ជនរងគ្រោះក្នុងរបបខ្មែរក្រហមជិត ៥០០នាក់
ដែលដឹកនាំដោយអតីតអ្នកទោសនៅគុកទួលស្លែង គឺលោក ជុំ ម៉ី
ធ្វើសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៤ មិថុនា ឆ្នាំ២០១៣
ដោយថ្កោលទោសលោក កឹម សុខា ដែលថា រឿងរ៉ាវនៅគុកទួលស្លែង
គឺជាឆាកដែលមានការរៀបចំទុក។ លោក ជុំ ម៉ី គ្រោងនាំមនុស្ស
២ម៉ឺននាក់ធ្វើបាតុកម្មនៅថ្ងៃ៩ មិថុនា នេះ។
លោក ជុំ ម៉ី បច្ចុប្បន្នជាប្រធានសមាគមជនរងគ្រោះដោយរបបកម្ពុជាប្រជាធិបតេយ្យ ឈ្មោះ "ក្សេមក្សាន្ត" ថ្លែងថា មូលហេតុដែលនាំឱ្យមានសន្និសីទសារព័ត៌មាននេះ គឺដោយសារតែកាលកំណត់របស់លោកដែលឱ្យប្រធានស្ដីទីបក្សសង្គ្រោះ ជាតិ គឺលោក កឹម សុខា មកសុំទោសព្រលឹងជនរងគ្រោះ នៅគុកទួលស្លែង ក្នុងរយៈពេល ១០ថ្ងៃ ចាប់តាំងថ្ងៃទី២៥ ឧសភា មកនោះ បានកន្លងផុត។
លោក ជុំ ម៉ី ទាមទារឱ្យមានការផ្ទៀងផ្ទាត់ចំពោះលោក កឹម សុខា ដែលថា សំឡេងរបស់លោកត្រូវគេកាត់ត។ លោកបន្តថា លោកគ្រោងធ្វើមហាបាតុកម្មប្រឆាំងលោក កឹម សុខា មួយ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៣ ដែលអាចមានអ្នកចូលរួម ២ម៉ឺននាក់។ ការប្រកាសធ្វើបាតុកម្មរបស់លោក ជុំ ម៉ី គឺជាលើកទី២ បន្ទាប់ពីលោកចេញសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃទី១ ខែមិថុនា។ លោកបដិសេធចំពោះមន្ទិលដែលថា គម្រោងធ្វើបាតុកម្មរបស់លោកឋិតក្រោមឥទ្ធិពលនយោបាយ។
ទាំងលោក ជុំ ម៉ី និងអតីតអ្នកទោសនៅគុកទួលស្លែងមួយចំនួនទៀត ថ្លែងដូចៗ គ្នាថា ការថ្លែងរបស់លោក កឹម សុខា ធ្វើឱ្យមានការឈឺចាប់ឡើងវិញ បន្ទាប់ពីពួកលោកបានសះស្បើយខ្លះ នៅពេលដែលអតីតប្រធានគុកទួលស្លែង គឺ កាំង ហ្កេកអ៊ាវ ហៅ ឌុច បានទទួលស្គាល់ឧក្រិដ្ឋកម្មនៅទីនោះ សុំទោសចំពោះជនរងគ្រោះ និងត្រូវសាលាក្ដីខ្មែរក្រហមផ្ដន្ទាទោសដាក់គុកអស់មួយជីវិត។
អតីតអ្នកទោសកុមារនៅគុកទួលស្លែង គឺលោក នង ចាន់ផល និងបងរបស់លោកឈ្មោះ នង ចាន់ថន ដែលឪពុកម្ដាយត្រូវសម្លាប់នៅគុកទួលស្លែង ថ្លែងថា លោកនៅតែទាមទារឱ្យធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា។
ទោះជាអតីតអ្នកទោសនៅគុកទួលស្លែងទាំងនេះ ខឹងសម្បានឹងការថ្លែងរបស់លោក កឹម សុខា ក្ដី ក៏សាច់ញាតិជនរងគ្រោះនៅគុកទួលស្លែងខ្លះ ដូចជា លោក ជុំ ស៊ីរ៉ាត និងអតីតអ្នកទោសនៅគុកទួលស្លែងមួយរូប គឺលោក ប៊ូ ម៉េង មិនចូលរួមក្នុងសន្និសីទសារព័ត៌មានទេ នៅថ្ងៃទី៤ មិថុនា ឆ្នាំ២០១៣។
លោក ប៊ូ ម៉េង ដែលបច្ចុប្បន្នជាអនុប្រធានសមាគមជនរងគ្រោះដោយរបបកម្ពុជា ប្រជាធិបតេយ្យ ឈ្មោះ "ក្សេមក្សាន្ត" សុំមិនធ្វើអត្ថាធិប្បាយអ្វីទេទាក់ទងនឹងសន្និសីទសារព័ត៌មាននេះ។ ក៏ប៉ុន្តែ នៅថ្ងៃទី៣ ខែមិថុនា លោក ប៊ូ ម៉េង បានចេញសេចក្ដីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយ ដោយសរសេរថា ក្នុងករណីលោក ជុំ ម៉ី ធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា នោះ ធ្វើក្នុងនាមផ្ទាល់របស់គាត់ទេ គឺមិនមែនក្នុងនាមសមាគមក្សេមក្សាន្តឡើយ។
លោក ប៊ូ ម៉េង ប្រកាសថា លោកនៅជាអព្យាក្រឹត្យ នឹងមិនចូលរួមបាតុកម្មទេនោះទេ។ លោកបន្តទៀតថា សមាគមរបស់លោកមានគោលការណ៍ផ្សះផ្សាជាតិ គឺមិនមានគោលការណ៍បំបែកបំបាក់ជាតិទេ។ ការធ្វើសេចក្ដីថ្លែងការណ៍របស់លោក ប៊ូ ម៉េង បញ្ជាក់ទៀតថា លោកមិនចង់យកឋានៈរបស់ខ្លួនជាជនរងគ្រោះទៅប្រកបវិជ្ជាជីវៈដើម្បី លាភសក្ការអ្វីឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

2 comments:
chum mey you are stupid you demonstrate for hun sen khmer viet minh,better stop you only a stupid one,I 've been suffered by khmer rouge too but I'm not stupid to protest like you if you protest that mean you support khmer viet minh is hun sen chea sim and heng samreng.
Regret that Chum Mey has chosen to be a political pawn of ex-Khmer Rouge leader Hun Sen.
Post a Comment