A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 25 June 2013

The opposition CNRP accuses the National Election Committee in Kandal province of bias បក្ស​សង្គ្រោះ​ជាតិ​ចោទ​ គ.ខ.ប​ ខេត្ត​កណ្ដាល​ថា​លំអៀង

បេក្ខជន​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​ខែត្រ​កណ្ដាល បាន​ដាក់​លិខិត​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ដើម្បី​សុំ​ឲ្យ​អន្តរាគមន៍​ទៅ​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត​ខែត្រ​ កណ្ដាល នៅ​ថ្ងៃ​ទី​២៣ មិថុនា ឲ្យ​ផ្ដល់​ភាព​ឯករាជ្យ​ចំពោះ​ការ​ផ្ដល់​ទីតាំង​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ​ហែ ​ក្បួន​ឃោសនា។
បេក្ខជន​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ មណ្ឌល​កណ្ដាល លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៣ មិថុនា ថា លោក​បាន​ដាក់​លិខិត​ស្នើ​សុំ​ទីតាំង​រៀបចំ​ក្បួន​ឃោសនា​នៅ​ចំណុច​ច្រមុះ​ ជ្រូក ស្ថិត​ក្នុង​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២០ មិថុនា ប៉ុន្តែ​ប្រធាន​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត​ខែត្រ​កណ្ដាល ហៅ​ថា ប៉ិច (PEC) គឺ​លោក គឹម ហុង តែ​លោក​បាន​បញ្ជូន​លិខិត​ស្នើ​សុំ​នោះ​មក​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ​វិញ ដោយ​បង្វែ​ឲ្យ​ទៅ​សុំ​អភិបាល​ក្រុង​តាខ្មៅ។
លោក​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២១ មិថុនា លោក​បាន​យក​លិខិត​ស្នើ​សុំ​ទីតាំង​នោះ ទៅ​សុំ​អភិបាល​ក្រុង​តាខ្មៅ អភិបាល​ក្រុង​តាខ្មៅ។ លុះ​ដល់​ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា នេះ អាជ្ញាធរ​ក្រុង​ប្រាប់​ថា ទីតាំង​នោះ​គណបក្ស​ប្រជាជន​បាន​សុំ​មុន​ហើយ។ បញ្ហា​នេះ លោក អេង ឆៃអ៊ាង បញ្ជាក់​ថា បើ​សិន​ជា​ទីតាំង​នៅ​
គណបក្ស​សង្រ្គោះ​ជាតិ ចោទ​ប្រកាន់​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត (គ.ខ.ប) ខែត្រ​កណ្ដាល ថា មិន​ឯករាជ្យ លំអៀង​ទៅ​គណបក្ស​កាន់​អំណាច ចំពោះ​ការ​ផ្ដល់​ទីតាំង​ឃោសនា​បោះ​ឆ្នោត ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២៧ មិថុនា ខាង​មុខ​នេះ។ 
 
ដោយ ទីន ហ្សាការីយ៉ា និង វោហារ ជាតិ RFA
2013-06-23
 
សង្កាត់​តាខ្មៅ អនុញ្ញាត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ ដូច្នេះ​លោក​សុំ​ទីតាំង​នៅ​សង្កាត់​ដើមមៀន នៅ​មុខ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា តែ​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​បដិសេធ​ដដែល។
វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះ ​ឆ្នោត​ខែត្រ​កណ្ដាល លោក គឹម ហុង បាន​ទេ នៅ​ថ្ងៃ​ទី​២៣ មិថុនា។
អគ្គលេខាធិការ​រៀបចំ​ការ​បោះ​ឆ្នោត លោក ទេព នីថា មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ទទួល​ព័ត៌មាន​នេះ​ច្បាស់​លាស់​នៅ​ឡើយ។ យ៉ាង​នេះ​ក្ដី លោក ទេព នីថា បញ្ជាក់​ថា គណៈកម្មការ​ខេត្ត​រៀបចំ​បោះ​ឆ្នោត​តាំង​ពី​ថ្នាក់​ឃុំ រហូត​ដល់​ខែត្រ​មាន​តួនាទី​សម្របសម្រួល និង​អនុញ្ញាត​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​យក​ទីតាំង​ណា​មួយ​ដើម្បី​ធ្វើ​ការ​ ឃោសនា​បោះ​ឆ្នោត​ទៅ​តាម​ការ​ស្នើ​សុំ​មុន​ក្រោយ​របស់​គណបក្ស​នយោបាយ។
នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា អង្គការ និចហ្វិក លោក​បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា គណៈកម្មការ​ខែត្រ​រៀបចំ​ការ​បោះ​ឆ្នោត ត្រូវ​ធ្វើ​ជា​អាជ្ញាកណ្ដាល​យ៉ាង​ពិត​ប្រាកដ​ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត ដើម្បី​ជៀសវាង​ការ​ចោទ​ប្រកាន់​នានា​អំពី​ភាព​លំអៀង​ទៅ​រក​គណបក្ស​នយោបាយ​ណា ​មួយ។

លោក អេង ឆៃអ៊ាង ចោទ​ប្រកាន់​ប្រធាន​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត​ខែត្រ​កណ្ដាល ថា​គ្មាន​ឯករាជ្យ លំអៀង​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​បញ្ជាក់​ថា គណបក្ស​សង្រ្គោះ​ជាតិ មាន​គម្រោង​ជួបជុំ​គ្នា​ដង្ហែ​ជា​ក្បួន​ឃោសនា​ចំនួន ១០០​ឡាន ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ ៥​ពាន់​នាក់ នៅ​ក្រុង​តាខ្មៅ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា ដែល​ជា​ថ្ងៃ​បើក​ឆាក​ដំបូង​នៃ​ឃោសនា​រក​សំឡេង​ឆ្នោត​នោះ។
គណបក្ស​នយោបាយ​ចូល​រួម​ប្រកួត​ប្រជែង​បោះ​ឆ្នោត​នៅ​នីតិកាល​ទី​៥​នេះ មាន​ចំនួន ៨​គណបក្ស រួម​មាន​គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​សង្រ្គោះ​ជាតិ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ។
បក្ស​ប្រជាជន​និង​បក្ស​សង្គ្រោះ​ជាតិ​ដណ្ដើម​ទីតាំង​ដំឡើង​ស្លាក​បក្ស
ចំណែក​នៅ​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​២៣ មិថុនា នេះ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​មន្ត្រី​បក្ស​សង្រ្គោះ​ជាតិ មាន​ទំនាស់​​ដណ្ដើម​ទី​តាំង​ដំឡើង​ស្លាក​គណបក្ស​នយោបាយ​​​នៅ​មុខ​មន្ទីរព័ត៌ ​មាន​ខេត្ត​ស្ទឹងត្រែង ដោយ​ភាគី​ទាំង​សង្ខាង​បាន​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​ថា រំលោភ​ច្បាប់​​តែ​រៀងៗ​ខ្លួន។
មន្ត្រី​បក្ស​សង្រ្គោះ​ជាតិ​ខេត្ត​ស្ទឹងត្រែង លោក សាធ ស៊ិន បញ្ជាក់​ថា ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ លោក អ៊ុក ធាវី នៅ​ពី​ក្រោយ​ខ្នង​នៃ​ក្រុម​មនុស្ស​ដែល​មក​រារាំង​មិន​ឲ្យ​គណប្ស​សង្គ្រោះ​ ជាតិ ដំឡើង​​ស្លាក​គណបក្ស​​របស់​ខ្លួន ​ដែល​លោក​អះអាង​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​អនុញ្ញាត  ហើយ​ការ​ហាម​ឃាត់​របស់​មន្ត្រី​គណបក្ស​ប្រជាជន គឺ​​រំលោភ​លើ​សិទ្ធិ​អំណាច​របស់​អជ្ញាធរ​មូលដ្ឋាន។
ក៏​ប៉ុន្តែ​លោក អ៊ុក ធាវី ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត និង​ត្រូវ​ជា​មន្ត្រី​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​ ស្ទឹងត្រែង បាន​ឆ្លើយ​ថា មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ទេ​ដែល​រំលោភ​ច្បាប់ ព្រោះ​ទីតាំង​នៅ​មុខ​មន្ទីរ​ព័ត៌មាន​ខេត្ត ត្រូវ​បាន​ក្រសួង​មហាផ្ទៃ សម្រេច​ប្រគល់​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា លើក​តាំង​ស្លាក​គណបក្ស​ប្រជាជន​មុន​បក្ស​សង្គ្រោះ​ជាតិ​​ទៅ​ទៀត។
ទោះ​យ៉ាង​ណា មន្ត្រី​បក្ស​​សង្គ្រោះ​ជាតិ​ឲ្យ​ដឹង​ថា ស្លាក​គណបក្ស​ខ្លួន​ចំនួន ២ ដែល​មាន​ទទឹង ១​ម៉ែត្រ​កន្លះ បណ្ដោយ ២​ម៉ែត្រ​កន្លះ ត្រូវ​បាន​ដំឡើង​ស្រេច​បាច់​ហើយ។ តែ​លោក​សម្ដែង​ការ​ព្រួយ​​បារម្ភ​ខ្លាច​ជន​មិន​ស្គាល់​មុខ​លួច​បំផ្លាញ​ ស្លាក​ទាំង​ពីរ​នេះ​ចោល​​វិញ​នៅ​ពេល​យប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: