A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 16 July 2013

CNRP appeals to supporters to welcome opposition leader Sam Rainsy at the airport គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​អ្នក​ហែហម តាមផ្លូវ ដើម្បី​ទទួល​លោក​សម​រង្ស៊ី ពី​ព្រលាន​យន្តហោះ​ភ្នំពេញ​

(ថ្ងៃទី 16 កក្កដា 2013,) | ដោយ: លី សិលា CEN

ភ្នំពេញ: គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀបចំ​ក្រុម​អ្នកគាំទ្រ ដើម្បី​ហែហម តាមផ្លូវ ទទួល​លោក​សម​រង្ស៊ី ដែល​នឹង​ធ្វើ​មាតុភូមិនិវត្តន៍ មកដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ម៉ោង ៩ និង ៥ នាទី ព្រឹក​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៣​។​

​សេចក្តីជូនដំណឹង ចុះហត្ថលេខា​ដោយ​លោក យឹម សុវណ្ណ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ របស់​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៣ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ពិសេស​យុវជន​យុវតី និង​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​បំណង​ចង់ទៅ​ទទួល​ដំណើរ​លោក​សម​រង្ស៊ី សូម​អញ្ជើញ​មកជួបជុំ​គ្នា នៅ​តាម​ទីតាំង ដូចខាងក្រោម​៖

-​សម្រាប់​អ្នកធ្វើ​ដំណើរ​ដោយ​ម៉ូតូ​កង់​បី និង​រថយន្ត សូម​អញ្ជើញ​មក រង់ចាំ​នៅ​ទីលាន​ប្រជាធិបតេយ្យ ជិត​វត្តភ្នំ​

- ​សម្រាប់​អ្នក​ថ្មើរជើង ឬ​អ្នកធ្វើដំនើរ​ដោយ​ម៉ូតូ សូម​អញ្ជើញ​មកជួបជុំ​គ្នា នៅ​សួនច្បារ មុខ​ផ្សារ​ស៊ិន​ជូ​រី ផ្លា​ហ្សា និង​នៅ​សួនច្បារ មុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​

-​សម្រាប់​ អ្នក​ថ្មើរជើង ឬ​បងប្អូន​ប្រជាពលរដ្ឋ នៅតាម​ដងផ្លូវ សូម​អញ្ជើញ​រង់ចាំ​នៅតាម​ចិញ្ចើមផ្លូវ​ខាងស្តាំ​ដៃ ចាប់​ពី​មុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ រហូតដល់​ស្ពាន​អាកាស ពេទ្យ​លោកសង្ឃ​។​



​គណបក្ស​សង្គ្រោះ​ជាតិ ក៏មាន​អំពាវនាវ​ដល់​អ្នកចូលរួម​ទទួល​លោក​សម​រង្ស៊ី ពិសេស​យុវជន នឹង​ចូលរួម​សហការ ព្រមទាំង​មាន​ការ​អធ្យាស្រ័យ​គ្នា ដើម្បី​បញ្ចៀស កុំឲ្យ​មាន​ការកកស្ទះ​ចរាចរ និង​រក្សា​សណ្តាប់ធ្នាប់​របៀបរៀបរយ​តាម​ដងផ្លូវ បាន​ល្អប្រសើរ​៕
- See more at: http://www.cen.com.kh/localnews/show_detail/19?token=OGVjZmI0YW#sthash.R2NiIMdb.dpuf

No comments: