A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 25 July 2013

Opposition leader [Sam Rainsy] sends second request for election candidacy លោក សម រង្ស៊ី បន្ត​សុំ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដើម្បី​មាន​សិទ្ធិ​ឈរ​ឈ្មោះ​បោះឆ្នោត

Give our kids a better deal
PHNOM PENH, 24th July 2013 (The Cambodia Herald) -- Opposition leader has sent the second letter to the National Election Committee (NEC), requesting for the reinstatement of his name as a candidate to run for the 28 July election.

The second letter was sent Tuesday after the NEC had denied his first request over the weekend to register and run as a candidate against Prime Minister Hun Sen in Kandal province.

However NEC officials haven't yet examined or decided Sam Rainsy’s second request letter.

"The NEC hasn’t yet examine the letter because we are very busy," Tep Nitha, the NEC secretary general said Wednesday, adding that the NEC may examine the letter either today or tomorrow.

Sam Rainsy’s name was removed from voters’ list last year.

Sam Rainsy, Cambodia National Rescue Party leader, had returned home from exile Friday of last week after receiving a royal pardon from King Norodom Sihamoni.

His party is seen as the main challenger to the ruling Cambodian People’s Party (CPP) of Prime Minister Hun Sen who has ruled the country for over 28 years.


Before the royal pardon, Rainsy had been sentenced in 2009 in absentia to 12 years in prison for uprooting border post, producing false maps and disinformation.
- See more at: http://www.thecambodiaherald.com/cambodia/detail/1?page=11&token=M2FlMzdjNDlhYjM#sthash.Z8CYOIaX.dpuf
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​លិខិត​ទៅ​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ សុំ​ធ្វើ​និយតកម្ម ឬ​សុំ​ធ្វើ​ឲ្យ​មាន​ភាព​ត្រឹមត្រូវ​តាម​ច្បាប់​ស្ថានភាព​គតិយុត្តិ​របស់​លោក ​ឡើង​វិញ ដើម្បី​បាន​បោះឆ្នោត និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ខាង​មុខ​នេះ។
ដោយ កែវ និមល
2013-07-24
សម រង្ស៊ី កំពង់ឆ្នាំង ៦១០
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នា​ផ្សារ​ក្រោម ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី២២ ខែ​កក្កដា ឆ្នាំ​២០១៣។
RFA/Chhin Chetha
ការ​ធ្វើ​លិខិត​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នេះ ក្រោយ​ពេល​លោក​បាន​ផ្ញើ​លិខិត​លើក​ទី២ ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) កាល​ពី​ថ្ងៃ​ទី២៣ ខែ​កក្កដា សុំ​ឲ្យ​សើរើ​ផ្ដល់​សិទ្ធិ​បោះឆ្នោត និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ឲ្យ​រូប​លោក។
នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៅ​ថ្ងៃ​ ទី២៤ ខែ​កក្កដា លោក សម រង្ស៊ី បាន​លើក​ឡើង​ថា ដោយសារ​រូប​លោក​បាន​ទទួល​ការ​លើក​លែង​ទោស​ពី​សំណាក់​ព្រះមហាក្សត្រ​រួច​ហើយ​ នោះ និង​ដើម្បី​ឲ្យ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ នេះ ប្រព្រឹត្ត​ទៅ​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ដោយ​មាន​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម​នោះ រូប​លោក​សុំ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ចេញ​សេចក្ដី​សម្រេច​ធ្វើ​ និយតកម្ម ឬ​សុំ​ធ្វើ​ឲ្យ​មាន​ភាព​ត្រឹមត្រូវ​តាម​ច្បាប់ លើ​ករណី​លោក​ដើម្បី​បាន​បោះឆ្នោត និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត។
ការ​ផ្ញើ​លិខិត​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នេះ បាន​កើត​ឡើង​ក្រោយ​ពី​លិខិត​លើក​ទី២​របស់ លោក សម រង្ស៊ី ផ្ញើ​ទៅ​កាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត មិន​ទាន់​បាន​ទទួល​ចម្លើយ។
លោក ទេព នីថា អគ្គលេខាធិការ​របស់ គ.ជ.ប បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៤ កក្កដា ថា គ.ជ.ប មិន​ទាន់​បាន​ពិនិត្យ​លិខិត​លើក​ទី២ របស់ លោក សម រង្ស៊ី ទាក់ទង​សិទ្ធិ​បោះឆ្នោត និង​ការ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៤ កក្កដា៖ «គ.ជ.ប អត់​ទាន់​មាន​ពេល​ពិនិត្យ​ឯកសារ​នោះ​ទេ។ ចាំ​មើល​ល្ងាច ឬ​ស្អែក គ.ជ.ប នឹង​សម្រេច​ហើយ ពីព្រោះ​យើង​មាន​ការងារ​ច្រើន​នៅ​ធ្វើ»
នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់ គ.ជ.ប ទី២​របស់​ខ្លួន លោក សម រង្ស៊ី បាន​ទាមទារ​ឲ្យ គ.ជ.ប អនុវត្ត​ករណី​របស់​លោក​តាម​មាត្រា ១៦​ថ្មី នៃ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ និង​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ។
ខ្លឹមសារ​សំខាន់​នៅ​ក្នុង​មាត្រា ១៦ ទាក់ទង​ជាមួយ​ករណី លោក សម រង្ស៊ី គឺ គ.ជ.ប មាន​សិទ្ធិ​ដក​ហូត​ជា​បណ្ដោះ​អាសន្ន​នូវ​សិទ្ធិ​បោះឆ្នោត ឬ​ផ្ដល់​សិទ្ធិ​បោះឆ្នោត​ឡើង​វិញ។ ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត ឬ​លុប​ចេញ​ពី​បញ្ជី​ឈរ​ឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​នយោបាយ។ លុប​បេក្ខភាព​របស់​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត ឬ​ទទួល​ស្គាល់​បេក្ខភាព​ឈរ​ឈ្មោះ​ឡើង​វិញ។
លោក សម រង្ស៊ី បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់ គ.ជ.ប លើក​ទី២ ថា លោក​មិន​មែន​សុំ​ចុះ​ឈ្មោះ​បោះឆ្នោត​ជា​ថ្មី​ឡើង​វិញ​ទេ គឺ​លោក​ធ្លាប់​មាន​ឈ្មោះ​រួច​ទៅ​ហើយ។ លោក​សុំ​ឲ្យ គ.ជ.ប ទទួល​ស្គាល់​បេក្ខភាព​ឈរ​ឈ្មោះ​បោះឆ្នោត​ឡើង​វិញ ក្រោយ​ពេល​ព្រះមហាក្សត្រ​បាន​លើក​លែង​ទោស​ឲ្យ​រូប​លោក កាល​ពី​ថ្ងៃ​ទី១២ កក្កដា។ ដូច្នេះ ការ​ដែល គ.ជ.ប ប្រើ​មាត្រា ៤៩​ថ្មី នៃ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​លើ​ករណី​របស់​លោក គឺ​មិន​ត្រឹមត្រូវ​ទេ។
នៅ​ថ្ងៃ​ទី២៤ ខែ​កក្កដា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក សម រង្ស៊ី ដើម្បី​ពន្យល់​បន្ថែម​លើ​លិខិត​ផ្ញើ​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​របស់​លោក​ ទេ ដោយសារ​លោក​ជាប់​ឃោសនា​នៅ​ខេត្ត​សៀមរាប។
លោក សុក សំអឿន នាយក​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា មាន​យោបល់​ថា បើ​ពិនិត្យ​លើ​ខ្លឹមសារ​លិខិត​សុំ​លើក​ទី២ របស់ លោក សម រង្ស៊ី ទៅ គ.ជ.ប គឺ​មាន​ន័យ​គ្រប់គ្រាន់ និង​មាន​វែក​ញែក​មាត្រា​ច្បាប់ ដែល​អាច​ធ្វើ​ឲ្យ លោក សម រង្ស៊ី អាច​មាន​ឈ្មោះ​បោះឆ្នោត និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​បាន «ការ​លើក​របស់​គាត់​ម៉្យាង​ដែរ អាច​មាន​លទ្ធភាព​ដែរ​ណា ហើយ​នៅ​ពេល​នេះ បើ​សិន​ជា..មិន​ហ៊ាន​សម្រេច គាត់​អាច​ប្ដឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន»
ការ​ផ្ញើ​លិខិត​ទៅ​ស្ថាប័ន​នានា​របស់ លោក សម រង្ស៊ី បាន​កើត​មាន​ផ្ទួនៗ​ជាប់​គ្នា ចាប់​ពី​ថ្ងៃ​ទី២១ ខែ​កក្កដា មក ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​រូប​លោក​បាន​ទទួល​សិទ្ធិ​បោះឆ្នោត និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ឲ្យ​ទាន់​ថ្ងៃ​ទី២៨ កក្កដា ខាង​មុខ។ ចាប់​ពី​ថ្ងៃ​ទី២១ កក្កដា មក លោក សម រង្ស៊ី បាន​ផ្ញើ​លិខិត​ទៅ គ.ជ.ប ចំនួន ២​ច្បាប់ ទៅ​រដ្ឋសភា ១​ច្បាប់ និង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ១​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

3 comments:

Anonymous said...

f. sam sarry very witchese rud and arrogant traitorous now son sam rainsy are events worst. who believed you ransy from 1975 to 1989. yes pol pot and youn and people suffer where are you sir?. in mansion at paris right?. claiming your now khmer compatriots is an ignorance claimed sir. is it right .sir.? mike

Anonymous said...

12:03 am

Nothing but trash !!!

Anonymous said...

yes thousand if trash dog head in ki and khmerican . you guy are bunch of uselese parasite.