A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 26 May 2013

Wedding reception of tycoon Sieng Nam's son and daughter of former Thai PM in Phnom Penh without the presence of the bride's uncle, former Thai PM Thaksin Shinawatra ពិធីមង្គលការ​កូនប្រុស​លោក​ឧកញ៉ា សៀង ណាំ និង​កូនស្រី​ពៅ អតីត​នាយករដ្ឋមន្ដ្រី​ថៃ នៅ​ភ្នំពេញ ពុំមាន​វត្ដ​មាន​លោក ថាក់ ស៊ីន ចូលរួម​ទេ​

(ថ្ងៃទី 25 ឧសភា) | ដោយ: បាយ័ន CEN. Read and see the pictures of their wedding reception in Bangkok here.

Their wedding reception in Bangkok on Saturday 18th May was attended by about 2,000 guests. Their wedding reception in Phnom Penh on 25th May was attended by 1,500 guests, including Prime Minister Hun Sen.

សៀមរាប: ពិធី​អាពាហ៍ពិពាហ៍​កូនប្រុស​លោក​ឧកញ៉ា​បណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ដ្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​កូនស្រី​ពៅ​របស់លោក​អតីត​នាយករដ្ឋមន្ដ្រី​ថៃ ធ្វើឡើង នៅ​ទីក្រុង​ភ្នំពេញ​នា​រាត្រី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៣ គេ​ពុំ​ឃើញ​វត្ដ​មាន​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយករដ្ឋមន្ដ្រី​ថៃ និង​ត្រូវជា​ឪពុកមា​បង្កើត​របស់​កូនក្រមុំ ចូលរួម​ឡើយ​។ ប៉ុន្ដែ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវ​កិ​ត្ដិ​យស​ដ៏​ខ្ពង់ខ្ពស់ នា​រាត្រី​នោះ​។​
​    ​
​ ពិធី​រៀប​អាពាហ៍ពិពាហ៍ ដែល​ធ្វើ​ឡើងជា​លើក​ទី​២ បាន​ប្រ​ព្រឹ​ត្ដ​ឡើង​នៅក្នុង​សណ្ឋាគារ Sofitle Phnom Penh ភ្ញៀវ​ចូលរួម​លើសពី ១.៥០០ នាក់ នា​ថ្ងៃនោះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយករដ្ឋមន្ដ្រី​ថៃ ដែល​ត្រូវបាន​ទំលាក់​ពី​អំណាច​ដោយ​រដ្ឋប្រហារ​យោធា កាលពី​ឆ្នាំ​២០០៦ ហើយ​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​នោះ ពុំបាន​ចូលរួម​ក្នុង​ពិធី​រៀប​មង្គលការ​របស់​ក្មួយ​ស្រី​លោក​ឡើយ នាទី​ក្រុងភ្នំពេញ​។​
    ​
​The bride's and bridegroom's families with Prime Minister Hun Sen
 
មុន​ឈានដល់​ការរៀប​អាពាហ៍ពិពាហ៍​រវាង​កូនប្រុស​លោក​ឧកញ៉ា សៀង ណាំ និង​លោកស្រី អ៊ុន វុន​លី និង​កូនស្រី​ពៅ លោក Somchai Wongsawat អតីត​នាយករដ្ឋមន្ដ្រី​ថៃ និង​លោកស្រី Yowvapa Wongsawat  ត្រូវបាន​កាសែត​បរទេស​និ​យា យ​ថា លោក​ថាក់ស៊ីន និង​មក​ចូលរួម​ពិធីមង្គលការ​ក្មួយ​ស្រី នៅ​ទីក្រុង​ភ្នំពេញ ទោះបីជា​លោក​មិន​ហ៊ាន​ធ្វើដំណើរ​ទៅ​ទីក្រុង​បាងកក ចូលរួម​ពិធីមង្គលការ​ក្មួយ​ស្រី​នៅ​ទីនោះ​ក៏ដោយ​។​
​    ​
​កាសែត​ បរទេស និយាយទៀតថា ក្រោយមក​លោក​ថាក់ស៊ីន បាន​ប្រែ​ចិ​ត្ដ​ថា នឹងមិន​មក​ចូលរួម​មង្គល​ការក្មួយ​ស្រី​នៅ​ទីក្រុង​ភ្នំពេញ​ទេ ព្រោះថា​ក្រុម​អាវ​លឿង​ដែលជា​ជ្រុលនិយម​ហួសហេតុ​បាន​វាយប្រហារ​ថាក់ស៊ីន​ថា បើ​លោក​ថាក់ស៊ីន​មក​ការ​ក្មួ យ​ស្រី​របស់ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា វា​ជា​រឿង​នយោបាយ និង​ធ្វើឱ្យ​ប្រទេស​កម្ពុជា​និង​ថៃ​កាន់តែ​អាក្រក់​ឡើងៗ​។

​ដោយហេតុ ​នេះហើយ​លោក​ថាក់ស៊ីន សំរេច​ចិ​ត្ដ​ថា មិន​មក​ចូលរួម​ពិធីមង្គលការ​ក្មួយ​ស្រី​របស់លោក​នៅ​ទីក្រុង​ភ្នំពេញ​ទេ ដោយ​កុំ​ឱ្យមាន​បញ្ហា ហើយ​គេ​ចោទថា​ជា​រឿង​នយោបាយ​។

​ការបញ្ជាក់​ បែបនេះ វា​ជា​ការពិត ព្រោះថា នៅ​ថ្ងៃទី​២៥ ខែឧសភា​នេះ លោក ថាក់ស៊ីន មិនបាន​អញ្ជើញ​មក​ចូលរួម​ពិធីមង្គលការ​ក្មួយ​ស្រី​របស់លោក​ពិតប្រាកដ​មែន​។​
​    ​
​ ប៉ុន្ដែ​ពិធី​ដ៏​កម្រ​បែបនេះ ហើយ​ជា​ពិធីមង្គលការ​ឆ្លងដែន ដែលមាន​កូនកំលោះ​ជា​ជនជាតិ​កម្ពុជា និង​កូនក្រមុំ​ជា​ជនជាតិ​ថៃ ដែល​ធ្វើឡើង​នៅ​ទីក្រុង​ភ្នំពេញ​នាពេលនេះ គឺ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុនសែន រួមជាមួយ​ឥស្សរជន​ជាច្រើនរូប​មាន​ថ្នាក់​ឧបនាយករដ្ឋមន្ដ្រី ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី និង​មន្ដ្រី​អ្នក​មុខ អ្នកការ ពាណិជ្ជករ ប្រជាជន លើសពី ១៥០០ នាក់ បាន​អញ្ជើញ​ចូលរួម​។

L-R: ​The bride's mother, Yowvapa, Hun Sen's wife Bun Rany, the bride Chayapa, the bridegroom Lynal, Prime Minister Hun Sen and the bride's father, former Thai PM Somchai Wongsawat.
ដោយឡែក​ភ្ញៀវ​កិ​ត្ដិ​យស​មកពី​ថៃ ក្រៅពី​ឪពុកម្ដាយ​កូនក្រមុំ នៅមាន​មន្ដ្រី​ធំៗ ដូចជា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី និង​ពាណិជ្ជករ​ធំៗ​រាប់រយ​នាក់ បាន​អញ្ជើញ​ចូលរួម​។​
​    ​

​កាលពី​ ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៣​កន្លងទៅ អាពាហ៍ពិពាហ៍​ដ៏​អធិកអធម បាន​ប្រារព្ធ​ម្ដង​រួចមកហើយ ស្ថិតនៅក្នុង​សណ្ឋាគារ Royal Meridien នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​នាពេលនោះ គឺ​លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​ថៃ ប​ច្នុ​ប្បន្ន និង​ត្រូវជា​ម្ដាយមីង​បង្កើត​របស់​កូនក្រមុំ និង​ជា​ប្អូនស្រី​ពៅ​របស់​អតីត​នាយករដ្ឋមន្ដ្រី​ថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាន​អញ្ជើញ​ដោយផ្ទាល់ ដោយ​ពុំ​ឃើញ​វត្ដ​មាន​លោក ថាក់ស៊ីន អញ្ជើញ​ចូលរួម​ទេ​។

​ទោះបីជា​លោក ថាក់ស៊ីន មិនបាន​ចូលរួម នា​ថ្ងៃទី​១៨​នោះ ក៏ដោយ ក៏​អតីត​ប្រពន្ធ​លោក ថាក់ស៊ីន និង​កូនប្រុស កូនស្រី​ចំនួន ៣​នាក់ បាន​អញ្ជើញ​ចូលរួម​។

​ខាង​កម្ពុជា មាន​មន្ដ្រីជាន់ខ្ពស់​ជាច្រើនរូប​តំណាងឱ្យ​សម្ដេច​តេ​ជោ​ហ៊ុនសែន ដូចជា លោក​ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ លោក​ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្ដារ​វិស័យ​កសិកម្ម និង​ជនបទ និង​លោកស្រី លោក ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍ​ន៏​ជនបទ និង​លោកស្រី លោក សុខ ផេង រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​លោកស្រី លោក​ឧត្ដមសេនីយ៍ឯក ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​លោកស្រី លោក ហ៊ុន ម៉ា​នី លោក ហ៊ុន ម៉ានិត កូនប្រុស​សម្ដេច​តេ​ជោ​ហ៊ុនសែន និង​ភ្ញៀវ​ជាច្រើនរូប​ទៀត​បាន​អញ្ជើញ​ចូលរួម​។​
​    ​
​កូនស្រី​ពៅ​ របស់​អតីត​នាយករដ្ឋមន្ដ្រី​ថៃ Somchai Wongsawat  និង​លោកស្រី Yowvapa Wongsawat  មានឈ្មោះ Chayapa Wongsawat ហៅ Cherry អាយុ ២៩​ឆ្នាំ និង​កូនប្រុស​របស់លោក​បណ្ឌិត​ឧកញ៉ា សៀង ណាំ និង​លោកស្រី​
​អ៊ុន វុន​លី មានឈ្មោះ ណាំ លី​ណា​ល់ អាយុ ៣២​ឆ្នាំ​។
​    ​
​ កូនក្រមុំ Chayapa Wongsawat គឺជា​ក្មួយបង្កើត​របស់​អតីត​នាយករដ្ឋមន្ដ្រី​ថៃ គឺ​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែល​ត្រូវបាន​ទំលាក់​ពី​អំនាច​ដោយ​រដ្ឋប្រហារ​យោធា ក្នុងប្រទេស​ថៃ កាលពី​ឆ្នាំ​២០០៦​។
Prime Minister Hun Sen holding a thick envelope, presumably a gift for the bride and bridegroom.

​ ថាក់ស៊ីន ស៊ីណាវ៉ាត្រា​គឺជា​ប្អូនថ្លៃ របស់លោក Somchai Wongsawat អតីត​នាយករដ្ឋមន្ដ្រី​ថៃ​។ លោកស្រី Yowvapa Wongsawat ដែលជា​ភរិយា របស់លោក Somchai Wongsawat គឺជា​បង​បង្កើត​របស់លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា​។
​ ដោយឡែក​លោកស្រី​យី​ង ឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ដ្រី​ថៃ​ប​ច្នុ​ប្បន្ន​គឺជា​ម្ដាយមីង​បង្កើត​របស់​កូនក្រមុំ Chayapa Wongsawat ផងដែរ​។ លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា  លោកស្រី Yowvapa Wongsawat  និង​លោកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​គឺជា​បងប្អូន​បង្កើត​និ ង​គ្នា​។
​    ​
​អ្វីដែល​គេ​កត់សំគាល់​ថែមទៀត​នោះ​គឺ​លោកស្រី Yowvapa Wongsawat  ដែលជា​ម្ដាយបង្កើត​របស់​កូនក្រមុំ Chayapa Wongsawat ប​ច្នុ​ប្បន្ន​លោកស្រី​ជា​តំណាងរាស្ដ្រ​ប្រចាំ​ខេត្ដ​ឈៀង​ម៉ៃ មកពី​គណបក្ស​ភឿ​ថៃ​។​
​    ​
​រំលឹក​ឱ្យដឹង​ផងដែរ​ថា កំលោះ​ណាំ លី​ណា​ល់ និង​កូនក្រមុំ Chayapa Wongsawat បាន​ស្គាល់គ្នា​នៅ​ទីក្រុង​បាងកក និង​ការ​ផ្គុំ​ផ្គង​រវាង​ឪពុកម្ដាយ​ទាំងសងខាង​កាលពី​ប៉ុន្មាន​ឆ្នាំមុន​។

​ កូនប្រុស​លោក​សៀង ណាំ និង​លោកស្រី អ៊ុន វុន​លី ប​ច្នុ​ប្បន្ន​នេះដែរ គឺជា​មន្ដ្រី​ថ្នាក់ខ្ពស់​មួយរូប​ធ្វើការ​នៅ​ក្រសួង​អភិវឌ្ឍ​ន៏​ជនបទ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​រីឯ​កូនក្រមុំ Chayapa Wongsawat ប​ច្នុ​ប្បន្ន​នេះដែរ បាន​បំរើ​ការងារ​នៅ​ផ្នែក​ព្រះរាជអាជ្ញា​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​។

​ នាង Chayapa Wongsawat ក៏​ជា​អ្នកចំរៀង​ល្បីល្បាញ​មួយរូប តែ​មិន​អាជីព​ស្ថិតនៅក្នុង​វង់​តន្ដ្រី​របស់​នាង​ផ្ទាល់​គឺ​វង់​តន្ដ្រី “​ហ្វា​យ​អ៊ី​ន​ធើ​ធេ​ន​មែន​”​ហើយ​បានចេញ​នូវ​អាល់​ប៊ុ​ម​ចំរៀង​ជាច្រើន​ ទៀតផង ក្នុងនោះ​មាន​អាល់​ប៊ុ​ម​ចំរៀង​ជាច្រើន​ផង ដូចជា “​ឈើ​រី​ស៊ី​គ្រេ​ត​ស៊ី​” ដែល​សុទ្ធសឹង​ជា​បទ​ពេញនិយម​។​
​    ​
​មុន ​ឈាន​ជើង​ចូល​រោងការ ដើម្បី​ក្រាប​ផ្ទឹម​ចងដៃ​ទៅតាម​ប្រពៃណី​ព្រះពុទ្ធសាសនា រវាង​កូនប្រុស​របស់លោក​ឧក​ញ៉ាប​ណ្ឌិ​ត សៀង ណាំ តំណាងរាស្ដ្រ​ព្រះរាជាណាចក្រ​កម្ពុជា និង​កូនស្រី​ពៅ​របស់លោក​អតីត​នាយករដ្ឋមន្ដ្រី​ថៃ ពួកគេ​ទាំងពីរ​មាន​ប្រ​វ​ត្ដិ​ស្នេ​ហ៏​យ៉ាង​ផ្អែមល្ហែម​មួយ តាមរយៈ​ឪពុកម្ដាយ​ទាំងសងខាង​ណែនាំ​ឱ្យ​ស្គាល់គ្នា ដែល​កំលោះ​មកពី​កម្ពុជា និង​ក្រមុំ​រស់​នៅឯ​ប្រទេស​អាមេរិក​ឯណោះ​។​
​    ​
​លោកស្រី Yowvapa Wongsawat  ម្ដាយ​នាង Chayapa Wongsawat ហៅ Cherry បាន​និយាយ​នៅក្នុង​វីដេអូ​ប្រ​វ​ត្ដិ​សង្ខេប​រវាង​កូនស្រី​របស់គាត់​ ជាមួយនឹង​កំលោះ ណាំ លី​ណា​ល់ ថា មុនដំបូង​គឺ​លោកស្រី និង​ស្វាមី​គឺ លោក Somchai Wongsawat បាន​ស្គាល់គ្នា​ជាមួយ​លោក​ឧកញ៉ា​សៀង ណាំ អ្នកតំណាងរាស្ដ្រ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកស្រី​អ៊ុន វុន​លី ដើម្បី​រាប់ អាន​គ្នា​ទៅវិញទៅមក​ដូច​បងប្អូន​។
​    ​
​លោកស្រី Yowvapa Wongsawat  បាន​និយាយ​នៅក្នុង​វីដេអូ​ឃ្លី​ប​សង្ខេប​ក្នុងពេល​ពិធីមង្គលការ​នៅក្នុង​ទីក្រុង​បា​
​ ង​កក ប្រទេស​ថៃ​ថា ក្រោយពេល​រាប់អាន​គ្នា​ជាមួយ​ក្រុមគ្រួសារ​លោក​ឧក​ញ៉ា​សៀង ណាំ លោកស្រី​ក៏បាន​ទូរស័ព្ទ​ទៅ​កូនស្រី​គឺ នាង Cherry ដែល​កំពុង​រស់នៅ​រៀនសូត្រ​នៅឯ​ប្រទេស​អាមេរិក ហើយ​ពេលនោះ​គឺ​នៅ​ពេលយប់​នាង Cherry កំពុងតែ​ធ្វើ​ម្ហូប​ញ៉ាំ​។​
​    ​
​ពេលនោះ​លោកស្រី​បាន​ ប្រាប់​នៅ​នាង Cherry ថា ម្ដាយ​សុំ​ណែនាំ​ឱ្យ​កូន​បាន​ស្គាល់​យុវជន​ម្នាក់​រស់នៅ​ប្រទេស​កម្ពុជា ដែលជា​កូនប្រុស​មត្ដិ​ភក្ដិ​របស់​ឪពុកម្ដាយ​។ ពេល​ដែរ​ម្ដាយ​និយាយ​យ៉ាង​ដូច្នោះ Cherry បាន​តប​មក​ម្ដាយ​វិញ​ថាឱ្យ​ស្គាល់​យ៉ាងម៉េច បើ​ម្នាក់​ជា​ជនជាតិ​ថៃ ហើយ​ម្នាក់​ជា​ជនជាតិ​កម្ពុជា​។
​    ​
​ក្រោយមកទៀត​កំលោះ​ណាំ លី​ណា​ល់ កូនប្រុស​លោក​សៀង ណាំ និង​លោកស្រី​អ៊ុន វុន​លី ក៏បាន​ធ្វើដំណើរ​ពី​ប្រទេស​​កម្ពុជា ទៅកាន់​ប្រទេស​ថៃ ហើយ​បង្ហួស​ទៅកាន់​ខេត្ដ​ឈៀង​ម៉ៃ ខណៈពេលដែល Cherry កូនស្រី​ពៅ​លោក Somchai និង លោកស្រី Yowvapa បានធ្វើ​ដំណើរ​ពី​ប្រទេស​អាមេរិក​មកដល់​ស្រុកកំណើត​។ កាល​ធ្វើដំណើរ​របស់លោក​ណាំ លី​ណា​ល់ ទៅ​ឈៀង​ម៉ៃ​នា​គ្រានោះ​គឺ​លោក​បាន​កោរសក់ ដោយ​ពាក់​អាវយឺត និង​ខោខ្លី​តែប៉ុណ្ណោះ ហើយ​បាន​ជួប​នាង Cherry នៅ​ទីនោះ​។​
​    ​
​ នៅពេល​ឃើញ​កំលោះ​ណាំ លី​ណា​ល់ មាន​សម្បុរ​ស និង​ខ្ពស់ស្រឡះ ហើយ​មាន​រូបរាង​សង្ហារ នាង Cherry ក៏បាន​ចាប់​ចិ​ត្ដ​ប្រតិព័ទ្ធ​ថា​នាង​អាច​យក​កំលោះ​ណាំ លី​ណា​ល់​ធ្វើជា​អនាគត​បាន​។ នៅពេល​ស្គា​ស់​គ្នា​ពួកគេ​ទាំងពីរ​ក៏បាន​បែក​គ្នា ប៉ុន្ដែ​កំលោះ​កម្ពុជា និង​ក្រមុំ​ថៃ ក៏មាន​ការទាក់ទង​គ្នា​តាម​ទូរស័ព្ទ​ជា​ហូរហែ ដើម្បី​ធ្វើឱ្យ​ពួកគេ​កាន់តែ​ស្គា​ស់​គ្នា​ជ្រៅ​ឡើងៗ​។

​ប៉ុន្ដែ​ ទោះបី​យ៉ាងណាក៏ដោយ​បន្ដបន្ទាប់​មកទៀត​លោក​ណាំ លី​ណា​ល់ និង Cherry បានធ្វើ​ដំណើរ​ទៅមក​កម្ពុជា​-​ថៃ​ចុះឡើងៗ ដើម្បី​​ស្គាល់​ចិ​ត្ដ​ថ្លើម​គ្នា​កាន់តែ ខ្លាំង​ឡើង​ខ្លាំង​ឡើង ហើយ​ចំណង​ស្នេហ៍​ក៏​ឈានដល់​ការពិត​ចាប់ពីពេលនោះ​មក និង​ឈានដល់​ការរៀប​ការ​តាម​គន្លង​ប្រពៃណី​នាពេលនេះ​៕
L-R: tycoon Kith Meng, bridegroom's father Sieng Nam, bridegroom's mother, PM Hun Sen, Hun Sen's wife Bun Rany, bride's mother Yowvapa and bride's father Somchai Wongsawat.



- See more at: http://www.cen.com.kh/localnews/show_detail/135?token=ZDczZjYwYT#sthash.o9VmKdFd.dpuf

6 comments:

Anonymous said...

They all are leeches of the society.

Anonymous said...

ឳពុកកូនកម្លោះជា​មេ ខ្មែរក្រហម

ជាមិត្តជិតស្នឹតជាមួយ ឌុច

Anonymous said...

Thaksin is a truth Thai nationalist : he was deposed by the Thai Yellow shirt , yet he
had to balance whether he had to participate his niece wedding or listen the
yellow shirt . For his nation stability , Thaksin chose to listen his opponent - stayed out
of the wedding .
Thaksin put Thai national interest ahead of his personal interest , contrary to SAMDECH TA who destroyed Cambodia for his throne .
Wish Hun Sen listen to a constructive criticism of his opponent , sometime ...

Anonymous said...

3:17 am, you said the father of the groom Sieng Nam was a former Khmer Rouge leader, a friend of Duch. Where did you get that information from? This is interesting, I think you should spell out everything for the world to know about Sieng Nam's past.

Anonymous said...

The wedding of those thieves does not do anything to Cambodian/Khmer people and nation. That stupid wedding of those tycoons looks even more stupider and uglier in this circumstance. Everyone in the world know how these folks show off their stolen wealth from the poor or how the Vietnamese dog Hun Sen think of it as he is under the control of his Vietnamese bosses who are thieves of Cambodian natural resources and properties stolen from the innocent Khmer people who are the owners.

This is crazy for those stupid folks in that picture.

They are uglier and think that money can buy everything. Those money were stolen from the poor people and innocent people who are the owners of Cambodia. They stole the properties and natural resources by forces with the help the evil Communist Vietnamese thieves in Hanoi.

Jing said...

They're a match made in heaven!! ^_^