(ថ្ងៃទី 2 កក្កដា 2013, ) | ដោយ: មុនីរាជ CEN
ភ្នំពេញ:
លោក កឹម សុខា ប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ
ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ ចេញកោះដីកោះ ឲ្យចូលខ្លួន
ជាលើកទី២ ទៅកាន់តុលាការនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ
ដើម្បីធ្វើការសាកសួរអំពីដំណើររឿង បរិហាកេរ្តិ៍ជាសាធារណៈ
តាមបណ្តឹងរបស់ក្រុមជនរងគ្រោះរស់រានមានជីវិតពីការសម្លាប់នៅគុក
ទួលស្លែងបានប្តឹង។
ការចេញដីកាកោះឲ្យលោក កឹម សុខា
ចូលខ្លួនជាលើកទី២ នេះ គឺបន្ទាប់ពីដីកាកោះលើកទី១
ឲ្យចូលខ្លួននៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ លោក កឹម សុខា
មិនបានទៅចូលខ្លួននៅតុលាការឡើយ។
មន្ត្រីតុលាការបាន
ឲ្យដឹងកាលពីល្ងាចថ្ងៃទី២ ខែកក្កដា ថា
តុលាការបានបញ្ជូនដីកាកោះជាលើកទី២ ទៅជូនលោក កឹម សុខា
ប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ
ដើម្បីឲ្យចូលខ្លួនមកកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៥
ខែកក្កដា ឆ្នាំ២០១៣។ ហើយត្រូវបានមន្ត្រីគណបក្ស សង្គ្រោះជាតិ
ទទួលយកហើយកាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៣។
មន្ត្រី
ដដែលបានឲ្យដឹងទៀតថា ដីកាកោះនេះគឺចេញដោយលោក មាស ច័ន្ទពិសិដ្ឋ
ព្រះរាជអាជរង និងជាតំណាង អយ្យការអម សាលាដំបូងរាជធានីភ្នំពេញ
ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣ ហើយត្រូវបានបញ្ជូនទៅលោក កឹម សុខា
កាលពីថ្ងៃទី២ ខែក្កដា ឆ្នាំ២០១៣។
ចំណែកលោក ជូង ជូងី
មេធាវីការពារក្តីលោក កឹម សុខា បានប្រាប់អ្នកកាសែតថា នៅថ្ងៃទី៣
ខែកក្កដា លោកយកលិខិត ទៅតុលាការ សុំពន្យាពេល
ឲ្យចប់យុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតរួចរាល់សិន។
ដោយលោកបានថ្លែងថា បើលោក កឹម សុខា
ទៅតុលាការក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត និងមានប្រជាពលរដ្ឋជាច្រើន
ទៅជាមួយ ធ្វើឲ្យប៉ះពាល់
ដល់ចរាចរណ៍...ពីព្រោះគាត់ជាប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ
មានមហាជនគាំទ្រគាត់ច្រើន
ហើយបើគាត់ទៅតុលាការអាចមានមនុស្សរាប់ម៉ឺននាក់ទៅតាម។
លោក
ជូង ជូងី បានបញ្ជាក់ថា លោកបានរៀបចំឯកសារដាក់សុំពន្យាពេល
ហើយគម្រោងនឹងដាក់នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៣។
រឿងនេះមិនមែនជារឿងជាបន្ទាន់អ្វីទេ គឺតុលាការចាត់ការតាមសម្រួលទៅ
មិនជាបង្ខំអ្វីពេកទេ។
សូមរម្លឹកថា
ជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(របបខ្មែរក្រហម)ចំនួន៤
នាក់ គឺលោកជុំ ម៉ី,លោក នង ចាន់ផល,លោក នង ចាន់ថន និងអ្នកស្រី ជិន
ម៉េត បានដាក់ពាក្យបណ្តឹងប្តឹងលោក កឹម សុខា ពីបទបរិហាកេរ្តិ៍
និងទាមទារសំណង ជំងឺចិត្ត ១ពាន់ដុល្លារ
ទៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣។
ហើយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣
តុលាការបានកោះហៅជនរងគ្រោះទាំង៤នាក់
ចូលបំភ្លឺអំពីដំណើររឿងដែលបានប្តឹងលោក កឹម សុខា៕
- See more at: http://www.cen.com.kh/localnews/show_detail/135?token=MWZkMzJkNT#sthash.yRd6fNPY.dpuf
1 comment:
Is this another Yuon's trick Traitor Hun Sen learned and now applying to slow down or derail Kem Sokha ?
Post a Comment