A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 14 July 2013

Leader of Free Trade Union of Workers of the Kingdom of Cambodia ask members to vote for the opposition CNRP មេ​ដឹកនាំ​សហជីព​កម្មករ​បង្ហាញ​ជំហរ​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ

នៅ​ពេល​មាន​ការ​ផ្សព្វផ្សាយ​ថា ប្រធាន​បក្ស​ប្រឆាំង​ដ៏​មាន​ប្រជាប្រិយ​ភាព លោក សម រង្ស៊ី នឹង​វិល​ត្រឡប់​មក​កម្ពុជា នៅ​សប្ដាហ៍​ក្រោយ ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ក្នុង​ខែ​កក្កដា នេះ ក្រុម​មេ​ដឹកនាំ​សហជីព​កម្មករ​មួយ​ចំនួន​បាន​ជួប​ប្រជុំ​គ្នា​ក្នុង​រាជធានី ​ភ្នំពេញ អំពាវនាវ​អោយ​កម្មករ​កម្មការិនី​ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៨ កក្កដា ប្រកប​ដោយ​ឆន្ទៈ និង​កុំ​អោយ​មាន​ការ​ភ័យ​ខ្លាច​ក្រោម​ការ​គំរាម​កំហែង​ពី​គណបក្ស​នយោបាយ​ណា​ មួយ។
ដោយ រ៉ាន់ សំណាង RFA
2013-07-14
ជា មុនី ៣០៥
២២-មករា-២០១៣៖ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី ថ្លែង​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​គម្រប់​ខួប ៩​ឆ្នាំ នៃ​ការ​បាញ់​សម្លាប់​លោ ជា វិជ្ជា នា​រាជធានី​ភ្នំពេញ។
RFA/Den Ayuthyea
ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹក​នាំ​ដោយ លោក ជា មុនី បាន​ជួប​ប្រជុំ​ជាមួយ​មេ​ដឹកនាំ​សហជីព​ដែល​មក​ពី​បណ្ដា​រោងចក្រ និង​សហគ្រាស​ចំនួន​៣៧ នៅ​ទីស្នាក់ការ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី១៤ ខែ​កក្កដា នេះ ដើម្បី​ពិភាក្សា និង​សម្រេច​បោះឆ្នោត​គាំទ្រ​គណបក្ស​ណា​មួយ​ដែល​មាន​គោល​នយោបាយ​ច្បាស់លាស់​ ទាក់ទង​នឹង​ការ​ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ​កម្មការិនី។
មេ​ដឹកនាំ​សហជីព​ដែល​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នេះ មាន ៧៩​រូប ដែល​មក​ពី​ខេត្ត​កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម រួម​នឹង​រាជធានី​ភ្នំពេញ។
គោល​បំណង​នៃ​កិច្ច​ប្រជុំ​នេះ ផ្ដោត​លើ​បី​ចំណុច​សំខាន់ៗ មាន ការ​បូក​សរុប​ថវិកា​ឆមាស​ទី១ នៃ​ដើម​ឆ្នាំ​២០១៣ ការ​អំពាវនាវ​អោយ​កម្មករ​ចូលរួម​ការ​បោះឆ្នោត​ដែល​ស្រប​ទៅ​តាម​ការ​ជូន​ ដំណឹង​របស់​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ និង​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត ហើយ​និង​គោល​ជំហរ​របស់​ប្រធាន​សហជីព និង​កម្មករ​កម្មការិនី​ដែល​ត្រូវ​សម្រេច​ថា គួរ​បោះឆ្នោត​គាំទ្រ​គណបក្ស​នយោបាយ​ណា​មួយ។
បន្ទាប់​ពី​ការ​ស្ទង់​មតិ​តាម​រយៈ​បោះឆ្នោត​ដែល​ផ្ដោត​សំខាន់​លើ​គោល​ នយោបាយ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ លទ្ធផល​បង្ហាញ​ថា អ្នក​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មាន ៧៦​សំឡេង ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៣​សំឡេង។
ទាក់ទង​នឹង​លទ្ធផល​នេះ ត្រូវ​បាន លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​លើក​ឡើង​ថា ហេតុផល​ដែល​ក្រុម​មេ​ដឹកនាំ​សហជីព​កម្មករ​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ ជាតិ ពីព្រោះ​ពួក​គាត់​មើល​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​គោល​នយោបាយ​មួយ​ក្នុង​ចំណោម​គោល​នយោបាយ​ទាំង​ប្រាំពីរ​ចំណុច ដែល​អាច​ផ្ដល់​ប្រាក់​បៀវត្ស​សមរម្យ​ជូន​កម្មករ​កម្មការិនី។
លោក ជា មុនី បាន​អោយ​ដឹង​ថា កម្មករ​កម្មការិនី​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​កាត់​ដេរ និង​ស្បែក​ជើង​មាន​ប្រមាណ​ជាង ៦០​ម៉ឺន​នាក់។ ដោយ​ឡែក សមាជិក​របស់​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ចំនួន​ជាង ១០​ម៉ឺន​នាក់៖ «គឺ​គេ​សម្រេច​ហើយ​ថា​នឹង​បោះឆ្នោត​អោយ​គណបក្ស​សង្គ្រោះ​ ជាតិ ពីព្រោះ​កម្មករ​ចង់​បាន​ប្រាក់​បៀវត្ស​មួយ​សមរម្យ ហើយ​និង​លក្ខខណ្ឌ​ការងារ​ល្អ ហើយ​ទី២ គាត់​បាន​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ កើត​ចេញ​ពី​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស ហើយ​គណបក្ស សម រង្ស៊ី ហ្នឹង​ឯង គឺ​លោក សម រង្ស៊ី គាត់​បាន​ជួយ​កម្មករ​កម្មការិនី​តាំង​ពី​ឆ្នាំ​១៩៩៧ មក​ម្ល៉េះ ដូច្នេះ​អា​ហ្នឹង​គឺ​ជា​គ្រឹះ​ដែល​ធ្វើ​អោយ​កម្មករ​កម្មការិនី​មាន​ផ្នត់​ គំនិត ហើយ​ស្រឡាញ់​គណបក្ស​សង្គ្រោះ​ជាតិ ហ្នឹង មក​ដល់​បច្ចុប្បន្ន​ហ្នឹង»

ស្រប​ពេល​គ្នា​នេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា និង​លោក សោម អូន ប្រធាន​ក្រុម​ប្រឹក្សា​សហជីព​ជាតិ​កម្ពុជា បាន​ដឹកនាំ​កម្មករ​កាត់​ដេរ និង​បុគ្គលិក​ជាង ១​ម៉ឺន​នាក់ មក​ពី​សហព័ន្ធ​ចំនួន​៦៤ បាន​ប្រមូល​ផ្ដុំ​ជួបជុំ​គ្នា​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ឃោសនា​រក​សំឡេង​ឆ្នោត​អោយ​គណបក្ស​ប្រជាជន​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: