A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 20 May 2013

UN Human Rights Envoy for Cambodia began his visit to Cambodia today 19th May តំណាងពិសេស អ.ស.ប មកបំពេញទស្សនកិច្ច ជាថ្មីម្តងទៀតនៅកម្ពុជា នៅថ្ងៃនេះ


លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ ពិសេស អ.ស.ប ទទួលបន្ទុក សិទ្ធិមនុស្ស ប្រចាំ កម្ពុជា
អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ (​អ.ស.ប)ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា មក​បំពេញ​ទស្សនកិច្ច លើក​ទី​៩​ នៅ​កម្ពុជា ​ជាថ្មី​ម្តងទៀត​នៅ​ថ្ងៃអាទិត្យ​ទី​១៩ ឧសភានេះ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល៧ថ្ងៃ​នៅ​កម្ពុជា។នេះ​ជា​ទស្សនកិច្ច​លើក​ ទី៩របស់លោក​ស៊ូ​ប៊ែ​ឌី​ដើម្បី​ពិនិត្យ​មើលថា តើ​អនុសាសន៍​របស់លោក​ដែល​បាន​ដាក់ជូន​រដ្ឋាភិបាល​ត្រូវបាន​អនុវត្តន៍​ដែរឬ​ យ៉ាងណា។
លោក ស៊ូ​យ៉ា ប្រាសាទ ស៊ូ​ប៊ែ​រ​ឌី ​អ្នករាយការណ៍​ពិសេស​របស់អង្គការសហប្រជាជាតិ​នៅ​កម្ពុជា មកបំពេញបេសកកម្មចាប់ផ្ដើម​ពីថ្ងៃ​ទី​១៩ ខែឧសភា ដល់​ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ​២០១៣ ។
សេចក្តីប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ទៀតថា  លោក ស៊ូ​ប៊ែ​ឌី បានចាត់ទុក​ការរៀបចំ​បោះឆ្នោត​នៅពេលនេះ​ជា​ឱកាស​ដ៏​មាន​សារសំខាន់​ក្នុង​ ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ក្រៅពី​ចង់ឃើញ​អនុសាសន៍​របស់ខ្លួន​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​យកទៅ​ អនុវត្តន៍ លោក ស៊ូ​ប៊ែ​ឌី អះអាងថា ជំនួប​ពិភាក្សាគ្នា​រវាង​ភាគី​ពាក់​ព​ន្ធ័​នានា អាច​នឹង​បង្កើត​ឲ្យ​មាន​បរិយាកាស​សេរី​និង​យុត្តិធម៌​ក្នុងការ​បោះឆ្នោត ក៏ដូចជា​ឲ្យ​មានការ​គោរព​សិទ្ធិមនុស្ស​ស្របតាម​និយាម​អន្តរជាតិ។

លោក សូរិយា ស៊ូ​ប៊ែ​ឌី គ្រោង​នឹង​ចូលគាល់​ព្រះមហាក្សត្រ និង​ជួប​នាយករដ្ឋមន្ត្រី​កម្ពុជា ព្រម​ទាំង​មន្ត្រីសំខាន់ៗរបស់​រដ្ឋាភិបាល​មួយចំនួនទៀត។ ក្រៅពីនោះ លោក​ក៏មាន​គម្រោង​ជួប​ជាមួយ​អ្នកការពារ​សិទ្ធិមនុស្ស តំណាង​សង្គម​ស៊ីវិលនិង​ប្រទេស​ម្ចាស់ជំនួយ​និង​សមាជិក​សភា​​ផងដែរ។ ប៉ុន្តែ កាលពី​ដំណើរ​ទស្សនកិច្ច​លើក​មុន កាលពី​ខែធ្នូ​ឆ្នាំ ២០១២ លោក ស៊ូ​ប៊ែ​ឌី ត្រូវបាន​ សម្ដេច នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ដូ​ជា​មន្ត្រី​រដ្ឋាភិបាល​បដិសេធ​មិន​ជួប​ជាមួយ​ឡើយ។ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​រូបនេះ​ថែមទាំង​បានទទួល​ការរិះគន់​ វាយ​ប្រហារ​​យ៉ាង​ចាស់ដៃ​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ទៀតផង៕

No comments: