A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 17 June 2013

The opposition party prepares to protest against electoral frauds បក្ស​ប្រឆាំង​ត្រៀម​ធ្វើ​ការ​តវ៉ា​បើ​ការ​បោះឆ្នោត​លួច​បន្លំ

Monday, 17 June 2013 
ភ្នំពេញប៉ុស្តិ៍ 
ដោយ មាស សុខជា
130617_05
សន្និសីទ​កា​សែត​នៅ​ទី​ស្នាក់​ការ​គណ​បក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ម្សិល​មិញ​។ រូបថត ម៉ៃ វីរៈ
ភ្នំពេញៈ គណបក្ស​ប្រឆាំង​ដែល​កំពុង​តែ​ក្លាយ​ទៅ​ជា​គូ​ប្រកួត​ខ្លាំង​ក្លា ជាមួយ​គណបក្ស​ប្រជាជន នៅ​ក្នុង​ការ​បោះឆ្នោត​នា​ថ្ងៃ​ទី២៨ ខែ​កក្កដា​ដែល​ជិត​ចូល​មក​ដល់​បាន​ប្រកាស​កាល​ពី​ម្សិលមិញ​ថា ខ្លួន​នឹង​ចូល​រួម​នៅ​ក្នុង​ការ​បោះឆ្នោត​ប៉ុន្តែ​នឹង​មិន​ទទួល​ស្គាល់​ លទ្ធផល​នៃ​ការ​បោះឆ្នោត​ឡើយ ហើយ​នឹង​ធ្វើ​ការ​តវ៉ា ប្រសិន​បើ​ការ​បោះឆ្នោត​នោះ មិន​មាន​វត្តមាន លោក​សម រង្ស៊ី និង​មាន​ការ​លួច​បន្លំ។
ថ្លែង​ទៅ​កាន់​យុវជន​ប្រហែល ៥០០ នាក់​នៅ​ក្នុង​សន្និសីទ​កាសែត តាម​រយៈ​វីដេអូ​ខុនហ្វឺរេន នៅ​ទី​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ម្សិលមិញ​លោក សម រង្ស៊ី​បាន​ប្រាប់​អ្នក​គាំទ្រ​លោក​ថា លោក​នឹង​ស្វែង​រក​គ្រប់​មធ្យោបាយ​ដើម្បី​ជំរុញ​ឲ្យ​ការ​បោះឆ្នោត​ថ្ងៃ​ទី២៨ ខែ​កក្កដា ខាង​មុខ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​ត្រឹម​ត្រូវ និង​យុត្តិធម៌ ដែល​អាច​ទទួល​យក​បាន​ពី​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​។ លោក​បាន​បន្ថែម​ថា ប្រសិន​បើ​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន នៅ​តែ​មានះ​មិន​ផ្លាស់​ប្តូរ​មេដឹកនាំ គ.ជ.ប ទៅ​តាម​អនុសាសន៍​របស់​អង្គការ​សហ​ប្រជាជាតិ​នោះ សហគមន៍​អន្តរជាតិ នឹង​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ទេ ហើយ​ការ​បោះឆ្នោត​នេះ​គឺ​គ្មាន​ន័យ​ឡើយ​។
លោក សម រង្ស៊ី បាន​បន្ត​ថា៖ «ដូច្នេះ គណបក្ស​ប្រជាជន ត្រូវ​តែ​គិត​ឲ្យ​បាន​ពេញ​លេញ ប្រសិន​បើ​មាន​គោល​បំណង​រៀបចំ​ការ​បោះឆ្នោត​បែប​លេង​សើច មិន​បាច់​ផ្លាស់​ប្តូរ គ.ជ.ប ទេ មិន​បាច់​អនុញ្ញាត​ឲ្យ​រូប​ខ្ញុំ សម រង្ស៊ី ចូល​រួម​ក្នុង​ការ​បោះឆ្នោត​នោះ​ទេ...ការ​បោះឆ្នោត​បែប​នេះ គ្មាន​អ្នក​ណា​ម្នាក់​ទទួល​ស្គាល់​ឡើយ​»។ ទន្ទឹម​នឹង​នេះ លោក សម រង្ស៊ី ក៏​បាន​អំពាវនាវ​ដល់​យុវជន​កម្ពុជា​ទាំង​អស់​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ ជាតិ​ចូល​រួម​បញ្ចុះ​បញ្ចូល​ក្រុម​ឪពុក ម្តាយ យាយ តា និង​សាច់​ញាតិ​របស់​ខ្លួន ឲ្យ​បោះឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត ហើយ​រូប​លោក ក្លាយ​ជា​នាយក​រដ្ឋ​មន្រ្តី លោក​នឹង​ធានា​ធ្វើ​ការ​រៀប​ចំ​ប្រទេស ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​រដ្ឋាភិបាល ដែល​ដឹក​នាំ​ដោយ​លោក​ហ៊ុន សែន។

លើស​ពី​នេះ លោក សម រង្ស៊ី ក៏​បាន​ប្រៀប​ធៀប facebook របស់​លោក និង facebook របស់​លោក ហ៊ុន សែន ដោយ​ចង្អុល​បង្ហាញ​ថា facebook របស់​លោក ទើប​តែ​បង្កើត​បាន​បី​ខែ ប៉ុន្តែ​លោក​មាន​ការ​គាំទ្រ​ច្រើន​ជាង facebook របស់​លោក ហ៊ុន សែន ដែល​បាន​បង្កើត ៣ ឆ្នាំ មក​ហើយ។ លោក​បង្ហាញ​ថា លោក​មាន​យុវជន​គាំទ្រ ៧៥០៥៦ នាក់​លើ Facebook ចំណែក​ឯ​លោក​ហ៊ុន សែន​មាន ៦៨០១៤ នាក់។
ប៉ុន្តែ លោក ទិត សុធា អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តី​ការ​គណ​រដ្ឋ​ មន្ត្រី បាន​ថ្លែង​ថា រដ្ឋាភិបាល​មិន​ខ្វល់​ទេ​ថា​តើ លោក សម រង្ស៊ី ឬ​សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់​ឬ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ នោះ។ លោក​បញ្ជាក់​ថា៖«វា​សំខាន់​បើ​ប្រជាជន​ទៅ​បោះឆ្នោត​គណបក្ស​នយោបាយ​ចូល​រួម​ បោះឆ្នោត។ ឈ្មោះ​និង​សិទិ្ធ​របស់​លោក​សម រង្ស៊ី​ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​បោះឆ្នោត​ហើយ​ដោយ​សារ​អំពើ​ល្មើស​ច្បាប់ ​របស់​គាត់ ដូច្នេះ លោក សម រង្ស៊ី មិន​សំខាន់​ទេ»។ លោក ទិត សុធា បន្ត​ថា ដំណើរ​ការ​បោះឆ្នោត​នៅ​តែ​បន្ត​ជា​ធម្មតា គ្មាន​អ្វី​ជា​ឧបសគ្គ​ទេ។
ទាក់​ទង​នឹង​ការ​គាំទ្រ​លោក​សម រង្ស៊ី និង​លោក ហ៊ុន សែន តាម Facebook លោក ទិត សុធា អះអាង​ថា លោក​មិន​ចាប់​អារម្មណ៍ ពី​តម្លៃ​តាម​ប្រព័ន្ធ​សង្គម Facebook ទេ ព្រោះ​កិច្ច​ដំណើរ​ការ​បោះឆ្នោត​មិន​ពឹង​ផ្អែក​លើ​ការ​គាំទ្រ​តាម Facebook ទេ។ លោក​បន្ត​ថា ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី បែប​នេះ គឺ​ដើម្បី​ផល​ចំណេញ​នយោបាយ។
លោក ទេព នីថា អគ្គ​លេខាធិការ​នៃ គ.ជ.ប បាន​ថ្លែង​ថា ការ​វិល​ត្រឡប់​មក​វិញ​របស់​លោក សម រង្ស៊ី ឬ​អត់​មិន​មែន​ជា​សមត្ថកិច្ច​របស់ គ.ជ.ប ទេ​។ ប៉ុន្តែ​លោក ទេព នីថា បាន​ព្រមាន​ថា៖ «ប្រសិន​បើ​ការ​បោះឆ្នោត​បាន​បញ្ចប់​ហើយ​គណបក្ស​ប្រឆាំង​មិន​ទទួល​ស្គាល់ យើង​នឹង​យក​អាសនៈ ដែល​គាត់​ទទួល​បាន​ទៅ​ចែក​ឲ្យ​គណបក្ស​ដទៃ​ទៀត​ដែល​បាន​ជាប់​ឆ្នោត​»៕ TK

No comments: