A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 8 June 2013

Deputy opposition leader Kem Sokha arrived safely in Cambodia after a threat of mass protest against him after the ruling party accused him of denial of Khmer Rouge crimes

Mr. Kem Sokha arrived at Phnom Penh Airport at 5:44pm today with hundreds of supporters waiting to welcome him at the airport. A planned protest against him will take place on 9th June. Watch the video of his arrival and his messages here.

(ថ្ងៃទី 7 មិថុនា 2013,) | ដោយ: មុនី​រាជ​ CEN See more pictures below.

ភ្នំពេញ: ​លោក កឹម សុខា បានធ្វើ​ដំណើរ​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ រួមទាំងមន្រ្តីជាន់ខ្ពស់ របស់ គណបក្សសង្រ្គោះជាតិ មួយចំនួនទៀត នៅវេលា​ម៉ោង​ជិត​៦​ល្ងាច ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៣ ដោយ​មិនបាន​ផ្តល់​បទសម្ភាសន៍​អ្វី​ដល់​អ្នកសារព័ត៌មាន​ទេ​។

​ ក្នុងការ​ធ្វើដំណើរ​មក​ដល់​នេះ គេ​ឃើញ​មាន​អង្គរក្ស​ជាច្រើន ខុសប្លែក​ពី​ធម្មតា បាន​ដើរ​អម​លោក កឹម សុខា យ៉ាង​ប្រ​ញ៉ាប់​នាំចូល ក្នុង​រថយន្ត ចេញពី​ព្រលានយន្តហោះ​។ ហើយក៏​ឃើញ​មាន​អ្នកគាំទ្រ​លោក កឹម សុខា ប្រមាណ​ជា​៣០០​នាក់ ឈរ​អម​សងខាង ផ្លូវ នឹង​បាន​ទះដៃ អបអរសាទរ ចំពោះ​វត្តមាន​លោក កឹម សុខា ដែល​បាន​វិល​មកកាន់ ប្រទេស​វិញ​។​

​សុំ​ បញ្ជាក់​ផងដែរ​ថា លោក កឹម សុខា កាលពី​ថ្ងៃទី​៦​មិថុនា​ម្សិលមិញ បាន​ប្រជុំ​ជាមួយ​លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ជាច្រើន​នាក់​ផ្សេងទៀត នៅ​ប្រទេស​សឹង្ហ​បូរី​។​

​ការវិលត្រឡប់​របស់​លោក​កឹម​សុខា នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​៧ ខែមិថុនា​នេះ គឺធ្វើឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​រដ្ឋសភា បានអនុម័ត​ច្បាប់​ស្តីពី​ការប្រឆាំង​ការមិនទទួលស្គាល់​ឧក្រិដ្ឋកម្ម ដែល​ប្រព្រឹត្តឡើង​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ​។ ជា​ច្បាប់​ថ្មី ដើម្បី​ដាក់ទោស​លើ​ជន​ទាំងឡាយណា ដែល​មិន​ទទួលស្គាល់ថា មានការ​កាប់សម្លាប់​ម​នុស្ស ក្នុង​របប​ខ្មែរក្រហម ដោយ​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ៦ ខែ ទៅ ២ ឆ្នាំ​។​

​ សេចក្តីស្នើច្បាប់​នោះ បានធ្វើ​ឡើង តាម​សំណើ​របស់​សម្តេច​ហ៊ុនសែន ក្រោយពី​មានការ​ផ្សព្វផ្សាយ​នូវ​សំឡេង​របស់លោក​កឹម​សុខា ដែលថា ទួលស្លែង ជា​គុក​សិប្ប​និម្មិត្ត​។ ប៉ុន្តែ​លោក កឹម សុខា លើកឡើង​ខ្សែអាត់​សំឡេង​នោះ ត្រូវបាន​គេ​កាត់ត​។​

​វត្តមាន​របស់លោក កឹម សុខា នៅក្នុង​ប្រទេស​នា​ល្ងាច​នេះ ក៏​កើតឡើង​តែ​២​ថ្ងៃ​ប៉ុណ្ណោះ មុនពេល​លោក ជុំ​ម៉ី ដឹកនាំ​ក្បួន​បាតុកម្ម ដោយមាន​សមាជិកសភា​គណបក្ស​ប្រជាជន​កម្ពុជា និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​តាម​មូលដ្ឋាន​ប្រមាណ ១​ម៉ឺន​នាក់ គ្រោង​នឹង​ជួបជុំ​ធ្វើបាតុកម្ម ប្រឆាំង​លោក​កឹម​សុខា លើ​សំណុំរឿង​គុក​ទួលស្លែង នា​ព្រឹក​ថ្ងៃអាទិត្យ ទី​៩​មិថុនា ឆ្នាំ​២០១៣ នៅ​ទីលាន​ប្រជាធិបតេយ្យ​។​


​លោក ជុំ ម៉ី ក៏​គ្រោង​នឹង​ដឹកនាំ​មនុស្ស​ប្រមាណ ៥០០ នាក់ ដើរ​ហែ​ក្បួន​ពី​ទីលាន​ប្រជាធិបតេយ្យ ទៅកាន់​ទីស្នាក់ការ​គណ​បក្ស​សង្គ្រោះ​ជាតិ ដើម្បី​ប្រឆាំង​លោក កឹម សុខា​។​

​ លោក ជុំ ម៉ី កាលពី​ថ្ងៃទី​៦​មិថុនា ឆ្នាំ​២០១៣ ក៏បាន​ចេញ​លិខិត​អំពាវនាវ​ឲ្យ​មហាជន​ចូលរួម​បាតុកម្ម​ជាមួយ​លោក នៅ​ថ្ងៃអាទិត្យ ដោយ​លោក ប្រកាស​ជំហរ​ថា បាតុកម្ម​នោះ ប្រឆាំង​តែ​លោក កឹម​សុខា ម្នាក់​គត់​។ រីឯ​កូន​ប្រពន្ធ និង​អ្នកគាំទ្រ​លោក កឹម សុខា គឺ​បាតុកម្ម មិន​ប៉ះពាល់​អ្វី​ឡើយ​៕​




- See more at: http://www.cen.com.kh/localnews/show_detail/19?token=YzJiZWE3OW#sthash.oCSQIqlC.dpuf

No comments: