គណបក្សសង្គ្រោះជាតិនឹងមិនធ្វើការសុំទោសចំពោះវិញ្ញាណក្ខន្ធ
អ្នកស្លាប់នៅគុកទួលស្លែង
តាមការទទូចទាមទាររបស់អតីតអ្នកទោសទួលស្លែងនោះទេ
បើទោះជាឱសានវាទកំណត់ឲ្យសុំទោសត្រូវបញ្ចប់នៅថ្ងៃទី៣ ខែមិថុនា។
អគ្គនាយករងទំនាក់ទំនងសាធារណៈនៃគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ មានប្រសាសន៍នៅថ្ងៃទី២ មិថុនា ថា ការសុំទោសធ្វើទៅបានល្គឹកណាមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានធ្វើខុសពិតមែន។ ប៉ុន្តែលោក កឹម សុខា ធ្លាប់បញ្ជាក់ជាច្រើនលើកតាមសន្និសីទកាសែត និងសេចក្ដីថ្លែងការណ៍ខ្លួនជាច្រើនលើកថា មិនបាននិយាយអ្វីប៉ះពាល់ដល់គុកទួលស្លែងនោះឡើយ។
លោក អ៊ូ ច័ន្ទឫទ្ធិ៖ «សុំទោសលុះត្រាតែយើងបានធ្វើខុសនូវទង្វើ ណាមួយ អាហ្នឹងយើងសុំទោស។ប៉ុន្តែឯកឧត្តម កឹម សុខា លោកបានបំភ្លឺម្ដងជាពីរដងជាសាធារណៈហើយ បញ្ជាក់ពីជំហររបស់លោក បញ្ជាក់ពីសំដីរបស់លោកដែលបានថ្លែងទាក់ទងពីបញ្ហាគុកទួលស្លែងនេះ ដូច្នេះខ្ញុំជឿថា ប្រជាពលរដ្ឋខ្មែរលោកអាចជ្រាបបានហើយ»។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានអតីតអ្នកទោសទួលស្លែង លោក ជុំ ម៉ី ស្នើឲ្យទទួលខុសត្រូវចំពោះពាក្យសម្ដីរបស់ខ្លួនដែលបាននិយាយថា គុកទួលស្លែងជាគុកសិប្បនិមិត្តដោយកំណត់ឲ្យសុំទោសដល់វិញ្ញាណក្ខន្ធ អ្នកស្លាប់នៅគុកនោះ មិនឲ្យលើសពីថ្ងៃទី៣ ខែមិថុនា។ប៉ុន្តែលោក កឹម សុខា មិនទាន់បានឆ្លើយតបតាមការទាមទារនៅឡើយ។
លោក ជុំ ម៉ី បានព្រមានធ្វើបាតុកម្មមនុស្ស ១ម៉ឺននាក់ប្រឆាំងលោក កឹម សុខា ខណៈលោកកំពុងបេសកកម្មនៅបរទេស។
លោក កឹម សុខា ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៨ ខែឧសភា បញ្ជាក់ថា លោកមិនបាននិយាយថា គ្មានការសម្លាប់មនុស្សនៅក្នុងគុកទួលស្លែង ក្នុងរបបខ្មែរក្រហម ឬគុកទួលស្លែង ជាគុកសិប្បនិម្មិតនោះទេ។
លោក អ៊ូ ច័ន្ទឫទ្ធិ ជឿថា ការធ្វើបាតុកម្មរបស់លោក ជុំ ម៉ី អាចធ្វើទៅបាន ប្រសិនបើមានអ្នកនៅពីក្រោយខ្នង ហើយការធ្វើបាតុកម្មនោះទៀតសោត ជាសិទ្ធិរបស់ប្រជាពលរដ្ឋ។
លោកមិនបានបញ្ជាក់ថា នរណាជាអ្នកនៅពីក្រោយខ្នងនៃគម្រោងបាតុកម្មនោះទេ។ ប៉ុន្តែទំនងសំដៅទៅលើគណបក្សប្រជាជនកម្ពុជា នៅគ្រាដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី៣០ ខែឧសភា ថា នៅពេលលោក កឹម សុខា ត្រឡប់មកពីសហរដ្ឋអាមេរិក វិញនោះ ពលរដ្ឋនឹងធ្វើបាតុកម្មប្រឆាំងនឹងលោក ប្រសិនបើលោកនៅតែរឹងមិនសុំទោស។
លោក ហ៊ុន សែន៖ «បើមេដឹកនាំនយោបាយរូបនេះមិនធ្វើការសុំទោសទេ បាតុកម្មទ្រង់ទ្រាយធំនឹងអាចកើតមាន មិនត្រឹមតែនៅក្នុងរាជធានីភ្នំពេញទេ វាអាចកើតមាននៅទូទាំងប្រទេសតែម្ដង ទៅកន្លែងណាក៏មានបាតុកម្មស្វាគមន៍ដែរ ព្រោះការនិយាយដោយមិនទទួលខុសត្រូវ។ ហើយតែគេកាត់តហើយ គឺយកទៅធ្វើខ្លួនឯងទៅ តាមដឹងគឺខ្លួនឯងនៅតែរក្សាខ្សែអាត់ហ្នឹង។ សូមមេត្តាអស់លោកកុំផ្ទេរជម្លោះមកជាមួយខ្ញុំ ឬមេដឹកនាំរដ្ឋាភិបាល ឬគណបក្សប្រជាជនឲ្យសោះ នេះជាជម្លោះរវាងលោកជាមួយប្រជាជនកម្ពុជា»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានសមាគមក្សេមក្សាន្ត លោក ជុំ ម៉ី និងជាអតីតអ្នកទោសទួលស្លែង បានទេ នៅថ្ងៃទី២ ខែមិថុនា។ ប៉ុន្តែអនុប្រធានសមាគមក្សេមក្សាន្ត លោក ប៊ូ ម៉េង និងជាអតីតអ្នកទោសទួលស្លែងដែរនោះ បញ្ជាក់ថា ការសុំទោស ឬមិនសុំទោសរបស់លោក កឹម សុខា មិនសំខាន់សម្រាប់លោកនោះទេ ព្រោះអ្វីៗទាំងអស់កើតឡើងដោយការរៀបចំរបស់អ្នកនយោបាយ។
លោកបញ្ជាក់ថា ប្រសិនបើមានការធ្វើបាតុកម្មមែននោះ លោកមិនចូលរួមជាមួយលោក ជុំ ម៉ី ឡើយ ព្រោះលោកចង់ឋិតនៅឆ្ងាយពីរឿងនយោបាយ ហើយស្ថិតនៅក្នុងភាពអព្យាក្រឹត៖ «ខ្ញុំនៅអាជ្ញាកណ្ដាលក្នុងនាម ខ្ញុំអព្យាក្រឹត។ ការសុំទោស ឬមិនសុំទោសអាហ្នឹងនៅលើគណបក្សដែលគេនិយាយទេ ខ្ញុំប្រហែលជាមិនចូលរួមបាតុកម្មទេ»។
ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតលើកឡើងថា នៅគ្រាដែលការបោះឆ្នោតឈានជិតមកដល់ ជាទម្លាប់សម្រាប់អ្នកនយោបាយខ្មែរដែលធ្វើការវាយប្រហារគ្នាទៅវិញ ទៅមករវាងឥស្សរជននយោបាយប្រឆាំង និងបក្សកាន់អំណាច ដើម្បីបង្កើនកម្ដៅនយោបាយ ជាការទាញយកការគាំទ្ររបស់ប្រជាពលរដ្ឋ។ ប៉ុន្តែការវាយប្រហារណាមួយដោយសម្ដី ឬសកម្មភាពនោះ បែរជាធ្វើឲ្យការបោះឆ្នោតអាប់អួទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

5 comments:
អ្នកទោសនៅគុកទួលស្លែង ឬ ស២១ ភាគច្រើនជាខ្សែស្រឡាយនៃកម្មាភិបាលខ្មែរក្រហម ដែល
អង្គការមជ្ឈឹម ( សង់ត្រាល់) សង្ស័យថាក្បត់ ។ មានអ្នកទោសគុក ស២១ ជាច្រើននាក់ដែល
ធ្លាប់ជាឃាតករ សម្លាប់ខ្មែរ ក្មេង ចាស់ ប្រុស់ស្រី ដែរបានត្រូវជំលៀសចេញពី ទឹកដីដែលគ្រប់
គ្រងដោយសេនាប្រមុខ លន់ នល់ ។ ប្រជាជនសមញ្ញ ភាគច្រើនត្រូវគេយកទៅកំទេច តាម គម្ពោតព្រៃ កម្របានចូលស២១ណាស់ ។ ជុំ មុី ( ឈ្មោះដូចសេ្តចស្រីខ្មែរ ខ្ញុំយួន ) ដែលមាន
ចរិតខ្មែរក្រហម ផ្តាច់ការ នោះ ក៏អាចជាកម្មាភិបាល ភូមិ សង្កាត់ របស់ខ្មែរក្រហមដែរ ។
ជុំ មុីដែលធ្លាប់បានស្គាល់រស់ជាតិនៃការមួល បង្កាច់ ក្នុងគុក ក៏នៅតែមិនប្តូរចរិតខ្មែរក្រហម
យល់ថាការមួល បង្កាច់របស់ពួក ហុ៊ន សែន ជាការត្រឹមត្រូវទៅវិញ ។
ដើម្បីយុត្តិធម៌ បើជុំ មុី ឲ កឹម សុខា អុជធូបស្បថ ជុំ មីុ ខ្លួនឯងក៏ត្រូវស្បថដែរ ។ បើនក្តារក ឃើញថាកឹម សុខាមិនបាននិយាយ នក្តាក៏ត្រូវតែកាច់ពូជជុំ មុីឲវិនាសពីផែនដី ។ ស្បថតែម្ខាង
មានតែ ខ្មែរក្រហមទេទើបធ្វើទៅរួច ៕
I regret that Chum Mey has allowed himself to become a pawn of politicians, especially Hun Sen.
ក្រុមខ្មែរក្រហមបានសម្លាប់ខ្មែរ
មិនសារភាពថាខុស រហូត
ដល់ជាន់ករ ដល់កែងទើបខ្លៈសារភាពទទួលខុសត្រុវ
ដូច គឹម សុខា និយាយខុសហើយមិនសារភាព
វាក៏ដូចខ្មែរក្រហមដែរឬ?
ទោះចានិយាយដោះស្រាយបែបណាក្នុងន័យយ៉ាងណាក៏ខុសដែរ ដុចខ្មែរក្រហមបើមិនសម្លាប់ក្តីខ្មែរ
របបខ្មែរក្រហមទទួលខុសត្រូវដែរ។
អ្នកនយោបាយបើខ្លាចថោកទាបកុំធ្វើនយោបាយ
ហើយនាំឳយរាស្ត្រស្លាប់ដោយសារខ្លួន។
don't forget hun sen should go to UN court for khmer rouge. all khmer stand up and do the demontrate again hun sen and his hight rank now a day take them to jail because they all khmer rouge.
CRNP should not have to apologise, it is Hun Sen who should apoligise to him for killing thousands of Khmer and for the past 33 years under the Vietnamese influence.
Will Chum Mey be a Khmer hero and ask Hun Sen to apologised to the victim killed by Hun Sen and his Vietminh comrade?
Post a Comment