A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 2 June 2013

The opposition CNRP stand firm not to apologise បក្ស​សង្គ្រោះ​ជាតិ​ប្រកាន់​ជំហរ​មិន​សុំ​ទោស

អតីត​អ្នក​ទោស​គុក​ទួល​ស្លែង ទាមទារ​ឲ្យ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ធ្វើ​ការ​សុំទោស​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​មន្ទីរ ស.២១ ឬ​គុក​ទួលស្លែង ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាន់​ជំហរ​មិន​សុំទោស ដោយ​អះអាង​ថា លោក កឹម សុខា មិន​បាន​និយាយ​ដូច​​ពាក្យ​ដែល​មន្ត្រី​បក្ស​ប្រជាជន​ចោទ​ប្រកាន់​ឡើយ។
ដោយ ទេព សុរ៉ាវី
2013-06-02
ជន​រង​គ្រោះ​ ខ្មែរ​ក្រហម ៣០៥
អតីត​អ្នក​ទោស​នៅ​មន្ទីរ​ស.២១ ឬ​គុក​ទួល​ស្លែង បន់​ស្រន់​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១១។
RFA/Khe Sonorng
គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​ធ្វើ​ការ​សុំទោស​ចំពោះ​វិញ្ញាណក្ខន្ធ​ អ្នក​ស្លាប់​នៅ​គុក​ទួលស្លែង តាម​ការ​ទទូច​ទាមទារ​របស់​អតីត​អ្នក​ទោស​ទួល​ស្លែង​នោះ​ទេ បើ​ទោះ​ជា​ឱសានវាទ​កំណត់​ឲ្យ​សុំទោស​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា។
អគ្គនាយក​រង​ទំនាក់ទំនង​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២ មិថុនា ថា ការ​សុំទោស​ធ្វើ​ទៅ​បាន​ល្គឹកណា​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ធ្វើ​ខុស​ពិត​មែន។ ប៉ុន្តែ​លោក កឹម សុខា ធ្លាប់​បញ្ជាក់​ជា​ច្រើន​លើក​តាម​សន្និសីទ​កាសែត និង​សេចក្ដី​ថ្លែងការណ៍​ខ្លួន​ជា​ច្រើន​លើក​ថា មិន​បាន​និយាយ​អ្វី​ប៉ះពាល់​ដល់​គុក​ទួលស្លែង​នោះ​ឡើយ។
លោក អ៊ូ ច័ន្ទឫទ្ធិ៖ «សុំទោស​លុះ​ត្រា​តែ​យើង​បាន​ធ្វើ​ខុស​នូវ​ទង្វើ ​ណា​មួយ អា​ហ្នឹង​យើង​សុំទោស។ប៉ុន្តែ​ឯកឧត្តម កឹម សុខា លោក​បាន​បំភ្លឺ​ម្ដង​ជា​ពីរ​ដង​ជា​សាធារណៈ​ហើយ បញ្ជាក់​ពី​ជំហរ​របស់​លោក បញ្ជាក់​ពី​សំដី​របស់​លោក​ដែល​បាន​ថ្លែង​ទាក់ទង​ពី​បញ្ហា​គុក​ទួលស្លែង​នេះ ដូច្នេះ​ខ្ញុំ​ជឿ​ថា ប្រជាពលរដ្ឋ​ខ្មែរ​លោក​អាច​ជ្រាប​បាន​ហើយ»
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​អតីត​អ្នក​ទោស​ទួលស្លែង លោក ជុំ ម៉ី ស្នើ​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ពាក្យ​សម្ដី​របស់​ខ្លួន​ដែល​បាន​និយាយ​ថា គុក​ទួលស្លែង​ជា​គុក​សិប្បនិមិត្ត​ដោយ​កំណត់​ឲ្យ​សុំទោស​ដល់​វិញ្ញាណក្ខន្ធ​ អ្នក​ស្លាប់​នៅ​គុក​នោះ មិន​ឲ្យ​លើស​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា។ប៉ុន្តែ​លោក កឹម សុខា មិន​ទាន់​បាន​ឆ្លើយ​តប​តាម​ការ​ទាមទារ​នៅ​ឡើយ។
លោក ជុំ ម៉ី បាន​ព្រមាន​ធ្វើ​បាតុកម្ម​មនុស្ស ១​ម៉ឺន​នាក់​ប្រឆាំង​លោក កឹម សុខា ខណៈ​លោក​កំពុង​បេសកកម្ម​នៅ​បរទេស។
លោក កឹម សុខា ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា បញ្ជាក់​ថា លោក​មិន​បាន​និយាយ​ថា គ្មាន​ការ​សម្លាប់​មនុស្ស​នៅ​ក្នុង​គុក​ទួលស្លែង ក្នុង​របប​ខ្មែរ​ក្រហម ឬ​គុក​ទួលស្លែង ជា​គុក​សិប្បនិម្មិត​នោះ​ទេ។
លោក អ៊ូ ច័ន្ទឫទ្ធិ ជឿ​ថា ការ​ធ្វើ​បាតុកម្ម​របស់​លោក ជុំ ម៉ី អាច​ធ្វើ​ទៅ​បាន ប្រសិន​បើ​មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង ហើយ​ការ​ធ្វើ​បាតុកម្ម​នោះ​ទៀតសោត ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ។

លោក​មិន​បាន​បញ្ជាក់​ថា នរណា​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​គម្រោង​បាតុកម្ម​នោះ​ទេ។ ប៉ុន្តែ​ទំនង​សំដៅ​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​គ្រា​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ថា នៅ​ពេល​លោក កឹម សុខា ត្រឡប់​មក​ពី​សហរដ្ឋ​អាមេរិក វិញ​នោះ ពលរដ្ឋ​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក ប្រសិន​បើ​លោក​នៅ​តែ​រឹង​មិន​សុំទោស។
លោក ហ៊ុន សែន៖ «បើ​មេដឹកនាំ​នយោបាយ​រូប​នេះ​មិន​ធ្វើ​ការ​សុំទោស​ទេ បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នឹង​អាច​កើត​មាន មិន​ត្រឹម​តែ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទេ វា​អាច​កើត​មាន​នៅ​ទូទាំង​ប្រទេស​តែម្ដង ទៅ​កន្លែង​ណា​ក៏​មាន​បាតុកម្ម​ស្វាគមន៍​ដែរ ព្រោះ​ការ​និយាយ​ដោយ​មិន​ទទួល​ខុស​ត្រូវ។ ហើយ​តែ​គេ​កាត់​ត​ហើយ គឺ​យក​ទៅ​ធ្វើ​ខ្លួន​ឯង​ទៅ តាម​ដឹង​គឺ​ខ្លួន​ឯង​នៅ​តែ​រក្សា​ខ្សែអាត់​ហ្នឹង។ សូម​មេត្តា​អស់​លោក​កុំ​ផ្ទេរ​ជម្លោះ​មក​ជាមួយ​ខ្ញុំ ឬ​មេដឹកនាំ​រដ្ឋាភិបាល ឬ​គណបក្ស​ប្រជាជន​ឲ្យ​សោះ នេះ​ជា​ជម្លោះ​រវាង​លោក​ជាមួយ​ប្រជាជន​កម្ពុជា»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​សមាគម​ក្សេមក្សាន្ត លោក ជុំ ម៉ី និង​ជា​អតីត​អ្នក​ទោស​ទួលស្លែង បាន​ទេ នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា។ ប៉ុន្តែ​អនុ​ប្រធាន​សមាគម​ក្សេមក្សាន្ត លោក ប៊ូ ម៉េង និង​ជា​អតីត​អ្នក​ទោស​ទួលស្លែង​ដែរ​នោះ បញ្ជាក់​ថា ការ​សុំទោស ឬ​មិន​សុំទោស​របស់​លោក កឹម សុខា មិន​សំខាន់​សម្រាប់​លោក​នោះ​ទេ ព្រោះ​អ្វីៗ​ទាំង​អស់​កើត​ឡើង​ដោយ​ការ​រៀបចំ​របស់​អ្នក​នយោបាយ។
លោក​បញ្ជាក់​ថា ប្រសិន​បើ​មាន​ការ​ធ្វើ​បាតុកម្ម​មែន​នោះ លោក​មិន​ចូល​រួម​ជាមួយ​លោក ជុំ ម៉ី ឡើយ ព្រោះ​លោក​ចង់​ឋិត​នៅ​ឆ្ងាយ​ពី​រឿង​នយោបាយ ហើយ​ស្ថិត​នៅ​ក្នុង​ភាព​អព្យាក្រឹត៖ «ខ្ញុំ​នៅ​អាជ្ញា​កណ្ដាល​ក្នុង​នាម​ ខ្ញុំ​អព្យាក្រឹត។ ការ​សុំទោស ឬ​មិន​សុំទោស​អា​ហ្នឹង​នៅ​លើ​គណបក្ស​ដែល​គេ​និយាយ​ទេ ខ្ញុំ​ប្រហែល​ជា​មិន​ចូល​រួម​បាតុកម្ម​ទេ»
ក្រុម​អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​លើក​ឡើង​ថា នៅ​គ្រា​ដែល​ការ​បោះ​ឆ្នោត​ឈាន​ជិត​មក​ដល់ ជា​ទម្លាប់​សម្រាប់​អ្នក​នយោបាយ​ខ្មែរ​ដែល​ធ្វើ​ការ​វាយ​ប្រហារ​គ្នា​ទៅ​វិញ ​ទៅ​មក​រវាង​ឥស្សរជន​នយោបាយ​ប្រឆាំង និង​បក្ស​កាន់​អំណាច ដើម្បី​បង្កើន​កម្ដៅ​នយោបាយ ជា​ការ​ទាញ​យក​ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ។ ប៉ុន្តែ​ការ​វាយ​ប្រហារ​ណា​មួយ​ដោយ​សម្ដី ឬ​សកម្មភាព​នោះ បែរ​ជា​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​អាប់អួ​ទៅ​វិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

5 comments:

Anonymous said...

អ្នកទោសនៅគុកទួលស្លែង ឬ ស២១ ភាគច្រើនជាខ្សែស្រឡាយនៃកម្មាភិបាលខ្មែរក្រហម ដែល
អង្គការមជ្ឈឹម ( សង់ត្រាល់) សង្ស័យថាក្បត់ ។ មានអ្នកទោសគុក ស២១ ជាច្រើននាក់ដែល
ធ្លាប់ជាឃាតករ  សម្លាប់ខ្មែរ ក្មេង ចាស់ ប្រុស់ស្រី ដែរបានត្រូវជំលៀសចេញពី ទឹកដីដែលគ្រប់
គ្រងដោយសេនាប្រមុខ លន់ នល់ ។ ប្រជាជនសមញ្ញ ភាគច្រើនត្រូវគេយកទៅកំទេច តាម គម្ពោតព្រៃ កម្របានចូលស២១ណាស់ ។  ជុំ មុី ( ឈ្មោះដូចសេ្តចស្រីខ្មែរ ខ្ញុំយួន ) ដែលមាន
ចរិតខ្មែរក្រហម ផ្តាច់ការ នោះ ក៏អាចជាកម្មាភិបាល ភូមិ សង្កាត់ របស់ខ្មែរក្រហមដែរ ។
ជុំ មុីដែលធ្លាប់បានស្គាល់រស់ជាតិនៃការមួល បង្កាច់ ក្នុងគុក ក៏នៅតែមិនប្តូរចរិតខ្មែរក្រហម
យល់ថាការមួល បង្កាច់របស់ពួក ហុ៊ន សែន ជាការត្រឹមត្រូវទៅវិញ ។
ដើម្បីយុត្តិធម៌ បើជុំ មុី ឲ កឹម សុខា អុជធូបស្បថ  ជុំ មីុ ខ្លួនឯងក៏ត្រូវស្បថដែរ ។ បើនក្តារក ឃើញថាកឹម សុខាមិនបាននិយាយ នក្តាក៏ត្រូវតែកាច់ពូជជុំ មុីឲវិនាសពីផែនដី ។ ស្បថតែម្ខាង
មានតែ ខ្មែរក្រហមទេទើបធ្វើទៅរួច ៕

Anonymous said...

I regret that Chum Mey has allowed himself to become a pawn of politicians, especially Hun Sen.

Anonymous said...

ក្រុមខ្មែរក្រហមបានសម្លាប់ខ្មែរ 
មិនសារភាពថាខុស រហូត
ដល់ជាន់ករ ដល់កែងទើបខ្លៈសារភាពទទួលខុសត្រុវ

ដូច គឹម សុខា និយាយខុសហើយមិនសារភាព
វាក៏ដូចខ្មែរក្រហមដែរឬ?

ទោះចានិយាយដោះស្រាយបែបណាក្នុងន័យយ៉ាងណាក៏ខុសដែរ ដុចខ្មែរក្រហមបើមិនសម្លាប់ក្តីខ្មែរ
របបខ្មែរក្រហមទទួលខុសត្រូវដែរ។

អ្នកនយោបាយបើខ្លាចថោកទាបកុំធ្វើនយោបាយ
ហើយនាំឳយរាស្ត្រស្លាប់ដោយសារខ្លួន។


Anonymous said...

don't forget hun sen should go to UN court for khmer rouge. all khmer stand up and do the demontrate again hun sen and his hight rank now a day take them to jail because they all khmer rouge.

Anonymous said...

CRNP should not have to apologise, it is Hun Sen who should apoligise to him for killing thousands of Khmer and for the past 33 years under the Vietnamese influence.

Will Chum Mey be a Khmer hero and ask Hun Sen to apologised to the victim killed by Hun Sen and his Vietminh comrade?