A 92-year-old Iraqi farmer married a woman 70 years his
junior in a village north of Baghdad, he said Friday, voicing happiness
at getting hitched alongside two teenage grandchildren who also tied the
knot.
Musali Mohammed al-Mujamaie married 22-year-old Muna Mukhlif
al-Juburi on Thursday evening, three years after the death of his first
wife of 58 years, with whom he raised 16 children in his home village of
Gubban, which lies just south of the central Iraqi city of Samarra.
"I am so happy to get married with my grandsons," Mujamaie told AFP after the ceremony.
"I feel like a 20-year-old!"
Mujamaie said the marriage of his two grandsons, aged 16 and 17, was
repeatedly delayed while his own wedding was being arranged, so that the
three could tie the knot on the same day.
The wedding carried on for four hours, with musical and dance
performances and celebratory gunfire, and was attended by local tribal
and religious leaders.
ថ្ងៃ សៅរ៏ ទី ៦ ខែ កក្កដា ឆ្នាំ ២០១៣ http://www.everyday.com.kh
កសិករអ៊ីរ៉ាក់វ័យ ៩២ ឆ្នាំម្នាក់បានរៀបការជាមួយនារីម្នាក់ ក្មេងជាងគាត់ដល់ទៅ ៧០ ឆ្នាំ ក្នុងពិធីរៀបការបីផ្ទួនគ្នាជាមួយនឹងចៅប្រុសវ័យជំទង់របស់ខ្លួនពីរ នាក់ទៀត ។
លោកតា មូសាលី ម៉ូហាម៉េដ អាល់មូចាមែ បានរៀបការជាមួយកូនក្រមុំនាង មូណា មូខ៍លីហ្វ អាល់ ជូប៊ូរី អាយុ ២២ ឆ្នាំ ក្នុងពិធីរៀបការមួយដែលចំណាយពេលអស់ ៤ ម៉ោង ។
យោងតាម ទីភ្នាក់ងារសារព័ត៌មាន AFP ចៅប្រុសអាយុ ១៦ ឆ្នាំ និង ១៧ ឆ្នាំ ក៏បានរៀបការក្នុងពិធីរៀបការរបស់លោកតា នៅភាគខាងជើងទីក្រុងបាកដាដកាលពីថ្ងៃព្រហស្បតិ៍ទី ៥ ខែកក្កដា ឆ្នាំ ២០១៣ ដែរ ។
លោកតា អាល់មូចាមែ បាននិយាយថា ថ្ងៃដ៏ពិសេសនេះត្រូវបានរង់ចាំអស់រយៈពេលជាយូរមកហើយ ខណៈអាពាហ៍ ពិពាហ៍របស់ចៅប្រុសបានត្រូវពន្យារពេលជាច្រើនលើកដើម្បីធ្វើឲ្យចំ ថ្ងៃតែមួយនៃអាពាហ៍ពិពាហ៍របស់លោកតា ។
បន្ទាប់ពីពិធីរៀបការ រយៈពេលបួនម៉ោងបានបញ្ចប់ លោកតាបានប្រាប់ AFP ថា "ខ្ញុំរីករាយណាស់ដែលបានរៀបការដំណាលគ្នាជាមួយចៅៗរបស់ខ្ញុំ ។ ខ្ញុំមានអារម្មណ៍ថាដូចនៅអាយុ ២០ អ៊ីចឹង" ។
លោកតា អាល់មូចាមែ បានចិញ្ចឹមបីបាច់កូន ១៦ នាក់ជាមួយនឹងប្រពន្ធដើមក្នុងភូមិកំណើត Gubban របស់លោកតា ដែលស្ថិតនៅភាគខាងត្បូងទីក្រុង Samarra នៃប៉ែកកណ្តាលប្រទេសអ៊ីរ៉ាក់ ។
អាពាហ៍ពិពាហ៍លើកទីពីររបស់លោកតាកើតឡើងបីឆ្នាំ បន្ទាប់ពីប្រពន្ធរបស់គាត់បានស្លាប់ទៅ ។ ពិធីរៀបការរយៈពេល ៤ ម៉ោងនេះ មានការប្រគុំតន្ត្រី និង ការសម្តែងរបាំ ព្រមទាំងការបាញ់កាំភ្លើងអបអរផងដែរ ។ ហើយពួកមេដឹកនាំសាសនា និង កុលសម្ព័ន្ធក្នុងស្រុកក៏បាននាំគ្នាចូលរួមក្នុងពិធីរៀបអាពាហ៍ពិពាហ៍ បីជាន់គ្នានេះដែរ ៕

No comments:
Post a Comment