A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 5 June 2013

Chum Mey to rally 20,000 people to demonstrate against Kem Sokha មនុស្ស​២​ម៉ឺន​នាក់​នឹង​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា

អតីត​អ្នក​ទោស​គុក​ទួលស្លែង លោក ជុំ ម៉ី គ្រោង​ដឹកនាំ​មហា​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា មួយ ដែល​មាន​អ្នក​ចូល​រួម ២​ម៉ឺន​នាក់ នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៣។
ដោយ ឡេង ម៉ាលី RFA
2013-06-04
ជុំ ម៉ី ៦១០
លោក ជុំ ម៉ី (រូប​កាន់​មេក្រូ) និង​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម អុជ​ធូប​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​គុក​ទួលស្លែង កាល​ពី​ព្រឹក​ថ្ងៃ​៤ មិថុនា ឆ្នាំ​២០១៣។
RFA/Leng Maly
ជន​រងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​ជិត ៥០០​នាក់ ដែល​ដឹកនាំ​ដោយ​អតីត​អ្នក​ទោស​នៅ​គុក​ទួល​ស្លែង គឺ​លោក ជុំ ម៉ី ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០១៣ ដោយ​ថ្កោលទោស​លោក កឹម សុខា ដែល​ថា រឿងរ៉ាវ​នៅ​គុក​ទួល​ស្លែង គឺ​ជា​ឆាក​ដែល​មាន​ការ​រៀបចំ​ទុក។ លោក ជុំ ម៉ី គ្រោង​នាំ​មនុស្ស ២​ម៉ឺន​នាក់​ធ្វើ​បាតុកម្ម​​នៅ​ថ្ងៃ​៩ មិថុនា នេះ។
លោក ជុំ ម៉ី បច្ចុប្បន្ន​ជា​ប្រធាន​សមាគម​ជន​រងគ្រោះ​ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឈ្មោះ "ក្សេមក្សាន្ត" ថ្លែង​ថា មូលហេតុ​ដែល​នាំ​ឱ្យ​មាន​សន្និសីទ​សារព័ត៌មាន​នេះ គឺ​ដោយ​សារ​តែ​កាល​កំណត់​របស់​លោក​ដែល​ឱ្យ​ប្រធាន​ស្ដីទី​បក្ស​សង្គ្រោះ​ ជាតិ គឺ​លោក កឹម សុខា មក​សុំ​ទោស​ព្រលឹង​ជន​រងគ្រោះ នៅ​គុក​ទួល​ស្លែង ក្នុង​រយៈ​ពេល ១០​ថ្ងៃ​ ចាប់​តាំង​ថ្ងៃ​ទី​២៥ ឧសភា មក​នោះ បាន​កន្លង​ផុត។
លោក ជុំ ម៉ី ទាមទារ​ឱ្យ​មាន​ការ​ផ្ទៀងផ្ទាត់​ចំពោះ​លោក កឹម សុខា ដែល​ថា សំឡេង​របស់​លោក​ត្រូវ​គេ​កាត់​ត។ លោក​បន្ត​ថា លោក​គ្រោង​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា មួយ នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៣ ដែល​អាច​មាន​អ្នក​ចូល​រួម ២​ម៉ឺន​នាក់។ ការ​ប្រកាស​ធ្វើ​បាតុកម្ម​របស់​លោក ជុំ ម៉ី គឺ​ជា​លើក​ទី​២ បន្ទាប់​ពី​លោក​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា។ លោក​បដិសេធ​ចំពោះ​មន្ទិល​ដែល​ថា គម្រោង​ធ្វើ​បាតុកម្ម​របស់​លោក​ឋិត​ក្រោម​ឥទ្ធិពល​នយោបាយ។

ទាំង​លោក ជុំ ម៉ី និង​អតីត​អ្នក​ទោស​នៅ​គុក​ទួល​ស្លែង​មួយ​ចំនួន​ទៀត ថ្លែង​ដូចៗ គ្នា​ថា ការ​ថ្លែង​របស់​លោក កឹម សុខា ធ្វើ​ឱ្យ​មាន​ការ​ឈឺ​ចាប់​ឡើង​វិញ បន្ទាប់​ពី​ពួក​លោក​បាន​សះស្បើយ​ខ្លះ នៅ​ពេល​ដែល​អតីត​ប្រធាន​គុក​ទួល​ស្លែង គឺ កាំង ហ្កេកអ៊ាវ ហៅ ឌុច បាន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​នៅ​ទី​នោះ សុំ​ទោស​ចំពោះ​ជន​រងគ្រោះ និង​ត្រូវ​សាលាក្ដី​ខ្មែរ​ក្រហម​ផ្ដន្ទាទោស​ដាក់​គុក​អស់​មួយ​ជីវិត។
អតីត​អ្នក​ទោស​កុមារ​នៅ​គុក​ទួល​ស្លែង គឺ​លោក នង ចាន់ផល និង​បង​របស់​លោក​ឈ្មោះ នង ចាន់ថន ដែល​ឪពុក​ម្ដាយ​ត្រូវ​សម្លាប់​នៅ​គុក​ទួល​ស្លែង ថ្លែង​ថា លោក​នៅ​តែ​ទាមទារ​ឱ្យ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា។
ទោះ​ជា​អតីត​អ្នក​ទោស​នៅ​គុក​ទួល​ស្លែង​ទាំង​នេះ ខឹងសម្បា​នឹង​ការ​ថ្លែង​របស់​លោក កឹម សុខា ក្ដី ក៏​សាច់ញាតិ​ជន​រងគ្រោះ​នៅ​គុក​ទួល​ស្លែង​ខ្លះ ដូច​ជា លោក ជុំ ស៊ីរ៉ាត និង​អតីត​អ្នក​ទោស​នៅ​គុក​ទួលស្លែង​មួយ​រូប គឺ​លោក ប៊ូ ម៉េង មិន​ចូល​រួម​ក្នុង​សន្និសីទ​សារព័ត៌មាន​ទេ នៅ​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០១៣។
លោក ប៊ូ ម៉េង ដែល​បច្ចុប្បន្ន​ជា​អនុប្រធាន​សមាគម​ជន​រងគ្រោះ​ដោយ​របប​កម្ពុជា​ ប្រជាធិបតេយ្យ ឈ្មោះ "ក្សេមក្សាន្ត" សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ​ទាក់ទង​នឹង​សន្និសីទ​សារព័ត៌មាន​នេះ។ ក៏​ប៉ុន្តែ នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា លោក ប៊ូ ម៉េង បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​លាយលក្ខណ៍អក្សរ​មួយ ដោយ​សរសេរ​ថា ក្នុង​ករណី​លោក ជុំ ម៉ី ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា នោះ ធ្វើ​ក្នុង​នាម​ផ្ទាល់​របស់​គាត់​ទេ គឺ​មិន​មែន​ក្នុង​នាម​សមាគម​ក្សេមក្សាន្ត​ឡើយ។
លោក ប៊ូ ម៉េង ប្រកាស​ថា លោក​នៅ​ជា​អព្យាក្រឹត្យ នឹង​មិន​ចូលរួម​បាតុកម្ម​ទេ​នោះ​ទេ។ លោក​បន្ត​ទៀត​ថា សមាគម​របស់​លោក​មាន​គោលការណ៍​ផ្សះផ្សា​ជាតិ គឺ​មិន​មាន​គោលការណ៍​បំបែកបំបាក់​ជាតិ​ទេ។ ការ​ធ្វើ​សេចក្ដី​ថ្លែងការណ៍​របស់​លោក ប៊ូ ម៉េង បញ្ជាក់​ទៀត​ថា លោក​មិន​ចង់​យក​ឋានៈ​របស់​ខ្លួន​ជា​ជន​រងគ្រោះ​ទៅ​ប្រកប​វិជ្ជាជីវៈ​ដើម្បី​ លាភ​សក្ការ​អ្វី​ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

chum mey you are stupid you demonstrate for hun sen khmer viet minh,better stop you only a stupid one,I 've been suffered by khmer rouge too but I'm not stupid to protest like you if you protest that mean you support khmer viet minh is hun sen chea sim and heng samreng.

Anonymous said...

Regret that Chum Mey has chosen to be a political pawn of ex-Khmer Rouge leader Hun Sen.