A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 18 May 2013

Opposition MP Son Chhay will go to investigate the impacts of economic land concessions to Vietnamese companies លោក សុន ឆ័យ នឹង​ទៅ​ស៊ើប​អង្កេត​ផល​ប៉ះពាល់​លើ​ដី​សម្បទាន​សេដ្ឋកិច្ច

ដោយ អាន ស៊ីថាវ RFA
2013-05-18
សុន ឆ័យ ៣០៥
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ។
RFA/Den Ayuthyea. Read in English here.
 
បន្ទាប់​ពី​អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) ដែល​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ឲ្យ​ដឹង​ថា មាន​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ធំ​ចំនួន​២ របស់​វៀតណាម កំពុង​បង្ក​វិបត្តិ​ដី​ធ្លី​ធ្ងន់ធ្ងរ​នៅ​តាម​ខេត្ត​មួយ​ចំនួន​នៅ​កម្ពុជា ជា​ពិសេស​នៅ​ខេត្ត​រតនគិរី តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​គ្រោង​នឹង​ទៅ​ស្រាវជ្រាវ​អំពី​ផល​ប៉ះពាល់​ នានា​អំពី​ការ​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ នៅ​ថ្ងៃ​ទី១៩ ខែ​ឧសភា ខាង​មុខ​នេះ។
មន្ត្រី​គណបក្ស​ប្រឆាំង​នឹង​ធ្វើ​ដំណើរ​ទៅ​បំពេញ​បេសកកម្ម​រយៈពេល​ពីរ​ ថ្ងៃ ដើម្បី​ស្រាវជ្រាវ​រក​ភស្តុតាង​ជាក់ស្ដែង និង​ស្តាប់​អំពី​ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​រតនគិរី ដោយ​ផ្ទាល់ អំពី​ផល​ប៉ះពាល់​ដោយសារ​ការ​វិនិយោគ​សុំ​ដី​សម្បទាន ដើម្បី​ដាំ​កៅស៊ូ​របស់​ក្រុមហ៊ុន​វៀតណាម នៅ​ខេត្ត​នេះ។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មាន​ប្រសាសន៍​ថា មូលហេតុ​សំខាន់ គឺ​ស្វែង​រក​ចំនួន​ប្រជាជន​ដែល​រងគ្រោះ​ពី​ការ​អភិវឌ្ឍ​ដី​សម្បទាន​ សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​វៀតណាម ជា​ពិសេស​លើ​ជនជាតិ​ភាគ​តិច​ដែល​រង​ការ​បណ្ដេញ​ចេញ​ពី​ការ​អភិវឌ្ឍ​នៅ​ខេត្ត ​រតនគិរី។

លោក​មាន​ប្រសាសន៍​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​បង្វែរ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ប្រទេស​ ដទៃ​ទៀត​ក្រៅ​ពី​វៀតណាម ដែល​ប្រទេស​នោះ​គិត​អំពី​ការ​ថែ​រក្សា​បរិស្ថាន ឬ​យក​ចិត្ត​ទុក​ដាក់​លើ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ។ តាម​ការ​ប៉ាន់ស្មាន​ក្រុមហ៊ុន​វៀតណាម ដែល​កំពុង​ធ្វើ​សកម្មភាព​វិនិយោគ​លើ​វិស័យ​កសិកម្ម ជា​ពិសេស​ដាំ​កៅស៊ូ​មាន​យ៉ាង​ហោច​ណាស់ ១៥​ក្រុមហ៊ុន​នៅ​កម្ពុជា។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​កម្ពុជា មិន​ទាន់​មាន​ការ​អះអាង​ណា​មួយ​បញ្ញាក់​អំពី​ឥទ្ធិពល​អាក្រក់​ពី​ដី​សម្បទាន ​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​វៀតណាម នៅ​ឡើយ ជា​ពិសេស​ឆ្លើយ​តប​ចំពោះ​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ដែល​រក​ឃើញ​ក្រុមហ៊ុន​របស់​វៀតណាម បង្ក​ឲ្យ​ខូចខាត​ធ្ងន់ធ្ងរ​លើ​បរិស្ថាន និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា ឡើយ។
អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​អះអាង​ថា ការ​រក​ឃើញ​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក មិន​មាន​អ្វី​ប្លែក​ឡើយ ហើយ​ជា​រឿយៗ​អង្គការ​នេះ​តែង​តែ​វាយ​ប្រហារ​រាជ​រដ្ឋាភិបាល។
យ៉ាង​ណា​ក៏​ដោយ ប្រធាន​ផ្នែក​ដី​ធ្លី និង​ធនធាន​ធម្មជាតិ​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក ជុំ ណារិន មាន​ប្រសាសន៍​ថា តាម​ការ​ស្រាវជ្រាវ​កន្លង​មក ការ​អភិវឌ្ឍ​តាម​រយៈ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ណា​មួយ ភាគ​ច្រើន​មិន​បាន​ជួយ​លើក​កម្ពស់​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ​ពិត​ ប្រាកដ​ឡើយ។ លោក​បញ្ជាក់​ថា មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ទទួល​យក​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​ថ្នូរ​នឹង​ ការ​ជីក​យក​រ៉ែ ឬ​កាប់​ទន្ទ្រាន​ព្រៃ​ឈើ​ជា​ដើម។ ហើយ​អ្នក​ដែល​ទទួល​បាន​ឥទ្ធិពល​អាក្រក់​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដី​សម្បទាន​ សេដ្ឋកិច្ច គឺ​ប្រជាពលរដ្ឋ។
លោក​បន្ថែម​ថា តំណាង​ក្រុមហ៊ុន​ទាំង​នោះ​បាន​ប្រើ​ឥទ្ធិពល ឬ​អំណាច​របស់​ខ្លួន បណ្ដេញ​ប្រជាពលរដ្ឋ​ដោយ​គ្មាន​សំណង​សមរម្យ​ឡើយ។
របាយការណ៍​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​វៀតណាម លើ​ការ​វិនិយោគ​កសិកម្ម​នៅ​កម្ពុជា យ៉ាង​ហោច​ណាស់​ជាង ៥​ម៉ឺន​ហិកតារ។ ក្រុមហ៊ុន​វៀតណាម ទាំង​នោះ​ភាគ​ច្រើន​វិនិយោគ​លើ​ដាំ​កៅស៊ូ ដែល​មាន​ទីតាំង​នៅ​ខេត្ត​កំពង់ធំ ព្រះវិហារ រតនគិរី និង​ខេត្ត​មណ្ឌលគិរី។ ហើយ​ផ្ទៃ​ដី​ដែល​ក្រុមហ៊ុន​វៀតណាម វិនិយោគ​ដាំ​កៅស៊ូ​ច្រើន​ជាង​គេ គឺ​នៅ​ខេត្ត​រតនគិរី។
បន្ថែម​លើ​នេះ របាយការណ៍​ឃ្លាំ​មើល និង​វាយ​តម្លៃ​បរិស្ថាន​ពិភពលោក ប្រចាំ​ឆ្នាំ​២០១២ ក៏​បាន​បង្ហាញ​ថា ប្រទេស​វៀតណាម ជា​ទី​កន្លែង​ស្តុក​ឈើ​ប្រណិត​ខុស​ច្បាប់​ច្រើន​ជាង​គេ​នៅ​ក្នុង​បណ្ដា​ ប្រទេស​មហា​អនុ​តំបន់​ទន្លេ​មេគង្គ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: