(ថ្ងៃទី 25 ឧសភា) | ដោយ: បាយ័ន CEN. Read and see the pictures of their wedding reception in Bangkok here.
Their wedding reception in Bangkok on Saturday 18th May was attended by about 2,000 guests. Their wedding reception in Phnom Penh on 25th May was attended by 1,500 guests, including Prime Minister Hun Sen.
សៀមរាប:
ពិធីអាពាហ៍ពិពាហ៍កូនប្រុសលោកឧកញ៉ាបណ្ឌិត សៀង ណាំ
អ្នកតំណាងរាស្ដ្រនៃព្រះរាជាណាចក្រកម្ពុជា
និងកូនស្រីពៅរបស់លោកអតីតនាយករដ្ឋមន្ដ្រីថៃ ធ្វើឡើង
នៅទីក្រុងភ្នំពេញនារាត្រីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៣
គេពុំឃើញវត្ដមានលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ដ្រីថៃ
និងត្រូវជាឪពុកមាបង្កើតរបស់កូនក្រមុំ ចូលរួមឡើយ។
ប៉ុន្ដែសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា
និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
បានអញ្ជើញចូលរួមជាភ្ញៀវកិត្ដិយសដ៏ខ្ពង់ខ្ពស់ នារាត្រីនោះ។
ពិធីរៀបអាពាហ៍ពិពាហ៍ ដែលធ្វើឡើងជាលើកទី២
បានប្រព្រឹត្ដឡើងនៅក្នុងសណ្ឋាគារ Sofitle Phnom Penh
ភ្ញៀវចូលរួមលើសពី ១.៥០០ នាក់ នាថ្ងៃនោះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា
អតីតនាយករដ្ឋមន្ដ្រីថៃ ដែលត្រូវបានទំលាក់ពីអំណាចដោយរដ្ឋប្រហារយោធា
កាលពីឆ្នាំ២០០៦ ហើយកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះ
ពុំបានចូលរួមក្នុងពិធីរៀបមង្គលការរបស់ក្មួយស្រីលោកឡើយ
នាទីក្រុងភ្នំពេញ។
The bride's and bridegroom's families with Prime Minister Hun Sen
មុនឈានដល់ការរៀបអាពាហ៍ពិពាហ៍រវាងកូនប្រុសលោកឧកញ៉ា សៀង ណាំ
និងលោកស្រី អ៊ុន វុនលី និងកូនស្រីពៅ លោក Somchai Wongsawat
អតីតនាយករដ្ឋមន្ដ្រីថៃ និងលោកស្រី Yowvapa Wongsawat
ត្រូវបានកាសែតបរទេសនិយា យថា លោកថាក់ស៊ីន
និងមកចូលរួមពិធីមង្គលការក្មួយស្រី នៅទីក្រុងភ្នំពេញ
ទោះបីជាលោកមិនហ៊ានធ្វើដំណើរទៅទីក្រុងបាងកក
ចូលរួមពិធីមង្គលការក្មួយស្រីនៅទីនោះក៏ដោយ។
កាសែត
បរទេស និយាយទៀតថា ក្រោយមកលោកថាក់ស៊ីន បានប្រែចិត្ដថា
នឹងមិនមកចូលរួមមង្គលការក្មួយស្រីនៅទីក្រុងភ្នំពេញទេ
ព្រោះថាក្រុមអាវលឿងដែលជាជ្រុលនិយមហួសហេតុបានវាយប្រហារថាក់ស៊ីនថា
បើលោកថាក់ស៊ីនមកការក្មួ យស្រីរបស់ខ្លួននៅទីក្រុងភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា វាជារឿងនយោបាយ
និងធ្វើឱ្យប្រទេសកម្ពុជានិងថៃកាន់តែអាក្រក់ឡើងៗ។
ដោយហេតុ
នេះហើយលោកថាក់ស៊ីន សំរេចចិត្ដថា
មិនមកចូលរួមពិធីមង្គលការក្មួយស្រីរបស់លោកនៅទីក្រុងភ្នំពេញទេ
ដោយកុំឱ្យមានបញ្ហា ហើយគេចោទថាជារឿងនយោបាយ។
ការបញ្ជាក់
បែបនេះ វាជាការពិត ព្រោះថា នៅថ្ងៃទី២៥ ខែឧសភានេះ លោក ថាក់ស៊ីន
មិនបានអញ្ជើញមកចូលរួមពិធីមង្គលការក្មួយស្រីរបស់លោកពិតប្រាកដមែន។
ប៉ុន្ដែពិធីដ៏កម្របែបនេះ ហើយជាពិធីមង្គលការឆ្លងដែន
ដែលមានកូនកំលោះជាជនជាតិកម្ពុជា និងកូនក្រមុំជាជនជាតិថៃ
ដែលធ្វើឡើងនៅទីក្រុងភ្នំពេញនាពេលនេះ គឺសម្ដេចតេជោ ហ៊ុន សែន
និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន
រួមជាមួយឥស្សរជនជាច្រើនរូបមានថ្នាក់ឧបនាយករដ្ឋមន្ដ្រី ទេសរដ្ឋមន្ដ្រី
រដ្ឋមន្ដ្រី និងមន្ដ្រីអ្នកមុខ អ្នកការ ពាណិជ្ជករ ប្រជាជន លើសពី ១៥០០
នាក់ បានអញ្ជើញចូលរួម។
L-R: The bride's mother, Yowvapa, Hun Sen's wife Bun Rany, the bride Chayapa, the bridegroom Lynal, Prime Minister Hun Sen and the bride's father, former Thai PM Somchai Wongsawat.
ដោយឡែកភ្ញៀវកិត្ដិយសមកពីថៃ ក្រៅពីឪពុកម្ដាយកូនក្រមុំ
នៅមានមន្ដ្រីធំៗ ដូចជា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី
និងពាណិជ្ជករធំៗរាប់រយនាក់ បានអញ្ជើញចូលរួម។
កាលពី
ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៣កន្លងទៅ អាពាហ៍ពិពាហ៍ដ៏អធិកអធម
បានប្រារព្ធម្ដងរួចមកហើយ ស្ថិតនៅក្នុងសណ្ឋាគារ Royal Meridien
នៅទីក្រុងបាងកក ប្រទេសថៃនាពេលនោះ គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា
នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រថៃ បច្នុប្បន្ន
និងត្រូវជាម្ដាយមីងបង្កើតរបស់កូនក្រមុំ
និងជាប្អូនស្រីពៅរបស់អតីតនាយករដ្ឋមន្ដ្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា
បានអញ្ជើញដោយផ្ទាល់ ដោយពុំឃើញវត្ដមានលោក ថាក់ស៊ីន
អញ្ជើញចូលរួមទេ។
ទោះបីជាលោក ថាក់ស៊ីន មិនបានចូលរួម
នាថ្ងៃទី១៨នោះ ក៏ដោយ ក៏អតីតប្រពន្ធលោក ថាក់ស៊ីន និងកូនប្រុស
កូនស្រីចំនួន ៣នាក់ បានអញ្ជើញចូលរួម។
ខាងកម្ពុជា
មានមន្ដ្រីជាន់ខ្ពស់ជាច្រើនរូបតំណាងឱ្យសម្ដេចតេជោហ៊ុនសែន ដូចជា
លោកឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ
លោកឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារវិស័យកសិកម្ម
និងជនបទ និងលោកស្រី លោក ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៏ជនបទ
និងលោកស្រី លោក សុខ ផេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រី
លោកឧត្ដមសេនីយ៍ឯក ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងលោកស្រី លោក
ហ៊ុន ម៉ានី លោក ហ៊ុន ម៉ានិត កូនប្រុសសម្ដេចតេជោហ៊ុនសែន
និងភ្ញៀវជាច្រើនរូបទៀតបានអញ្ជើញចូលរួម។
កូនស្រីពៅ
របស់អតីតនាយករដ្ឋមន្ដ្រីថៃ Somchai Wongsawat និងលោកស្រី Yowvapa
Wongsawat មានឈ្មោះ Chayapa Wongsawat ហៅ Cherry អាយុ ២៩ឆ្នាំ
និងកូនប្រុសរបស់លោកបណ្ឌិតឧកញ៉ា សៀង ណាំ និងលោកស្រី
អ៊ុន វុនលី មានឈ្មោះ ណាំ លីណាល់ អាយុ ៣២ឆ្នាំ។
កូនក្រមុំ Chayapa Wongsawat
គឺជាក្មួយបង្កើតរបស់អតីតនាយករដ្ឋមន្ដ្រីថៃ គឺលោកថាក់ស៊ីន
ស៊ីណាវ៉ាត្រា ដែលត្រូវបានទំលាក់ពីអំនាចដោយរដ្ឋប្រហារយោធា
ក្នុងប្រទេសថៃ កាលពីឆ្នាំ២០០៦។
Prime Minister Hun Sen holding a thick envelope, presumably a gift for the bride and bridegroom.
ថាក់ស៊ីន ស៊ីណាវ៉ាត្រាគឺជាប្អូនថ្លៃ របស់លោក Somchai Wongsawat
អតីតនាយករដ្ឋមន្ដ្រីថៃ។ លោកស្រី Yowvapa Wongsawat ដែលជាភរិយា របស់លោក
Somchai Wongsawat គឺជាបងបង្កើតរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា។
ដោយឡែកលោកស្រីយីង ឡាក់ ស៊ីណាវ៉ាត្រា
នាយករដ្ឋមន្ដ្រីថៃបច្នុប្បន្នគឺជាម្ដាយមីងបង្កើតរបស់កូនក្រមុំ
Chayapa Wongsawat ផងដែរ។ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា លោកស្រី Yowvapa
Wongsawat និងលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រាគឺជាបងប្អូនបង្កើតនិ
ងគ្នា។
អ្វីដែលគេកត់សំគាល់ថែមទៀតនោះគឺលោកស្រី
Yowvapa Wongsawat ដែលជាម្ដាយបង្កើតរបស់កូនក្រមុំ Chayapa Wongsawat
បច្នុប្បន្នលោកស្រីជាតំណាងរាស្ដ្រប្រចាំខេត្ដឈៀងម៉ៃ
មកពីគណបក្សភឿថៃ។
រំលឹកឱ្យដឹងផងដែរថា កំលោះណាំ
លីណាល់ និងកូនក្រមុំ Chayapa Wongsawat បានស្គាល់គ្នានៅទីក្រុងបាងកក
និងការផ្គុំផ្គងរវាងឪពុកម្ដាយទាំងសងខាងកាលពីប៉ុន្មានឆ្នាំមុន។
កូនប្រុសលោកសៀង ណាំ និងលោកស្រី អ៊ុន វុនលី បច្នុប្បន្ននេះដែរ
គឺជាមន្ដ្រីថ្នាក់ខ្ពស់មួយរូបធ្វើការនៅក្រសួងអភិវឌ្ឍន៏ជនបទ
នៃព្រះរាជាណាចក្រកម្ពុជា។
រីឯកូនក្រមុំ Chayapa Wongsawat បច្នុប្បន្ននេះដែរ បានបំរើការងារនៅផ្នែកព្រះរាជអាជ្ញានៅទីក្រុងបាងកកប្រទេសថៃ។
នាង Chayapa Wongsawat ក៏ជាអ្នកចំរៀងល្បីល្បាញមួយរូប
តែមិនអាជីពស្ថិតនៅក្នុងវង់តន្ដ្រីរបស់នាងផ្ទាល់គឺវង់តន្ដ្រី
“ហ្វាយអ៊ីនធើធេនមែន”ហើយបានចេញនូវអាល់ប៊ុមចំរៀងជាច្រើន
ទៀតផង ក្នុងនោះមានអាល់ប៊ុមចំរៀងជាច្រើនផង ដូចជា
“ឈើរីស៊ីគ្រេតស៊ី” ដែលសុទ្ធសឹងជាបទពេញនិយម។
មុន
ឈានជើងចូលរោងការ ដើម្បីក្រាបផ្ទឹមចងដៃទៅតាមប្រពៃណីព្រះពុទ្ធសាសនា
រវាងកូនប្រុសរបស់លោកឧកញ៉ាបណ្ឌិត សៀង ណាំ
តំណាងរាស្ដ្រព្រះរាជាណាចក្រកម្ពុជា
និងកូនស្រីពៅរបស់លោកអតីតនាយករដ្ឋមន្ដ្រីថៃ
ពួកគេទាំងពីរមានប្រវត្ដិស្នេហ៏យ៉ាងផ្អែមល្ហែមមួយ
តាមរយៈឪពុកម្ដាយទាំងសងខាងណែនាំឱ្យស្គាល់គ្នា ដែលកំលោះមកពីកម្ពុជា
និងក្រមុំរស់នៅឯប្រទេសអាមេរិកឯណោះ។
លោកស្រី Yowvapa
Wongsawat ម្ដាយនាង Chayapa Wongsawat ហៅ Cherry
បាននិយាយនៅក្នុងវីដេអូប្រវត្ដិសង្ខេបរវាងកូនស្រីរបស់គាត់
ជាមួយនឹងកំលោះ ណាំ លីណាល់ ថា មុនដំបូងគឺលោកស្រី និងស្វាមីគឺ លោក
Somchai Wongsawat បានស្គាល់គ្នាជាមួយលោកឧកញ៉ាសៀង ណាំ
អ្នកតំណាងរាស្ដ្រព្រះរាជាណាចក្រកម្ពុជា និងលោកស្រីអ៊ុន វុនលី
ដើម្បីរាប់ អានគ្នាទៅវិញទៅមកដូចបងប្អូន។
លោកស្រី Yowvapa Wongsawat បាននិយាយនៅក្នុងវីដេអូឃ្លីបសង្ខេបក្នុងពេលពិធីមង្គលការនៅក្នុងទីក្រុងបា
ងកក ប្រទេសថៃថា
ក្រោយពេលរាប់អានគ្នាជាមួយក្រុមគ្រួសារលោកឧកញ៉ាសៀង ណាំ
លោកស្រីក៏បានទូរស័ព្ទទៅកូនស្រីគឺ នាង Cherry
ដែលកំពុងរស់នៅរៀនសូត្រនៅឯប្រទេសអាមេរិក ហើយពេលនោះគឺនៅពេលយប់នាង
Cherry កំពុងតែធ្វើម្ហូបញ៉ាំ។
ពេលនោះលោកស្រីបាន
ប្រាប់នៅនាង Cherry ថា
ម្ដាយសុំណែនាំឱ្យកូនបានស្គាល់យុវជនម្នាក់រស់នៅប្រទេសកម្ពុជា
ដែលជាកូនប្រុសមត្ដិភក្ដិរបស់ឪពុកម្ដាយ។
ពេលដែរម្ដាយនិយាយយ៉ាងដូច្នោះ Cherry
បានតបមកម្ដាយវិញថាឱ្យស្គាល់យ៉ាងម៉េច បើម្នាក់ជាជនជាតិថៃ
ហើយម្នាក់ជាជនជាតិកម្ពុជា។
ក្រោយមកទៀតកំលោះណាំ
លីណាល់ កូនប្រុសលោកសៀង ណាំ និងលោកស្រីអ៊ុន វុនលី
ក៏បានធ្វើដំណើរពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃ
ហើយបង្ហួសទៅកាន់ខេត្ដឈៀងម៉ៃ ខណៈពេលដែល Cherry កូនស្រីពៅលោក Somchai
និង លោកស្រី Yowvapa បានធ្វើដំណើរពីប្រទេសអាមេរិកមកដល់ស្រុកកំណើត។
កាលធ្វើដំណើររបស់លោកណាំ លីណាល់
ទៅឈៀងម៉ៃនាគ្រានោះគឺលោកបានកោរសក់ ដោយពាក់អាវយឺត
និងខោខ្លីតែប៉ុណ្ណោះ ហើយបានជួបនាង Cherry នៅទីនោះ។
នៅពេលឃើញកំលោះណាំ លីណាល់ មានសម្បុរស និងខ្ពស់ស្រឡះ
ហើយមានរូបរាងសង្ហារ នាង Cherry
ក៏បានចាប់ចិត្ដប្រតិព័ទ្ធថានាងអាចយកកំលោះណាំ
លីណាល់ធ្វើជាអនាគតបាន។
នៅពេលស្គាស់គ្នាពួកគេទាំងពីរក៏បានបែកគ្នា ប៉ុន្ដែកំលោះកម្ពុជា
និងក្រមុំថៃ ក៏មានការទាក់ទងគ្នាតាមទូរស័ព្ទជាហូរហែ
ដើម្បីធ្វើឱ្យពួកគេកាន់តែស្គាស់គ្នាជ្រៅឡើងៗ។
ប៉ុន្ដែ
ទោះបីយ៉ាងណាក៏ដោយបន្ដបន្ទាប់មកទៀតលោកណាំ លីណាល់ និង Cherry
បានធ្វើដំណើរទៅមកកម្ពុជា-ថៃចុះឡើងៗ
ដើម្បីស្គាល់ចិត្ដថ្លើមគ្នាកាន់តែ ខ្លាំងឡើងខ្លាំងឡើង
ហើយចំណងស្នេហ៍ក៏ឈានដល់ការពិតចាប់ពីពេលនោះមក
និងឈានដល់ការរៀបការតាមគន្លងប្រពៃណីនាពេលនេះ៕
L-R: tycoon Kith Meng, bridegroom's father Sieng Nam, bridegroom's mother, PM Hun Sen, Hun Sen's wife Bun Rany, bride's mother Yowvapa and bride's father Somchai Wongsawat.
6 comments:
They all are leeches of the society.
ឳពុកកូនកម្លោះជាមេ ខ្មែរក្រហម
ជាមិត្តជិតស្នឹតជាមួយ ឌុច
Thaksin is a truth Thai nationalist : he was deposed by the Thai Yellow shirt , yet he
had to balance whether he had to participate his niece wedding or listen the
yellow shirt . For his nation stability , Thaksin chose to listen his opponent - stayed out
of the wedding .
Thaksin put Thai national interest ahead of his personal interest , contrary to SAMDECH TA who destroyed Cambodia for his throne .
Wish Hun Sen listen to a constructive criticism of his opponent , sometime ...
3:17 am, you said the father of the groom Sieng Nam was a former Khmer Rouge leader, a friend of Duch. Where did you get that information from? This is interesting, I think you should spell out everything for the world to know about Sieng Nam's past.
The wedding of those thieves does not do anything to Cambodian/Khmer people and nation. That stupid wedding of those tycoons looks even more stupider and uglier in this circumstance. Everyone in the world know how these folks show off their stolen wealth from the poor or how the Vietnamese dog Hun Sen think of it as he is under the control of his Vietnamese bosses who are thieves of Cambodian natural resources and properties stolen from the innocent Khmer people who are the owners.
This is crazy for those stupid folks in that picture.
They are uglier and think that money can buy everything. Those money were stolen from the poor people and innocent people who are the owners of Cambodia. They stole the properties and natural resources by forces with the help the evil Communist Vietnamese thieves in Hanoi.
They're a match made in heaven!! ^_^
Post a Comment