A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 23 July 2013

Chheang Vun, a senior CPP official, said Sam Rainsy can become a Memeber of Parliament after the election លោក ឈាង វុន ប្រាប់ផ្លូវ លោក សម រង្ស៊ី ដើម្បីបន្ត ធ្វើតំណាងរាស្រ្ត និងកុំអស់សង្ឃឹម

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា និង ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនា និងព័ត៌មាននៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០១៣នេះបានអះអាងថា ការស្នើសុំ របស់លោក សម រង្ស៊ី គឺវាហួសពេលទៅហើយតែ លោក សម រង្ស៊ី នៅមានផ្លូវមួយទៀត បន្ទាប់ពី ការបោះឆ្នោត បានបញ្ចប់ ដោយលោក ត្រូវទៅចុះឈ្មោះបោះឆ្នោត នៅពេល ដែលគណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោត (.គ.ជ.ប) បើកបញ្ជីឈ្មោះជាថ្មី បន្ទាប់មកសមាជិកសភា របស់គណបក្សសង្គ្រោះជាតិណាម្នាក់ លះបង់សិទ្ធិ នោះលោក សម រង្ស៊ី អាចធ្វើជាតំណាងរាស្រ្ត ក្នុងសភា បានហើយ។
លោក ឈាង វុន បន្តថា លិខិតរបស់លោក សមរង្ស៊ី គឺមិនបានប្រយោជន៍អ្វីនោះទេ ព្រោះរដ្ឋសភា មិនអាច ធ្វើអ្វីបាននោះឡើយ ហើយការសម្រេចរបស់រដ្ឋសភា គឺជាការសម្រេចជាសមូហភាព ព្រោះនៅពេលដែល តំណាងរាស្រ្ត ក្នុងរដ្ឋសភាឈប់ សម្រាកមានគណៈកម្មាធិការ អចិន្ត្រៃយ៍ជាអ្នកសម្រេច ប៉ុន្តែបើការសម្រេចរបស់ គណៈកម្មាធិការអចិន្ត្រៃយ៍ នៅលើច្បាប់ គឺមិនបានឡើយ។
លោកបន្តទៀតថា ការស្នើសុំរបស់លោក សម រង្ស៊ី គឺទាក់ទងទៅនឹង ការធ្វើវិសោធនកម្មច្បាប់ ប៉ុន្តែបើទោះបីជា រដ្ឋសភា ចង់ធ្វើក៏មិនបានដែរ ព្រោះវាហួសពេលទៅហើយ ហើយយ៉ាងហោចណាស់រដ្ឋសភា ត្រូវចំណាយពេល ១០ថ្ងៃដូច្នោះ គឺវាហួសពេលទៅហើយ។
លោកបញ្ជាក់ថា “យ៉ាងណាក៏ដោយ នៅក្រោយថ្ងៃបោះឆ្នោតលោក សម រង្ស៊ី អាចចូលមករដ្ឋសភាបាន ព្រោះ នៅក្នុងអំឡុងពេល ខាងមុខគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត និងបើកបញ្ជីចុះឈ្មោះ អ្នកបោះឆ្នោតជា ថ្មី ដោយលោកសម រង្ស៊ី អាចទៅចុះ ឈ្មោះបោះឆ្នោតបាន បន្ទាប់មកសមាជិកសភាណាម្នាក់ ដែលមកពី គណបក្សសង្គ្រោះជាតិ ត្រូវលះបង់សិទ្ធិធ្វើជាតំណាងរាស្រ្ត ហើយគ.ជ.ប និងផ្ញើដំណឹងមកគណបក្ស សង្គ្រោះ ជាតិ ឲ្យបានដឹងថា សមាជិករបស់ខ្លួន បានលាលែងពីតំណាងរាស្រ្ត ដោយគណបក្ស ត្រូវដាក់បញ្ចូលមនុស្សថ្មី ហើយយ៉ាងយូរ១៤ថ្ងៃ ត្រូវផ្ញើឈ្មោះអ្នកជំនួស ទៅគ.ជ.ប ដូច្នោះហើយ នៅក្នុងបញ្ជីដែលស្នើសុំនោះ ដាក់ ឈ្មោះលោក សម រង្ស៊ី លើគេទៅនោះគាត់ អាចធ្វើជាតំណាងរាស្រ្តបានហើយ”។

លោក ឈាង វុន បញ្ជាក់ទៀតថា មាត្រា១១៨ថ្មី ចំណុច គ និងឃ បានចែងយ៉ាងច្បាស់នូវវិធី ដែលអាចជួយ ឲ្យលោក មានសិទ្ធិនៅក្នុងរដ្ឋសភាបានឡើងវិញ ដោយមិនចាំបាច់មានការបោះឆ្នោត ប៉ុន្តែត្រូវរងចាំឲ្យការបោះ ឆ្នោតបានបញ្ចប់រួចរាល់សិន។
យោងតាមលិខិតមួយច្បាប់ ដែលចុះហត្ថលេខាដោយលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ ផ្ញើជូន ទៅលោក ហេង សំរិន ប្រធានរដ្ឋសភា ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣នេះ បានឲ្យដឹងថា យោងតាមមាត្រា១៥ នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្រ្ត បានចែងថា “តំណាង រាស្រ្តរូបណាមួយជាទណ្ឌិត ហើយត្រូវបានព្រះមហាក្សត្រលើកលែងទោស តំណាងរាស្រ្តរូបនោះ នឹងបានទទួល អភ័យឯកសិទ្ធិ និងបុព្វសិទ្ធិឡើងវិញ”។
លិខិតដដែលបន្តថា “ដោយយោងស្មារតី នៃមាត្រា១៥ នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្រ្ត និងស្មារតីនៃការ បង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងឯកភាពជាតិខ្មែរ ខ្ញុំស្នើសុំសម្តេចប្រធាន មេត្តាពិនិត្យ និងសម្រេចផ្តល់ សុពលភាព អភ័យឯកសិទ្ធិ និងបុព្វសិទ្ធិតំណាងរាស្រ្តរបស់ខ្ញុំឡើងវិញ ដើម្បីខ្ញុំមានលទ្ធភាព ក្នុងការបំពេញ តួនាទីជាអ្នកតំណាងរាស្រ្ត បានពេញលេញ ស្របតាមរដ្ឋធមនុញ្ញ និងច្បាប់នានា នៃព្រះរាជាណាចក្រកម្ពុជា”៕

2 comments:

Anonymous said...

Fire ah chheang Vun now! Ah nis niyeay ott ding eiy te,ah chhkae Yuon chheang Vun ,lived abroad but dumb as a COW on the field....Next fire ah Phay Siphan too,ah nis lived abroad but worship Communist ideology for power and wealth.I pee. nak nis chhkae Hun sen& Hanoi,despite living abroad for so many years....Ott barnka man ah jongrai,jol mashit....ah ott pooch....

Kmenhwatt

Anonymous said...

Chheng Vyn is the Youn animal that called Son Chhay a member of the senate as Pnong. This Youn animal also walked out of a meeting with the French lawmakers when he saw Sam Rancy was invited for the meeting.

This Youn animal will not keep his words.