ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី
ក្នុងកម្មវិធីកិច្ចពិភាក្សារបស់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១៩
កក្កដា ឆ្នាំ២០១៣។
RFA
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក
អ៊ឹម សួស្ដី មានប្រសាសន៍នៅថ្ងៃទី២១ ខែកក្កដា ថា គ.ជ.ប
នឹងបើកកិច្ចប្រជុំមួយជាបន្ទាន់ នៅថ្ងៃច័ន្ទ ទី២២ ខែកក្កដា
ដើម្បីពិភាក្សាលើសំណើសុំរបស់ប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី
ដែលសុំឲ្យ គ.ជ.ប ចុះឈ្មោះរូបលោកក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត៖ «ចាំប្រជុំស្អែកៗ រឿងច្រើនណាស់! ជជែកគ្នាសិន មិនមែនរឿងតែមួយទេ បាទ! ខ្ញុំទើបបានទទួលលិខិតមិញដែរ ខ្ញុំប្រជុំស្អែក»។
លោក អ៊ឹម សួស្ដី មិនបានអត្ថាធិប្បាយទេពីនីតិវិធីយ៉ាងណារបស់ គ.ជ.ប ចំពោះសំណើសុំរបស់លោក សម រង្ស៊ី បន្ទាប់ពីនីតិវិធីចុះឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតបានផុតទៅហើយ នោះ។ រីឯលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បញ្ជាក់ថា សំណើរបស់លោក សម រង្ស៊ី គ.ជ.ប នឹងពិនិត្យសម្រេចទៅតាមភារកិច្ច និងសិទ្ធិអំណាចរបស់ គ.ជ.ប ដែលផ្នែកលើច្បាប់បោះឆ្នោត។
លោកប្រកាន់ជំហរថា ការសម្រេចចុះឈ្មោះលោក សម រង្ស៊ី ក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត ឬយ៉ាងណានោះ គឺអាស្រ័យលើច្បាប់បោះឆ្នោតទាំងស្រុង ហើយមិនជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយនោះឡើយ។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹតនិងយុត្តិធម៌ដើម្បីការ បោះឆ្នោតដោយសេរីនៅកម្ពុជា ហៅកាត់ថា និចហ្វិក (NICFEC) លោក ហង្ស ពុទ្ធា យល់ថា សំណើសុំរបស់លោក សម រង្ស៊ី ពិបាកក្នុងការរកស្ថានភាពផ្លូវច្បាប់ ដើម្បីបញ្ចូលរូបលោកក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត។ ប៉ុន្តែមានច្រក ២សំខាន់ អាចជួយលោក សម រង្ស៊ី បាន គឺទី១ ការបកស្រាយច្បាប់ និងការអនុវត្ត និងមួយទៀត ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត។
លោក ហង្ស ពុទ្ធា បញ្ជាក់ថា ត្បិតមានពេលខ្លីកៀកថ្ងៃបោះឆ្នោតក្ដី តែឋិតក្នុងឆន្ទៈនយោបាយវិសោធនកម្មច្បាប់នោះអាចនឹងធ្វើទៅកើត ហើយលោក សម រង្ស៊ី នឹងមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតបាន។
លោក ហង្ស ពុទ្ធ៖ «ជានីតិវិធីចុះឈ្មោះនោះ គឺហួសទៅហើយ។ ច្រកពីរដែលខ្ញុំគិតថា អាចនឹងទៅរួច ទីមួយគឺការបកស្រាយច្បាប់ និងការអនុវត្ត។ បានន័យថា បើសិនជាច្បាប់កំណត់ថា គាត់ជាប់ទោស អ៊ីចឹងមានការលើកលែងទោស។ ប្រហែលជាមានករណីពិសេស អាចនឹងបញ្ចូលគាត់ជាបេក្ខជនបាន ហើយមួយទៀត មានតែការធ្វើវិសោធនកម្មច្បាប់។ ជាការពិតនៅសល់ពេលតែមួយសប្ដាហ៍ទៀតទេ ប៉ុន្តែវិសោធនកម្មច្បាប់ ប្រសិនជាមានឆន្ទៈទាំងអស់គ្នា គឺអាចធ្វើទៅបានហើយ»។
លោក សម រង្ស៊ី បានផ្ញើលិខិតមួយនៅថ្ងៃទី២១ ខែកក្កដា ទៅលោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប សុំឲ្យចុះឈ្មោះរូបលោកក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត និងក្នុងបញ្ជីផ្លូវការបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់មណ្ឌលខេត្ត កណ្ដាល សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ថ្ងៃទី២៨ ខែកក្កដា។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានមកដល់កម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកក្កដា បន្ទាប់ពីលោកបាននិរទេសខ្លួនទៅក្រៅប្រទេសអស់រយៈពេលជាង ៤ឆ្នាំ។ ការវិលត្រឡប់របស់លោក សម រង្ស៊ី លើកនេះ គឺក្រោយពីមានការព្រះរាជទានការលើកលែងទោសពីព្រះមហាក្សត្រ៕

1 comment:
NEC for sure will reinstate Mr. Sam Rainsy as a candidate.
Hun Sen already told NEC to do so.
Post a Comment