A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 20 June 2013

The CNRP shows pre-election irregularities គណបក្សសង្រ្គោះជាតិ បង្ហាញភាព មិន ប្រក្រតី មុនដំណើរការ បោះឆ្នោត




នៅរសៀល ថ្ងៃទី២០ ខែមិថុនានេះ គណបក្សសង្រ្គោះជាតិ បានរៀបចំ សន្និសីទកាសែត ស្តីពី ភាពមិនប្រក្រតី ដែលមិនធានា ឲ្យដំណើរការ បោះឆ្នោត ជ្រើស តាំងតំណាងរាស្រ្ត នីតិកាល ទី៥ មានលក្ខណៈ ប្រកបដោយសេរី, ត្រឹមត្រូវ, និងយុត្តិធម៍, ដែលសន្និសីទនេះ បានធ្វើឡើង នៅទីស្នាក់ការ គណបក្សសង្រ្គោះជាតិ ខណ្ឌទទួលគោក រាជធានីភ្នំពេញ។  ថ្លែងក្នុង សន្និសីទនេះ, លោក កឹម សុខា, ប្រធានស្តីទី គណបក្សសង្រ្គោះជាតិ, បានមានប្រសាសន៏ ថា, ការបោះឆ្នោត មួយ ប្រកបដោយ ភាពសេរី, ត្រឹមត្រូវ, និងយុត្តិធម៍, គឺ គណបក្សនយោបាយ នីមួយៗ មានសិទ្ធិរៀបចំ វេទិកាសាធារណៈ ដោយមិនមាន ការរំខាន, ភាពស្មើគ្នា ក្នុងការផ្សព្វផ្សាយ, និងការមិនយក អំណាចរដ្ឋ ទៅគៀបសង្កត់គូរប្រកួត របស់ខ្លួន។  ប៉ុន្តែ បើ ពិនិត្យមើល ស្ថានភាព នយោបាយ បច្ចុប្បន្ន នៅកម្ពុជា, គឺ មានភាពផ្ទុយស្រឡះ។  ទន្ទឹមគ្នា នេះដែរ, គណបក្សសង្រ្គោះជាតិ ក៏បានចេញ សេចក្តីថ្លែងការណ៍ ដោយលើកឡើង នូវសមាសភាព ថ្នាក់ដឹកនាំ គ. ជ. ប., ថ្នាក់ជាតិ, និងថ្នាក់ខេត្ត, ដែលមហាជន យល់ឃើញថា, ជាមនុស្ស ដែលមិនអព្យាក្រិត, បញ្ហាបញ្ជីឈ្មោះ អ្នកបោះឆ្នោត មិនមានតម្លាភាព, ការប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយ មិនសមធម៍, ការបោះពុម្ពសន្លឹកឆ្នោត មានចំនួនច្រើន លើសលុប គួរឲ្យសង្ស័យ, ការរំខាន, និងការបំផ្លាញ ស្លាកសញ្ញា គណបក្សសង្រ្គោះជាតិ រាប់រយករណី។

No comments: