Watch video of Suong Sophorn being beaten unconscious and arrested by the police.
បណ្ដឹងដែលដាក់ចូលដល់ដៃតុលាការ នៅថ្ងៃទី២០ មិថុនា របស់លោក សួង
សុភណ្ឌ នេះមានពីរករណី។ ទីមួយ
គឺស្នើសុំឲ្យសាលាដំបូងរាជធានីភ្នំពេញ
សើរើបណ្ដឹងដែលលោកប្ដឹងកាលពីចុងឆ្នាំ២០១១
ដែលតុលាការទុកឥតចាត់ការ និងទីពីរ ប្ដឹងពីលោក ហ៊ុន សែន
ថាបានឲ្យជនអន្តោប្រវេសន៍រស់នៅដោយស្របច្បាប់នៅក្នុងប្រទេស
កម្ពុជា។
លោក សួង សុភណ្ឌ ដែលនឹងឈរជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន របស់គណបក្សសង្គ្រោះជាតិ និងជាប្រធានក្រុមយុវជនគណបក្ស សម រង្ស៊ី ផង ឲ្យដឹងនៅថ្ងៃទី២០ មិថុនា ថា ខ្លួននឹងមិនខ្លាចញញើតតតាំងតាមផ្លូវច្បាប់ប្រឆាំងលោក ហ៊ុន សែន ឡើយ។ លោកអះអាងថា ព្រោះលោកមានឯកសារផ្លូវច្បាប់យ៉ាងរឹងមាំ ដែលរកឃើញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាមានកំហុសក្នុងការអនុញ្ញាតនាំឲ្យមានជនអន្តោប្រវេសន៍វៀតណាម រស់នៅក្នុងអធិបតីភាពកម្ពុជា ជិតស្មើពលរដ្ឋខ្មែរម្ចាស់ប្រទេស ដោយពុំមានការទប់ស្កាត់។
លោក សួង សុភណ្ឌ៖ «ខ្សែវីដេអូ ខ្លីមួយ បានបញ្ជាក់លោក ហ៊ុន សែន បាននិយាយដោយខ្លួនឯងច្បាស់មែនទែនថា ក្រោយឆ្នាំ៧៩ មានកងទ័ពយួនជាង ១០ម៉ឺននាក់។ ហើយលោកជាយ៉ងវៀតណាម ហើយមូលហេតុដែលទាក់ទងនឹងរឿងនេះ ដោយសារតែលោកមិនអាចធ្វើអីបាន ដោយសារលោកក្រោមគំនាប។ ហ្នឹង ខ្ញុំមានសំដីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និយាយដោយផ្ទាល់»។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការបំភ្លឺពីបញ្ហានេះបានទេពីមន្ត្រីតុលាការរាជធានីភ្នំពេញមួយចំនួន។
ក៏ប៉ុន្តែ លោក សួង សុភណ្ឌ បញ្ជាក់ថា បណ្ដឹងរបស់លោកបានចូលដល់ដៃក្រឡាបញ្ជីនៃសាលាដំបូងរាជធានីភ្នំពេញ ហើយ នៅថ្ងៃទី២០ មិថុនា។
ចំណែកលោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ចាត់ទុកថាអ្វីដែលលោក លោក សួង សុភណ្ឌ ធ្វើនេះ គឺកំពុងតែចង់ចំណេញផ្នែកនយោបាយរបស់ខ្លួនប៉ុណ្ណោះ និងពុំមានអ្វីដែលគួរឲ្យព្រួយបារម្ភនោះឡើយ។ លោកគិតថា នៅក្នុងសង្គមប្រជាធិបតេយ្យ ពលរដ្ឋអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនប្រឆាំងនឹងអ្វីដែលគេគិតថា មិនពេញចិត្ត។ តែទោះជាយ៉ាងណា លោក ផៃ ស៊ីផាន មិនប្រាកដថានឹងចាត់វិធានការតបយ៉ាងណានោះទេក្នុងរឿងនេះ ព្រោះជាសមត្ថកិច្ចរបស់តុលាការ។
លោក ផៃ ស៊ីផាន៖ «ជាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ ពីព្រោះគ្រាន់តែជាការបញ្ចេញយោបល់ទាមទារអ្វីដែលជាគេយល់ឃើញថា ជាផលប្រយោជន៍របស់គេ អាហ្នឹងទីមួយ។ ប៉ុន្តែទីពីរ អ្វីដែលខ្ញុំមើលសត្យានុម័ត ដែលធាតុផ្សំនៃពាក្យបណ្ដឹងហ្នឹង តើវាស្របតាមច្បាប់ដែរទេ អាហ្នឹងជាជំនាញខាងតុលាការ»។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យយល់ឃើញថា នេះជាមធ្យោបាយដ៏ប្រសើរដែលអាចវាស់ស្ទង់ពីឆន្ទៈ និងជំហររបស់តុលាការ ថាតើប្រព័ន្ធការពារយុត្តិធម៌មួយនេះអាចដំណើរដោយឯករាជ្យ ឬយ៉ាងណា បើប្រៀបធៀបនឹងបណ្ដឹងចេញពីបក្សប្រឆាំង និងបណ្ដឹងរវាងរដ្ឋាភិបាលនោះ៖ «ជាការវាយតម្លៃបន្ថែមទៀតដែរ តើតុលាការហ្នឹងចាត់ការប្រញាប់ដូចអ៊ីចឹងដែរទេ ដូចជាពីរឿងអាដែងការចោទប្រកាន់ទៅលើថ្មីៗនេះ គឺលោក កឹម សុខា អីជាអាទិ៍។ បាទ! អ៊ីចេះ តើចាត់ការស្មើភាពគ្នាទេចំពោះមុខច្បាប់ និងចំពោះមុខតុលាការហ្នឹង»។
ពាក់ព័ន្ធនឹងបញ្ហានេះ គេហទំព័ររបស់ ហ្គូហ្គល (Google) បានចេញផ្សាយក្នុងរបាយការណ៍របស់ខ្លួនថា ជនអន្តោប្រវេសន៍វៀតណាម រស់នៅក្នុងទឹកដីកម្ពុជា មានចំនួន ៦០ម៉ឺននាក់។ ចំនួននេះ បើប្រៀបធៀបនឹងប្រទេសថៃ និងឡាវ កើនឡើងជាង ៣ដងនៃប្រជាពលរដ្ឋសរុប។ ក៏ប៉ុន្តែ កាលពីថ្ងៃទី១៩ មិថុនា លោក ហ៊ុន សែន អះអាងថា ជនជាតិវៀតណាម រស់នៅក្នុងប្រទេសកម្ពុជា មានប្រមាណ ១០ម៉ឺននាក់ប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

6 comments:
Soung Sophon is so brave but he might be in big trouble with Hun Sen. Good to see someone dare to stand up to Hun Sen.
Vietnamese dog Hun Sen always barking and biting against his own people but when it comes to his Viet Master, he bows down his head all the way to ground. F@#cking coward as usual. Ah chkae komsak nhi you are unfit to lead Cambodia...
Suong Sophorn is an ordinary man that make extraordinary thing.
Our history and our nation is behind you.You are the True Commander in the battle field against Hanoi's empire for freedom and Democracy.
Your name will be recorded in a sacred history of Khmer heroes.
May God bless you.
True Khmer
I very much appreciate his braveness. I hope in near future many educated youths will rise up against hun sen for the interest of our people and our beloved country.
Wish you every success, Mr. Sophoan.
Thanks!
He is preparing to take over the leadership of CNRP.
I vote for Suong Sophorn over the alledged womanizer Kem Sokha. Suong Sophorn is clean. Kem Sokha has bad background. No trust in his leadership.
Post a Comment