A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 7 July 2013

Police sent two Oknhas who allegedly detained and shot and wounded CNRP ralliers on Friday night បញ្ជូនជន សង្ស័យ២នាក់ ទៅតុលាការ ជាប់ពាក់ព័ន្ធ និងការផ្ទុះអាវុធ នៅក្បែរក្បួនដង្ហែ គណបក្ស សង្គ្រោះជាតិ (មានវីដេអូ)

Read and watch videos here.


-ក្រុមអង្គការ សង្គមស៊ីវិល សាទរចំពោះ ចំណាត់ការច្បាប់
ភ្នំពេញ៖ ជនសង្ស័យ ចំនួន២នាក់ បានត្រូវបញ្ជូនទៅកាន់ តុលាការ នាព្រឹកថ្ងៃទី៧ខែកក្កដា ឆ្នាំ២០១៣នេះ វេលាម៉ោង១០ ក្នុងករណីជាប់ពាក់ព័ន្ធការផ្ទុះអាវុធ ខណៈដែលក្បួនដង្ហែរបស់ គណបក្សសង្គ្រោះ ហែទៅដល់ ចំណុចកើតហេតុស្ថិតនៅ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៣។
សេចក្តី រាយការណ៍ ពីសមត្ថកិច្ច អាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលបញ្ជូន ទៅតុលាការ ដើម្បីសាកសួរនោះ ខណៈជនសង្ស័យ ចំនួន២នាក់ ផ្សេងទៀត ត្រូវបានដោះលែង ក្រោយពីរកឃើញថា មិន ជាប់ពាក់ព័ន្ធ ។ ការបញ្ជូនខ្លួនជនសង្ស័យទាំងពីរនេះ ត្រូវបានអង្គការសង្គមស៊ីវិលនានាស្វាគមន៍ផងដែរ ក្រោយ ពីលេចឮថា មានការដោះលែងជនសង្ស័យទាំង៤នាក់នោះ។
ការបញ្ជូនជនសង្ស័យ នេះ ក្រោយពេលដែល គណៈកម្មាការ ចម្រុះបាន ចុះទៅពិនិត្យមើលនៅក្នុងកាមេរ៉ា សុវត្ថិភាព និងធ្វើការឆែកឆេរ ហើយរកមិនឃើញ សកម្មជនណាម្នាក់ របស់បក្សប្រឆាំង នៅក្នុងភូមិគ្រិះនោះ បើទោះបីមានការចោទ ប្រកាន់ថា ម្ចាស់ភូមិគ្រិះបានចាប់ខ្លួន សកម្មជន បក្សសង្គ្រោះជាតិ ទៅលាក់ទុកក៏ ដោយ។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ការបញ្ជូនជនសង្ស័យទាំងពីរនាក់នេះ ទៅតុលាការជារឿងមួយល្អសម្រាប់ធ្វើការដោះស្រាយបញ្ហាដែលបានកើតមានឡើងកុំឲ្យរីករាលដាលធំជាងនេះទៀត ជាពិសេសកុំឲ្យមានផលប៉ះពាល់ទៅដល់ដំណើរការនៃការឃោសនារកសំឡេងឆ្នោត ក៏ដូចជាការបោះឆ្នោត នាពេលខាងមុខ។
លោកបន្តថា បញ្ហាដែលបានកើតឡើងនេះ មិនមែនកើតចេញពីគណបក្សនយោបាយនោះទេ ប៉ុន្តែវាបានកើតឡើងដោយសារបុគ្គលតែប៉ុន្មាននាក់ទេ ហើយគួរតែចោទប្រកាន់ទៅលើបុគ្គលទាំងនេះវាល្អជាង ជៀសវាងការចោទប្រកាន់ទៅគណបក្ស។
លោកបានបញ្ជាក់ថា “រឿងនេះ ជាឧទាហរណ៍មួយ ដើម្បីយើងមានមេរៀន ព្រោះអីខ្ញុំទៅមើលដែលអត់មានគំរោងអីទាំងអស់ គឺវាកើតចេញមកពីការឆេវឆាវ របស់បុគ្គលតែប៉ុន្មាននាក់នេះទេ ហើយអ្នកចូលរួមទាំងអស់គួរតែធ្វើយ៉ាងជៀសឲ្យផុតពីបញ្ហាបែបនេះ”។
ចំណែកលោក អំ សំអាត មន្រ្តីស៊ើបអង្កេតអង្គការលីកាដូ បានឲ្យដឹងដែរថា លោកស្វាគមន៍ចំពោះចំណាត់ការច្បាប់ ព្រោះជាធម្មតាបុគ្គលម្នាក់ណាក៏ដោយ ឲ្យតែប្រព្រឹត្តខុសច្បាប់ ត្រូវតែអនុវត្តទៅតាមផ្លូវច្បាប់។ លោកថា បញ្ហានេះវាបានប៉ះពាល់ទៅដល់ដំណើរការ នៃការឃោសនារកសំឡេងរបស់គណបក្សនយោបាយនីមួយៗ ហើយការកើតឡើងនូវរឿងទាំងអស់នេះដោយសារតែម្នាក់ៗ ពុំបានអនុវត្តន៍ទៅតាមច្បាប់ត្រឹមត្រូវ។
លោក អំ សំអាត បានបន្តទៀតថា “ប្រសិនបើយើងមិនបានអនុវត្តទៅតាម ច្បាប់ឲ្យបានត្រឹមត្រូវនោះទេ គឺវានាំឲ្យមានការរិះគន់ថា ជារឿងនយោបាយ ជារឿងរើសអើងនយោបាយ ដែលជាហេតុនាំឲ្យប៉ះពាល់ទៅដល់ការឃោសនារកសំឡេងឆ្នោត”។
លោក បានបន្ថែមថា ក្នុងនាមជាអង្គការសង្គមស៊ីវិល លោកសូមអំពាវនាវឲ្យ យុវជនទាំងអស់ ដែលចូលរួមក្នុងការឃោសនារកសំឡេងឆ្នោតសម្រាប់គ្រប់គណបក្សទាំងអស់ហើយ មាននិន្នាការទៅរកបក្សនយោបាយណា មួយនោះ ត្រូវតែរក្សាភាពថ្លៃថ្នូរ និងរក្សាសន្តិភាពជៀសវាងការប្រើប្រាស់អំពើហិង្សាដាក់គ្នា នាំឲ្យមានភាព អសកម្មណាមួយកើតឡើង នាំឲ្យមានបាត់បង់សណ្តាប់ធ្នាប់សង្គម។
លោក ស៊ន ម៉ាតឃេនថុស អ្នកនាំពាក្យស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានមានប្រសាសន៍ប្រាប់ក្រុម អ្នកសារ ព័ត៌មាននៅស្ថានទូត កាលពីថ្ងៃសៅរ៍ទី៦ ខែកក្កដា ថា បញ្ហានេះលោកក៏បានដឹងដែរ ហើយលោកកំពុងតែ ប្រមូលព័ត៌មានបន្ថែមទៀត ។ចំពោះដំណើរការឃោសនារកសំឡេងឆ្នោតនោះ លោកមិនទាន់វាយតម្លៃយ៉ាង ណានោះទេ ព្រោះវាកំពុងតែដំណើរការនៅឡើយ។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី៥ ខែកក្កដា មានការស្រែកគាំទ្រ គណបក្ស រៀងៗខ្លួន ជាហេតុធ្វើឱ្យមានការ ប៉ះទង្គិច គ្នា រហូតដល់ផ្ទុះអាវុធ៤-៥គ្រាប់ ហើយ ការផ្ទុះអាវុធនេះហើយ ធ្វើឱ្យសមាជិក សមាជិកា គណបក្ស សង្គ្រោះ ជាតិភាគ ច្រើនជាក្រុមយុវជន បាននាំគ្នាផ្ទុះ កំហឹង រហូតដល់ប្រើដុំថ្ម គប់ទៅក្នុងភូមិគ្រឹៈ បណ្ដាល ឱ្យបែកបញ្ចក់រថយន្ដផងដែរ ប៉ុន្ដែ ភ្លាមៗនោះ ជនសង្ស័យ៤នាក់ ត្រូវបានចាប់ខ្លួន នាំយកទៅទី បញ្ជាការ អាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

1 comment:

Anonymous said...

These two are the real thieves who live in the well like Frog. Yes, these two criminals thought money that can buy for their stupidity.

Don't f**k releasing these evil and stupid brainwashed criminals. Give these dumb idiots a big lesson.

The police, esp., in blue uniform, is corrupted and stupid as well.