ដោយ សូត សុខប្រាថ្នា RFA
2013-07-20
2013-07-20
ប្រជាជនដែលនាំគ្នាចូលរួមទទួល លោក សម រង្ស៊ី សុទ្ធតែបានអះអាងថា
ការចូលរួមរបស់ពួកគាត់ គឺដោយការស្ម័គ្រចិត្ត
គ្មានការបង្ខិតបង្ខំដើម្បីសម្ដែងនូវការអបអរសាទរចំពោះវត្តមានរបស់
លោក សម រង្ស៊ី នៅពេលនេះ។
តើ លោក សម រង្ស៊ី ជាមនុស្សដូចម្តេចបានជាអាចទាក់ទាញទឹកចិត្តប្រជាជនជាច្រើនម៉ឺន នាក់ឱ្យមកចូលរួមដោយគ្មានការបង្ខិតបង្ខំ?
«សំឡេងពលរដ្ឋ»
សំឡេងហោកញ្ជ្រៀវយ៉ាងគគ្រឹកគគ្រេងពីសំណាក់ប្រជាជនរាប់ម៉ឺននាក់ ដែលមានវត្តមាននៅតាមដងវិថីសហព័ន្ធរុស្ស៊ី ដោយឈរបណ្ដាក់គ្នានៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីត្រៀមលក្ខណៈក្នុងការទទួល លោក សម រង្ស៊ី កាលពីព្រឹកថ្ងៃទី១៩ កក្កដា។ ប្រជាជនជាច្រើនដែលបានចូលរួមក្នុងឱកាសនេះ បានបង្ហាញពីទឹកចិត្តសប្បាយរីករាយ ចំពោះការវិលត្រឡប់របស់ លោក សម រង្ស៊ី។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត គឺប្រជាជនដែលបានចូលរួមទាំងនោះ សុទ្ធតែបានអះអាងថា ការចូលរួមរបស់ពួកគាត់ គឺចូលរួមដោយស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំ ហើយរាល់ការចំណាយទាំងអស់ គឺចេញដោយទឹកចិត្តរបស់ពួកគាត់ រួមទាំងពេលវេលាទៀតផង៖ «មាន អារម្មណ៍ថាសប្បាយរីករាយក្នុងចិត្ត ដែលគាត់ចូលមកជួយប្រទេសជាតិខ្មែរយើងឱ្យបានសុខសប្បាយ ឱ្យប្រជាជនខ្មែរយើងមានការងារធ្វើធូរធារ។ ចា៎! ខ្ញុំមានការរីករាយណាស់ដោយឃើញប្រជាជនយើងទាំងអស់គ្នាមានការ រួបរួមសាមគ្គីគ្នា ចេះជួយគ្នាអីចឹង ដើម្បីភាពយុត្តិធម៌ទាំងអស់គ្នាអីចឹង។ អូយ! ខ្ញុំស្ម័គ្រចិត្ត ចា៎! ខ្ញុំស្ម័គ្រចិត្តដោយរីករាយ សុខចិត្តងើបឡើងដាំបាយធ្វើម្ហូបទុកឱ្យកូនតាំងពីងងឹត ដើម្បីបានមក ហើយក្មួយខ្ញុំនៅជិតផ្ទះ អូ! ភ្ញាក់រឭកច្រើនណាស់ អត់មានអ្នកណាភ្លើល្ងង់ដូចមុនទេ។ ខ្ញុំមានអារម្មណ៍រីករាយពេញចិត្តរកអ្វីមកថ្លែងពុំបាន ដែលបានមកទទួលឯកឧត្តម សម រង្ស៊ី ដែលលោកចុះមកពីបរទេស។ អត់ទេ អត់មានការបង្ខិតបង្ខំ គ្មានការទិញទឹកចិត្ត ឬការទិញដូរអ្វីទាំងអស់»។
អាជីវករលក់កាហ្វេ និងគុយទាវ នៅសង្កាត់ច្រាំងចំរេះ រាជធានីភ្នំពេញ លោកស្រី លី ណា បានបង្ហាញពីអារម្មណ៍ត្រេកអរចំពោះការវិលត្រឡប់របស់ លោក សម រង្ស៊ី មកស្រុកខ្មែរ។ លោកស្រីបន្តទៀតថា លោក សម រង្ស៊ី ជាមនុស្សដែលពោរពេញដោយប្រជាប្រិយភាព ហើយសមជាអ្នកដឹកនាំខ្មែរ៖ «មនុស្ស គាត់ គឺជាមនុស្សស្លូតបូតណាស់បង គឺថាជាមនុស្សដែលថាប្រជាប្រិយភាព គឺថាមនុស្សគាត់គឺជាមនុស្សអស្ចារ្យសម្រាប់ខ្ញុំហ្មង។ មនុស្សគាត់ គឺមនុស្សស្លូតត្រង់ គឺចាត់ទុកថា គាត់អាចកាន់ប្រទេសជាតិបានហ្នឹងហ្មង ខ្ញុំគាំទ្រគាត់ហ្នឹងហ្មង»។
មិនតែប៉ុណ្ណោះ លោកស្រីបានសំណូមពរទៅដល់ប្រជាជនខ្មែរទាំងអស់ទូទាំងប្រទេស ឱ្យអញ្ជើញទៅបោះឆ្នោតកុំបីខាន៖ «សូម បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាបើស្រឡាញ់ឯកឧត្តម សម រង្ស៊ី ឱ្យប្រជាពលរដ្ឋហ្នឹងចាប់ដៃរួមគ្នាឡើង ឱ្យបោះឆ្នោតជូន សម រង្ស៊ី កុំខាន កុំមានតែឈ្មោះថាបោះៗៗៗ»។
ដូចគ្នានឹងលោកស្រី លីណា យុវជនម្នាក់មកពីខេត្តព្រៃវែង លោក រិន សារ៉ាន់ ដែលបានបញ្ជាក់ពីអារម្មណ៍សប្បាយរីករាយ និងការលះបង់ពេលវេលា ដើម្បីមកចូលរួមទទួលលោក សម រង្ស៊ី ដោយលោកបានឃើញប្រជាជនខ្មែរដែលចេះសាមគ្គីគ្នា ដោយការស្រឡាញ់ជាតិ ស្រឡាញ់ទឹកដីខ្មែរ។ លោកបានបន្តថា លោក សម រង្ស៊ី ជាមនុស្សម្នាក់ដែលស្រឡាញ់អ្វីៗជាកេរដំណែលខ្មែរ។ លោកបានបន្តទៀតថា សូមឱ្យយុវជនខ្មែរទាំងអស់ក្រោកឈរឡើង ដើម្បីប្រទេសជាតិ និងដើម្បីដោះស្រាយបញ្ហារបស់យុវជនខ្មែរ។
លោក រិន សារ៉ាន់៖ «គាត់ជាមនុស្សល្អ ហើយចេះជួយខ្មែរ ស្រឡាញ់ទឹកដី ស្រឡាញ់អ្វីៗជាកេរដំណែលខ្មែរ។ ខ្ញុំសូមសំណូមពរយុវជនខ្មែរទាំងអស់ក្រោកឈរឡើង ដើម្បីប្រទេសជាតិយើង។ យើងមើលឃើញថា សព្វថ្ងៃប្រជាជនសព្វថ្ងៃ មានការលំបាកច្រើន មានការលំបាកទាំងអស់ ទាំងការសិក្សា ទាំងអ្វីទាំងអស់សុទ្ធលំបាក»។
យុវជនម្នាក់រស់នៅសង្កាត់ទួលសង្កែ លោក ទិន នី ដែលបានបង្ហាញពីអារម្មណ៍ត្រេកអរចំពោះការវិលត្រឡប់របស់ លោក សម រង្ស៊ី ពេលនេះ។ មិនតែប៉ុណ្ណោះ គាត់ថែមទាំងបង្ហាញពីតួអង្គ លោក សម រង្ស៊ី ថាជាបុគ្គលស្នេហាជាតិយ៉ាងពិតប្រាកដ។ លើសពីនេះទៀត លោក ទិន នី សូមសំណូមពរឱ្យយុវជនខ្មែរទាំងអស់ក្រោកឈរឡើង ដើម្បីប្រទេសជាតិ ដើម្បីជីវិតថ្មី៖ «បាទ! លោកប្រធាន សម រង្ស៊ី គាត់ជាមនុស្សអ្នកស្នេហាជាតិ អ្នកជាតិនិយមពិតប្រាកដ។ គាត់ជាអ្នកប្រជាធិបតេយ្យ ហើយគាត់ជាវីរបុរសអង់អាចក្លាហាន តស៊ូពុះពារគ្រប់ឧបសគ្គ។ ចុងក្រោយនេះ ខ្ញុំសូមសំណូមពរគ្រប់យុវជនទាំងអស់គ្នាក្រោកឈរឡើង ពីព្រោះខ្មែរយើងកំពុងតែរួបរួមគ្នាចាប់ដៃគ្នាហើយ ហើយចាប់ផ្ដើមសាងជីវិតថ្មីសាងសង្គមថ្មីទាំងអស់»។
ស្រដៀងគ្នានេះ អ្នករស់នៅរាជធានីភ្នំពេញ លោកស្រី វ៉ាន់ ណី ដែលបានឈររាំលើម៉ូតូ ដោយលើកដៃម្រាមប្រាំពីរជាសញ្ញានៃលេខរៀងរបស់គណបក្សសង្គ្រោះជាតិ បានបង្ហាញពីអារម្មណ៍រំភើបចំពោះការវិលត្រឡប់របស់ លោក សម រង្ស៊ី។ លោកស្រីបានបន្តថា នេះជាឱកាសដែលគាត់អាចបញ្ចេញសេចក្តីក្លាហានក្នុងការបញ្ចេញមតិ យោបល់របស់ខ្លួន។ មិនតែប៉ុណ្ណោះ លោកស្រីបន្តថា ការចូលរួមរបស់លោកស្រីនៅពេលនេះ មិនមានការបង្ខំពីនរណានោះទេ គឺដោយស្ម័គ្រចិត្ត ពីព្រោះ លោក សម រង្ស៊ី ជាមនុស្សស្រឡាញ់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ មិនមែនជាប្រជាធិបតេយ្យដែលមានតែនៅលើក្រដាសដូចសព្វថ្ងៃនោះទេ។
លោកស្រីក៏បានសំណូមពរឱ្យប្រជាជនខ្មែរទៅបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ ដើម្បីភាពយុត្តិធម៌នៅក្នុងសង្គម៖ «ខ្ញុំ មានអារម្មណ៍រំភើបរីករាយណាស់អូន។ ខ្ញុំរង់ចាំថ្ងៃហ្នឹងយូរមកហើយ ដែលខ្ញុំមានសិទ្ធិបញ្ចេញមតិយោបល់ និងសេចក្តីក្លាហានចំពោះខ្លួនឯងទាន់ប្រជារាស្ត្រទូទាំងប្រទេស អ្នកខ្លះគ្នាមិនបានមកក៏គ្នាមានការសោកស្ដាយ ដោយមិនបានមកទទួលឯកឧត្តម សម រង្ស៊ី ដោយផ្ទាល់»។
សម្រាប់បុគ្គលិកដែលធ្វើការងារនៅស្ថាប័នរដ្ឋ សូមមិនបញ្ចេញឈ្មោះម្នាក់ បានប្រាប់វិទ្យុអាស៊ីសេរី កាលពីព្រឹកថ្ងៃទី១៩ កក្កដា ថា ការចូលរួមរបស់លោកពេលនេះ ដើម្បីញ៉ាំងឱ្យដំណើរការកាន់តែអធិកអធម។ លោកបន្តទៀតថា ការចូលរួមនេះដើម្បីបង្ហាញឱ្យឃើញថា ប្រទេសជាតិយើងមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ មិនមែនថាតែមាត់នោះទេ។
លោកបញ្ជាក់ទៀតថា គាត់មានការពេញចិត្តចំពោះគោលនយោបាយរបស់បក្សសង្គ្រោះជាតិ ពិសេសបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ និងបញ្ហាអត់ការងារធ្វើរបស់យុវជន៖ «ប្រជាធិបតេយ្យថាតែមាត់ទេ តែអំពើហិង្សានៅតែមកលើប្រជារាស្ត្រដដែល ដូចឧទាហរណ៍ជាក់ស្តែងនៅបឹងកក់ សំបុកចាប។ល។ ហើយណាមួយ ខ្ញុំយល់ឃើញថា ខ្ញុំចូលមកនេះអបអរសាទរដើម្បីញ៉ាំងកម្មវិធីឱ្យកាន់អ៊ឹកអធឹក។ មូលហេតុខ្ញុំពេញចិត្តនឹងបក្សសង្គ្រោះជាតិ ព្រោះខ្ញុំឃើញជាក់ស្តែងបញ្ហាទីមួយ ជនអន្តោប្រវេសន៍ ព្រោះឃើញជនអន្តោប្រវេសន៍ហ្នឹងចូលមកស្រុកខ្មែរតាមអំពើចិត្ត ដោយសាររដ្ឋអំណាចយើងបើកឱ្យចូល ក៏ប៉ុន្តែបើខ្មែរយើងចូលវិញ ត្រូវមានច្បាប់ត្រឹមត្រូវបានបើកឱ្យចូល»។
សន្ទុះចិត្តក្នុងការចូលរួមរបស់ប្រជាជនយ៉ាងកុះករ និងដោយគ្មានការបង្ខិតបង្ខំក្នុងការទទួលស្វាគមន៍ចំពោះមាតុភូមិ និវត្តន៍របស់ លោក សម រង្ស៊ី ពេលនេះ ត្រូវបានគេចាប់មើលឃើញតាំងពីថ្ងៃដែលព្រះមហាក្សត្រប្រទេសកម្ពុជា ចេញព្រះរាជក្រឹត្យលើកលែងទោសជាផ្លូវការដល់ លោក សម រង្ស៊ី កាលពីថ្ងៃទី១២ កក្កដា មកម្ល៉េះ៕

1 comment:
you call this madness weaknesses gay rainsy a hero!! ? i can measure the moon the sky and planet and the sun but i cant understand the madness of thepeople motion. said sir issac newton. rainsy weak mad and no quality for leadership at all he rainsy never achieved anything in life. isnt it true?. from 1975 to 1985 khmer in savage suffer hunger rainsy lived and spen his father corrupted money in paris. wasnt it right ?. 1993 we are at peace . rainsy show up and cliam himeself a khmer compatroit. and hun sen slave youn traitor. doese it make any sense to you ? no right ?. if this weakness rainsy win all khmer are supper ignorance. and i will stop all my investment. wasnt it fair ?. mike
Post a Comment