A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 9 July 2013

Cambodia Receives 1.79 Million Foreign Tourists In First Five Months កម្ពុជា ទទួលបាន ភ្ញៀវទេសចរ បរទេស ១,៧៩លាននាក់ ក្នុងរយៈពេល ៥ខែ ដើមឆ្នាំនេះ

PHNOM PENH, July 9, 2013 (Bernama) -- Cambodia attracted 1.79 million foreign visitors in the first five months of the year, up 19 per cent over the previous year.

From January to May, Vietnam remains the main source of visitors with 341,000 tourists, up 11 per cent year-on-year, followed by South Korea with 215,200 visitors (up 5 per cent) and China with 202,400 (up 53 per cent), Xinhua news agency quoted the Tourism Ministry as saying.

Laos and Thailand ranked 4th and 5th place respectively, with 146,300 Laotians (increase of 80 per cent) and 96,000 Thais (up 23 per cent) visiting Cambodia during the same period.

About 49 per cent of visitors arrived in Cambodia by air, 49 per cent by land and the rest by waterway.

Last year, the country received some 3.5 million overseas visitors and earned more than US$2 billion.



Tourism Minister Thong Khon said at a tourism forum last month that the country expected to receive 4 million foreign tourists this year.

-- BERNAMA
ភ្នំពេញ៖ប្រទេសកម្ពុជា បានទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ១,៧៩លាននាក់ ឲ្យ មកទស្សនាប្រទេសនេះ ក្នុងរយៈពេល ប្រាំខែដំបូងនៃឆ្នាំ ២០១៣ ដែលវាបានកើនឡើង ១៩ភាគរយ បើធៀបទៅនឹង ចំនួនភ្លៀវទេសចរ ១,៥លាននាក់ ដែលបានចូល មកទស្សនាកម្ពុជា នៅរយៈពេលដូចគ្នា កាលពីឆ្នាំមុននោះ។ នេះបើយោងតាម ការលើកឡើង របស់ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃអង្គារ ទី០៩ ខែកក្កដា ឆ្នាំ២០១៣នេះ។
ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃអង្គារ នេះទៀតថា ក្នុងកំឡុងខែមករា រហូតដល់ខែឧសភា ភ្ញៀវទេសចរ វៀតណាម មានចំនួន ៣៤១.០០០នាក់ បានកើនឡើង ១១ភាគរយក្នុងមួយឆ្នាំៗ, ប្រទេសកូរ៉េខាងត្បូងមានចំនួន ២១៥.២០០ នាក់ មានការកើនឡើង ៥ភាគរយ និង ចិនមានចំនួន ២០២.៤០០ នាក់ ដែលបានកើនឡើង ៥៣ភាគរយ។ នេះបើ យោងតាម ការលើកឡើង របស់ក្រសួងទេសចរណ៍។
ដោយឡែក ប្រទេសជិតខាងកម្ពុជា ផ្សេងទៀត មានដូចជា ឡាវ និង ថៃ បានស្ថិតក្នុងលំដាប់ លេខ ៤ និង លេខ៥ ដោយ ជនជាតិឡាវប្រមាណជា ១៤៦.៣០០នាក់ និង ជនជាតិថៃមាន ៩៦.០០០នាក់ បានមកទស្សនាកម្ពុជា ក្នុងរយៈពេលប្រាំខែ មកនេះ ហើយបើយើងគិត ជាអាត្រាកំណើន គឺ ៨០ភាគរយ និង ២៣ភាគរយ។
គួរបញ្ជាក់ផងដែរ ៤៩ភាគរយ នៃភ្ញៀវទេសចរ ដែលមកកាន់ប្រទេសកម្ពុជា គឺបាន ប្រើប្រាស់មធ្យោបាយ តាមផ្លូវអាកាស ៤៩ ភាគរយទៀត ដោយផ្លូវគោក និង ផ្សេងៗទៀត តាមផ្លូវទឹក៕

No comments: