ប្រភពពីប្រជាពលរដ្ឋនៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ
ខេត្តឧត្តរមានជ័យ បានអះអាងថា យ៉ាងហោចណាស់មានអ្នកភូមិខ្មែរចំនួន
៤នាក់ស្លាប់ និង ២នាក់ផ្សេងទៀតរងរបួស ដោយសារទាហានថៃ បាញ់រះ
នៅកន្លែង២ផ្សេងគ្នា
ក្នុងពេលឆ្លងដែនរកកាប់ឈើគ្រញូងក្នុងទឹកដីថៃ។
បុរសម្នាក់ជាអ្នកភូមិថ្នល់កែង នៃឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ដែលសុំមិនបញ្ចេញឈ្មោះ បានមានប្រសាសន៍កាលពីរសៀលថ្ងៃអាទិត្យ ទី២១ ខែកក្កដា ថា អ្នកភូមិរបស់គាត់ចំនួន ២នាក់ បានស្លាប់ និងម្នាក់រងរបួសកាលពី ៥ថ្ងៃមុន នៅពេលឆ្លងដែនទៅរកកាប់ឈើគ្រញូងខុសច្បាប់ក្នុងទឹកដីថៃ នៃខេត្តស៊ីសាកេត។
បុរសដដែលបានបញ្ជាក់ថា ជនរងគ្រោះទាំងនោះ ម្នាក់ឈ្មោះ ថា អាយុជាង ២០ឆ្នាំ និងឈ្មោះ សែន អាយុប្រមាណ ១៥ឆ្នាំ ជាបងប្អូននឹងគ្នាបានស្លាប់។ ចំណែកឯម្នាក់ទៀតឈ្មោះ ពៅ ភាព បានរងរបួសនៅពេលឆ្លងព្រំដែនទៅកាប់ឈើគ្រញូងនៅម្ដុំចំណុចអតីត ចម្ការខ្នុរ តាម៉ុក ភាគខាងកើតពីច្រកព្រំដែនក្បាលទន្សោង៖ «គាត់ ទៅរកឈើគ្រញូងនៅក្នុងដីថៃ។ គ្នាគាត់ ៥នាក់ ដល់អ៊ីចឹងថៃ បាញ់ស្លាប់ ២នាក់ របួសម្នាក់ ហើយក្មេងៗ ២នាក់នោះ រត់រួចទាំងអស់ ម្នាក់ទៀតអ្នករបួស។ ប៉ូលិសខាងខេត្តគាត់យកទៅសួរនៅខេត្តហើយ»។
ចំណែកនៅឯច្រកព្រំដែន ឃុំត្រពាំងតាវ ស្រុកអន្លង់វែង មានសេចក្ដីរាយការណ៍ថា ទាហានការពារព្រំដែនថៃ បានបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរ ២នាក់ និងម្នាក់ទៀតរងរបួស ដោយសារឆ្លងដែន ខុសច្បាប់ទៅកាប់ឈើគ្រញូងដូចគ្នានេះ។
បុរសអ្នកភូមិតានី ឃុំរុនតាឯក នៃស្រុកបន្ទាយស្រី ខេត្តសៀមរាប គឺលោក អាន រ៉ា ដែលជាអ្នករងរបួសដោយសារទាហានថៃ បាញ់នោះ បានមានប្រសាសន៍ថា កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ លោកនិងគ្នីគ្នាមួយចំនួនបាននាំគ្នាឆ្លងដែនខុសច្បាប់ទៅកាប់ឈើ គ្រញូងក្នុងទឹកដីថៃ តាមច្រកព្រំដែនចន្លោះបង្គោលឡាក់លេខ២។ នៅពេលដែលឆ្លងផុតពីព្រំដែនខ្មែរបានបន្តិច ទាហានថៃ ក៏បានបាញ់រះ។
លោក អាន រ៉ា៖ «ដល់ពាក់កណ្ដាលផ្លូវហើយ ដីថៃ នៅម្ដុំចូលច្រកផ្លូវខ្ទំ។ ស្លាប់ ២នាក់ របួសខ្ញុំមួយ ត្រូវភ្លៅ។ បាញ់ច្រើនដែរ តែត្រូវ ១គ្រាប់។ ខ្ញុំប្ដូររត់បានរួច»។
ទោះយ៉ាងណា អនុប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកជាំសាង៉ាំ នៃស្រុកអន្លង់វែង លោក តូច រ៉ា បានមានប្រសាសន៍ថា លោកមិនទាន់បានទទួលព័ត៌មានស្ដីពីការបាញ់រះនោះនៅឡើយទេ។
សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តឧត្តរមានជ័យ បានផ្ដល់តួលេខត្រួសៗថា ចាប់តាំងពីអំឡុងខែមករា រហូតមកដល់ត្រឹមថ្ងៃទី២១ ខែកក្កដា គឺមានប្រជាពលរដ្ឋខ្មែរចំនួន ១៩នាក់បានស្លាប់ និង ៦នាក់រងរបួស ដោយសារទាហានថៃ បាញ់រះ នៅពេលឆ្លងដែនខុសច្បាប់ទៅកាប់ឈើគ្រញូង។
បន្ថែមលើនេះ សកម្មភាពជួញដូរ និងដឹកជញ្ជូនឈើគ្រញូងចេញពីខេត្តជាប់ព្រំដែនថៃ ឆ្ពោះទៅព្រំដែនវៀតណាម បានកម្រើកឡើងវិញហើយមួយរយៈពេលមកនេះ។ មន្ត្រីតុលាការខេត្តសៀមរាប មួយរូប បានឱ្យដឹងកាលពីដើមខែកក្កដា ថា បច្ចុប្បន្នបទល្មើសជួញដូរឈើគ្រញូង បានកើនឡើងវិញ ហើយមានរូបភាពសាហាវ ពិបាកបង្ក្រាបផង៕

No comments:
Post a Comment