A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 16 July 2013

CNRP discuss to find ways for register Sam Rainsy as an election candidate គណបក្ស​សង្គ្រោះ​ជាតិ ពិភាក្សា​រឿង​ស្នើ​ចុះឈ្មោះ លោក សម រង្ស៊ី ជា​បេក្ខជន​តំណាងរាស្ត្រ​

(ថ្ងៃទី 16 កក្កដា 2013,) | ដោយ: មុនី​រាជ CEN

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​គណបក្សសង្គ្រោះ​ជាតិ កំពុងតែ​ធ្វើ​គិតគូរ​អំពី​បញ្ហា​ស្នើសុំ​ចុះឈ្មោះ​លោក សម រង្ស៊ី ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ ដែល​ទទួលបាន​ការលើក​លែង​ទោស​ពី​ព្រះមហាក្សត្រ នៅក្នុង​បញ្ជី​បោះឆ្នោត និង​បេក្ខជន​តំណាងរាស្ត្រ ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ​.​ជ​.​ប​) ដើម្បី​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត​។ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់ គ​.​ជ​.​ប បាន​អះអាងថា មិនអាច​ធ្វើទៅ​រួច​ទេ​។

​ លោក យឹម សុវណ្ណ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ  និង​ជា​អ្នកនាំពាក្យ​គណបក្ស សង្គ្រោះ​ជាតិ បាន​មានប្រសាសន៍ កាលពី​រសៀល ថ្ងៃទី​១៦ ខែកក្កដា ថា គណបក្ស​កំពុងតែធ្វើការ​នៅលើ​រឿង​ស្នើសុំ​បញ្ចូល​ឈ្មោះ​លោក សម រង្ស៊ី នៅក្នុង​បញ្ជី បេក្ខជន តំណាងរាស្ត្រ និង​ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​។​

​លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា “​គណបក្ស​កំពុងតែ​នាំគ្នា​គិតគូរ​អំពី​បញ្ហា​ហ្នឹង ឥឡូវ​កំពុងតែធ្វើការ​ងារ​ហ្នឹង​”​។​

​ ចំណែក​លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​មានប្រសាសន៍ថា ជាទូទៅ​តាមច្បាប់​បោះឆ្នោត​ជា​ធរមាន គឺ​ពុំមាន​កន្លែង​ណា​បញ្ចូល​ឈ្មោះ​លោក សម រង្ស៊ី បាន​នៅពេលនេះ​ទេ​។ ពីព្រោះថា ច្បាប់បោះឆ្នោត​បើក​កាលណា​លុប​ចេញពី​បញ្ជី​បោះឆ្នោត​ហើយ គឺ​រហូត​ទៅដល់​ការចុះឈ្មោះ​ថ្មី ទើប​អាច​ចុះឈ្មោះ​បាន​។ ហើយ​ការបោះឆ្នោត​ឆ្នាំ​២០១៣​នេះ គ​.​ជ​.​ប ចុះឈ្មោះ​បញ្ចប់​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២ បញ្ជី​បោះឆ្នោត​ត្រូវបាន គ​.​ជ​.​ប ផ្តល់​សុពលភាព​ហើយ​។ ហើយ​បញ្ជី​បោះឆ្នោត នេះ​តាមច្បាប់​បោះឆ្នោត​មិនអាច​កែប្រែ​បានទេ​។​


​ អគ្គលេខាធិការ គ​.​ជ​.​ប បាន​បញ្ជាក់ថា “​ដើម្បី​ចុះឈ្មោះ​បាន​សម្រាប់​ការបោះឆ្នោត​២០១៣​នេះ គឺ​មិនអាច​ចុះ​កើត​ទេ រហូតដល់​ចុងឆ្នាំ​២០១៣ ដែល យើង​ត្រូវ​ចុះឈ្មោះ​ប្រចាំឆ្នាំ​ពី​ខែតុលា ទើប​អាច​ចុះឈ្មោះ​បាន មានន័យថា ក្រោយ​ការបោះឆ្នោត យើង​ពុំមាន​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​ចុះឈ្មោះ នៅ​ពាក់កណ្តាល​ទី​នៅពេល​បោះឆ្នោត​បានទេ​”​។​

​សូមជម្រាបថា លោក សម រង្ស៊ី ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត និង​ជាពិសេស​គឺ​លោក សម រង្ស៊ី មិន​ត្រូវបាន​គណបក្ស សង្គ្រោះ​ជាតិ​ដាក់ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ នៅក្នុង​បញ្ជី​ឈ្មោះ បេក្ខជន សំរាប់​ការចូលរួម​ប្រកួតប្រជែង នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៥ ដែល​នឹង​ប្រព្រឹត្តទៅ នា​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ នោះទេ​៕​
- See more at: http://www.cen.com.kh/localnews/show_detail/19?token=YmJiZDc4MG#sthash.kRlVkBlh.dpuf

No comments: