A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 10 June 2013

Is there an internal revolt against Hun Sen for the failure of the demonstration against Kem Sokha because the number of participants were less than the 20,000 Mr. Hun Sen had predicted? ការផ្សាយពិសេស៖ ហ៊ុន សែន និងជាម យៀប ត្រូវបានគេស្តីបន្ទោសឡើង បោរមុខ



ដោយ៖ ខ្មែរ សុវណ្ណភូមិ 

តាមព័ត៌មានដែលខ្មែរសុវណ្ណភូមិបានទទួលនៅល្ងាចនេះគឺ បក្សប្រជាជនបានរៀបចំកិច្ចប្រជុំ បន្ទាន់មួយ សម្រាប់ធ្វើការវាយតំលៃសភាពការណ៍នយោបាយ និងសន្ទុះនៃការគាំទ្រ របស់ ប្រជាពលរដ្ឋខ្មែរចំពោះគណបក្សប្រជាជនបន្ទាប់ពីបក្សនេះបានរៀបចំការ ធ្វើបាតុកម្មប្រឆាំងលោក កឹមសុខា នៅថ្ងៃនេះ។ 

តាមភ្នាក់ចារកម្មផ្តល់មកគឺលោក ហ៊ុន សែន និងលោក ជាម យៀប ត្រូវបានសមាជិកគណៈ អចិន្រ្តៃយ៍​ គណៈ​កម្មាធិការកណ្តាលរបស់បក្សទាំង៣២នាក់ផ្សេងទៀតស្តីបន្ទោស ឲ្យយ៉ាង ចាស់ដៃ។ 

លោក ហ៊ុន សែន ត្រូវបានគេស្តីបន្ទោសថាបានធ្វើឲ្យបក្សប្រជាជនចុះប្រជាប្រីយ យ៉ាងខ្លាំង ភាពដោយសារតែរឿងនេះ ព្រោះតាមការស្ថិតិពិតប្រាកដរបស់បក្សអ្នកចូលរួមនៅ ភ្នំពេញ គឺមានត្រឹមតែជាង៦០០០នាក់តែប៉ុណ្ណោះ ទោះបីមានការបង្ខំ ការជួលប្រជាជន និស្សិត សិស្ស និងព្រះសង្ឃ ឲ្យចូលរួម ព្រមទាំងមានអ្នកការពារក៏ដោយ ។ 


ចំពោះលោក ជាម យៀប ត្រូវបានគេស្តីបន្ទោសពីបទមិនគោរពពាក្យសំដី ធ្វើឲ្យសមាជិក បាក់ទឹកចិត្ត ព្រោះលោក ជាម យៀប បានសន្យាថាខ្លួននឹងទៅចូលរួមមហាបាតុកម្ម នេះ តែបែជាគេចមិនទៅចូលរួមវិញ។ 

តាមការសង្កេត យើងឃើញថាលោក ហ៊ុន សែន ពិតជាធ្វើនយោបាយរឹតតែខុស និងកាន់ តែទុច្ចរឹត ព្រោះប្រជាជនខ្មែរពិតជាទទួលស្គាល់ថាមានរបបខ្មែរក្រហម ហើយពួកគាត់ ក៏មិនចង់ឃើញខ្មែរឈ្លោះខ្មែរតទៅទៀត ហើយបាតុកម្មនេះក៏វាគ្មានប្រយោជន៍អ្វី្វ ដល់ជាតិដែរទើបពួកគាត់មិនចួលរួម។ ម្យ៉ាងទៀតពួកគាត់ក៏យល់ដែរថា អ្វីដែលលោក ហ៊ុន សែន លើកយកមកចោទប្រកាន់គ្រាន់តែជាការកាត់យកចំនុច ដ៏ខ្លីមួយនៃពាក្យសំដីរបស់លោក កឹម សុខា សម្រាប់បម្រើនយោបាយខ្លួនតែប៉ុណ្ណោះ។

2 comments:

Anonymous said...

នេះជាមេរៀនសំរាប់អ្នកនយោបាយខ្មែរដែល
ចេះតែថា ចេះតែវូរហារ ក្មានកោលការច្បាស់លាស់ក្នុងកានិយាយឃោសនាចំពើមហាជន។

ត្រូវគិត៖

តាមនយោបាយ ក្នុងរបបខ្មែរក្រហម យួនជា
អ្នកសម្លាប់ខ្មែរដើម្បីលេបទឹកដី?

តាមជាក់ស្តែង ខ្មែរសម្លាប់ខ្មែរដើម្បីផលប្រយោជន៏យួន៊

មកពីអ្វី?

ខ្មែរក្រហមកើតមកពីយួន ខ្មែរក្រហម
ពឹងពាក់យួនដើម្បីធ្វើការតស៊ួរ។

ឥឡូវនេះធ្វីដែលយើងឃើញ 

កឺម សុខា នឹង ហ៊ុន សែន កំពុង
លេងល្ខោន នរណាជាអ្នកបាត់បង់

បក្សប្រឆាំង  សម រង្សី ត្រូវរលាយដោយ
គឹម សុខា ជៀសពុំរួច។



Anonymous said...

ល្ខោនយួន! បន្លំភ្នែកខ្មែរ! គឺ
អាមេរិក!អាហ្អែង!!កុំចេះដឹងរឿងខ្មែរច្រើនពេក...
គិតតែប្រឹងរកលុយអោយបានច្រើនទៅ
សំរាប់ អញសុំ អញខ្ចី ហ្អែងកុំចេះ។ ពីមុនខ្មែរជា
ពូជអ្នកចំបាំង អីឡូវ ខ្មែរជាពូជអ្នកសុំទាន ព្រោះក្នុងនាម អញជា
នាយករដ្ឋមន្ទ្រីខ្មែរ តែងតែដើរសុំទានគេរាល់ថ្ងៃ។

ពីអញ សែន ហា!!!