A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 16 July 2013

CNRP lodges a complaint against the CPP village chief for collecting voters' IDs from villagers គណបក្ស​សង្គ្រោះ​ជាតិ ប្តឹង​មេ​ភូមិ គណបក្ស​ប្រជាជន ប្រមូល អត្ត​សញ្ញាណប័ណ្ណ​ពី​ពលរដ្ឋ

130716_03
អ្នក​គាំ​ទ្រ​គណ​បក្ស​ប្រជា​ជន​ នៅ​ក្នុង​យុទ្ធ​នា​ការ​ឃោស​នា​​នៅ​សង្កាត់​កោះ​ដាច់​ពី​ចុង​សប្តាហ៍​មុន​។ រូបថត ហុង មិនា
កំពង់ចាមៈ ក្រុម​ប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ CNRP បាន​ដាក់​ពាក្យ​បណ្តឹង​លើ​ករណី​ដែល​មេ​ភូមិ នៅ​ក្នុង​ស្រុក​មេមត់ មក​ពី​គណបក្ស​ប្រជាជន CPP បាន​បំពាន​ច្បាប់​ដោយ​ដើរ​ប្រមូល​អត្តសញ្ញាណ​ប័ណ្ណ​ពី​ប្រជា​ពលរដ្ឋ ដែល​ត្រូវ​បាន​អ្នក​សង្កេត​ការណ៍​ចាត់​ទុក​ថា ជា​យុទ្ធសាស្ត្រ​បំភិត​បំភ័យ​ដល់​អ្នក​បោះឆ្នោត។
លោក គង់ សំអាន ក្រុម​ប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ស្រុក​មេមត់ បាន​ឲ្យ​ដឹង​ថា កាល​ពីថ្ងៃ​អាទិត្យ លោក​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​គណៈកម្មាធិការ​បោះឆ្នោត​ខេត្ត ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ ចំពោះ​ករណី​មេ​ភូមិ​សម្បូរ ដែល​បាន​ដើរ​ប្រមូល​យក​អត្តសញ្ញាណ​ប័ណ្ណ​ពី​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​យក​ ទៅ​ទុក។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ៖ «ខ្ញុំ​បាន​ឃើញ​លោក​មេ​ភូមិ​និង​គ្នា​គាត់​បី​នាក់​ទៀត កំពុង​តែ​ដើរ​ប្រមូល​អត្តសញ្ញាណ​ប័ណ្ណ​ប្រជាជន តែ​នៅ​ពេល​ខ្ញុំ​សួរ​គាត់​បាន​ឆ្លើយ​ថា​ប្រមូល​យក​ទៅ​ទុក​ក្នុង​ថង់​ឲ្យ​ ស្អាត ដើម្បី​កុំ​ឲ្យ​ត្រូវ​ទឹក​ភ្លៀង​ខ្លាច​ខូច​តែ​ហេតុអ្វី​បាន​ជា​គាត់​ដាក់​ សន្លឹក​ឆ្នោត​គណបក្ស​ប្រជាជន​នៅ​ជាមួយ»។​លោក​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​លោក​បាន​ជួប​នោះ គឺ​ក្រុម​មេ​ភូមិ​ប្រមូល​អត្ត​សញ្ញាណប័ណ្ណ​បាន​ចំនួន​២០ សន្លឹក តែ​ប្រសិន​បើ​លោក​ពុំ​បាន​ជួប​ករណី​នេះ​ទេ​គឺ​នឹង​មាន​ប្រជា​ពលរដ្ឋ​ច្រើន​ ទៀត​ដែល​គាត់​នឹង​ត្រូវ​ប្រមូល​យក​ពី​គេ​ទៅ​ទុក​។ លោក​បាន​ថ្លែង​ឲ្យ​ដឹង​ថា​៖ «ខ្ញុំ​សួរ​ពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ​គេ​ថា នេះ​ជា​ទម្លាប់​របស់​អាជ្ញាធរ​គាំទ្រ​គណបក្ស​ប្រជាជន​ទៅ​ហើយ ដែល​តែង​តែ​ធ្វើ​ដូច្នេះ​គឺ​យក​អត្ត​សញ្ញាណ​ប័ណ្ណ​ទៅ​ទុក​ដើម្បី​គេ​ផ្ទៀង​ ឈ្មោះ​ហើយ​នៅ​ពេល​ដែល​ឃើញ​ឈ្មោះ​ហើយ គេ​យក​មក​ឲ្យ​វិញ​ដោយ​មាន​ដាក់​ភ្ជាប់​មក​ជាមួយ​នូវ​លេខ​រៀង​របស់​គណបក្ស​ ប្រជាជន»

លោក ហុង ហៀង មេ​ភូមិ​សម្បូរ បាន​ថ្លែង​ថា លោក​ពិត​ជា​បាន​ប្រើ​សមាជិក​របស់​លោក​ឲ្យ​ដើរ​ប្រមូល​អត្ត​សញ្ញាណ​ប័ណ្ណ​ពី ប្រជា​ពលរដ្ឋ​ពិត​មែន​ដើម្បី​យក​ទៅ​ដាក់​ថង់​ប្លាស្ទិក​ឲ្យ​បាន​ស្អាត ពីព្រោះ​ខ្លាច​ប្រជា​ពលរដ្ឋ​ធ្វើ​ឲ្យ​ត្រូវ​ទឹក​ភ្លៀង​ខូច ដែល​នាំ​ឲ្យ​មាន​ការ​ពិបាក​នៅ​ថ្ងៃ​បោះឆ្នោត។ លោក​និយាយ​ថា៖«នៅ​ពេល​យើង​ដាក់​ថង់​ហើយ​គឺ​យើង​យក​ឲ្យ​ពលរដ្ឋ​វិញ​ភ្លាម​យើង ​មិន​ទុក​នោះ​ទេ»។ លោក​បាន​ឲ្យ​ដឹង​ថា ការ​ប្រមូល​អត្តសញ្ញា​ប័ណ្ណ​ប្រជា​ពលរដ្ឋ​ដែល​បាន​ប្រមាណ​ជា​៤០ នោះ បាន​យក​ទៅ​ឲ្យ​ប្រជា​ពលរដ្ឋ​វិញ​អស់​ហើយ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​សួរ​នាំ​អំពី​បញ្ហា​នេះ។ លោក​ហុង ហៀង​បាន​បញ្ជាក់​ថា​៖​«ខ្ញុំ​ធ្វើ​ដូច្នេះ​តាម​បញ្ជារ​បស់​លោក​មេ​ឃុំ»
លោក សុខ ឈិន អនុ​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត បាន​បដិសេធ​ពុំ​ធ្វើ​ការ​អត្ថាធិប្បាយ​ទេ​ដោយ​ថ្លែង​ថា កំពុង​ជាប់​រវល់​ប្រជុំ។
លោក ទេព នីថា អគ្គ​លេខាធិការ គ.ជ.ប បាន​ឲ្យ​ដឹង​ថា ការ​ប្រមូល​យក​ប័ណ្ណ​ព័ត៌មាន​បោះឆ្នោត និង​អត្ត​សញ្ញាណ​ប័ណ្ណ ពី​ប្រជា​ពលរដ្ឋ ដោយ​មិន​មាន​ការ​អនុញ្ញាត​ឬ​ដោយ​ប្រការ​ផ្សេង​ទៀត​«គឺ​ជា​អំពើ​ល្មើស​ ច្បាប់»​ដែល​ប្រជា​ពលរដ្ឋ​អាច​ដាក់​ពាក្យ​ប្តឹង​ទៅ គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ សង្កាត់ ឬ​អាជ្ញាធរ​ដែន​ដី​ដោយ​ផ្ទាល់។
លោក ហង្ស ពុទ្ធា នាយក​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត ហៅ​កាត់ និកហ្វិច បាន​ឲ្យ​ដឹង​ថា​នៅ​ក្នុង​ច្បាប់ បាន​ចែង​យ៉ាង​ច្បាស់​ហើយ​មន្ត្រី​អាជ្ញាធរ​ភូមិ ឃុំ សង្កាត់ គឺ​ត្រូវ​អព្យាក្រឹត ហើយ​ក្នុង​ករណី​មាន​ការ​ប្រមូល​អត្ត​សញ្ញាណ​ប័ណ្ណ​ពី​ប្រជា​ពលរដ្ឋ ក្នុង​ន័យ​គាប​សង្កត់​ដើម្បី​បម្រើ​ឲ្យ​គណបក្ស​នយោបាយ​ណា​មួយ​នោះ គឺជា​រឿង​ខុស​ច្បាប់​ដែល​អាច​ធ្វើ​ឲ្យ​ល្អក់​កករ​ដល់​ការ​បោះឆ្នោត​។ លោក​បាន​ថ្លែង​ថា​៖«នៅ​ក្នុង​ស្រុក​ខ្មែរ​យើង​អួត​ថា ជា​ប្រទេស​នីតិរដ្ឋ តែ​ប្រកាន់​យក​ការ​សម្រប​សម្រួល​ច្រើន»
យោង តាម គ.ជ.ប គិត​មក​ដល់​ថ្ងៃ​ទី ១២ ខែ​កក្កដា គ.ជ.ប បាន​ទទួល​បណ្តឹង​ចំនួន ១៩០ បណ្តឹង ហើយ​បាន​ដោះស្រាយ​នៅ​ថ្នាក់​ឃុំ សង្កាត់ បាន​ចំនួន​១២៥ បណ្តឹង​ហើយ នៅ​សល់​៦៥​បណ្តឹង​ទៀត​។ ចំពោះ​បណ្តឹង​នៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត ថ្នាក់​ខេត្ត​មាន​ចំនួន​២៧ បណ្តឹង ហើយ​ដោះស្រាយ​បាន​ចំនួន ១៥​បណ្តឹង​នៅ​សល់​១២​បណ្តឹង​ទៀត។
បើ​គ្មាន​អត្ត​សញ្ញាណ​ប័ណ្ណ​ឬ​ប័ណ្ណ​សម្គាល់​ផ្សេង​ទៀត​ដែល​មាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ ពលរដ្ឋ​មិន​អាច​ទៅ​បោះឆ្នោត​បាន​ឡើយ៕

No comments: