មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្ស
អាដហុក (ADHOC) នៅថ្ងៃអង្គារ ទី២ ខែកក្កដា
អំពាវនាវសុំឲ្យស្នងការប៉ូលិសខេត្តចាត់វិធានការស៊ើបអង្កេតករណី
នេះ ដើម្បីរកឲ្យឃើញថា ពិតជាមានសកម្មភាពអនុញ្ញាតឲ្យពលរដ្ឋវៀតណាម
បោះជំរុំនៅតំបន់ស ព្រំដែនកម្ពុជា និងប្រទេសវៀតណាម ឬយ៉ាងណា។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី មានប្រសាសន៍បញ្ជាក់ថា សមាគមលោកបានទទួលសេចក្តីរាយការណ៍ពីតំបន់ព្រំដែនចំណុចបង្គោលលេខ២៥ ក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាស ថាមន្ត្រីនគរបាលប៉ុស្តិ៍ការពារព្រំដែនអូរសេដ្ឋី បានអនុញ្ញាតឲ្យពលរដ្ឋវៀតណាម សង់រោងស្នាក់នៅក្នុងតំបន់ស ខាងដីខ្មែរ ហើយពលរដ្ឋវៀតណាម នោះ បាននាំជនជាតិវៀតណាម បន្ថែមទៀត ចូលមកស្នាក់នៅរោងនោះ ដើម្បីកាប់ឈើនាំចូលទៅប្រទេសវៀតណាម ខុសច្បាប់។
លោកបន្តថា នឹងអន្តរាគមន៍ករណីនេះជូនស្ថាប័នពាក់ព័ន្ធនៃអាជ្ញាធរខេត្ត ដើម្បីត្រួតពិនិត្យសេចក្តីរាយការណ៍នេះ៖ «ថ្ងៃ មួយនេះ យើងបានទទួលរបាយការណ៍ពីខាងព្រំដែន ថាមានប្រជាពលរដ្ឋជនជាតិវៀតណាម មកតាំងទីលំនៅតំបន់ព្រំដែនជាទីតាំងហាមឃាត់។ តាមផ្លូវច្បាប់ យើងគិតថា តំបន់ព្រំដែន គឺមិនអាចមានការសាងសង់ទីតាំងស្នាក់នៅក្រៅពីសមត្ថកិច្ចបានទេ បាទ!»។
ឆ្លើយតបសេចក្តីចោទប្រកាន់នេះ នាយនគរបាលប៉ុស្តិ៍ការពារព្រំដែនអូរសេដ្ឋី នៃស្នងការដ្ឋានប៉ូលិសខេត្តរតនគិរី លោក និន ណា ហៅ ប៊ិន បដិសេធថាមិនបានអនុញ្ញាតឲ្យពលរដ្ឋវៀតណាម មកសង់រោងលើដីខ្មែរក្នុងតំបន់សនោះទេ។ លោកទទួលស្គាល់ថា កងនគរបាលការពារព្រំដែន បានសង់រោងមួយមែននៅតំបន់ស ដើម្បីស្នាក់នៅបំពេញភារកិច្ច ប៉ុន្តែពលរដ្ឋវៀតណាម ឆ្លងកាត់តំបន់នោះបានចូលមកឈប់សម្រាក ហើយចាកចេញវិញមិនបានរស់នៅអចិន្ត្រៃយ៍នោះទេ៖ «មករកស៊ីអ៊ីចឹង ហើយត្រឡប់ទៅវិញអត់មានស្នាក់នៅទេ។ អត់ទេ រោងរបស់ពួកខ្ញុំទេ ខ្ញុំធ្វើកាលទឹកឡើង ដើម្បីមើលទឹកតូចធំ គេមកចងអង្រឹងដេកហ្នឹងទៅ អត់ដូចពាក្យគេថាទេ»។
យ៉ាងនេះក្តី ស្នងការរងនគរបាលខេត្តរតនគិរី ទទួលបន្ទុកកិច្ចការព្រំដែន លោក ស៊ូវ៉ាន់ ខាំវ៉ាន់ មានប្រសាសន៍បញ្ជាក់ថា លោកមិនបានដឹងពីករណីនេះទេ។ លោកអះអាងថា នឹងត្រួតពិនិត្យករណីនេះ ហើយបញ្ជាឲ្យរុះរើរោងនោះចេញ ប្រសិនមានការសង់រោងស្នាក់នៅនោះមែន៖ «ខ្ញុំក៏មិនដឹងយ៉ាងម៉េច ដែរពីមុនមក មានរោងមួយដែរ គេឆ្លងកាត់ទៅមកៗវាមាន។ មកដល់ពេលនេះមានឬមិនមាន ខ្ញុំអត់បានដឹង ចាំមើលខ្ញុំឆែកមើល បើមានខ្ញុំនឹងឲ្យវាចេញ»។
កាលពីឆ្នាំ២០១០ ប្រជាពលរដ្ឋសហគមន៍ជនជាតិដើមរស់នៅតំបន់ព្រំដែនក្បែរប៉ុស្តិ៍ការពារ ព្រំដែនអូរសេដ្ឋី ធ្លាប់បានអះអាងថា តម្រួតការពារព្រំដែនតំបន់នោះឃុបឃិតឲ្យពលរដ្ឋវៀតណាម ឆ្លងចូលកាប់ឈើប្រណិតពីដីខ្មែរ ហើយដឹកជញ្ជូនដោយម៉ូតូឆ្នៃនាំឈើចូលប្រទេសវៀតណាម។ ក្រុមអាជ្ញាធរស្រុកអណ្ដូងមាស ក៏ធ្លាប់ចាប់បានពលរដ្ឋវៀតណាម ចូលកាប់ឈើដូចគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

1 comment:
Translate the fucken Khmer into English please? If you want Western countries to know, write in English.
Post a Comment