-លោក ហូ វ៉ាន់ ការប៉ះទង្គិចគ្នា មិនធ្វើ ឱ្យប៉ះពាល់ យុទ្ធនាការ ឃោសនានោះទេ
-សមត្ថកិច្ច ដោះលែង ជនសង្ស័យបីនាក់ ពីព្រោះគ្មានជាប់ពាក់ព័ន្ធ
ភ្នំពេញ ៖ ក្រោយពី មានការប៉ះទង្គិចគ្នា រវាងក្បួនដង្ហែ
របស់គណបក្ស សង្គ្រោះជាតិ ដែលភាគច្រើន ជាក្រុមយុវជនវ័យក្មេងនោះ
ជាមួយម្ចាស់ភូមិគ្រឹៈមួយកន្លែង ស្ថិតនៅ ខាងត្បូងរង្វង់មូលផ្សារដើមថ្កូវ
សង្កាត់ផ្សារ ដើមថ្កូវ ខណ្ឌចំការមន កាលពីយប់ថ្ងៃទី០៥ ខែកក្កដា
រហូតដល់មានការផ្ទុះអាវុធជិត១០គ្រាប់ ធ្វើឱ្យសមាជិកគណបក្សសង្គ្រោះជាតិ
ផ្ទុះកំហឹងកាន់តែខ្លាំង និងឡោមព័ទ្ធភូមិគ្រឹៈ ខាងលើ ហើយចោទថា
ម្ចាស់ភូមិគ្រឹៈបាន ចាប់យកសកម្មជនរបស់ខ្លួនទៅលាក់ទុកនោះ ទើបនៅព្រឹកថ្ងៃទី៦
ខែកក្កដា ឆ្នាំ២០១៣ នេះ ក្រោយពីការពិនិត្យ តាមកាម៉េរ៉ាសុវត្ថិភាព
និងឆែកឆេរនៅក្នុងភូមិគ្រឹៈពីសំណាក់កម្លាំង សមត្ថកិច្ច អាជ្ញាធរ
និងថ្នាក់ដឹកនាំគណបក្ស ប្រឆាំងរួចមក គឺរកមិនឃើញសកម្មជនណា
ម្នាក់របស់គណបក្សសង្គ្រោះជាតិឡើយ។
នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៣ នេះ គណៈកម្មការចម្រុះស៊ើបអង្កេតករណី
ខាងលើ ដឹកនាំដោយព្រះរាជអាជ្ញារងអម សាលាដំបូូងរាជធានីភ្នំពេញ លោកមាស
ច័ន្ទពិសិដ្ឋ ដោយមានការចូលរួមពីសំណាក់ អភិបាលរងរាជធានីភ្នំពេញ ឃួង ស្រេង
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ឧត្ដមសេនីយ៍ ជួន សុវណ្ណ មេបញ្ជាការរង
អាវុធហត្ថ អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំ ជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ
លោកហូ វ៉ាន់ លោកដាំ សិទ្ធិ ប្រធានគណៈកម្មាធិការ
រៀបចំការបោះឆ្នោតរាជធានីភ្នំពេញ លោក លន់ ឆេងកៃ និងបុគ្គលិករបស់មជ្ឈមណ្ឌល
សិទ្ធិមនុស្សមួយចំនួនផងដែរ ។
ក្រោយពីពិនិត្យមើលតាមកាម៉េរ៉ាសុវត្ថិ ភាពនិងឆែកឆេរ
នៅក្នុងភូមិគ្រឹៈរួចមក គណៈកម្មការចម្រុះ បានសម្រេចលទ្ធផលចុះ ក្រោយថា
ពុំមានសកម្មជនគណបក្ស សង្គ្រោះជាតិណា មួយ ដែលត្រូវបាន
ចាប់ខ្លួននិងលាក់ទុកនៅក្នុងភូមិគ្រឹៈនេះឡើយ។
នៅចំពោះមុខអ្នកកាសែត លោកហូ វ៉ាន់ ក៏បានទទួលស្គាល់ថា គ្មានសមាជិកគណបក្ស
របស់ខ្លួននៅក្នុងភូមិគ្រឹៈខាងលើ បានចាត់ ទុកថា រឿងហេតុខាងលើ ជាឧប្បត្ដិហេតុ
កើតឡើង ប៉ុន្ដែវាមិនបណ្ដាលឱ្យប៉ះពាល់ ដល់យុទ្ធនាការឃោសនារកសំឡេងឆ្នោត
នោះឡើយ ។ សម្រាប់លោកហូ វ៉ាន់ ក្រុម យុវជនរបស់គណបក្សសង្គ្រោះជាតិ
និងទទួលការអប់រំបន្ថែមឱ្យមានការអត់ធ្មត់ នៅពេលចូលរួមដង្ហែរកសំឡេងឆ្នោត ។
យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំជាន់ខ្ពស់ គណបក្សប្រឆាំងរូបនេះ បានកោតសរសើរ
ចំពោះសមត្ថកិច្ច និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលអាចគ្រប់គ្រងសភាពការណ៍នេះ
បើទោះបី មានមនុស្សច្រើនយ៉ាងណាក៏ដោយ ។
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ឧត្ដមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ថា
កម្លាំងនគរបាល និងកម្លាំងសមត្ថកិច្ចបានខិត ខំការពារយុទ្ធនាការឃោសនារកសំឡេង
ឆ្នោត ចំពោះគណបក្សនយោបាយ ទាំងអស់ ដោយមិនប្រកាន់ថា បក្សណានោះឡើយ។
សម្រាប់លោកស្នងការ ការប៉ះទង្គិចគ្នាខាង លើនេះ
មិនធ្វើប៉ះពាល់ដល់យុទ្ធនាការនិងការបោះ ឆ្នោតនាថ្ងៃខាងមុខឡើយ។
ដោយឡែក ប្រធាន គ.ជ.ប រាជធានី ភ្នំពេញ បានចាត់ទុកថា ជាឧទ្ទវហេតុយល់
ច្រឡំមួយ ប៉ុន្ដែ សមត្ថកិច្ចនិងអាជ្ញាធរទាំង អស់
បានរួមសហការគ្នាទប់ស្កាត់មិនឱ្យមាន ការកើតឡើង កាន់តែធ្ងន់ធ្ងរ ។
ប្រធានគ.ជ.ប រូបនេះ បានអំពាវនាវ ដល់ក្រុមយុវជននៃបណ្ដាគណបក្សនយោបាយ
នៅពេលហែក្បួន ឃោសនារកសំឡេង ឆ្នោត កុំធ្វើសកម្មភាពទាំងឡាយណា
ដែលនាំឱ្យប៉ះពាល់ ជាក់ស្ដែង លោកបាន ឃើញផ្ទាល់ភ្នែក ក្រុមយុវជនខ្លះ
ជិះម៉ូតូលឿន និងខ្វះសីលធម៌ ។
ព្រះរាជអាជ្ញារង លោកមាស ច័ន្ទពិសិដ្ឋ បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់
ដែល ត្រូវចាប់ខ្លួន កាលពី យប់ កើតហេតុ បច្ចុប្បន្ន
ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន នៅទីបញ្ជា ការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ
ដើម្បី កសាងសំណុំរឿងទៅតុលាការ ចាត់ការតាម ផ្លូវច្បាប់ ។
ជាមួយគ្នានេះ គណៈកម្មការចម្រុះខាង លើ ក៏បានថ្លែងអំណរគុណនិងកោតសរសើរ
ចំពោះម្ចាស់ភូមិគ្រឹៈ ដែលចូលរួមសហការ ដើម្បីឱ្យដំណើរការស៊ើបអង្កេតឈានទៅរក
ការបញ្ចប់ ដោយអនុញ្ញាតឱ្យ សមត្ថកិច្ចចូល ទៅឆែកឆេរទាំងយប់
គ្រប់ទីកន្លែងនិងបន្ដ មកដល់ថ្ងៃទី៦ ខែកក្កដានេះ ។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី៥ ខែកក្កដា មានការស្រែកគាំទ្រ គណបក្ស
រៀងៗខ្លួន ជាហេតុធ្វើឱ្យមានការ ប៉ះទង្គិច គ្នា
រហូតដល់ផ្ទុះអាវុធជិត១០គ្រាប់ ហើយ ការផ្ទុះអាវុធនេះហើយ ធ្វើឱ្យសមាជិក
សមាជិកា គណបក្សសង្គ្រោះ ជាតិភាគ ច្រើនជាក្រុមយុវជន បាននាំគ្នាផ្ទុះ កំហឹង
រហូតដល់ប្រើដុំថ្ម គប់ទៅក្នុងភូមិគ្រឹៈ បណ្ដាលឱ្យបែកបញ្ចក់រថយន្ដផងដែរ
ប៉ុន្ដែ ភ្លាមៗនោះ ជនសង្ស័យ៤នាក់ ត្រូវបានចាប់ខ្លួន នាំយកទៅទី
បញ្ជាការអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
យោងតាមអ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស លោកខេង ទីតូ បានបញ្ជាក់ប្រាប់
ដើមអម្ពិល តាមទូរស័ព្ទនៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៣ថា ជនសង្ស័យទាំង៤
នាក់ដែលត្រូវបានបញ្ជាឱ្យចាប់ខ្លួនភ្លាមៗ នៅក្នុងហេតុការណ៍នោះ ឥឡូវតាំងពីយប់
មកនោះ ជនសង្ស័យ៣នាក់ ត្រូវបានព្រះ រាជអាជ្ញាបញ្ជាឱ្យដោះលែងវិញហើយ
ដោយសារតែមិនជាប់ពាក់ព័ន្ធ ហើយជន សង្ស័យម្នាក់ទៀត តម្រូវឱ្យចូលទៅបំភ្លឺនៅ
តុលាការ ៕
No comments:
Post a Comment