ការចាប់ខ្លួនព្រះសង្ឃនេះ
ធ្វើឡើងនៅក្រោយពេលអាជ្ញាធរបានចាប់ខ្លួនប្រជាពលរដ្ឋចំនួន
៥នាក់ផ្សេងទៀត កាលពីថ្ងៃទី១៥ ឧសភា
ដោយសារប្រជាពលរដ្ឋទាំងនោះតវ៉ាការពារព្រះសង្ឃគង់នៅក្នុងវត្ត។
ព្រះចៅអធិការវត្តព្រៃជាប់ ស្ថិតនៅស្រុកជ្រោយញ ខេត្តឃ្លាំង ត្រូវបានអាជ្ញាធរវៀតណាម ដោះលែងឲ្យនៅក្រៅឃុំវិញ ក្នុងចំណោមព្រះសង្ឃចំនួន ៣អង្គ ដែលអាជ្ញាធរបានចាប់ខ្លួនកាលពីថ្ងៃទី១៦ ឧសភា។
ព្រះសង្ឃមួយអង្គសុំមិនបញ្ចេញព្រះនាម បានឲ្យដឹងតាមទូរស័ព្ទពីប្រទេសវៀតណាម នៅថ្ងៃទី១៨ ឧសភា ថា អាជ្ញាធរវៀតណាម បានដោះលែងព្រះចៅអធិការវត្តស្ដីទីវត្តព្រៃជាប់ ព្រះតេជព្រះគុណ លី ចិន្តា ឲ្យនៅក្រៅឃុំវិញ ក្រោយគេបានផ្សឹកព្រះអង្គនៅថ្ងៃទី១៦ ដដែលនោះ ប៉ុន្តែព្រះអង្គមានសភាពមិនប្រក្រតី ពោលគឺព្រះអង្គបាត់ការចងចាំ និងបែកពពុះមាត់រហូតដល់សន្លប់។ ព្រះតេជព្រះគុណឲ្យដឹងថា នៅព្រះសង្ឃចំនួន ២អង្គទៀត អាជ្ញាធរមិនទាន់ដោះលែងនៅឡើយ។
ព្រះតេជព្រះគុណដដែល បានឲ្យដឹងទៀតថា ក្រៅពីការចាប់ខ្លួនព្រះសង្ឃនៅវត្តព្រៃជាប់ នៅឯវត្តសេរីតាសេក នៅក្នុងខេត្តឃ្លាំង ដូចគ្នា អាជ្ញាធរវៀតណាម កំពុងឡោមព័ទ្ធវត្តតាំងពីថ្ងៃទី១៧ ឧសភា ក្នុងគោលបំណងចង់ចាប់ព្រះចៅអធិការវត្តព្រះនាម លីវ នី និងព្រះសង្ឃព្រះនាម ថាច់ ធឿន។ ប៉ុន្តែ ប្រជាពលរដ្ឋនៅវត្តព្រៃជាប់ បានរារាំងមិនឲ្យអាជ្ញាធរចាប់ខ្លួនព្រះសង្ឃទាំងពីរអង្គនេះទេ។
ការចាប់ខ្លួនព្រះសង្ឃនៅវត្តទាំងពីរដើម្បីចាប់ផ្សឹកនេះ ធ្វើឡើងតាមសេចក្ដីប្រកាសរបស់ប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហា ជាតិ ព្រះនាម យឿង ញឿង ដោយបញ្ជាក់ពីមូលហេតុនៃការចាប់ខ្លួននោះថា ព្រះសង្ឃទាំងនោះមានជាប់ពាក់ព័ន្ធនឹងអង្គការសមាគមនៅក្រៅប្រទេស។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិ ព្រះតេជព្រះគុណ យឿង ញឿង ដើម្បីសុំបំភ្លឺអំពីបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី១៨ ឧសភា។
តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំនៅកម្ពុជា លោក តាំង សារៈ មានប្រសាសន៍ថា អាជ្ញាធរវៀតណាម បានចោទប្រកាន់ព្រះសង្ឃខ្មែរក្រោមបែបនេះជារឿងរើសអើង ហើយបញ្ហានេះជារឿងរំលោភសិទ្ធិមនុស្ស។
ការប៉ុនប៉ងចង់ចាប់ផ្សឹកព្រះចៅអធិការវត្តព្រៃជាប់ ព្រះតេជព្រះគុណ លី ចិន្តា និងព្រះចៅអធិការវត្តសិរីតាសេក នេះ មិនមែនជាលើកទី១ ទេ អាជ្ញាធរវៀតណាម ចុះទៅចាប់ផ្សឹកព្រះសង្ឃទាំងពីរអង្គនេះជាច្រើនលើកមកហើយ តែមិនបានសម្រេច ដោយសារប្រជាពលរដ្ឋជំទាស់។
ទាក់ទងនឹងបញ្ហានេះ លេខាធិការដ្ឋានអង្គការសមាគមខ្មែរកម្ពុជាក្រោម នៅថ្ងៃទី១៨ ឧសភា បានចេញសេចក្ដីថ្លែងការណ៍ថា ការចាប់ផ្សឹកព្រះសង្ឃ និងការចាប់ខ្លួនប្រជាពលរដ្ឋខ្មែរនៅស្រុកជ្រោយញ នេះ ជារឿងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
សេចក្ដីថ្លែងការណ៍សង្កត់ធ្ងន់ថា អាជ្ញាធរវៀតណាម បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់វត្តព្រៃជាប់ និងវត្តសេរីតាសេក។ ការចាប់ផ្សឹកព្រះសង្ឃនៅវត្តព្រៃជាប់ គឺមិនបានអនុវត្តតាមពុទ្ធបញ្ញត្តិទេ ពីព្រោះថាព្រះសង្ឃទាំងនោះគ្មានធ្វើខុសអ្វីនឹងពុទ្ធសាសនាទេ។ ហើយផ្អែកតាមដីកាចាប់ខ្លួននោះ គ្មានមូលដ្ឋានច្បាស់លាស់ ដោយចោទពីបទព្រះសង្ឃទាំងនោះនៅតែបន្តសកម្មភាពទាក់ទងជាមួយស្ថាប័ន ខ្មែរនៅក្រៅប្រទេស។ បញ្ហានេះ អាជ្ញាធរវៀតណាម បានរំលោភទៅលើគោលការណ៍សិទ្ធិមនុស្ស ពិសេសសេចក្ដីថ្លែងការណ៍ជាសកលស្ដីពីសិទ្ធិមនុស្ស និងសេចក្ដីប្រកាសស្ដីពីជនជាតិដើមភាគតិច ពាក់ព័ន្ធនឹងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងទទួលបានព័ត៌មាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

No comments:
Post a Comment