A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 27 June 2013

Mam Sonando: Sombok Khmum faces closures due to financial woes លោក ម៉ម សូណង់ដូ៖ វិទ្យុ​សំបុកឃ្មុំ​អាច​នឹង​ត្រូវ​បិទ​ទ្វារ​នៅ​ចុង​ឆ្នាំ​នេះ

Independent Radio Operator Reveals New Hurdles Against His Station

­ាភិបាល​កំពុង​តែ​ដាក់​សម្ពាធ​មក​លើ​ស្ថានី­យ​វិទ្យុ​នានា​ដោយ​តម្រូវ​ឱ្យ​អ្នក​ទិញ​កម­្មវិធី​ឬ​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ត្រូវ​សុ­ំ​ច្បាប់​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ​និង​វ­ែង​អន្លាយ​ដើម្បី​ផ្សាយ​កម្មវិធី​ឬ​ផលិតផល­​របស់​គេ​តាម​វិទ្យុបាន។ ចំណាត់​ការ​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​ដែល​មាន­​បំណង​ទិញ​កម្មវិធី​ផ្សាយ​ពីស្ថានីយ​របស់ល­ោក​មាន​ការ​ធុញទ្រាន់​និង​ដក​ខ្លួន​ថយ។​ លោក​ម៉ម សុណង់​ដូ​ដែល​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធ­ិបតេយ្យ​ដែរ​បាន​ទទូច​ឱ្យ​គណបក្ស​​នយោបាយដ­ែល​ចូលរួម​ការបោះឆ្នោត​ជាតិ​នា​ពេល​ខាងមុខ­​ធ្វើ​ការ​​ប្រកួត​ប្រជែង​ដោយ​ត្រឹមត្រូវ​­និង​កុំ​ធ្វើ​ការសន្យា​អ្វី​ដែល​ខ្លួន​មិន­​អាច​បំពេញ​បាន​នៅ​ក្រោយ​ពេល​ជាប់​ឆ្នោត​ដ­ែល​ជាការ​មួយ​ធ្វើ​ឱ្យ​អ្នក​បោះឆ្នោត​មាន​­ការ​ព្រួយ​បារម្ភ៕
ម៉ម សូណង់ដូ ៣០៥
លោក ម៉ម សូណង់ដូ ប្រធាន​​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​​អ្នក​ប្រជាធិបតេយ្យ ផ្តល់​បទសម្ភាសន៍​​ក្នុង​​​ពេល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក​ ក្នុង​អំឡុង​ខែ​មិថុនា ឆ្នាំ​២០១៣។
RFA/Yun Samean
លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុកឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ដំណើរការ​វិទ្យុ និង​សមាគម​អ្នក​ប្រជាធិបតេយ្យ​ទៅ​ថ្ងៃ​អនាគត។
លោក ម៉ម សូណង់ដូ មាន​ប្រសាសន៍​ថា ស្ថានីយ​វិទ្យុ​របស់​លោក​កំពុង​ជួប​ប្រទះ​បញ្ហា​ថវិកា នឹង​អាច​បិទ​ទ្វារ​មិន​ដំណើរ​ការ​នៅ​ចុង​ឆ្នាំ​២០១៣ នេះ។
លោក​បន្ត​ថា បញ្ហា​ថវិកា​បណ្ដាល​មក​ពី​ក្រសួង​ព័ត៌មាន បាន​រឹត​បន្តឹង​ការ​ផ្សាយ​ពាណិជ្ជកម្ម និង​បដិសេធ​សំណើ​សុំ​សាងសង់​ស្ថានីយ​ផ្សាយ​បន្ត​របស់​វិទ្យុ​សំបុក​ឃ្មុំ​ ធ្វើ​ឲ្យ​ប្រាក់​ចំណូល​បាន​មក​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​ធ្លាក់​ចុះ។
សូម​ស្ដាប់​បទសម្ភាសន៍​រវាង​លោក យន់ សាមៀន និង​លោក ម៉ម សូណង់ដូ៖



កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

3 comments:

Anonymous said...

this old school guy, need to retired soon,in Paris , he is useless any more
can't do better politics, also he looked sick as well,

Anonymous said...

sonando is a hero who sacrificed every, his comfort life in france, his money and not afraid to go to jail again communist hun sen. he will remembered as a hero who sacrificed his life for his country.

Anonymous said...

Mom Sonado is not young anymore. I don't think he is a Khmer hero after Hun Sen jailed him. Looks like he is now Hun Sen's pet.