យ៉ាង​ណា​វា​ទំនង​មិន​ជា​ការ​ងាយ​ទេ ក្នុង​ការ​ទាក់​ទាញ​សំឡេង​ឆ្នោត​ពី​ប្រជាជន​តំបន់​ដាច់​ស្រយាល​ដែល​មាន​ លទ្ធភាព​តិច​តួច​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ហើយ​ ពឹង​ផ្អែក​លើ​មេ​ភូមិ មេ​ឃុំ​ខ្លួន សម្រាប់​ព័ត៌មាន​និង​សេវា​ទាំង​នោះ​។ នេះ​បើ​តាម លោក​ស្រី ជា វណ្ណាត ដែល​ជា​អ្នក​វិភាគ​នយោបាយ។
លោក​ស្រី​ថ្លែង​ថា ៖ «ប៉ុន្តែ​ខ្ញុំ​គិត​ថា វា​ជា​ទង្វើ​ល្អ​មួយ ដែល​លោក​ចង់​ចុះ​ទៅ​តាម​មូលដ្ឋាន​។ ខ្ញុំ​គិត​ថា ប្រជាជន​នឹង​មាន​ការ​រំភើប​[ពេល​ឃើញ​លោក សម រង្សី]។ យ៉ាង​ហោច​ពួក​គេ​នឹង​ចង់​ឃើញ​គាត់​»។ លោក​ស្រី​បន្ត​ថា​៖ «គាត់​គឺជា​មនុស្ស​តែ​ម្នាក់​គត់ ដែល​មាន​សមត្ថភាព​អាច​ផ្គូរផ្គង ជាមួយ​លោក​នាយក​រដ្ឋ​មន្រ្តី [ហ៊ុន សែន​]។ ប្រជាប្រិយ​គាត់​ខុស​ពី [អនុ​ប្រធាន​បក្ស​] លោក​កឹម សុខា»
លោក ហង្ស ពុទ្ធា ប្រធាន​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​និកហ្វិច​ថ្លែង​ថា វា​ពិបាក​ដឹង​អំពី​កម្រិត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​ខេត្ត​ដែល​ លោក សម រង្ស៊ី ចុះ​ទៅ​ប៉ុន្តែ គណបក្ស​អាច​នឹង​ទទួល​ការ​គាំទ្រ​ច្រើន​ស្រដៀង​គ្នា​នឹង​នៅ​ទីក្រុង​ដែរ។
លោក​បន្ត​ថា​៖ «​ខ្ញុំ​គិត​ថា​គ្រប់​កន្លែង​ណា​ដែល​គាត់​ចុះ​ទៅ ប្រជាជន​នឹង​ស្តាប់​គាត់​»

លោក យឹម សុវណ្ណ ជឿ​ដែរ​ថា ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​សុក្រ​នឹង​ប្រែ​ក្លាយ​ទៅ​ជា​ការ​ទទួល​បាន​សំឡេង​ឆ្នោត​ច្រើន​នៅ​ ភ្នំពេញ។ លោក​បន្ត​ថា​៖ «ប្រជាជន​ជា​ច្រើន​ចង់​ចូល​រួម​ព្រឹត្តិការណ៍​នេះ [នៅ​ព្រលាន​យន្តហោះ​] យើង​បាន​សូម​ឲ្យ​អ្នក​នៅ​តាម​ខេត្ត​បន្ត​ធ្វើ​យុទ្ធនាការ»
ប៉ុន្តែ​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ថ្លែង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ជឿ​ថា ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី គឺ​គ្រាន់​តែ​ជា​ការ​ថ្លែង​បង្កើត​ចំណាប់​អារម្មណ៍​ប៉ុន្តែ​នឹង​មិន​ប៉ះ​ ពាល់​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ទេ។​លោក​បន្ត​ថា៖ «វត្តមាន​គាត់​គឺ​គ្មាន​អ្វី​ជា​ការ​បារម្ភ​ដល់​យើង​ទេ​។ នោះ​ជា​ហេតុ​ផល​ដែល​យើង​បាន​សុំ​ឲ្យ​គាត់​ត្រូវ​បាន​រួច​ទោស​។ បើ​យើង​បារម្ភ​យើង​នឹង​មិន​សុំ​ឲ្យ​មាន​ការ​វិល​ត្រឡប់​របស់​គាត់​វិញ​ទេ​»។ លោក ឈាង វុន បន្ត​ថា លោក សម រង្ស៊ី នៅ​ដំណាក់​កាល​នេះ​មិន​អាច​ឈរ​ជា​បេក្ខជន​បាន​ទេ​តែ​ទំនង​អាច​វិល​ទៅ​សភា​នៅ ​ពេល​អនាគត​ប៉ុន្តែ មិន​មែន​មុន​ការ​បោះឆ្នោត​ទេ។
អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ សហ​ប្រជាជាតិ លោក សុរិយា ស៊ូប៊ែរឌី ពី​ម្សិលមិញ​បាន​ស្វាគមន៍​ការ​លើក​លែង​ទោស​ដល់​លោក សម រង្ស៊ី។ ក្នុង​សេចក្តី​ថ្លែង​ការណ៍ លោក​ថ្លែង​ថា៖ «ខ្ញុំ​សង្ឃឹម​ថា... រដ្ឋាភិបាល​នឹង​ចាត់​វិធាន​ការ​ចាំ​បាច់​ដើម្បី​បើក​ឲ្យ​លោក សម រង្ស៊ី ដើរ​តួ​ពេញ​លេញ​នៅ​ក្នុង​នយោបាយ​ជាតិ​របស់​កម្ពុជា»៕ PS

No comments: