ដោយ ដែន អយុធ្យា RFA
2013-07-06
2013-07-06
នៅក្នុងពិធីនោះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក
បានប្ដេជ្ញាចិត្តនឹងជួយជំរុញឲ្យសេដ្ឋកិច្ចកម្ពុជា រីកចម្រើន
និងប្ដេជ្ញាជួយឲ្យមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា
នាថ្ងៃអនាគត។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក វីល្លៀម ថត (William E. Todd) មានប្រសាសន៍តាមរយៈសំឡេងបកប្រែនៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែកក្កដា នាស្ថានទូតក្រុងភ្នំពេញ បានសាទរភ្ញៀវកិត្តិយសដែលបានចូលរួមទិវាបុណ្យឯករាជ្យជាតិលើកទី២៣៧ របស់សហរដ្ឋអាមេរិក ពេលនេះ។
នៅក្នុងពិធីដែលមានការប្រគំតន្ត្រីសម័យ និងមានស្តង់លក់ដូរម្ហូបអាហារគ្រប់មុខដល់ភ្ញៀវចូលរួម ទទួលទានយ៉ាងគគ្រឹកគគ្រេងផងនោះ លោក វីល្លៀម បានឲ្យដឹងថា បុណ្យឯករាជ្យនេះប្រារព្ធឡើងដើម្បីរំលឹកដល់សេចក្តីប្រកាសឯករាជ្យ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៧៧៦។ គ្រានោះ អាមេរិក បានបង្ហាញនូវទស្សនទានបែបបដិវត្តន៍មួយ ដែលថា មនុស្សគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងការស្វែងរកសុភមង្គល។ ហើយថា អំណាចដែលពួកគេទទួលបាន គឺកើតចេញពីការឯកភាពរបស់ប្រជាជន។ ដូច្នេះ ថ្ងៃនេះយើងទាំងអស់គ្នាអបអរសាទរនូវឧត្តមគតិ និងគោលការណ៍ទាំងនោះ។
លោក វីល្លៀម បានបន្តថា ឆ្នាំនេះគឺជាខួបទី២០ឆ្នាំ នៃការបើកស្ថានទូតសហរដ្ឋអាមេរិក នៅទីក្រុងភ្នំពេញឡើងវិញ។ ហើយថា រយៈពេល ២០ឆ្នាំមកនេះ សហរដ្ឋអាមេរិក នៅតែរក្សាការប្ដេជ្ញាចិត្តជួយឲ្យជីវភាពប្រជាជនកម្ពុជា មានភាពកាន់តែប្រសើរឡើង។ លោកថា រយៈពេល ២ទសវត្សកន្លងទៅនេះ សហរដ្ឋអាមេរិក បានផ្តល់ជំនួយជាង ១ពាន់លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍នៅកម្ពុជា។ លើសពីនេះ ជារៀងរាល់ឆ្នាំ បណ្ដាអង្គការ និងប្រជាជនអាមេរិក បានផ្តល់ជំនួយសប្បុរសជាច្រើនលានដុល្លារបន្ថែមទៀត ដើម្បីជួយដល់ពលរដ្ឋកម្ពុជា ឲ្យមានសុខភាពកាន់តែប្រសើរ ទទួលបានការអប់រំប្រសើរជាងមុន និងមានផលិតភាពខ្ពស់។
តាមរយៈសំឡេងអ្នកបកប្រែភាសា លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ឲ្យដឹងថា ច្រើនឆ្នាំមកនេះ ការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះកម្ពុជា បានជួយឲ្យសេដ្ឋកិច្ចកម្ពុជា កាន់តែរឹងមាំ និងជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ជាច្រើនលាននាក់តាមរយៈការពង្រឹងចំណងទាក់ទងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ។ ហើយថា សហរដ្ឋអាមេរិក នឹងបន្តជំរុញធ្វើយ៉ាងណាឲ្យជីវភាពប្រជាជនកម្ពុជា កាន់តែប្រសើរឡើងនាថ្ងៃខាងមុខ។
លោក វីល្លៀម ថត សង្កត់ធ្ងន់ថា ដើម្បីឆ្ពោះទៅកាន់គោលដៅនេះ នៅរសៀលថ្ងៃសៅរ៍ ទី៦ ខែកក្កដា លោកដឹកនាំគណៈប្រតិភូពាណិជ្ជករកម្ពុជា មួយក្រុមធំ ទៅកាន់សហរដ្ឋអាមេរិក ដើម្បីលើកទឹកចិត្តវិនិយោគិនអាមេរិក មកដាក់ការវិនិយោគក្នុងប្រទេសកម្ពុជា បន្ថែមទៀត។
នៅគ្រាសហរដ្ឋអាមេរិក បានប្ដេជ្ញាចិត្តជួយឲ្យសេដ្ឋកិច្ចកម្ពុជា រីកចម្រើន លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏មានការប្ដេជ្ញាចិត្តថា អាមេរិក នឹងជួយជំរុញឲ្យលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើននាថ្ងៃអនាគត។ ព្រោះសហរដ្ឋអាមេរិក មានគោលបំណងជួយដល់ប្រទេសកម្ពុជា និងគាំទ្រដល់បំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ឲ្យទទួលបាននូវលទ្ធិប្រជាធិបតេយ្យមួយដ៏រឹងមាំ ដែលការពារដល់សេរីភាពបុគ្គល ការអភិវឌ្ឍសេដ្ឋកិច្ច និងសេចក្តីថ្លៃថ្នូរសម្រាប់ទាំងអស់គ្នា។
លោក វីល្លៀម ថត បានរំលឹកដល់ប្រសាសន៍របស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចន ខេនណឺឌី (John F. Kennedy) មកជម្រាបថា យើង គឺលោកចង់សំដៅទៅលើជនជាតិអាមេរិកកាំង ឲ្យក្រោកឈរឡើងដើម្បីសេរីភាព។ នោះ គឺជាការចង់បានរបស់យើង ហើយនោះ គឺជាការប្ដេជ្ញាចិត្តតែមួយគត់របស់យើងចំពោះអ្នកដទៃ។
នាឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាតំណាងឲ្យរាជរដ្ឋាភិបាលដែលបានចូលរួមទិវាបុណ្យឯករាជ្យជាតិ សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី៦ ខែកក្កដា ក៏បានលើកឡើងពីទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក មានការរីកចម្រើន។ លោកបញ្ជាក់ថា កម្ពុជា នឹងបន្តពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ឲ្យរីកចម្រើនថែមទៀតនាថ្ងៃអនាគត។
ចំណែកមន្ត្រីសង្គមស៊ីវិលដែលបានចូលរួមក្នុងពិធីនោះដែរ ក៏បានទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជំរុញឲ្យមានសេដ្ឋកិច្ចលូតលាស់ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែយ៉ាងនេះក្តី មន្ត្រីសង្គមស៊ីវិល ក៏បានទទូចដល់សហរដ្ឋអាមេរិក ត្រូវជួយជំរុញបន្ថែមទៀត ឲ្យមាននីតិរដ្ឋ មានលទ្ធិប្រជាធិបតេយ្យ និងមានសិទ្ធិមនុស្សពិតប្រាកដនៅកម្ពុជា។
រីឯក្រុមនិស្សិតដែលបានអញ្ជើញចូលរួម បានហៅការរៀបចំទិវាមានមនុស្សពីច្រើនស្ថាប័ន ទាំងរដ្ឋាភិបាល សង្គមស៊ីវិល សិស្សនិស្សិត និងជនជាតិអាមេរិក បានបង្ហាញឲ្យឃើញពីកិច្ចសហប្រតិបត្តិការល្អ និងទំនាក់ទំនងស្និទ្ធស្នាល រវាងរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក។ ជាពិសេស ភាពស្និទ្ធស្នាលរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
យ៉ាងណាក៏ដោយ ទាំងលោកឧបនាយករដ្ឋមន្ត្រី ស ខេង និងលោក វីល្លៀម ថត ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានទទួលស្គាល់ថា រយៈពេល ២ទសវត្សកន្លងទៅនេះ ប្រទេសកម្ពុជា សម្រេចបាននូវភាពជឿនលឿនផ្នែកសេដ្ឋកិច្ច និងនយោបាយគួរឲ្យកត់សម្គាល់ ហើយថា សមិទ្ធផលទាំងនេះ គឺជាអ្វីដែលប្រជាជនកម្ពុជា គួរតែមានមោទនភាព។
បន្ថែមលើនេះ លោក វីល្លៀម ថត បញ្ជាក់ថា សហរដ្ឋអាមេរិក នឹងបន្តពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា លើគ្រប់វិស័យឲ្យបានស្និទ្ធស្នាលថែមទៀត។ ហើយថា សហរដ្ឋអាមេរិក រង់ចាំបំពេញការងារយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីសម្រេចបាននូវគោលដៅរួមរបស់យើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

No comments:
Post a Comment