អង្គការឃ្លាំមើលពិភពលោក (Global Witness) ឲ្យដឹងថា
ការសិក្សារបស់ខ្លួន និងអង្គការដទៃទៀត បានរកឃើញថា
ជាយូរមកហើយដែលកម្ពុជា មានបញ្ហាក្នុងការចាត់ចែង
និងគ្រប់គ្រងធនធានធម្មជាតិ។
ដំបូងគេឃើញមានវិបត្តិកើតមានចំពោះព្រៃឈើ សម្បទានរ៉ែ
ឧស្ម័ននិងប្រេង ហើយចុងក្រោយនេះ
មានវិបត្តិកើតឡើងចំពោះដីសម្បទានសេដ្ឋកិច្ច
ដែលប្រកបដោយអំពើពុករលួយ ការរំលោភដីធ្លី
និងការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា។
ពាក់ព័ន្ធនិងការបង្ហាញរបាយការណ៍នេះ អ្នកតំណាងរាស្ត្របក្សប្រឆាំងគ្រោងប្ដឹងមន្ត្រីរដ្ឋាភិបាល និងឧកញ៉ាមួយចំនួនដែលជាប់ពាក់ព័ន្ធក្នុងរឿងកាប់បំផ្លាញព្រៃឈើទៅ តុលាការ។
គម្រោងនេះគឺក្នុងគ្រាដែលអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង លោក សុន ឆ័យ បានដឹកនាំមន្ត្រីបក្សមួយក្រុមទៅខេត្តរតនគិរី រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែឧសភា ដើម្បីស្រង់ស្ថិតិក្រុមហ៊ុនវៀតណាម ដែលកំពុងវិនិយោគនៅខេត្តនោះ។ ហើយចងក្រងភស្តុតាងជារូបភាព ខ្សែវីដេអូ និងសាក្សីពលរដ្ឋរងគ្រោះផ្ទាល់ ដែលត្រូវក្រុមហ៊ុនវៀតណាម រំលោភយកដី និងប្រើអំពើហិង្សារឿងទំនាស់ដីធ្លី និងកាប់បំផ្លាញព្រៃឈើក្រោមរូបភាពវិនិយោគដីសម្បទានសេដ្ឋកិច្ច។
លោក សុន ឆ័យ បានថ្លែងនៅថ្ងៃទី២០ ឧសភា ថា បេសកកម្មនេះបានផ្ដល់ឲ្យលោកឃើញលើសអ្វីដែលអង្គការឃ្លាំមើលពិភពលោក រកឃើញពីការកាប់បំផ្លាញព្រៃឈើដោយក្រុមហ៊ុនវៀតណាម និងមន្ត្រីខ្មែរពាក់ព័ន្ធមួយចំនួននោះទៅទៀត។ លោកថា ឯកសារភស្តុតាងរួមទាំងរូបភាព ខ្សែអាត់សំឡេង និងខ្សែវីដេអូផងនោះ បានត្រៀមសម្រាប់ប្ដឹងអ្នកទាំងនោះទៅតុលាការ។
លោក សុន ឆ័យ៖ «យើងនឹងប្ដឹងមន្ត្រីពាក់ព័ន្ធ។ ដូចជ្រាបហើយ យើងបានស្គាល់ឈ្មោះមន្ត្រីខាងរដ្ឋបាលព្រៃឈើ មន្ត្រីមូលដ្ឋានពាក់ព័ន្ធក្នុងការទៅបំផ្លាញផលដំណាំពលរដ្ឋ និងដីធ្លីហើយក្រុមហ៊ុនវៀតណាម ទៅកាប់ឈើក្នុងតំបន់ព្រៃការពារជម្រកសត្វជាច្រើន យើងបានឃើញ បានថត យើងបានស្គាល់ឈ្មោះក្រុមហ៊ុន ហើយយើងប្ដឹងទៅតុលាការ ពីព្រោះការបំផ្លាញនេះជាអំពើខុសច្បាប់ ទាំងខុសកិច្ចសន្យានៅក្នុងសម្បទានដីដែលថា វាអាក្រក់ទៅហើយនោះទៅទៀត។ យើងដឹងហើយមានឧកញ៉ា ទ្រី ភាព នោះ ក៏មានពាក់ព័ន្ធក្នុងតំបន់កាប់ឈើបំផ្លាញព្រៃ និងយកដីសម្បទានទៅឲ្យក្រុមហ៊ុនទៅទៀត ដូច្នេះយើងនឹងរកមុខបង្ហាញមុខមនុស្សខូចទាំងនេះដើម្បីប្ដឹងទៅ តុលាការចាត់វិធានការជាបន្ទាន់ដើម្បីការពារផលប្រយោជន៍ជាតិផង ហើយការពារពលរដ្ឋរងគ្រោះ ជាពិសេសជនជាតិដើមភាគតិចរបស់យើងផង»។
លោក សុន ឆ័យ បញ្ជាក់ទៀតថា លោកនឹងចងក្រងរបាយការណ៍ដាក់ទៅរដ្ឋសភា និងព្រឹទ្ធសភាដើម្បីបញ្ជូនទៅរដ្ឋាភិបាល បើសិនជាគ្មានវិធានការផ្លូវច្បាប់នោះទេ លោកនឹងបញ្ចេញឯកសារវីដេអូដើម្បីផ្សព្វផ្សាយជាសាធារណៈទៀត៖ «ហើយ បើស្ថាប័នសំខាន់ទាំង២នេះមិនមានវិធានការនោះទេ យើងសង្ឃឹមថា រដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតខែកក្កដា ខាងមុខនេះ ត្រូវតែទទួលខុសត្រូវ យើងនឹងរក្សាទុកឯកសារនេះ ដើម្បីបន្តឲ្យអ្នកមានអំណាចក្រោយការបោះឆ្នោតត្រូវតែបន្តធ្វើ ព្រោះអ្វីដែលយើងឃើញយើងជាក់ស្ដែងនេះ វាជាឈឺចាប់ណាស់។ ខ្ញុំថាបើអស់លោកធំៗមានអំណាចបានមកឃើញផ្ទាល់ ហើយស្ដាប់ប្រជាពលរដ្ឋផ្ទាល់ខ្ញុំសង្ឃឹមថា បើគាត់ជាមនុស្ស គាត់ប្រហែលជាមិនព្រងើយកន្តើយយកភ្នែកមើលដើម្បីមកការពារការពារ ប្រជារាស្ត្រការពារព្រៃឈើ ការពារទឹកដីរបស់ខ្លួនដែលត្រូវខូចខាតជាដំណំយ៉ាងអាណោចអាធ័ម ដោយសារតែនយោបាយសម្បទានដី ៩៩ឆ្នាំនេះទេ»។
គម្រោងនេះធ្វើឡើងនៅគ្រាដែលរបាយការណ៍របស់ គ្លបល វីនេស បង្ហាញថា មានពលរដ្ឋ ៤សែននាក់ ក្នុង ១២ខេត្ត កំពុងរងផលប៉ះពាល់ពីការច្បាមយកដីពីក្រុមហ៊ុនវៀតណាម ចំនួន ២ គឺក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ (Hoang Anh Gia Lai) និងក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group)។ ក្រុមហ៊ុនទាំងពីរនេះកំពុងឃុបឃិតជាមួយមន្ត្រីគ្រាក់ៗរបស់ រដ្ឋាភិបាល និងឧកញ៉ាពុករលួយមួយចំនួន។
ក្នុងរបាយការណ៍ផ្ដោតសំខាន់ថា រដ្ឋាភិបាលកម្ពុជា ខ្លួនឯង ជាចំណែកមួយនៃការបង្កបញ្ហាទាំងនោះ តាមរយៈការផ្ដល់អាជ្ញាប័ណ្ណសម្បទានដីធ្លីបំពានច្បាប់ជាធរមាន។ របាយការណ៍ដដែលឲ្យដឹងថា ក្រុមហ៊ុនទាំង ២ របស់វៀតណាម ក៏កំពុងឃុបឃិតជាមួយមន្ត្រីរបស់រដ្ឋាភិបាល និងឧកញ៉ាធំៗ កាប់រានព្រៃឈើ បង្កវិបត្តិដីធ្លី និងបង្កមហន្តរាយដល់បរិស្ថានធ្ងន់ធ្ងរ។
របាយការណ៍ថ្មីនោះរកឃើញថា រដ្ឋាភិបាលបានចុះហត្ថលេខាផ្ដល់ដីទំហំជិត ៥ម៉ឺនហិកតារឲ្យក្រុមហ៊ុន ហ្វាង អាន់ យ៉ា ឡាយ និងដីទំហំ ១.៦សែនហិកតារឲ្យទៅក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប។ ការផ្ដល់នោះវាផ្ទុយពីច្បាប់ភូមិបាលរបស់ប្រទេសដែលចែងថា ក្រុមហ៊ុនមួយមានសិទ្ធិ វិនិយោគដីមិនឲ្យលើសពី ១ម៉ឺនហិកតារនោះ។
គ្លបល វីនេស រកឃើញថា មកដល់ចុងឆ្នាំ២០១២ រដ្ឋាភិបាលបានជួលដីជាលក្ខណៈសម្បទានសេដ្ឋកិច្ចចំនួន ២.៦លានហិកតារ ទៅឲ្យក្រុមហ៊ុនជាច្រើន។ ក្នុងនោះក្រុមហ៊ុនវៀតណាមធំ២ គឺក្រុមហ៊ុន ហ្វាង អាន់ យ៉ា ឡាយ ដែលមានទំនាក់ទំនងជិតស្និតជាមួយឧកញ៉ា ទ្រី ភាព ទទួលបានជិត ៥ម៉ឺនហិកតារ (៤៧.៣៧០)។ រីឯក្រុមហ៊ុនវៀតណាម រ៉ាប់ប៊ឺ គ្រូប ដែល គ្លបល វីនេស សង្ស័យកំពុងរកស៊ីជាដៃគូជាមួយអ្នកស្រី សេង គាង អតីតភរិយារបស់លោក ឌី ចូច ជាបងប្អូនជីដូនមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានជាង ១.៦សែនហិកតារ (១៦១.៣៤៤)។ ក្រុមហ៊ុនទាំងពីរនេះកំពុងតែមមារញឹករបរកាប់រានព្រៃ និងដឹកជញ្ជូនឈើចេញពីតំបន់សម្បទាន។
ទាក់ទងបញ្ហានេះ អ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា លោក ឡេ មិញង៉ុក (Le Minh Ngoc) នៅពេលដែលអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី បានសួរពីរបាយការណ៍របស់ គ្លបល វីនេស អំពីការកាប់ឈើដោយក្រុមហ៊ុនវៀតណាមនោះ លោកមិនបានឆ្លើយតបសំណួរនេះទេ ហើយលោកបានបិទទូរស័ព្ទភ្លាម។
ប៉ុន្តែកាលពីសប្ដាហ៍មុនបន្ទាប់ពីអង្គការនេះបានចេញរបាយការណ៍ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធ ហ្វាង អាន់ យ៉ា ឡាយ លោក ដន ង្វៀន ឌឹក (Doan Nguyen Duc) បានធ្វើសន្និសីទកាសែតមួយនៅទីក្រុងហូជីមិញ ដោយបានបដិសេធចំពោះរបាយការណ៍របស់ គ្លបល វីនេស ហើយថារបាយការណ៍នេះជាការដាស់ស្មារតីឲ្យលោកភ្ញាក់រំលឹក ហើយលោកនឹងព្យាយាមធ្វើល្អបើទោះជាលោកមិនមានធ្វើអីខុសក៏ដោយ។ លោកបានស្នើឲ្យអ្នកចេញរបាយការណ៍របស់អង្គការនេះ ទៅមើលស្ថានភាពជាក់ស្ដែង។
នៅក្នុងរបាយការណ៍របស់ គ្លបល វីនេស ក៏បានទទូចឲ្យរដ្ឋាភិបាលកម្ពុជា ស៊ើបអង្កេតលើសកម្មភាពបំពានច្បាប់របស់ក្រុមហ៊ុនវៀតណាម ទាំងពីរ ដើម្បីកាត់បន្ថយវិបត្តិដីធ្លី ការបង្កមហន្តរាយដល់បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាសហគមន៍ដែរ។
អ្នកវិភាគនិងអង្គការសង្គមស៊ីវិលយល់ថា រដ្ឋាភិបាលមិនមែនមិនយកចិត្តទុកដាក់ចំពោះការសិក្សារកឃើញរបស់ អង្គការឃ្លាំមើលពិភពលោកនោះទេ។ ប៉ុន្តែបានប្រើវិធីសាស្ត្រ រក្សាភាពស្ងៀមស្ងាត់ មិនឆ្លើយតបនៅក្នុងពេលដែលមានមន្ទិលសង្ស័យជាច្រើនពីសាធារណជន។
ជាច្រើនលើកហើយដែលរដ្ឋាភិបាលបដិសេធរបាយការណ៍របស់អង្គការនេះ ដែលរកឃើញពីមែកធាងនៃអំពើពុករលួយ ការរំលោភដីធ្លី និងការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា។
វិទ្យុអាស៊ីសេរី បានព្យាយាមទាក់ទងទៅអគ្គនាយករដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឆេង គឹមស៊ុន ជាច្រើនលើកដើម្បីជួបសម្ភាសន៍ជុំវិញបញ្ហានេះ តែលោកប្រាប់ថា ជាប់រវល់។
អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ធ្លាប់បញ្ជាក់ថា ការរកឃើញរបស់ គ្លបល វីនេស មិនមានអ្វីប្លែកឡើយ ហើយជារឿយៗអង្គការនេះតែងវាយប្រហារមកលើរាជរដ្ឋាភិបាល។
ថ្វីត្បិតតែលោក ផៃ ស៊ីផាន មិនអត្ថាធិប្បាយឲ្យស៊ីជម្រៅទៅលើរបាយការណ៍អង្គការ គ្លបល វីនេស ប៉ុន្តែលោកបានជំរុញឲ្យអង្គការនេះដាក់ពាក្យប្ដឹងរដ្ឋាភិបាលទៀត ផង។
សម្ភាស លោក សុន ឆ័យ
ទាក់ទងនឹងរបាយការណ៍លំអិតរបស់អង្គការឃ្លាំមើលពិភពលោក ដែលបានរកឃើញថា ក្រុមហ៊ុនចម្ការកៅស៊ូធំពីររបស់វៀតណាម កំពុងបង្កវិបត្តិដីធ្លីយ៉ាងធ្ងន់ធ្ងរ បំផ្លាញធនធានធម្មជាតិ រំលោភច្បាប់ និងសិទ្ធិមនុស្សដោយគ្មានទោសពៃរ៍នៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ តាមរយៈដីសម្បទានសេដ្ឋកិច្ច អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ និងជាសមាជិកជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃច័ន្ទ ទី២០ ឧសភា បានអញ្ជើញទៅជួបប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅឃុំចំនួនពីរ ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
សូមអញ្ជើញស្ដាប់បទសម្ភាសន៍របស់លោក រដ្ឋា វិសាល ជាមួយលោក សុន ឆ័យ អំពីបេសកកម្មប្រមូលភស្តុតាងនេះ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

1 comment:
Go Opposition Go !!!
Let's do it !!!
Post a Comment