A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 8 June 2013

Confederation of Unions calls on its member, students, teachers, workers, not to join the protest against Kem Sokha សហភាព សហជីពកម្ពុជា ចេញមកជំទាស់ មិនគាំទ្រ បាតុកម្ម ប្រឆាំងនឹង លោក កឹម សុខា

ភ្នំពេញ៖សហភាពសហជីពកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៣នេះ មិនឲ្យសមាជិក កម្មករ កម្មការិនី គ្រូបង្រៀនជាដើម ចូលរួមបាតុកម្មប្រឆាំង លោកកឹម សុខា ដែលគ្រោងធ្វើឡើង នៅព្រឹកថ្ងៃអាទិត្យ ទី៩ មិថុនា ដោយសំអាងហេតុផលថា ជារឿងនយោបាយ។
ប្រធានសហភាពសហជីពកម្ពុជា និងប្រធានសមាគម គ្រូបង្រៀនកម្ពុជាឯករាជ្យ បានចេញមកអំពាវនាវ ចំពោះសមាជិក សមាជិកា កម្មករ កម្មការិនី គ្រូបង្រៀន មន្រ្តីរាជការ និងបងប្អូនជនរួមជាតិខ្មែរ កុំចូលរួមបាតុកម្មនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០១៣ ដែលដឹកនាំ ដោយមនុស្សមួយក្រុម ជាជនរងគ្រោះក្នុងរបបខ្មែរក្រហម ដើម្បីប្រឆាំងនឹងលោក កឹម សុខា គឺជារឿង នយោបាយពិតប្រាកដ។
លោក រ៉ុង ឈុន ដែលជាប្រធានសហជីព និងប្រធានសមាគម បាននិយាយថា បាតុកម្មនេះមិនបានឆ្លុះបញ្ចាំង អំពីឆន្ទៈរបស់ មនុស្សមួយក្រុមនេះ គឺពួកគេ ជាឧបករណ៍នយោបាយ និងក្រោមការរៀបចំ របស់អ្នកកាន់អំណាចខ្លាំង។
លោកថា «នៅកម្ពុជាអ្នកកាន់អំណាច តែងតែបង្កើតព្រឹត្តិការណ៍ មិនចេះចប់មិនចេះហើយ ពួកគេព្យាយាមប្រើប្រាស់គ្រប់ មធ្យោបាយ កុំឲ្យខ្មែរយើងមានសាមគ្គីគ្នា និងផ្សះផ្សារជាតិជាធ្លុងមួយបាន។ ឥឡូវនេះ មានមេដឹកនាំសហព័ន្ធសហជីព និង សមាគមមួយចំនួន កំពុងតែឃោសនាតាមវិទ្យុ និងទូរទស្សន៍ ឲ្យបងប្អូនចូលរួមបាតុកម្ម។ សហភាពសហជីព សូមកុំឲ្យកម្មករ កម្មារិនី លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ និងបងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់ កុំចាញ់បោកកលរបស់ពួកគេ ពីព្រោះបាតុកម្មនេះ មិនមែនប្រឆាំងបរទេស ឈ្លានពានបូរណភាពទឹកដី ការកាប់បំផ្លាញព្រៃឈើ អំពើពុករលួយ អយុត្តិធម៌សង្គម និងមិនមែន ទាមទារដំឡើងប្រាក់ខែនោះទេ គឺបាតុកម្មប្រឆាំងនឹង លោក កឹម សុខា ដែលជារឿងមិនគួរឲ្យកើតមានទេ គ្រាន់តែបំពេញចិត្ត អ្នកមានអំណាចតែប៉ុណ្ណោះ»។
យ៉ាងណាក៏ដោយ ខាងសមាគមជនរងគ្រោះ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) នៅតែបន្តឆន្ទៈរក្សាការធ្វើមហា បាតុកម្ម អហិង្សា មានគ្នា១ម៉ឺននាក់ ទាមទារឲ្យលោក កឹម សុខា សូមទោសជាសធារណៈ ដែលបាននិយាយថា គុកទួលស្លែង ជាកន្លែងសិប្បនិម្មិត ព្រោះក្រសួងមហាផ្ទៃ បានអនុញ្ញាត ឲ្យមានបាតុកម្មនោះហើយ។ ចំពោះលោក ជៀម យាប តំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា ដែលជាប្រធាន គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងធនាគារនៃរដ្ឋសភា ក៏បានប្តេជ្ញាចូលរួមក្នុង មហាបាតុកម្មនេះដែរ ក្នុងនាមជាជន រងគ្រោះសម័យខ្មែរក្រហម។
កន្លងមកថ្មីៗនេះ សម្តេចតេជោសែន នាយករដ្ឋមន្ត្រីប្រទេសកម្ពុជា និងលោក ជុំ មី ជាជនរង គ្រោះនៅគុកទួលស្លែងសម័យ ខ្មែរក្រហម បានរួចជីវិត បានបញ្ជាក់ហើយថា មហាបាតុកម្មនេះ មិនទាក់ទងនឹងនយោបាយទេ គឺជារឿងផ្ទុះកំហឹងរបស់ជន រងគ្រោះ ក្នុងសម័យខ្មែរក្រហមតែ ប៉ុណ្ណោះ៕
-----------------------------------------------------
រ៉ុង ឈុនៈ អំពាវនាវសមាជិក សមាជិកា កម្មករ កម្មការិនី គ្រូបង្រៀន មន្រ្តីរាជការ និង បងប្អូនជនរួមជាតិខ្មែរ កុំឲ្យចូលរួមបាតុកម្ម នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៣ 

No comments: