A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 7 June 2013

CPP’s lawmaker to join protest against Kem Sokha [This clearly shows that the protest is organised by the ruling CPP] សមាជិកសភាគណបក្សប្រជាជន នឹងចូលរួមបាតុកម្ម ជាមួយអ្នករងគ្រោះ ទាមទារឲ្យកឹម សុខាសុំទោស

Give our kids a better deal
Chheang Vun, a CPP's lawmaker
 
PHNOM PENH (The Cambodia Herald) -- A ruling party lawmaker said on Thursday that he will join a Khmer Rouge's victims-led demonstration against opposition leader Kem Sokha this weekend.

Around 20,000 people will participate in the protest demonstrations intiated by Chum Mey, a survivor of Tuol Sleng prison, a Khmer Rouge facility where at least 13,000 Cambodians were tortured before being executed during the Khmer Rouge rule to demand Kem Sokha publicly apologize to the spirits of the dead, murdered by the Khmer Rouge

"As I'm a Cambodian and a lawmaker, I will join the non-violent protest with other Cambodians and Tuol Sleng’s survivors on Sunday",  said Chheang Vun, a CPP's lawmaker,

The protest was planned against Kem Sokha over his comments last month at a forum in Pailin stating that Tuol Sleng prison was an artificial place prepared by Vietnam.

Sokha’s comment had provoked outrage among the victims of the Khmer Rouge regime which caused the death of around two million people from starvation, overwork and execution during 1975-79.

"Kem Sokha’s speeches really affected all Cambodian citizens especially the former prisoners of Tuol Sleng prison," Vun said.

"I support the protest demonstration held by the Cambodian people against Kem Sokha, demanding he apologize to souls of the dead at Tuol Sleng prison."


Late last month, Prime Minister Hun Sen attacked Kem Sokha over his comments regarding Tuol Sleng and the Khmer Rouge, and called upon lawmakers of the CPP and Funcinpec Party to create a denial law to punish those who say the Khmer Rouge did not commit genocidal atrocities against the people of Cambodia.

The law consists of five articles and will be discussed in a National Assembly session on Friday. Those who break the law will face from six months up to two years imprisonment, and fined from one to four million riels.
(ថ្ងៃទី 6 មិថុនា 2013,) | ដោយ: រតនា CEN
ភ្នំពេញ: លោកឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន បានមានប្រសាសន៍ថា៖ ក្នុងឋានៈលោកជាប្រជាពលរដ្ឋខ្មែរម្នាក់ និងជាសមាជិកសភាម្នាក់ លោកនឹងចូលរួមធ្វើបាតុកម្មអហិង្សាជាមួយប្រជាពលរដ្ឋ និងអតីតអ្នក ទោសគុកទួលស្លែង ដែលនឹងធ្វើបាតុកម្មនៅថ្ងៃអាទិត្យទី៩ខែមិថុនា ឆ្នាំ២០១៣ខាងមុខនេះ។
លោក ឈាង វុន បានមានប្រសាសន៍ថា៖ នៅក្នុងប្រទេសប្រជាធិបតេយ្យ សេរីពហុបក្ស ប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិ តាមមធ្យោបាយរបស់ខ្លួន។
លោកបានបន្តថា ៖ ពាក្យសម្តីដែលលោកកឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំង ដែលបាននិយាយថា គុកទួលស្លែងជាគុកសិប្បនិមិ្មតនោះ បានធ្វើឲ្យមានការប៉ះពាល់ខ្លាំងណាស់ ចំពោះប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលក្នុងនោះមានអតីតអ្នកទោសគុកទួលស្លែង ដែលនៅ មាន ជីវិតរស់នៅផងដែរនោះមានការខឹងសម្បា ហើយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៣ ខាងមុខនេះ នឹងមានការប្រមូលផ្តុំគ្នាជាច្រើននាក់ ធ្វើមហាបាតុកម្មប្រឆាំងលោកកឹម សុខា ឲ្យមកសុំទោស នៅគុកទួលស្លែង។

ទាក់ទងនឹងការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋដែលជាអ្នករងគ្រោះក្នុងរបបខ្មែរក្រហម ហើយមានការឈឺចាប់នឹងពាក្យសម្តីរបស់លោក កឹម សុខា នោះ លោក ឈាង វុន ក្នុងឋានៈលោកជាពលរដ្ឋខ្មែរម្នាក់ និងជាសមាជិកសភាគណបក្សប្រជាជនកម្ពុជាម្នាក់ដែរនោះ បានមានប្រសាសន៍ថា៖ “ខ្ញុំសូមជម្រាបថា ខ្ញុំសូមគាំទ្រប្រជាពលរដ្ឋខ្មែរ ដែលជាអ្នករងគ្រោះក្នុងរបបខ្មែរក្រហមទាំងស្រុង ក្នុងការប្រមូលផ្តុំគ្នាធ្វើបាតុកម្មអហិង្សាប្រឆាំងលោកកឹម សុខា ហើយទាមទារឲ្យគាត់មកសុំខមាទោសប្រជាពលរដ្ឋខ្មែរនៅគុកទួលស្លែង ចំពោះខ្លួនខ្ញុំ ខ្ញុំនឹងចូលរួម”។

កាលពីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៣ លោកជុំ ម៉ី អតីតអ្នកទោសគុកទួលស្លែង ដែលនៅរស់ជីវិត និងប្រជាពលរដ្ឋខ្មែរជាច្រើនទៀត នឹងធ្វើមហាបាតកម្មនៅថ្ងៃទី៩ ខែមិថុនា ប្រឆាំងលោក កឹម សុខា ដោយទាមទារឲ្យ លោក កឹម សុខា មកសុំខមាទោសប្រជាពលរដ្ឋខ្មែរនៅគុកទួលស្លែង និងមានបាតុកម្មនៅតាមបណ្តាខេត្តទូទាំងប្រទេសផងដែរប្រឆាំងលោកកឹម សុខា មេគណបក្សប្រឆាំង។

គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នៅថ្ងៃទី៥ ខែមិថុនាឆ្នាំ២០១៣នេះ បានបើកកិច្ចប្រជុំពិភាក្សា អំពីសេចក្តីស្នើច្បាប់ ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដើម្បីដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំវិសាមញ្ញរដ្ឋសភាពេញអង្គ ដែលគ្រោងធ្វើនៅថ្ងៃទី៧ ខែមិថុនា ខាងមុខ។

លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានពន្យល់បន្ថែមខ្លះៗ អំពីខ្លឹមសារនៃសេចក្តីស្នើច្បាប់នេះ។ លោក ឈាង វុន ក៏បានអត្ថាធិប្បាយឆ្លើយតបនឹងការចោទប្រកាន់របស់អ្នកនយោបាយ និងអ្នកវិភាគមួយចំនួនផងដែរទាក់ទងនឹងសេចក្តីស្នើច្បាប់ថ្មីមួយនេះ។

សេចក្តីស្នើច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ មាន៥មាត្រា។ ត្រង់មាត្រា២ កំណត់ថា ជនល្មើសដែលមិនទទួលស្គាល់របបខ្មែរក្រហម អាចជាប់ទោសពី៦ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ៤លានរៀល៕ S

7 comments:

Anonymous said...

អានេះមិនមែនខ្មែរទេគឺឆ្កែតែម្តង

Anonymous said...

It's undeniable, the CPP is behind the protest against its main rival, the CNRP.

Anonymous said...

ពាក្សរបស់ គឹម សុខា ថាគុកទួលស្លែងជាគុកសុប្បនិមិត្ត វាមិនខុសអ្វីទេ ពីព្រោះវាជា ពាក្សឃោសនា ជឿរមិនជៀរនៅលើទស្សនៈប្រជារាស្ត្រ។

គួរណាស់ទុកឳយ ប្រជាជនខ្មែរកាត់ទោសនៅលើ
សន្លឹកឆ្នោកនៅពេលបោះឆ្នោតខាងមុខចុះ។

តែវាជាភ័ព្ទវាសនាអាក្រក់របស់រាស្ត្រខ្មែរទេ ដែល
ត្រូវខ្មែរបំផ្លាញខ្មែរដើម្បីផលប្រយៅជន៏បរទេស
នឹងដើម្បីស័ក្តយស់ខ្លួនឯង ភ្លេចជាតិខ្លួនដែល
បានចាប់កំណើតក្នុងទឹកដីខ្មែរ។

នេះជាផលកម្មតាមទាន់ជាន់កែង កាល ឈៀង វុន មានបញ្ហាជាមួយពួកជនជាតិផ្នង បក្សប្រឆាំងបានជួយពួកផ្នងប្រកាសក្តែងៗ ឳយសំទោស

តែឥឡូវដល់ពេលខ្លួនវិញម្តងហើយដូចពាក្សចាស់លោកពោលថា៖

អាអូនអើយកំសើចបង ប្រយ័ត្តពារវាឆ្លងម្តងគេម្តងយើង

ថា ហ៊ិន សែន យកកូនលើកដំណែង តែខ្លួនឯង
យកកុនស្រីលើកដាក់ដែរ






Anonymous said...

Go ahead and fight each other your stupid Khmers, Ah Youns and Ah Siems are waiting to share your land in the near future.

Anonymous said...

Chheang Vun ah chhrook muy nis yabb man! ......Sokha had opened the can of worms,lets the worms behind the killingfield out which was Hanoi [Yuons] The thugs that created S-21 in Pol Pot era=K.R,K.V.C,K.V.M and Cpp thugs today killing khmers innocent and share the blames for killingfield atrocities back by Hanoi the mastermind behind all killing,Mr Sokha has exposed/unveiled the truth the behind S-21 that was created by Hanoi in order to eliminated khmer's race,Hanoi had blamed on its dogs K.R. Now Hanoi trying putting the blames on Sokha instead by gather all their useful idoit's dogs to protest against AN OPINION OR FREEDOM OF SPEECH by Sokha.Its shameful that ah Chheang Vun who grew up in France has jointed the protest to help Hanoi fulfil its agendas!...How stupid was ah Chheang Vun? Down with ah Yuons'slave and its masters!....Long live democracy in Srok Khmer.

Yobal Khmer

Anonymous said...

I think what the CPP is doing is making voters more angry with them (CPP). The voters know the CPP dirty tricks, this is a stupid idea - the CPP will lose more votes.

Anonymous said...

Wanna hit this ugly bastard Cheang Vun's head and kick his ass. Chase him until he runs to live in Hanoi.