A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 21 June 2013

An opposition MP candidate for Pailin province, Suong Sophorn, sues Prime Minister Hun Sen for violence against him in 2011 and for illegally allowing Vietnamese migrants to live in Cambodia បេក្ខជន​តំណាង​រាស្ត្រ​មណ្ឌល​ប៉ៃលិន​បក្ស​សង្គ្រោះ​ជាតិ​ប្ដឹង​លោក ហ៊ុន សែន [ពីបទចោទ​លោក ហ៊ុន សែន ថា​បាន​អនុញ្ញាត​ឲ្យ​ជន​អន្តោប្រវេសន៍​វៀតណាម ជាង ៤​ម៉ឺន​នាក់ រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ស្រប​​ច្បាប់]

Read article in English about violence against Suong Sophorn here.

Watch video of Suong Sophorn being beaten unconscious and arrested by the police. 



សូម បងប្អូន ជួយគាំទ្រ ដល់យុវជនខ្មែរ។ សូម បងប្អូន call ហៅទូរសព័្ទ ទៅអ្នក ដែលបងប្អូន ស្គាល់, បងប្អូនជួប, ហើយ សូម សន្លឹកឆ្នោតគាត់ មួយសន្លឹក សំរាប់ គណបក្សសង្រ្គោះជាតិ ខេត្តប៉ៃលិន ជាពិសេស អ្នកធ្លាប់គាំទ្រ គណបក្សប្រជាជន។
ប្រធាន​ក្រុម​យុវជន​គណបក្ស សម រង្ស៊ី និង​ជា​បេក្ខជន​តំណាង​រាស្ត្រ​មណ្ឌល​ប៉ៃលិន របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​ក្លែង​ឯកសារ​សាធារណៈ​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ នៅ​ក្នុង​បណ្ដឹង​នេះ ចោទ​លោក ហ៊ុន សែន ថា​បាន​អនុញ្ញាត​ឲ្យ​ជន​អន្តោប្រវេសន៍​វៀតណាម ជាង ៤​ម៉ឺន​នាក់ រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ស្រប​​ច្បាប់។
ដោយ ម៉ម មុនីរតន៍ RFA
2013-06-20
ហ៊ុន សែន ៣០៥ ថ្មី
១៥-មិថុនា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​ វិទ្យាសាស្ត្រ​សុខាភិបាល រាជធានី​ភ្នំពេញ។
RFA/Sok Serey 
បណ្ដឹង​ដែល​ដាក់​ចូល​ដល់​ដៃ​តុលាការ នៅ​ថ្ងៃ​ទី២០ មិថុនា របស់​លោក សួង សុភណ្ឌ នេះ​មាន​ពីរ​ករណី។ ទី​មួយ គឺ​ស្នើសុំ​ឲ្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សើរើ​បណ្ដឹង​ដែល​លោក​ប្ដឹង​កាល​ពី​ចុង​ឆ្នាំ​២០១១ ដែល​តុលាការ​ទុក​ឥត​ចាត់​ការ និង​ទីពីរ ប្ដឹង​ពី​លោក ហ៊ុន សែន ថា​បាន​ឲ្យ​ជន​អន្តោប្រវេសន៍​រស់នៅ​ដោយ​ស្រប​ច្បាប់​នៅ​ក្នុង​ប្រទេស​ កម្ពុជា។
លោក សួង សុភណ្ឌ ដែល​នឹង​ឈរ​ជា​​បេក្ខជន​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​យុវជន​គណបក្ស សម រង្ស៊ី ផង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២០ មិថុនា ថា ខ្លួន​នឹង​មិន​ខ្លាច​ញញើត​តតាំង​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​លោក ហ៊ុន សែន ឡើយ។ លោក​អះអាង​ថា ព្រោះ​លោក​មាន​ឯកសារ​ផ្លូវ​ច្បាប់​យ៉ាង​រឹងមាំ ដែល​រក​ឃើញ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិត​ជា​មាន​កំហុស​ក្នុង​ការ​អនុញ្ញាត​នាំ​ឲ្យ​មាន​ជន​អន្តោប្រវេសន៍​វៀតណាម រស់នៅ​ក្នុង​អធិបតីភាព​កម្ពុជា ជិត​ស្មើ​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ប្រទេស ដោយ​ពុំ​មាន​ការ​ទប់ស្កាត់។
លោក សួង សុភណ្ឌ៖ «ខ្សែ​វីដេអូ ខ្លី​មួយ បាន​បញ្ជាក់​លោក ហ៊ុន សែន បាន​និយាយ​ដោយ​ខ្លួន​ឯង​ច្បាស់​មែន​ទែន​ថា ក្រោយ​ឆ្នាំ​៧៩ មាន​កងទ័ព​យួន​ជាង ១០​ម៉ឺន​នាក់។ ហើយ​លោក​ជា​យ៉ង​វៀតណាម ហើយ​មូលហេតុ​ដែល​ទាក់ទង​នឹង​រឿង​នេះ ដោយសារ​តែ​លោក​មិន​អាច​ធ្វើ​អី​បាន ដោយសារ​លោក​ក្រោម​គំនាប។ ហ្នឹង ខ្ញុំ​មាន​សំដី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និយាយ​ដោយ​ផ្ទាល់»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្នើសុំ​ការ​បំភ្លឺ​ពី​បញ្ហា​នេះ​បាន​ទេ​ពី​មន្ត្រី​តុលាការ​រាជធានី​ភ្នំពេញ​មួយ​ចំនួន។
ក៏ប៉ុន្តែ លោក សួង សុភណ្ឌ បញ្ជាក់​ថា បណ្ដឹង​របស់​លោក​បាន​ចូល​ដល់​ដៃ​ក្រឡា​បញ្ជី​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ហើយ នៅ​ថ្ងៃ​ទី២០ មិថុនា។
ចំណែក​លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ចាត់​ទុក​ថា​អ្វី​ដែល​លោក លោក សួង សុភណ្ឌ ធ្វើ​នេះ គឺ​កំពុង​តែ​ចង់​ចំណេញ​ផ្នែក​នយោបាយ​របស់​ខ្លួន​ប៉ុណ្ណោះ និង​ពុំ​មាន​អ្វី​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ឡើយ។ លោក​គិត​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ពលរដ្ឋ​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ប្រឆាំង​នឹង​អ្វី​ដែល​គេ​គិត​ថា​ មិន​ពេញ​ចិត្ត។ តែ​ទោះ​ជា​យ៉ាង​ណា លោក ផៃ ស៊ីផាន មិន​ប្រាកដ​ថា​នឹង​ចាត់​វិធាន​ការ​តប​យ៉ាង​ណា​នោះ​ទេ​ក្នុង​រឿង​នេះ ព្រោះ​ជា​សមត្ថកិច្ច​របស់​តុលាការ។
លោក ផៃ ស៊ីផាន៖ «ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ពីព្រោះ​គ្រាន់​តែ​ជា​ការ​បញ្ចេញ​យោបល់​ទាមទារ​អ្វី​ដែល​ជា​គេ​យល់​ឃើញ​ថា ជា​ផល​ប្រយោជន៍​របស់​គេ អា​ហ្នឹង​ទី​មួយ។ ប៉ុន្តែ​ទី​ពីរ អ្វី​ដែល​ខ្ញុំ​មើល​សត្យានុម័ត ដែល​ធាតុ​ផ្សំ​នៃ​ពាក្យ​បណ្ដឹង​ហ្នឹង តើ​វា​ស្រប​តាម​ច្បាប់​ដែរ​ទេ អា​ហ្នឹង​ជា​ជំនាញ​ខាង​តុលាការ»
លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ​យល់​ឃើញ​ថា នេះ​ជា​មធ្យោបាយ​ដ៏​ប្រសើរ​ដែល​អាច​វាស់​ស្ទង់​ពី​ឆន្ទៈ និង​ជំហរ​របស់​តុលាការ ថា​តើ​ប្រព័ន្ធ​ការពារ​យុត្តិធម៌​មួយ​នេះ​អាច​ដំណើរ​ដោយ​ឯករាជ្យ ឬ​យ៉ាង​ណា បើ​ប្រៀបធៀប​នឹង​បណ្ដឹង​ចេញ​ពី​បក្ស​ប្រឆាំង និង​បណ្ដឹង​រវាង​រដ្ឋាភិបាល​នោះ៖ «ជា​ការ​វាយ​តម្លៃ​បន្ថែម​ទៀត​ដែរ តើ​តុលាការ​ហ្នឹង​ចាត់​ការ​ប្រញាប់​ដូច​អ៊ីចឹង​ដែរ​ទេ ដូច​ជា​ពី​រឿង​អា​ដែង​ការ​ចោទ​ប្រកាន់​ទៅ​លើ​ថ្មីៗ​នេះ គឺ​លោក កឹម សុខា អី​ជាអាទិ៍។ បាទ! អ៊ីចេះ តើ​ចាត់​ការ​ស្មើ​ភាព​គ្នា​ទេ​ចំពោះ​មុខ​ច្បាប់ និង​ចំពោះ​មុខ​តុលាការ​ហ្នឹង»
ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ គេហទំព័រ​របស់ ហ្គូហ្គល (Google) បាន​ចេញ​ផ្សាយ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា ជន​អន្តោប្រវេសន៍​វៀតណាម រស់នៅ​ក្នុង​ទឹកដី​កម្ពុជា មាន​ចំនួន ៦០​ម៉ឺន​នាក់។ ចំនួន​នេះ បើ​ប្រៀបធៀប​នឹង​ប្រទេស​ថៃ និង​ឡាវ កើន​ឡើង​ជាង ៣​ដង​នៃ​ប្រជាពលរដ្ឋ​សរុប។ ក៏ប៉ុន្តែ កាល​ពី​ថ្ងៃ​ទី១៩ មិថុនា លោក ហ៊ុន សែន អះអាង​ថា ជនជាតិ​វៀតណាម រស់នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ប្រមាណ ១០​ម៉ឺន​នាក់​ប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

6 comments:

Anonymous said...

Soung Sophon is so brave but he might be in big trouble with Hun Sen. Good to see someone dare to stand up to Hun Sen.

Anonymous said...

Vietnamese dog Hun Sen always barking and biting against his own people but when it comes to his Viet Master, he bows down his head all the way to ground. F@#cking coward as usual. Ah chkae komsak nhi you are unfit to lead Cambodia...

Anonymous said...

Suong Sophorn is an ordinary man that make extraordinary thing.
Our history and our nation is behind you.You are the True Commander in the battle field against Hanoi's empire for freedom and Democracy.

Your name will be recorded in a sacred history of Khmer heroes.

May God bless you.

True Khmer

Anonymous said...

I very much appreciate his braveness. I hope in near future many educated youths will rise up against hun sen for the interest of our people and our beloved country.
Wish you every success, Mr. Sophoan.
Thanks!

Anonymous said...

He is preparing to take over the leadership of CNRP.

Anonymous said...

I vote for Suong Sophorn over the alledged womanizer Kem Sokha. Suong Sophorn is clean. Kem Sokha has bad background. No trust in his leadership.