ការបង្ហាញនូវទស្សនៈផ្សេងគ្នានេះ
បន្ទាប់ពីតំណាងសង្គមស៊ីវិលបានប្រតិកម្មលើការបដិសេធរបស់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអំពីការឈរឈ្មោះរបស់មេដឹកនាំ
គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថា
មានភាពអយុត្តិធម៌ក្នុងការបោះឆ្នោតនៅកម្ពុជា។
អវត្តមានរបស់លោក សម រង្ស៊ី ក្នុងការប្រកួតក្នុងតំណែងជាមេដឹកនាំប្រទេសនៅពេលខាងមុខនេះ បានធ្វើឲ្យគ្រប់មជ្ឈដ្ឋានអ្នកនយោបាយនិងសង្គមស៊ីវិលអះអាងថា ការបោះឆ្នោតនៅកម្ពុជា មិនយុត្តិធម៌ដែលធ្វើឲ្យការប្រកួតមិនប្រកបដោយស្មើភាពគ្នា។ បញ្ហានេះ តំណាងគណបក្សផ្សេងដែលបានចូលរួមនៅក្នុងការបោះឆ្នោតអាណត្តិទី៥ នេះ ក្រៅពីគណបក្សកាន់អំណាច ក៏បង្ហាញជំហរចង់ឲ្យលោក សម រង្ស៊ី ចូលរួមក្នុងការបោះឆ្នោតនេះដែរ។
ការលើកឡើងរបស់តំណាងគណបក្សតូចៗ ដែលមិនមានអាសនៈនៅក្នុងសភានេះ ធ្វើឡើងភ្លាមៗនៅបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបដិសេធចំពោះសំណើសុំរបស់លោក សម រង្ស៊ី សុំឲ្យ គ.ជ.ប បញ្ចូលឈ្មោះលោកទៅក្នុងបញ្ជីបេក្ខជនតំណាងរាស្ត្រវិញកាលពីថ្ងៃទី ២២ កក្កដា។
ទាក់ទងនឹងបញ្ហានេះ គណបក្សដែលមិនមានសកម្មភាពឃោសនាខ្លាំងក្លានៅក្នុងនីតិកាល៥នេះ គឺមានតំណាងគណបក្សភាគច្រើនចង់ឲ្យលោក សម រង្ស៊ី អាចឈរឈ្មោះមកប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនេះបាន។ ដោយឡែកមានតែតំណាងគណបក្សចំនួនតិចទេ ដែលចង់ឲ្យ គ.ជ.ប អនុវត្តទៅតាមច្បាប់ចំពោះករណីលោក សម រង្ស៊ី នេះ។
ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា មានប្រសាសន៍ថា បញ្ហាផ្លូវច្បាប់ ដែលជាឧបសគ្គសំខាន់ក្នុងការអនុញ្ញាតឲ្យលោក សម រង្ស៊ី ឈរឈ្មោះបោះឆ្នោតនៅអាណត្តិទី ៥នេះ។ លោកបញ្ជាក់ថា ការមិនឈរឈ្មោះ ឬឈរឈ្មោះរបស់លោក សម រង្ស៊ី មិនជះឥទ្ធិពលដល់ការបោះឆ្នោតនៅកម្ពុជាឡើយ ហើយបើសិនរដ្ឋាភិបាលហាមឃាត់លោក សម រង្ស៊ី មិនឲ្យឈរឈ្មោះបោះឆ្នោតតាំងពីដំបូង គឺជារឿងអយុត្តិធម៌ ប៉ុន្តែលោក សម រង្ស៊ី បច្ចុប្បន្ននេះ ទើបវិលចូលប្រទេសកម្ពុជាវិញ បន្ទាប់ពីព្រះមហាក្សត្រព្រះរាជទានការលើកលែងទោស។
ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច លោក ហួន រាជចំរើន មានប្រសាសន៍ថា លោក សម រង្ស៊ី គួរត្រូវបានឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៥នេះ ដោយសារតែលោក សម រង្ស៊ី ពេលនេះត្រូវបានព្រះមហាក្សត្រលើកលែងទោសដែលចាំបាច់ត្រូវអនុញ្ញាត ឲ្យឈរឈ្មោះបោះឆ្នោតដើម្បីឲ្យលោកអស់ចិត្តចំពោះការ ប្រកួតប្រជែងនៅថ្ងៃទី២៨ កក្កដា ខាងមុខនេះ។
បន្ថែមលើបញ្ហានេះ អនុប្រធានគណបក្សសញ្ជាតិកម្ពុជា លោក សេង សុខេង មានប្រសាសន៍ថា គណបក្សរបស់លោកក៏ចង់ឲ្យលោក សម រង្ស៊ី អាចចូលរួមឈរបោះឆ្នោតក្នុងអាណត្តិទី៥នេះ ដើម្បីឲ្យការបោះឆ្នោតប្រកបដោយសេរីនិងយុត្តិធម៌។ លោកបញ្ជាក់ទៀតថា តាមផ្លូវច្បាប់ គឺគ្មានឧកាសឡើយសម្រាប់មេដឹកនាំគណបក្សសង្គ្រោះជាតិ ប៉ុន្តែរឿងនេះពាក់ព័ន្ធនឹងរឿងនយោបាយ ដូច្នេះលោក សម រង្ស៊ី ត្រូវតែមានដំណោះស្រាយផ្នែកនយោបាយ ដើម្បីឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រវិញបាន។
លោក សេង សុខេង មានប្រសាសន៍ថា អវត្តមានឈរឈ្មោះរបស់ប្រធានគណបក្សសង្គ្រោះជាតិ គឺស្រដៀងទៅនឹងគណបក្សសញ្ជាតិកម្ពុជាដែរ គឺមិនមានមេដឹកនាំឈរឈ្មោះបោះឆ្នោតឡើយ។ ប៉ុន្តែប្រសិនបើគណបក្សរបស់លោកឈ្នះឆ្នោត លោកនឹងអញ្ជើញប្រធានគណបក្សមកដឹកនាំប្រទេស ទោះបីជាលោកគ្មានឈ្មោះឲ្យគេបោះឆ្នោតក៏ដោយ។
ប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ អ្នកស្រី សុខ រ័ត្នសុវណ្ណបញ្ចៈសីលា មានប្រសាសន៍ថា ការអនុញ្ញាតឲ្យលោក សម រង្ស៊ី ឈរឈ្មោះឆ្នោត គឺអាស្រ័យឆន្ទៈរបស់រដ្ឋាភិបាល ប៉ុន្តែគណបក្សអ្នកស្រីចង់ឲ្យគ្រប់ភាគីដែលប្រឡូកចូលនយោបាយទាំង អស់មានសិទ្ធស្មើភាពគ្នា លើការប្រកួតប្រជែងបោះឆ្នោតស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
បន្ថែមលើបញ្ហានេះ ប្រធានគណបក្សខ្មែរឈប់ក្រ លោក ក្រវាញ ដារ៉ន មានប្រសាសន៍ថា ច្បាប់គឺអ្វីដែលមិនអាចយកមកជាន់ឈ្លីបានឡើយ។ លោក សម រង្ស៊ី មិនអាចឈរឈ្មោះឆ្នោតបានដោយសារតែខុសនឹងបច្ចេកទេសនិងច្បាប់ បោះឆ្នោត។ ទោះជាយ៉ាងណាក៏ដោយ លោកស្វាគមន៍ចំពោះការឈរឈ្មោះរបស់លោក សម រង្ស៊ី ប៉ុន្តែមិនមែនក្នុងពេលនេះទេ។
លោក ក្រាវាញ ដារ៉ន មានប្រសាសន៍បន្ថែមថា បើសិនជាអាចដាក់ឲ្យលោក សម រង្ស៊ី ឈរឈ្មោះបោះឆ្នោតបាននៅអាណត្តិទី៥នេះ មែននោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងអ្នកដែលពាក់ព័ន្ធទាំងអស់ ក៏ត្រូវផ្ដល់យុត្តិធម៌ដល់អ្នកដែលបាត់ឈ្មោះបោះឆ្នោត ឬខុសបច្ចេកទេសដែលមិនអាចបោះឆ្នោតបានដែរ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសបដិសេធសំណើសុំចុះឈ្មោះប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក្នុងបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥។ការបដិសេធ នេះ ដោយសារតែមាត្រា ៤៩ថ្មី នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់។
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា ធ្លាប់បានអះអាងថា ការចុះឈ្មោះអ្នកបោះឆ្នោតផ្លូវការ និងចុះឈ្មោះបេក្ខជនតំណាងរាស្ត្រផ្លូវការ បានផុតកំណត់ ហើយគ.ជ.ប មិនមានសិទ្ធិសម្រេចថា អ្នកណាបោះឆ្នោតបាន ឬអ្នកណាបោះឆ្នោតមិនបាននោះទេ។ លោកបញ្ជាក់ថា ប្រសិនបើ គ.ជ.ប ហ៊ានធ្វើអ្វីបំពាន គឺ គ.ជ.ប ត្រូវប្រឈមមុខនឹងច្បាប់។
ទោះបីជាយ៉ាងនេះក្ដី ក្រុមអ្នកវិភាគបានលើកឡើងថា ករណីលោក សម រង្ស៊ី ដែលតុលាការកាត់ទោសកន្លងមកនោះ ជាហេតុផលនយោបាយ ហើយបញ្ហានេះ លោក សម រង្ស៊ី ត្រូវតែមានដំណោះស្រាយផ្នែកនយោបាយវិញ ដើម្បីបង្ហាញដល់សហគមន៍អន្តរជាតិ ថាការប្រកួតប្រជែងនេះធ្វើឡើងដោយស្មើភាពគ្នាគ្រប់គណបក្សនយោបាយ ទាំងអស់។
ក្រៅពីនេះទៀត អ្នកវិភាគបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលជាប់ឆ្នោតថ្មីនឹងទទួលរងសម្ពាធពីសហគមន៍អន្តរជាតិ ពិសេសប្រទេសជាម្ចាស់ជំនួយចំពោះការមិនបញ្ចូលឈ្មោះមេបក្សប្រឆាំង លោក សម រង្ស៊ី មិនអនុញ្ញាតឲ្យលោកមានសិទ្ធិបោះឆ្នោត និងឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រនេះ៕

No comments:
Post a Comment