A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 20 June 2013

Opposition youth leader warned of counter lawsuit if complaint found baseless មេដឹកនាំយុវជនបក្សប្រឆាំង ប្តឹងនាយករដ្ឋមន្ត្រី ប៉ុន្តែត្រូវព្រមានថា អាចនឹងប្រឈមការប្តឹងបក

សូម បងប្អូន ជួយគាំទ្រ ដល់យុវជនខ្មែរ។ សូម បងប្អូន call ហៅទូរសព័្ទ ទៅអ្នក ដែលបងប្អូន ស្គាល់, បងប្អូនជួប, ហើយ សូម សន្លឹកឆ្នោតគាត់ មួយសន្លឹក សំរាប់ គណបក្សសង្រ្គោះជាតិ ខេត្តប៉ៃលិន ជាពិសេស អ្នកធ្លាប់គាំទ្រ គណបក្សប្រជាជន។
Give our kids a better deal
Tith Sothea, left and Soung Sophorn
 
PHNOM PENH (The Cambodia Herald) -- An opposition youth leader said that he has filed a lawsuit Thursday against Prime Minister Hun Sen for forgery of public documents.

Soung Sophorn, Sam Rainsy Youth Movement leader, has sued Hun Sen for conspiring with his group to let Vietnamese nationals live in Cambodia illegally, and gave them the rights to hold identification cards.

"Currently there are a lot of Vietnamese citizens that freely enter Cambodia to  work illegally and they also have Khmer Identification Cards”, Sophorn said in the complaint sent to Phnom Penh Municipal Court.

But government officials have warned him of a counter-suit when his complaint is found to be baseless.
“People should file a complaint with caution because they could face counter lawsuits when they don’t have clear evidence," said Tith Sothea, member of the Press and Quick Reaction Unit.

“They should not use their political stances to swindle benefits for their group, and accuse others as they would face a class action lawsuit," Sothea said.


He said if he sues someone without strong documents and it affects the integrity of government leaders who are chosen through ballots, he could face a counter suit, adding that Soung Sophorn’s complaint is more political motivation rather than the truth.

Soung Sophorn, 26, who's currently running for the National Rescue Party’s parliament in Pailin province for July’s election, had sued Hun Sen once in November last for the deaths of more than 300 people in a stampede in 2011 at Koh Pich, the Phnom Penh Municipal Court, however, took no action with his complaint.  
- See more at: http://www.thecambodiaherald.com/cambodia/detail/1?page=15&token=YjUwMTYwYTk5ZjI#sthash.UzwUeL1b.dpuf
(ថ្ងៃទី 20 មិថុនា 2013,) | ដោយ: មុនីរាជ CEN
ភ្នំពេញ: មេ​ដឹ​នាំ​យុវជន​គណបក្សប្រឆាំង​បាន ប្តឹង​សម្តេចនាយក​រដ្ឋមន្ត្រី​ពីបទ​បន្លំ​ឯកសារ សាធារណៈ​។ ប៉ុន្តែ​ជា​អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃទីស្តីការគណរដ្ឋមន្ត្រី បាន​មាន​ថា​ការប្តឹង​ដែល​ខ្វះ​មូលដ្ឋាន​អាច​ប្រឈម​នឹង​ការប្តឹង​បក​វិញ​។​

​ លោក សួង សុ​ភ័​ណ្ឌ ជា​បេក្ខជន​តំណាងរាស្ត្រ​របស់​គណបក្ស សង្គ្រោះ​ជាតិ បានដាក់​ពាក្យបណ្តឹង​ទៅកាន់​តុលាការ​សាលាដំបូង​រាជធានី ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​២០ មិថុនា ឆ្នាំ ២០១៣ ប្តឹង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន  ពីបទ ក្លែងក្លាយ​ឯកសារ​សាធារណៈ​។
លោក ទិ​ត សុធា អ្នកនាំពាក្យ​អង្គភាព​ព័​ត៍​មានប្រតិកម្ម​រហ័ស​ និងលោក សួង សុ​ភ័​ណ្ឌ មេ​ដឹ​នាំ​ចលនា​យុ​វន​គណបក្ស សង្គ្រោះ​ជាតិ​
​ ក្នុង​ពាក្យបណ្តឹង​លោក សួង សុ​ភ័​ណ្ឌ បាន​ប្តឹង​សម្តេចនាយក​រដ្ឋមន្ត្រី ថា ជា​អ្នកផ្តើមគំនិត​រួម​ដៃ​ជាមួយ​បក្ខពួក​របស់ខ្លួន បណ្តោយអោយ​ជនជាតិ​វៀតណាម ចូលមក​រស់នៅ​កម្ពុជា ដោយ​ខុសច្បាប់ ហើយ​មាន​សិទ្ធិ​កាន់​អត្តសញ្ញាណប័ណ្ណ ដើម្បី​ចូលរួម​បោះឆ្នោត​ថែមទៀត​។

​ប៉ុន្តែ​លោក ទិ​ត្យ សុធា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណរដ្ឋមន្ត្រី​​ប្រសាសន៍ថា ការប្តឹង​នេះ ជា​សិទ្ធិ​របស់លោក សួង សុ​ភ័​ណ្ឌ ដើម្បី​រក​យុត្តិធម៌​ទៅតាម​ប្រព័ន្ធតុលាការ ក៏ប៉ុន្តែ​តុលាការ​សម្រេច​យ៉ាងណា​នោះ គឺជា​សុភ​វិនិច្ឆ័យ​របស់​តុលាការ ដែលជា​ស្ថាប័ន​ឯករាជ្យ​មួយ​។

​លោក ទិ​ត សុធា បាន​និយាយថា​បុគ្គល​ដែល​ប្តឹង​គួរ​មានការ​ប្រយ័ត្នប្រយែង​ឲ្យ​បាន​ខ្ពស់ ចៀស​ជាង​ការបង្កើត​គំនិត​លាប​ពណ៌​និយម បានន័យថា មិនមាន​ឯកសា​ភ័ស្តុតាង​ច្បាស់លាស់ គឺអាច​ប្រឈម​នឹង​ការប្តឹង​បក​វិញ​។

​ លោក​បាន​បន្តថា ប្រសិនបើ​យើង​ប្តឹង​បុគ្គល​ណាមួយ ដោយ​មិន​ឈរលើ​ឯកសារ​ឲ្យ​បាន​រឹងមាំ ហើយ​មួលបង្កាច់​ប៉ះពាល់​ដល់​កិត្តិយស កិត្តិនាម​របស់​ថ្នាក់ដឹកនាំ​ដែល​កើតឡើង​ពី​ការបោះឆ្នោត លោក​យល់ថា បុគ្គល​នោះ​អាច​ប្រឈម​នឹង​ទិដ្ឋភាព​ផ្លូវច្បាប់​វិញ​។

​លោក​បាន​ លើកឡើងថា ការប្តឹង​នេះ​មាន​ចរិត​ជា​នយោបាយ ច្រើនជាង​អ្វីដែល​ជាការ​ពិត ពីព្រោះ​វា​បានកើត​ឡើង​នៅ​មុនពេល​បោះឆ្នោត ហើយ​បុគ្គល​នេះ គឺជា​បេក្ខជន​តំណាងរាស្ត្រ​នៅ​មណ្ឌល​ខេត្ត​ប៉ៃលិន​ផង​។ ដូច្នេះ​វា​មាន​ចរិត​នយោបាយ​ច្រើនជាង​ហេតុផល​ពិត​ដែល​បានកើត​ឡើង​។​

​ លោក ទិ​ត សុធា បាន​បញ្ជាក់ថា “​គួរ​គប្បី​មិនត្រូវ​ប្រើប្រាស់​ជា​ទិដ្ឋភាព​នយោបាយ ដើម្បី​កេងចំណេញ​ផលប្រយោជន៍​របស់​ក្រុម​ខ្លួន ហើយ​ទម្លាក់កំហុស​មកលើ​អ្នកដទៃ វា​ជា​រឿង​មួយ​អាច​ប្រឈម​នឹង​ទិដ្ឋភាព​ផ្លូវច្បាប់​ទៅវិញទៅមក​”​។​

​ សូមបញ្ជាក់ថា លោក សួង សុ​ភ័​ណ្ឌ ដែលជា​ថ្នាក់ដឹកនាំ​ចលនា​យុវជន​គណបក្ស សង្គ្រោះ​ជាតិ និង​ជា​បេក្ខជន​តំណាងរាស្ត្រ​នៅ​មណ្ឌល​ខេត្ត​ប៉ៃលិន បានដាក់​ពាក្យបណ្តឹង​ប្តឹង​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ពីបទ ក្លែងបន្លំ​ឯកសារ​សាធារណៈ ឲ្យ​ជនជាតិ​វៀតណាម​ចូលមក​កម្ពុជា​ដោយ​ខុសច្បាប់​ទៅ​សាលាដំបូង​រាជធានី​ ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៣​។ នៅក្នុង​ពាក្យបណ្តឹង​លោក សួង សុ​ភ័​ណ្ឌ បាន​ជម្រាបជូន​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា “​សព្វថ្ងៃនេះ មាន​ជនជាតិ​វៀតណាម​ចូលមក​កម្ពុជា​ដោយ​ខុសច្បាប់​ដោយ​សេរី ហើយ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​កាន់​គ្រប់​ដៃ​...”​។​

​សូម​ រម្លឹកថា លោក សួង សុ​ភ័​ណ្ឌ អាយុ ២៦ ឆ្នាំ ជា​អតីត​ប្រធាន​ចលនា​យុវជន​គណបក្ស​សមរ​ង្ស៊ី បាន​ប្តឹង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ម្តង​រួចមកហើយ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១២ ទៅ​តុលាការក្រុង​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ជាន់គ្នា បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជាង ៣០០ នាក់ នៅលើ​ស្ពាន​កោះ​ពេជ្រ​។ ប៉ុន្តែ​បណ្តឹង​នោះ ត្រូវបាន​តុលាការ មិន​ចាត់ការ ដោយសារតែ​មិនមាន​ភស្តុតាង​គ្រប់គ្រាន់​៕
- See more at: http://www.cen.com.kh/localnews/show_detail/19?token=OWM1MDBmMj#sthash.XMLloDZ6.dpuf

1 comment:

Anonymous said...

ah tith sothea he not cambodian he viet spy